ព្រាប មេស៊ីនជើ ធីវី

ព្រាប មេស៊ីនជើ ធីវី Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ព្រាប មេស៊ីនជើ ធីវី, TV Channel, Siem Reap.

អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា៖  គិតមកដល់វេលាម៉ោង ០០:០១នាទីយប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ សភាពការ...
03/08/2025

អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា៖ គិតមកដល់វេលាម៉ោង ០០:០១នាទីយប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍នៅជួរមុខមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងយើង ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់។

កម្ពុជាគោរពម៉ឺងម៉ាត់ទៅលើកិច្ចព្រមព្រៀងបទឈប់បាញ់ បានឯកភាពគ្នានៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

សូមបងប្អូនប្រជាពលរដ្ឋតាមដាននូវព័ត៌មានពីផេកផ្លូវការ កុំឱ្យយល់ច្រឡំតាមព័ត៌មានក្លែងក្លាយ។

03/08/2025

ឯកឧត្តន បណ្ឌិត ធឹម សំផូត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាជនភៀសសឹកចំនួនជាង ៥០គ្រួសារ ក្នុងមូលដ្ឋានឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប

អភិបាលស្រុកបារាយណ៍៖ " សួរសុខទុក្ខឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់គ្រួសាររបស់យុទ្ធជនដែលភៀសខ្លួននិងគ្រួសារភៀសខ្លួនពីសង...
03/08/2025

អភិបាលស្រុកបារាយណ៍៖ " សួរសុខទុក្ខឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់គ្រួសាររបស់យុទ្ធជនដែលភៀសខ្លួននិងគ្រួសារភៀសខ្លួនពីសង្រ្គាមទល់ដែន "
សូមអរព្រះគុណ សូមអរគុណការចូលរួមរបស់សប្បុរសជននិងគ្រប់ភាគីពាក់ព័ន្ធ
ព្រឹកថ្ងៃទី០៣-០៨-២០២៥

ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ "ក្រសួងការបរទេសថៃ បានឆ្លើយតបទៅនឹងលិខិតរបស់គណៈកម្មាធិការសិទ្ធិម...
03/08/2025

ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ "ក្រសួងការបរទេសថៃ បានឆ្លើយតបទៅនឹងលិខិតរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយបង្ហាញពីសុឆន្ទៈក្នុងការសហការជាមួយនឹងសហគមន៍ និងអង្គការអន្តរជាតិនានា ដើម្បីចុះទៅពិនិត្យមើលស្ថានភាពរបស់កងទ័ពកម្ពុជាចំនួន ១៨នាក់ដែលកំពុងឃុំខ្លួន។ សហគមន៍អន្តរជាតិ និង អង្គការអន្តរជាតិនានាកំពុងផ្តោតទៅលើទាហ៊ាន ១៨រូបរបស់យើង"។

«កម្ពុជាបង្ហាញស្មារតីមនុស្សធម៌ ទៅលើជនភៀសសឹក ក្រោមការចូលរួមរបស់អ្នកការទូតអន្តរជាតិចំនួន ២២ ប្រទេស»នៅព្រឹកថ្ងៃទី ០២ ខែសីហា...
02/08/2025

«កម្ពុជាបង្ហាញស្មារតីមនុស្សធម៌ ទៅលើជនភៀសសឹក ក្រោមការចូលរួមរបស់អ្នកការទូតអន្តរជាតិចំនួន ២២ ប្រទេស»

នៅព្រឹកថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូការទូតបរទេសប្រចាំកម្ពុជា ចំនួន ២២ ប្រទេស ចុះអញ្ជើញសួរសុខទុក្ខ និងពិនិត្យស្ថានភាពជនភៀសសឹកនៅទីជំរុំវត្តប្រាសាទបន្ទាយស្រី ភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូត្រនិគម ខេត្តសៀមរាប។

ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងគណៈប្រតិភូបានបង្ហាញស្មារតីមនុស្សធម៌ និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅបំផុតចំពោះស្ថានភាពជីវភាពរបស់ជនភៀសសឹក ដែលជម្លៀសចេញពីតំបន់ព្រំដែន ដោយសារវិបត្តិជម្លោះយោធារវាងកម្ពុជា និងថៃ។ ជនភៀសសឹកទាំងនេះភាគច្រើនជាស្ត្រីមានផ្ទៃពោះ អ្នកចាស់ជរា ជនពិការ និងកុមារ ដែលត្រូវបានជម្លៀសទៅកាន់ទីជម្រកសុវត្ថិភាព និងផ្ទះសាច់ញាតិ ដើម្បីអនុញ្ញាតឱ្យពួកគាត់រស់នៅក្នុងបរិយាកាសមានសុវត្ថិភាព និងគ្មានគ្រោះថ្នាក់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តខិតខំអស់ពីលទ្ធភាព ឱ្យពលរដ្ឋទាំងអស់អាចត្រឡប់ទៅលំនៅដ្ឋានវិញឱ្យបានឆាប់រហ័ស និងមានសុវត្ថិភាព ដើម្បីអាចបន្តប្រកបរបរចិញ្ចិមជីវិតប្រចាំថ្ងៃ ប្រកបដោយសុខសន្តិភាព សុវត្ថិភាពនិងឱ្យកុមារនៅតាមតំបន់អាចចូលរៀនឡើងវិញ។

បើតាមរបាយការណ៍របស់ក្រសួងការពារជាតិ បានឱ្យដឹងថា៖ការឈ្លានពានដោយកងទ័ពថៃ បានបណ្តាលឱ្យសាលារៀនជាង ៦០០ នៅក្នុង៥ចំនួនខេត្ត ត្រូវបិទទ្វារ បានប៉ះពាល់ដល់សិស្សជាង ១៧ម៉ឺននាក់ និងគ្រូបង្រៀនជាង ៦,០០០ នាក់។ ទន្ទឹមនឹងនេះហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា មណ្ឌលសុខភាព សាលារៀន ផ្សារ ប្រាសាទដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ស្ថានីយ៍ប្រេងឥន្ធនៈ និងសំណង់សាធារណៈផ្សេងៗ ក៏បានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរផងដែរ។

សូមជម្រាបថា ប្រទេសកម្ពុជា និងប្រទេសថៃ បានឯកភាពគ្នាលើ បទឈប់បាញ់ ដែលបានអនុវត្តចាប់ពីម៉ោង ១២ រំលងអធ្រាត្រថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥។ កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចក្នុងកិច្ចចរចានៅប្រទេសម៉ាឡេស៊ី ដោយមានការផ្ដួចផ្ដើមពីសហរដ្ឋអាមេរិក និងការដឹកនាំសម្របសម្រួលដោយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន និងមានការចូលរួមសកម្មពីសាធារណរដ្ឋប្រជាមានិតចិនផងដែរ។

សូមបញ្ជាក់ថា៖ ក្នុងដំណើរចុះសួរសុខទុក្ខរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងគណៈប្រតិភូការទូតពី ២២ ប្រទេស នៅទីជំរុំជនភៀសសឹក ខេត្តសៀមរាប បានសរបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្ថានភាពនិងជីវភាពរស់នៅ និងការគិតគូរខ្ពស់បំផុតដល់ជនភៀសសឹកកម្ពុជាដែលរងគ្រោះដោយសារជម្លោះប្រដាប់អាវុធកន្លងមកនេះ នឹងចង់ឃើញប្រជាពលរដ្ឋកម្ពុជាមានសុវត្ថិភាព និងអាចវិលត្រឡប់ទៅផ្ទះវិញឱ្យបានឆាប់ៗ។

នេះជាភស្តុតាងបញ្ជាក់ថា កម្ពុជាបានសហការល្អជាមួយប្រទេសមិត្តភក្តិ ដើម្បីដោះស្រាយវិបត្តិដោយផ្អែកលើសន្តិវិធី និងកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា-ថៃ ដែលកើតឡើងដោយការជួយសម្របសម្រួលពីអាមេរិក ម៉ាឡេស៊ី និងចិន ដែលជាជំហានដ៏សំខាន់មួយសម្រាប់រក្សាសន្តិភាព និងការរក្សាសុវត្ថិភាពជូនប្រជាជន។

សរុបមក ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូការទូតបរទេសប្រចាំកម្ពុជា ចំនួន ២២ ប្រទេសមកកាន់តំបន់ព្រំដែន ដោយសារវិបត្តិជម្លោះយោធារវាងកម្ពុជា និងថៃ បានស្តែងឱ្យឃើញថា កម្ពុជា និងសហគមន៍អន្តរជាតិ កំពុងធ្វើការយ៉ាងសកម្ម ដើម្បីជួយជនភៀសសឹក និងដោះស្រាយបញ្ហាដោយសន្តិវិធី និងអនុវត្តន៍ការជួយឧបត្ថម្ភតាមបែបមនុស្សធម៌។
ប្រភព៖ទទក

វីដេអូខាងលើនេះ ត្រូវបានជនខិលខូចប្រើបច្ចេកវិទ្យា AI បង្កើតឡើង ដើម្បីបំភាន់សាធារណមតិឱ្យយល់ច្រឡំពាក់ព័ន្ធនឹងសន្តិសុខជាតិ។ ម...
02/08/2025

វីដេអូខាងលើនេះ ត្រូវបានជនខិលខូចប្រើបច្ចេកវិទ្យា AI បង្កើតឡើង ដើម្បីបំភាន់សាធារណមតិឱ្យយល់ច្រឡំពាក់ព័ន្ធនឹងសន្តិសុខជាតិ។

ម្យ៉ាងវិញទៀត ការបង្កើតមាតិកានេះបានធ្វើឱ្យប៉ះពាល់ដល់ឈ្មោះ រូបភាព កិត្តិយសរបស់ទូរទស្សន៍ជាតិកម្ពុជា ដែលជាប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់រដ្ឋ។

ក្រសួងព័ត៌មានសូមអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ ជាពិសេសម្ចាស់គណនីខាងលើ លុបវីដេអូខាងលើ និងបញ្ឈប់ជាបន្ទាន់រាល់ការបង្កើតព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងការប្រើប្រាស់រូបសញ្ញា (Logo) ឈ្មោះរបស់ក្រសួង ស្ថាប័ន និងអង្គភាពផ្លូវការនានា ក្នុងគោលបំណងកេងចំណេញផ្នែកណាមួយឬបង្ខូចរូបភាព កេរ្តិ៍ឈ្មោះរបស់អង្គភាព ស្ថាប័ននោះ។

ក្រសួងព័ត៌មាន និងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា កំពុងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធនឹងករណីបង្កើតព័ត៌មានក្លែងក្លាយមកទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំមន្រ្តីទូត១៥ប្រទេស ចុះពិនិត្យមើលការអនុវត្តបទឈប់បាញ់ នៅព្រំដែនកម្ពុជា-ថៃ(ឧត្តរមានជ័យ...
01/08/2025

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំមន្រ្តីទូត១៥ប្រទេស ចុះពិនិត្យមើលការអនុវត្តបទឈប់បាញ់ នៅព្រំដែនកម្ពុជា-ថៃ

(ឧត្តរមានជ័យ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន​ រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំអគ្គរដ្ឋ/រាជទូត និងមន្រ្តីទូត១៥ប្រទេស ចុះពិនិត្យមើលការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅតាមបណ្តោយព្រំដែន ខេត្តឧត្តរមានជ័យ។

ទីតាំងដែល ប្រមុខការទូតកម្ពុជា ដឹកនាំមន្រ្តីការទូតចុះត្រួតពិនិត្យនេះ គឺស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលជាទិសនៃសមរភូមិប្រយុទ្ធរយៈពេល៥ថ្ងៃ ដែលក្នុងនោះមានប្រាសាទតាមាន់ ប្រាសាទតាក្របី និងថ្មដូនជាដើម។

ប្រមុខការទូតកម្ពុជា បាននាំមន្រ្តីទូតទាំងអស់ ទៅពិនិត្យមើលទីតាំង ដែលកងទ័ពថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកប្រភេទ MK-84 តែមិនទាន់ផ្ទុះនៅឡើយ ហើយបន្ទាប់មកលោកដឹកនាំមន្រ្តីទូតចុះពិនិត្យមើលទីតាំង វត្តតាមាន់សែនជ័យ ដែល កងទ័ពថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកនៅវត្តនេះ បណ្តាលឱ្យលោកតាអាចារ្យម្នាក់ស្លាប់ និងមានជនស៊ីវិលមួយចំនួនរងរបួស ខូចខាតយ៉ាងដំណំ។ បន្ថេមទីនេះ គណៈប្រតិភូ ក៏បានចុះពិនិត្យសាលារៀន ដែលរងការវាយប្រហារដោយកងទ័ពថៃ ផងដែរ៕
ប្រភព៖ Fresh News

សម្តេចតេជោ ហ៊ុន សែន៖ មុននេះបន្តិចក្រោយពេលប្រជុំជាមួយថ្នាក់ដឹកនាំនិងមេបញ្ជាការយោធាចប់ក៏បើកស្តាប់ការនិយាយឡាយសូរបស់លោកប្អូន...
01/08/2025

សម្តេចតេជោ ហ៊ុន សែន៖ មុននេះបន្តិចក្រោយពេលប្រជុំជាមួយថ្នាក់ដឹកនាំនិងមេបញ្ជាការយោធាចប់
ក៏បើកស្តាប់ការនិយាយឡាយសូរបស់
លោកប្អូន សម វឌ្ឍានា នៅសហរដ្ឋអាមេរិកអំពីពន្ធគយរបស់លោកប្រធានាធិបតីដូណាល់ត្រាំ ដែលបានអនុគ្រោះទម្លាក់ពន្ធចំពោះកម្ពុជាពី49ភាគរយ(49%)មកនៅត្រឹម19ភាគរយ(19%)។
មិននឹកស្មានថា ខ្ញុំដេកលក់លើកៅអី
ដែលត្រូវបានលួចថតដោយមនុស្ស៤នាក់ តែត្រូវបានដាស់ឲ្យភ្ញាក់នៅពេលកងទ័ពកម្ពុជា២នាក់ ដែលរងរបួសដែលភាគីថៃចាប់នៅក្រោយបទឈប់បាញ់រយៈពេល៨ម៉ោង ត្រូវភាគីថៃបញ្ជូនមកកម្ពុជាវិញដោយសុវត្តិភាព។
ជូនពរយុទ្ធជនទាំងពីររូប ដែលប្រជាជនកម្ពុជា ក៏ដូចជារូបខ្ញុំបាននិងកំពុងរង់ចាំ ឆាប់ជាសះស្បេីយ។

31/07/2025

កិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខណ្ឌសែនសុខ អាណត្តិទី៤

ក្រសួងការពារជាតិ៖ថ្ងៃព្រហស្បតិ៍ ៦ កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ល...
31/07/2025

ក្រសួងការពារជាតិ៖

ថ្ងៃព្រហស្បតិ៍ ៦ កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥

លិខិតឆ្លើយតបទៅ ឯកឧត្តម​ នាយឧត្តមសេនីយ៍ ណាត់ថាក់ផុង​ ណាកផានីច រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ ទាក់ទងនឹងសំណូមពរក្នុងការរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ ( GBC ) នៅក្នុងទីតាំងអព្យាក្រឹតដែលស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងកំឡុងថ្ងៃទី០៤ ដល់ទី០៧ ខែសីហា ឆ្នាំ២០២៥។

ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរ​តែមួយ.​! ឯកឧត្តម ហេង សុធីរ តំណាងសប្បុរសជនក្នុងខេត្តសៀមរាប នាំយកអំណោយជូនដល់ក្រុមគ្រួសារកង...
31/07/2025

ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរ​តែមួយ.​! ឯកឧត្តម ហេង សុធីរ តំណាងសប្បុរសជនក្នុងខេត្តសៀមរាប នាំយកអំណោយជូនដល់ក្រុមគ្រួសារកងទ័ពដែលជាជនភៀសសឹក ចំនួន ៤៧ គ្រួសារ ស្នាក់នៅក្នុងវត្តខ្ជាយ

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហេង សុធីរ និងលោកជំទាវ រួមទាំង លោក ចេន វិចិត្រ អគ្គនាយកព្រះខ័នញូស៍, លោក ហេង សុជាតិ នាយកប្រតិបត្តិព្រះខ័នញូស៍, លោក សាំង សំណាង និងលោក សំម៉ុង រតនៈ អ្នកយកព័ត៌មាន ធីញូស៍ដេលី តំណាងសប្បុរសជន បាននាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់ ប្រគេនជូនព្រះគ្រូចៅអធិការវត្តខ្ជាយ សម្រាប់រៀបចំជូនដល់ក្រុមគ្រួសារកងទ័ពដែលជាជនភៀសសឹក ចំនួន ៤៧ គ្រួសារ មក​ពីក្រុងសំរោង ស្រុកអូរស្មាច់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មកស្នាក់នៅក្នុងវត្តវេឡុវ័ន្ត ហៅវត្តខ្ជាយ ស្ថិតក្នុងភូមិខ្ជាយ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ។

សូមបញ្ជាក់ផងដែរ អំណោយយកទៅប្រគល់ជូនដល់ក្រុមគ្រួសារកងទ័ពដែលជាជនភៀសសឹក ជាអំណោយទទួលបានពីសប្បុរសជនក្នុងខេត្តសៀមរាប បានប្រគល់ជូនព្រះគ្រូចៅអធិការវត្តខ្ជាយ សម្រាប់រៀបចំដល់ជនភៀសសឹក ចំនួន ៤៧ គ្រួសារ ស្មើ ១៦៤ នាក់ ស្រី ៨៩ នាក់ និងកុមារ៥៨ នាក់ ។

ក្នុងនោះគ្រឿងឧបភោគបរិភោគរួមមាន ៖ អង្ករ 50 បេ, មីជាតិ 45 កេស, ត្រីខ 10 យួរ, ទឹកសុទ្ធ 50 យួរ, ទឹកសៀវអ៊ាវ 16 យួរ, ប្រេងឆា 4 យួរ, កន្ទេល 30, ម៉ុង 30, ភួយ 30, សារ៉ុង 50, សាប៊ូបោកខៅអាវ 100 កញ្ចប់, សាប៊ូកក់សក់ 50 ខ្សែ, សាប៊ូដុសខ្លួន 30 ដុំ, ប្រេងក្រឡា 4 ដុំ, ថ្នាំ Panadol 3 ប្រអប់, ធូបមូស 10 ដុំ, សៀង 52 ដប, ផ្អកត្រី 26 ដប និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត ។

ក្នុងស្មារតីខ្មែរជួយខ្មែរ ជាខឿនការពារជាតិដ៏រឹងមាំការណ៍នេះសបញ្ជាក់ឱ្យឃេីញថា ប្រជាជនខ្មែរ បានរួបរួមសាមគ្គី ទាំងកងកម្លាំងជួរមុខ និងអ្នកនៅជួរក្រោយ ។

សូមរំឭកផងដែរថា អំណោយសប្បុរសជនក្នុងខេត្តសៀមរាប ជាការស្ម័គ្រចិត្ដចូលរួមពីមូលនិធិសប្បុរសធម៌ រៀបចំដោយអង្គភាពសារព័ត៌មាន ធីញូស៍ដេលី ដែលដឹកនាំដោយ ឯកឧត្តម ហេង សុធីរ ៕

ប្រភព៖Thy News

អភិបាលខេត្តពោធិ៍សាត់ នាំយកអំណោយមនុស្សធម៌ និងសប្បុរសជន មកប្រគល់ជូនដល់ប្រជាពលរដ្ឋ ចំនួន ៧៨៣គ្រួសារ ដែលបានជម្លៀសខ្លួនចេញពីត...
30/07/2025

អភិបាលខេត្តពោធិ៍សាត់ នាំយកអំណោយមនុស្សធម៌ និងសប្បុរសជន មកប្រគល់ជូនដល់ប្រជាពលរដ្ឋ ចំនួន ៧៨៣គ្រួសារ ដែលបានជម្លៀសខ្លួនចេញពីតំបន់សមរភូមិមុខ

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ នៅថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទប្រហមកម្ពុជាខេត្ត និងអំណោយរបស់សប្បុរសជន មកប្រគល់ជូនដល់ប្រជាពលរដ្ឋ ចំនួន៧៨៣គ្រួសារ ស្មើនឹង ៣ ០២៨នាក់ ដែលបានជម្លៀសខ្លួនចេញពីតំបន់សមរភូមិមុខ ក្នុងឃុំថ្មដា មកកាន់ទីកន្លែងសុវត្ថិភាព ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ឯកឧត្តម ខូយ រីដា បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជួបការលំបាក ទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ជាក់ស្តែងដូចជាពលរដ្ឋភាគសឹកទាំងអស់ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តមបន្តថា ជាការពិតណាស់ ផលវិបាកនៃសង្គ្រាម បានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមនុស្សមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹម ដោយមិនអាចយកមកជាមួយបាន ហើយទុក្ខលំបាកនេះ ធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់ អំពីតម្លៃនៃសន្តិភាព៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

Address

Siem Reap

Alerts

Be the first to know and let us send you an email when ព្រាប មេស៊ីនជើ ធីវី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ព្រាប មេស៊ីនជើ ធីវី:

Share