30/05/2026
🚨*ព័ត៌មានថ្មីៗ : លេងគេបាន ពេលគេសងសឹកវិញ បានត្រឹមស្ញេញ ធ្វើមុខស្វា ‼️ ម៉ាឡេស៊ី 🇲🇾 បានសងសឹកប្រទេសថៃ 🇹🇭 ទៅវិញ បន្ទាប់ពីថៃ បានហាមឃាត់ត្រីស្ពង់ (Barramundi) របស់ម៉ាឡេស៊ី ចូលក្នុងទឹកដីថៃ ឥឡូវ ម៉ាឡេស៊ី លេងបកទៅថៃវិញ ដោយហាមឃាត់ មិនឱ្យនាំចូលបង្គាថៃ 🇹🇭 ចំនួន (៥ប្រភេទ) ចូលក្នុងទឹកដីម៉ាឡេស៊ី 🇲🇾 និងសិង្ហបុរី 🇸🇬 បន្ថែមទៀត ដោយបទបញ្ជានេះនឹងត្រូវចូលជាធរមាន ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦តទៅ ‼️
*យោងតាមសារព័ត៌មានម៉ាឡេស៊ី «The Star» ចុះផ្សាយនៅថ្ងៃទី១៦ ឧសភា ២០២៦កន្លងទៅ អំពីសេចក្តីប្រកាសជាផ្លូវការរបស់ក្រសួងកសិកម្ម និងសន្តិសុខស្បៀងអាហារម៉ាឡេស៊ី (MAFS) បានចេញបទបញ្ជាយ៉ាងតឹងរ៉ឹងលើប្រភេទបង្គាថៃ 🇹🇭 ចំនួន ៥ប្រភេទ រួមមាន៖ បង្គាខ្លា (Giant Tiger Prawn), បង្គាឆ្អែប (Banana Prawn), បង្គាជើងស (Whiteleg shrimp), បង្គាខ្លាពណ៌ត្នោត (Brown Tiger Shrimp) និងបង្គាខៀវ (Blue Shrimp)។
វិធានការហាមឃាត់ ការនាំចូលបង្គាថៃនេះ បានជះឥទ្ធិពលអាក្រក់ដល់ប្រជានេសាទថៃ ដែលចិញ្ចឹមបង្គាក្នុងខេត្ត Songkhla និងខេត្ត Nakhon Si Thammarat យ៉ាងធ្ងន់ធ្ងរ ‼️ ដោយកន្លងមកនេះ ក្នុងមួយខែៗ ថៃនាំចេញបង្គាទៅម៉ាឡេស៊ី ក្នុងបរិមាណប្រហែល ២០០-៤០០តោន ស្មើនឹង ៤ភាគរយ នៃការនាំចេញសរុបប្រហែល ៥,២០០តោន។
បន្ទាប់ពីបង្គាក្នុងស្រុកថៃ ធ្លាក់ចុះថ្លៃថោកមហាសែនថោកហើយនោះ បង្គាថៃ 🇹🇭 ក៏នឹងមិនត្រូវបានអនុញ្ញាតឱ្យនាំចូលក្នុងទឹកដីប្រទេសសិង្ហបុរី 🇸🇬 ផងដែរ ដោយសារតែបង្គាថៃ មុននឹងនាំចូលទីផ្សារសិង្ហបុរី គឺត្រូវដឹកជញ្ជូនឆ្លងកាត់ម៉ាឡេស៊ី ជាមុនសិន ពីព្រោះម៉ាឡេស៊ី 🇲🇾 អនុវត្តច្បាប់ដូចគ្នាចំពោះទំនិញឆ្លងកាត់ (In-transit) ធ្វើឱ្យថៃមិនអាចដឹកបង្គាពីខេត្តភាគខាងត្បូង ឆ្លងកាត់ម៉ាឡេស៊ី ចូលទៅកាន់សិង្ហបុរីបានឡើយ។
*បញ្ជាក់៖ ប្រជានេសាទ និងប្រជាពលរដ្ឋថៃ 🇹🇭 ក៏បានទទូចឱ្យលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ ពន្លឿនការចរចាជាមួយនឹងរដ្ឋាភិបាលម៉ាឡេស៊ី 🇲🇾 ចំពោះបញ្ហារឿងបង្គាថៃនេះដែរ ក៏ប៉ុន្តែ លោកមិនបានឆ្លើយតប និងមិនអើពើចំពោះការសំណូមពររបស់ប្រជាពលរដ្ឋថៃនោះឡើយ។
(សូម MMO ដែលយកខ្លឹមសារព័ត៌មានខ្ញុំទៅបង្ហោះបន្ត មេត្តាដាក់ Credit ឱ្យខ្ញុំផង ដើម្បីបង្ហាញអំពីសុជីវធម៌ នៃកម្មសិទ្ធិបញ្ញាអត្ថបទ) ‼️
*ប្រភពព័ត៌មានម៉ាឡេស៊ី The Star (https://www.thestar.com.my/news/nation/2026/05/16/malaysia-to-tighten-siakap-imports-restrict-five-shrimp-species-from-thailand-from-june-1 )។
*ប្រភពព័ត៌មានថៃ : https://www.facebook.com/share/1bTpdqiddK/?mibextid=wwXIfr៕