ព្រាប មេស៊ីនជើ ធីវី

ព្រាប មេស៊ីនជើ ធីវី Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ព្រាប មេស៊ីនជើ ធីវី, TV Channel, Siem Reap.

ជួយស៊ែរអោយគ្រួសារគាត់បានដឹងផងព័ត៌មានបឋម ករណីចរាចរណ៍ រវាងម៉ូតូ២គ្រឿងនិងរថយន្ដ បណ្ដាល អោយស្លា-ប់ ក្មេងស្រីម្នាក់ នៅផ្លូវជា...
11/07/2025

ជួយស៊ែរអោយគ្រួសារគាត់បានដឹងផងព័ត៌មានបឋម ករណីចរាចរណ៍ រវាងម៉ូតូ២គ្រឿងនិងរថយន្ដ បណ្ដាល អោយស្លា-ប់ ក្មេងស្រីម្នាក់ នៅផ្លូវជាតិលេខ៥៧ ក្រុម៥ នៅភូមិ ចែងក្ដារ ឃុំភ្នំសំពៅ ស្រុកបាណន់ ព្រំប្រទល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅវេលាម៉ោង ១២.៤០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ សូមចូលរួមរំលែកទុក្ខដ៏ក្រុមគ្រួសារសពផង😭😭😭😭🙏🙏🙏🙏

ព្រាប មេស៊ីនជើ ធីវី

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយ៣នាក់(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅ...
11/07/2025

TOP NEWS: ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយ៣នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ ខណៈជាអ្នកជាសះស្បើយ៣នាក់។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៦១៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,៥៤៩នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕

ព្រាប មេស៊ីនជើ ធីវី

🔴​ បុរសមិនស្គាស់អត្តសញ្ញាណម្នាក់ត្រូវបានប្រទះឃេីញស្លា.​ប់ក្នុងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍​ ប៉ុន្តែមានការលេីកឡេីងថាជាករណីឃ...
11/07/2025

🔴​ បុរសមិនស្គាស់អត្តសញ្ញាណម្នាក់ត្រូវបានប្រទះឃេីញស្លា.​ប់ក្នុងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍​ ប៉ុន្តែមានការលេីកឡេីងថាជាករណីឃា.តក.ម្មវាយសម្លា.ប់រួចបង្វែរដានជាគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវលេខ១៣០ ក្នុងភូមិព្រៃពង្រ ឃុំការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១១​ ខែកក្កដា ឆ្នាំ២០២៥។ ទោះជាយ៉ាងនេះក៏ដោយ​សមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុដេីម្បីធ្វេីការពិនិត្យកោសល្យវិច័យលេីស.ពស្វែងរកការពិត។
👉 ព្រាប មេស៊ីនជើ ធីវី-Preab Messenger TV

11/07/2025

អតីតពលករថាការដាំបន្លែក៏អាចរកចំណូលផ្គត់ផ្គង់គ្រួសារបានសមរម្យ មិនចាំបាច់ធ្វើចំណាកស្រុកទៀតទេ

 #សេចក្តីជូនដំណឹងស្តីពីការរៀបចំកែលម្អសោភ័ណភាពនៅជុំវិញស្នងការនគរបាលខេត្តពោធិ៍សាត់រដ្ឋបាលក្រុងពោធិ៍សាត់ សូមជម្រាបជូនដំណឹងដ...
11/07/2025

#សេចក្តីជូនដំណឹង

ស្តីពីការរៀបចំកែលម្អសោភ័ណភាពនៅជុំវិញស្នងការនគរបាលខេត្តពោធិ៍សាត់
រដ្ឋបាលក្រុងពោធិ៍សាត់ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងលក់ដូរ និងរស់នៅជុំវិញជាប់របងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។

ថ្មីៗនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ឃើញមានការបង្ហោះផ្សព្វផ្សាយ និងចែករំលែកបន្តតាមបណ្តាញទំនាក់ទនងសង្គម នូវវីដេអូ ដែលមានសក...
11/07/2025

ថ្មីៗនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ឃើញមានការបង្ហោះផ្សព្វផ្សាយ និងចែករំលែកបន្តតាមបណ្តាញទំនាក់ទនងសង្គម នូវវីដេអូ ដែលមានសកម្មភាព ប្រើអំពីហឹង្សា ដោយមានបុរសម្នាក់ធ្វើទារុណកម្មទៅលើស្រ្តីម្នាក់ក្នុងរថយន្ត និងបានយកដំបងឆក់ ឆក់ទៅលើស្រ្តីរូបនោះ។ តាមការស្រាវជ្រាវ ជំនាញកំណត់បានថា វីដេអូដែលបានបង្ហោះផ្សព្វផ្សាយនោះ គឺមានប្រភពនៅឯបរទេស មិនមែនកើតឡើងក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ រីឯស្រ្តីដែលរងអំពីហឹង្សា និងការធ្វើទារុណកម្មនោះក៍មិនមែនជនជាតិខ្មែរផងដែរ ចំពោះការបង្ហោះផ្សព្វផ្សាយ និងចែករំលែកនូវវីដេអូនេះ អ្នកប្រើប្រាស់តាមបណ្តាញទំនាក់ទំនងសង្គម គ្រាន់តែចង់ចែករំលែកព័ត៌មាន អំពីអំពើហឹង្សានិងការធ្វើទារុណកម្មលើស្រ្តីដើម្បីអោយអ្នកប្រើប្រាស់តាមបណ្តាញទំនាក់ទំនងសង្គមនានាបានដឹង និងថ្កោលទោសចំពោះបុរសដែលប្រព្រឹត្តិនោះតែប៉ុណ្ណោះ។

អគ្គស្នងការដ្ឋាននគរបាលជាតិ សូមសំណូមពរដល់អ្នកប្រើប្រាស់តាមបណ្តាញទំនាក់ទំនងសង្គមដែលបានបង្ហោះផ្សព្វផ្សាយ និងបានចែករំលែកនូវវីដេអូខាងលើ សូមលុប និងបញ្ឍប់នូវការបង្ហោះផ្សព្វផ្សាយ និងចែករំលែកបន្តទៀត ជៀសវាងការភាន់ច្រលំដល់សារធារណជនថាវីដេអូនេះ បានកើតឡើងក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៍សូមក្រើនរំលឹកដល់សាធារណជនទាំងអស់មេត្តាជ្រាបថា រាល់ការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូណាមួយ សូមបញ្ជាក់ឲ្យច្បាស់ពីប្រភព និងកន្លែងកើតហេតុ ជៀសវាងធ្វើអោយមានការភាន់ច្រឡំពីសាធារណជន។ បន្ថែមពីនោះក៏សូមពិនិត្យ និងពិចារណាឱ្យបានច្បាស់នូវគោលបំណងក្នុងការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូណាមួយ ដែលធ្វើឱ្យសាធារណជនភ្ញាក់ផ្អើល ក្នុងន័យទាញយកការចាប់អារម្មណ៍ ឬប្រជាប្រិយភាព ឬកេងចំនេញផលប្រយោជន៍មកបុគ្គល ដែលរាល់ការបង្ហោះផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម ធ្វើឱ្យមានផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម គឺជាអំពីខុសច្បាប់ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
⚡ព្រាប មេស៊ីនជើ ធីវី
-----------------------
[នាំមកជូនដោយ | Preab Messenger-TV]🇰🇭👉https://t.me/PreabMessengerTV

 #អនុមោទនា  #បុណ្យចូលព្រះវស្សាថ្ងៃសុក្រ ១ រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នា...
11/07/2025

#អនុមោទនា #បុណ្យចូលព្រះវស្សា
ថ្ងៃសុក្រ ១ រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥
ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាស្លាដក់ អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។ ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនាថ្ងៃ ១រោច ខែអាសាធ ដែលពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់បងប្អូននិងចាស់ទុំចំណុះជើងវត្ត នាំគ្នាហែទៀនវស្សា សំពត់ ស្លាដក់ និងសម្ភារប្រើប្រាស់ផ្សេងៗ ជុំវិញព្រះវិហារ ហើយបន្ទាប់មក ព្រះសង្ឃសម្តែងធម៌ទេសនា និងវេរទៀនវស្សា ជាមួយនឹងសម្ភារប្រគេនព្រះសង្ឃ។
-----------------------------
ព្រាប មេស៊ីនជើ ធីវី-Preab Messenger TV
⚡ព្រាប មេស៊ីនជើ ធីវី
-----------------------
[នាំមកជូនដោយ | Preab Messenger-TV]🇰🇭👉https://t.me/PreabMessengerTV

អបអរសាទរ ទិវាប្រជាជនពិភពលោក (World Population Day) លើកទី៣៦ ១១ កក្កដា ១៩៨៩ ~ ១១ កក្កដា ២០២៥ #ហ៊ុនម៉ាណែត    #កម្ពុជា    #ស...
11/07/2025

អបអរសាទរ ទិវាប្រជាជនពិភពលោក (World Population Day) លើកទី៣៦

១១ កក្កដា ១៩៨៩ ~ ១១ កក្កដា ២០២៥

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា ប្រាប់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក(UNESCO) ពីការព្រួយបារម្ភចំពោះសំណង់ចម្លងតា...
10/07/2025

រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា ប្រាប់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក(UNESCO) ពីការព្រួយបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត នៅក្នុងខេត្តបុរីរម្យ ប្រទេសថៃ។ ការលើកឡើងពីកាបារម្ភនេះ ក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនាទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

ព្រាប មេស៊ីនជើ ធីវី-Preab Messenger TV

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានឧបត្ថម្ភថវិកា ១ ម៉ឺនដុល្លារ ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រ...
10/07/2025

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានឧបត្ថម្ភថវិកា ១ ម៉ឺនដុល្លារ ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេស តំណាងសមាគមអតីតយុទ្ធជកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។

10/07/2025

ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បាន​មាន​ប្រសាសន៍​ថា​ ទោះ​បី​មមាញឹក​ក្នុង​ភារកិច្ច​ស្នូល​ តែ​ការ​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​ ក្នុង​រដូវ​បិទ​នេសាទ​ ត្រូវតែ​អនុវត្ត​ឲ្យបាន​មុឺងម៉ាត់​ និង​មាន​ប្រសិទ្ធភាព​ តាម​បទ​បញ្ជា​របស់​ប្រមុខរាជ​រាជរដ្ឋាភិបាល​...

10/07/2025

ឧត្តមសេនីយ៍ទោ សោម ស៊ុន ពង្រឹងភារកិច្ចកងកម្លាំងចម្រុះប្រចាំការនៅទីបញ្ជាការស្រាល បង្ក្រាបបទល្មើសព្រៃឈើ ចំនួន៤គោលដៅ នៅតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ

Address

Siem Reap

Alerts

Be the first to know and let us send you an email when ព្រាប មេស៊ីនជើ ធីវី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ព្រាប មេស៊ីនជើ ធីវី:

Share