ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំង

  • Home
  • Cambodia
  • Siem Reap
  • ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំង

ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំង បំរើបងប្អូនប្រជាពលរដ្ឋ២៤ម៉ោង

14/12/2024

#អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម
#ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំង
ការរៀបចំផែនការ និងការអនុវត្ត

 #សេចក្តីជូនដំណឹង “ស្តីពីការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ”ស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្តិយសសូមជម...
17/10/2024

#សេចក្តីជូនដំណឹង “ស្តីពីការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ”

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងមហាផ្ទៃ ជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ បំពេញជួស ប្រចាំឆ្នាំ២០២៤ ចំនួន ១១៨កន្លែង សម្រាប់បម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។

ចុះឈ្មោះតាមប្រព័ន្ធអនឡាញ (ONLINE)
https://gdhr.interior.gov.kh/plaf/request?recruit=cp_siemreap

របៀបប្រើប្រាស់ក្នុងការចុះឈ្មោះ
https://gdhr.interior.gov.kh/plaf/request?recrui=cps

27/08/2024
 #ស្នងការដ្ឋាននគរបាលខេត្តសៀមរាប #អធិការរដ្ឋាននគរបាលស្រុកសូទ្រនិគម #ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំង #ប្រតិបត្តិការបង្រ្ក...
05/08/2024

#ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
#អធិការរដ្ឋាននគរបាលស្រុកសូទ្រនិគម
#ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំង
#ប្រតិបត្តិការបង្រ្កាបក្មេងទំនើងវាយតប់កាប់គ្នាក្នុងមូលដ្ឋាន
#សូមប្អូនៗក្មួយៗកុំយកគម្រូតាម
ថ្ងៃសៅរ៍ ១៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ។
អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប លោកវរសេនីយ៍ឯក ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម ក៏ដូចជាលោក គិម វណ្ណៈ អភិបាលស្រុកសូទ្រនិគម អោយប្រតិបត្តិការស្រាវជ្រាវ និងបង្រ្កាបក្មេងទំនើងដែលវាយកាប់គ្នា បង្កចលាចល ផ្អើលបងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃនៅចំណុចវត្តឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋនៅទីនោះថតវីដេអូសកម្មភាពបាន រួចបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គម, កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំង និងប្រជាការពារ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម បានចុះទៅទីតាំងកើតហេតុធ្វើការពិនិត្យស្រាវជ្រាវរហូតនាំខ្លួនមុខសញ្ញាបានចំនួន ១០នាក់ ព្រមទាំងវត្ថុតាង ដាវ០១ដើម កាំបិតព្រា០១ដើម ឈើជ្រុង០១កំណាត់ យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ។
ក្រោយសាកសួរចប់ ការវាយតប់កាប់គ្នានេះបង្កឡើងដោយក្មេងទំនើងចំនួន ០២ក្រុម:
-ក្រុមទី១ មានឈ្មោះក្រុម NGK មានគ្នាចំនួន ០៤នាក់ ប្រើប្រាស់ដាវ ០១ដើម និងកាំបិតព្រា ០១ដើម ។
-ក្រុមទី២ អត់មានឈ្មោះក្រុម មានគ្នាចំនួន ០៦នាក់ ប្រើប្រាស់ឈើជ្រុង ០១កំណាត់ ។
ក្មេងទំនើងទាំង ០២ក្រុមខាងលើ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពវាយតប់កាប់គ្នានៅទីតាំងវត្តឃ្លាំងកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៤ ល្ងាច ប្រាកដមែន ដោយសារខឹងគំគួន ហើយកន្លងមកសមាជិកក្នុងក្រុមធ្លាប់បានវាយគ្នាពីរបីដង និងជេរប្រមាថគ្នាទៅវិញទៅមក ។

📣 ករណីខាងលើ ក្រោមកិច្ចសហការជាមួយជំនាញព្រហ្មទណ្ឌដឹកនាំដោយលោកវរសេនីយ៍ឯក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់, លោកវរសេនីយ៍ឯក សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងស្ថិតក្រោមការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចយើងបានរៀបចំកសាងសំណុំរឿង និងបញ្ជូនខ្លួនក្មេងទំនើងទាំង ១០នាក់ ព្រមទាំងវត្ថុតាងទៅការិយាល័យជំនាញខេត្តសៀមរាបដើម្បីបន្តនីតិវិធី ៕

 #ស្នងការដ្ឋាននគរបាលខេត្តសៀមរាប #អធិការរដ្ឋាននគរបាលស្រុកសូទ្រនិគម #ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំងដើម្បីផ្សារភ្ជាប់រវាង...
04/08/2024

#ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
#អធិការរដ្ឋាននគរបាលស្រុកសូទ្រនិគម
#ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំង
ដើម្បីផ្សារភ្ជាប់រវាង នគរបាលនឹងសហគមន៍ កម្លាំងប៉ុស្តិ៍បានចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ និងបញ្ហារនាៗដែលបានកើតឡើងក្នុងសហគមន៍ ដើម្បីចាត់ចែងវិធានការ បង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនាៗ

 #ស្នងការដ្ឋាននគរបាលខេត្តសៀមរាប #អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម #ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំងថ្ងៃព្រហស្បតិ៍ ១២ រោច ...
01/08/2024

#ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
#អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម
#ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំង

ថ្ងៃព្រហស្បតិ៍ ១២ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពស ២៥៦៨
ត្រូវនឹង ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ លោកនាយប៉ុស្តិ៍ នគរបាលរដ្ឋបាលកំពង់ឃ្លាំង បានចុះធ្វើវេទិការសាធារណៈ និងបានសួរសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

កិច្ចការផ្សារភ្ជាប់ជាមួយនឹងសង្គម❤️🎊
31/07/2024

កិច្ចការផ្សារភ្ជាប់ជាមួយនឹងសង្គម❤️🎊

ការចេញល្បាត ការពារនឹងត្រួតពិនិត្យដើម្បីការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ #អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម #ប៉ុស្ត...
02/01/2024

ការចេញល្បាត ការពារនឹងត្រួតពិនិត្យដើម្បីការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ
#អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម
#ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំង

ការចុះផ្សព្វផ្សាយភូមិ_ឃុំមានសុវត្ថិភាព មានលក្ខណៈ សម្បត្តិ៧យ៉ាង #អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម #ប៉ុស្តិ៍នគរបាលរដ្ឋបាលកំ...
02/01/2024

ការចុះផ្សព្វផ្សាយភូមិ_ឃុំមានសុវត្ថិភាព មានលក្ខណៈ សម្បត្តិ៧យ៉ាង
#អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម
#ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំង

ការផ្តល់ជូនសេវាសារធារណៈដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំកំពង់ឃ្លាំង #អធិការដ្ឋាននគបាលស្រុកសូទ្រនិគម #ប៉ុស្តិ៍នគរបាលរ...
01/12/2023

ការផ្តល់ជូនសេវាសារធារណៈដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំកំពង់ឃ្លាំង
#អធិការដ្ឋាននគបាលស្រុកសូទ្រនិគម
#ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំង

ថ្ងៃសុក្រ១២កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពស២៥៦៧ត្រូវនឹងថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឃ្...
24/11/2023

ថ្ងៃសុក្រ១២កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពស២៥៦៧
ត្រូវនឹងថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំង ប្រជាការពារ កម្លាំងបរិស្ថាន នឹងកម្លាំងអាវុធហត្ថស្រុក បានចូលរួមការពារ នឹងសម្រួលចរាចរណ៍ផ្លូវទឹក ក្នុងកម្មវិធីប្រណាំងទូក ដែលប្រារព្ធឡើងនៅវត្តកំពង់ឃ្លាំង ស្ថិតនៅភូមិផ្សារឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប
#អធិការដ្ឋាននគបាលស្រុកសូទ្រនិគម
#ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំង

ឃុំកំពង់ឃ្លាំង សូមគោរពនិងជំរាបជូនដំណឹងដល់លោកយាយ លោកតា អុំពូមី បងប្អូន ប្រជាពលរដ្ឋក្នុងឃុំនិងក្រៅឃុំមេត្តាជ្រាប   24 25 ខ...
23/11/2023

ឃុំកំពង់ឃ្លាំង សូមគោរពនិងជំរាបជូនដំណឹងដល់លោកយាយ លោកតា អុំពូមី បងប្អូន ប្រជាពលរដ្ឋក្នុងឃុំនិងក្រៅឃុំមេត្តាជ្រាប
24 25 ខែ 11 ឆ្នាំ 2023 ឃុំកំពង់ឃ្លាំងយើងមានពិធីប្រណាំងទូក ដែលមានទីតាំងនៅទួលវត្តកំពង់ឃ្លាំងពីមុខអាស្រំលោកតាគុណឆាង ចំពីមុខព្រះវិហារ យើងប្រារព្វពីធីប្រណាំងទូកមុនថ្នាក់ជាតិ ធ្វើអោយត្រូវនិងថ្ងៃបុណ្យកឋិនទានវត្តកំពង់ឃ្លាំងជាប់ៗគ្នា ។
. សូមគោរពអញ្ជើញ លោកយាយ លោកតា អុំពូមីបងប្អូន មេត្តាគាំទ្រដល់កីឡាករ កីឡាការនី ដែលត្រូជាកូន ជាក្មួយ ជាចៅ សូមមេត្តាជួយផ្ដល់នៅថវិកាមកគណ:កម្មការទទួលបន្ទុករៀបចំបុណ្យអុំទូកប្រចាំឃុំយើងសម្រាប់ជូនរង្វាន់លើកទឹកចិត្តដល់កីឡាជាប់ចំណាត់ថ្នាក់លេខ -
. លេខ( 1 )
. លេខ( 2 )
. លេខ( 2 )
. លេខ( 4 )
មេត្តាអញ្ជើញមកទស្សនាបានច្រើនកុះកផង។
#អធិការដ្ឋាននគបាលស្រុកសូទ្រនិគម
#ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំង

Address

ភូមិផ្សារឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប
Siem Reap
08251

Website

Alerts

Be the first to know and let us send you an email when ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share