Maha Khmer News Plus

Maha Khmer News Plus MahakhmerPlusNews – Fast, reliable, and trusted updates on what’s happening in Cambodia and the world. 1.

MahakhmerPlusNews – Keeping Cambodia informed with accurate, timely news on national and international events.
2. MahakhmerPlusNews – Your source for trusted news and updates on social, economic, and world events in Cambodia.
3. MahakhmerPlusNews – Delivering fast, reliable news and current affairs coverage for the Cambodian audience.

សេចក្ដីថ្លៃងការណ៍​របស់អ្នកនាំពាក្យ​សាលាដំបូងរាជធានីភ្នំពេញ លេខ​ ៣៣១ សបព/២៦ ចុះ​ថ្ងៃទី២៨ ខែឧសភា​ ឆ្នាំ២០២៦ ស្ដីពីការផ្សាយ...
28/05/2026

សេចក្ដីថ្លៃងការណ៍​របស់អ្នកនាំពាក្យ​សាលាដំបូងរាជធានីភ្នំពេញ លេខ​ ៣៣១ សបព/២៦ ចុះ​ថ្ងៃទី២៨ ខែឧសភា​ ឆ្នាំ២០២៦ ស្ដីពីការផ្សាយរបស់ផេកហ្វេសប៊ុកឈ្មោះ Karpit និង មជ្ឈមណ្ឌលនីតិក្រម​ ដែលបានផ្សាយព័ត៌មានមិនពិតថា «អង្គភាពប្រឆាំងអំពើពុករលួយ បានវែកមុខ និងចាប់បញ្ជូនខ្លួនអតីតចៅក្រម ចៅក្រមស៊ើបសួរ និងមន្ត្រីជាន់ខ្ពស់នៃសាលាដំបូង ខេត្តសៀមរាប សរុបចំនួន ៣រូប ទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់»។

ACU : អ្នកស្រីឡេង ចាន់ណា និងបក្ខពួកទទួលស្គាល់​ថាបានទទួលប្រាក់ពី ៩៣ ទៅ ៩៨ លានដុល្លារ ពីមេ ២៥នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្...
28/05/2026

ACU : អ្នកស្រីឡេង ចាន់ណា និងបក្ខពួកទទួលស្គាល់​ថាបានទទួលប្រាក់ពី ៩៣ ទៅ ៩៨ លានដុល្លារ ពីមេ ២៥
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទី១០ អាណត្តិទី៤ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានបង្ហាញ
អំពីបច្ចុប្បន្នភាពនៃការស៊ើបអង្កេតរបស់សាលាដំបូងខេត្តសៀមរាប លើករណីអ្នកស្រី ឡេង ចាន់ណា (រឿងរដ្ឋប្បវេណី ១៩ សំណុំរឿង និងព្រហ្មទណ្ឌ ៣២ សំណុំរឿង) និងបច្ចុប្បន្នភាពនៃការស៊ើបអង្កេតរបស់ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) លើឯកឧត្តម ស៊ាន បូរ៉ាត អនុប្រធាន អ.ប.ព. និងអ្នកស្រី ឡេង ចាន់ណា និងបក្សពួក។
អ្នកស្រី ឡេង ចាន់ណា - ចាន់ ឃិន - ផុន សាមាន ទទួលស្គាល់​ថាបានទទួលប្រាក់ពី ៩៣ ទៅ ៩៨ លានដុល្លារ អាម៉េរិក ពីមេ ២៥ ហើយបានយកលុយទាំងនោះ ទិញដីអភិវឌ្ឍគម្រោង ផ្តល់ការ​ប្រាក់ទៅឱ្យមេ ២៥ និងផ្តល់ការប្រាក់ទៅឱ្យអ្នក​ដែលបា​នចំណាយប្រាក់វិនិយោគ។
សូមជម្រាបថា ចៅក្រម​ស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បាន​សម្រេច​ឃុំខ្លួន​អ្នកស្រី​ ឡេង ចាន់ណា និងបក្ខពួក​ ២នាក់​ទៀត នៅ​ពន្ធនាគារ​ជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស ឆបោ​ក​មាន​ស្ថាន​ទម្ងន់ទោស ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់​ និងសម្អាតប្រាក់។
អ្នកស្រី ឡេង ចាន់ណា និងបក្ខពួក ២នាក់ទៀត ត្រូវបាន​សមត្ថកិច្ច​ខេត្តសៀមរាប ចាប់ខ្លួនកាលពី​រសៀល​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ទៅ​តាមដីកាបញ្ជា​ឱ្យចូលខ្លួន​របស់​តំណាង​អយ្យការអមសាលាដំបូងខេត្ត ដោយផ្អែក​​តាមបណ្តឹង​របស់​ប្រជាពលរដ្ឋ។
យោងតាមសេចក្តីថ្លែងការណ៍របស់សាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បាន​ឱ្យដឹងថា​ បន្ទាប់ពីបាន​សួរចម្លើយជនត្រូវចោទ ​ពិនិត្យភស្តុតាង​ក្នុងសំណុំរឿង ព្រមទាំងការ​ពិចារណាលើអង្គហេតុ និងអង្គច្បាប់​រួចមក ចៅក្រមស៊ើបសួរបានសម្រេច​ឃុំខ្លួន​ជនត្រូវចោទទាំង៣រូប ដាក់ពន្ធនាគារខេត្តសៀមរាបជាបណ្តោះអាសន្ន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។
សេចក្តីថ្លែងការណ៍ដដែលបន្តថា៖ «សាលាដំបូងខេត្តសៀមរាប នឹងបន្តចាត់ការសំណុំរឿងនេះ ឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន»។
ជនត្រូវចោទទាំង៣នោះ រួមមាន អ្នកស្រី ឡេង ចាន់ណា អាយុ ៣៦ឆ្នាំ មានងារជាឧកញ៉ា និងជាអ​គ្គនាយិកាក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ ឯ.ក, លោក ចាន់ ឃីន​ អាយុ ៣០ឆ្នាំ និងលោក ផិន សាមាន​ អាយុ ៣១ឆ្នាំ​​ ត្រូវបាន​​ចោទ​ប្រកាន់​ពីបទ «ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការ​ចាត់តាំង)» តាមមាត្រា ៣៧៧ និង៣៨០ នៃក្រមព្រហ្មទណ្ឌ, បទ «សម្អាតប្រាក់» តាមមាត្រា ៣៨នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងបទ «មិនបំពេញ​កាតព្វកិច្ច​ចំពោះឧបករណ៍អាចជួញដូរបាន» តាមមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សាលា​ដំបូងខេត្ត។
នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះដែរ ប្រមុខរដ្ឋស្តីទី លោកសាយ ឈុំ ក៏​បានចេញព្រះរាជក្រឹត្យ​បញ្ចប់គោរមងារឧកញ៉ា ពីឧកញ៉ា ឡេង ចាន់ណា នេះផងដែរ៕

28/05/2026

ស្រ្តីម្នាក់នៅឃុំព្រះដាក់ ចាញ់បោកក្រុមទុច្ចរិតអស់ ២៦លានរៀល ដែលបន្លំជាបុគ្គលិកធនាគារអេស៊ីលីដា ភូតថាគាត់ត្រូវរង្វាន់ឡាន

មហាខ្មែរសូមជម្រាបជូនពុកម៉ែបងប្អូននៅក្នុងខេត្តសៀមរាប បើមានបញ្ហាណាមួយកើតឡើង ហើយទាក់ទងលោកមេប៉ុស្តិ៍ ឬអធិការក្រុង ស្រុក មិនប...
28/05/2026

មហាខ្មែរសូមជម្រាបជូនពុកម៉ែបងប្អូននៅក្នុងខេត្តសៀមរាប បើមានបញ្ហាណាមួយកើតឡើង ហើយទាក់ទងលោកមេប៉ុស្តិ៍ ឬអធិការក្រុង ស្រុក មិនបាន សូមទាក់ទងលេខ Hotline របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលមានដូចខាងក្រោម៖
សូមពុកម៉ែបងប្អូនរក្សាទុកលេខទាំងនេះ ដើម្បីប្រើប្រាស់នៅពេលមានអាសន្ន ឬត្រូវការជំនួយពីសមត្ថកិច្ច។
សូមអរគុណ។

ក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបានធ្វេីការវះកាត់យកក្បាលគ្រាប់៦០មីលីម៉ែត្រដែលមិនទាន់ផ្ទុះចេញពីខ្លួនជនរងគ្រ...
28/05/2026

ក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបានធ្វេីការវះកាត់យកក្បាលគ្រាប់៦០មីលីម៉ែត្រដែលមិនទាន់ផ្ទុះចេញពីខ្លួនជនរងគ្រោះបានដោយជោគជ័យ

កាលពីថ្ងៃពី២៧ ខែឧសភា ឆ្នាំ២០២៦នេះ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបានទទួលប្អូនស្រីរងគ្រោះមកពីខេត្តឧត្តរមានជ័យ ដែលបានរងគ្រោះថ្នាក់ដោយសារការផ្ទុះគ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមនៅពេលដុតសម្អាតព្រៃ ធ្វេីស្រែចម្ការ ។ ហេតុការណ៍នេះ គួរឱ្យភ្ញាក់ផ្អេីលបំផុតនោះ គឺក្បាលគ្រាប់៦០មីលីម៉ែត្រមួយគ្រាប់ ក្នុងចំណោមគ្រាប់ដែលផ្ទុះផ្សេងទៀតបានបុកចូលពីក្រោយដងខ្លួនចូលក្នុងដេីមទ្រូងតែមិនផ្ទុះឡេីយ ។
នៅពេលជនរងគ្រោះដឹកមកដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានក្រុមវេជ្ជបណ្ឌិត បានតស៊ូវះកាត់យ៉ាងយកចិត្តទុកដាក់ និងប្រថុយគ្រោះថ្នាក់ ដោយយកក្បាលគ្រាប់៦០មីលីម៉ែត្រចេញដងខ្លួនបានដោយជោគជ័យនិងសុវត្ថិភាព។ បន្ទាប់ពីវះកាត់យកក្បាលគ្រាប់ចេញរួចរាល់ ក្រុមការងារស៉ីម៉ាក់បានពិនិត្យឃេីញថា គ្រាប់នេះមិនទាន់ផ្ទុះពិតប្រាកដមែន នេះពិតជាមានរឿងហេតុអស្ចារ្យបែប"សំណាងមួយក្នុងមួយលានគ្រោះថ្នាក់"។
ក្នុងនាមរដ្ឋបាលខេត្តសៀមរាប សូមធ្វេីការកោតសរសេីរ និងថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះក្រុមវេជ្ជបណ្ឌិតទាំងអស់ ដែលបានខិតខំវះកាត់ជនរងគ្រោះយ៉ាងយកចិត្តទុកដាក់ប្រកបដោយជោគជ័យ និងសុវត្ថិភាពខ្ពស់។ សូមជូនពរប្អូនស្រីរងគ្រោះ បានជាសះស្បេីយពីរបួសនៃគ្រោះថ្នាក់ផ្ទុះគ្រាប់នេះកុំបីខាន។

27/05/2026

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បញ្ជាក់ថា ស្នងការដ្ឋាននគរបាលខេត្តកំពត ពិតជាបានចាប់ខ្លួនមន្ត្រីទាំងអស់នោះពិតមែន ក៏ប៉ុន្តែស្នងការដ្ឋាននគរបាលខេត្តកំពតមិនទាន់បានផ្សព្វផ្សាយពីព្រោះកំពុងបន្តនិតិវិធី ។
យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា ស្នងការរងនគរបាលខេត្តកំពតទទួលការងារព្រំដែន អធិការនគរបាល អធិការរង មេបញ្ជាការវរការពារព្រំដែន មន្រ្តីនគរបាល និងមន្រ្តីអាវុធហត្ថជាង ៣០នាក់នៅខេត្តកំពត ត្រូវបានចាប់ខ្លួន ក្រោយពួកគេគប់គិតគ្នាកាត់សៀលចូលលួចសម្ភារ ដែលជាវត្ថុតាងក្នុងកាស៊ីណូនៅតំបន់ព្រែកចាក ក្រោយបង្ក្រាប Scam Online កាលពីពេលកន្លងទៅ។

Maha Khmer News

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បញ្ជាក់ថា ស្នងការដ្ឋាននគរបាលខេត្តកំពត ពិតជាបានចាប់ខ្លួនមន្ត្រីទាំងអស់នោះពិតមែន ក៏ប៉ុន...
27/05/2026

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បញ្ជាក់ថា ស្នងការដ្ឋាននគរបាលខេត្តកំពត ពិតជាបានចាប់ខ្លួនមន្ត្រីទាំងអស់នោះពិតមែន ក៏ប៉ុន្តែស្នងការដ្ឋាននគរបាលខេត្តកំពតមិនទាន់បានផ្សព្វផ្សាយពីព្រោះកំពុងបន្តនិតិវិធី ។
យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា ស្នងការរងនគរបាលខេត្តកំពតទទួលការងារព្រំដែន អធិការនគរបាល អធិការរង មេបញ្ជាការវរការពារព្រំដែន មន្រ្តីនគរបាល និងមន្រ្តីអាវុធហត្ថជាង ៣០នាក់នៅខេត្តកំពត ត្រូវបានចាប់ខ្លួន ក្រោយពួកគេគប់គិតគ្នាកាត់សៀលចូលលួចសម្ភារ ដែលជាវត្ថុតាងក្នុងកាស៊ីណូនៅតំបន់ព្រែកចាក ក្រោយបង្ក្រាប Scam Online កាលពីពេលកន្លងទៅ។

27/05/2026

ចេះរកកន្លែងគុកឃើញ!
ស្នងការរងនគរបាលខេត្តកំពត ទទួលការងារព្រំដែន ត្រូវឃាត់ខ្លួន ក្រោយចូលលួចយកវត្ថុតាងនៅក្នុងកន្លែងបង្ក្រាប Scam!

27/05/2026

ឃាត់ខ្លួនស្នងការរង និងមន្ត្រីសមត្ថកិច្ចជាង ៣០នាក់ ពាក់ព័ន្ធករណីលួចសម្ភារក្នុងកាស៊ីណូនៅខេត្តកំពត ក្រោយប្រតិបត្តិការបង្ក្រាប Scam៕

27/05/2026

កម្ចីអនឡាញខុសច្បាប់​ ពលរដ្ឋ​កុំសង បើគេរករឿង​ ត្រូវ​ប្ដឹងមកសមត្ថកិច្ច។
(ឯកឧត្តម​ ស​ សុខា)

Address

Street 22
Siem Reap
17521

Alerts

Be the first to know and let us send you an email when Maha Khmer News Plus posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share