28/07/2025
សញ្ញាសម្គាល់មួយចំនួន ដែលអាចកំណត់ឥរិយាបទជាចារកម្មរបស់ខ្មាំងសត្រូវសៀម៖
១. ការប្រមូលព័ត៌មានយុទ្ធសាស្ត្រ៖ ការថតរូប ឬវីដេអូដោយខុសច្បាប់នៅទីតាំងមូលដ្ឋានយោធា ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ឬផ្លូវដឹកជញ្ជូនយោធា និងសព្វាវុធកម្ពុជា។
២. ការតាមឃ្លាំមើលសកម្មភាពប្រតិបត្តិការយោធាកម្ពុជា៖ តាមដានសកម្មភាព និងការចល័តរបស់យោធា/មន្ត្រីសន្តិសុខកម្ពុជា សកម្មភាពដាក់ពង្រាយសម្ភារៈយោធា ឬក្បួនរថយន្តផ្លូវការ។
៣. អាកប្បកិរិយាខុសប្រក្រតី៖ បុគ្គលដែលលេចឡើងម្តងហើយម្តងទៀតនៅកន្លែងយុទ្ធសាស្ត្រ និង ក្បែរទីតាំងយោធា ដោយគ្មានហេតុផលច្បាស់លាស់ ថតរូបញឹកញាប់ ឬបង្ហាញចំណាប់អារម្មណ៍ចង់ដឹងព័ត៌មានពាក់ព័ន្ធនឹងកិច្ចការយោធាខុសទំនងនៅក្នុងតំបន់សន្តិសុខ។
៤. មានវត្តមាននៅក្នុងតំបន់ហាមឃាត់៖ ត្រូវបានរកឃើញនៅក្នុងតំបន់យោធា ឬទីតាំងយុទ្ធសាស្ត្រក្នុងអំឡុងពេលខុសប្រក្រតី ជាពិសេសនៅពេលយប់ និង ដោយគ្មានភារកិច្ចចេញ-ចូល។
៥. ការយកជាប់ខ្លួននូវឧបករណ៍ប្រើប្រាស់ក្នុងកិច្ចការចារកម្ម៖ យករបស់ដែលគួរឲ្យសង្ស័យដូចជា កែវយឹត ផែនទីយោធា វិទ្យុទាក់ទង ឬឧបករណ៍តាមដាន GPS ជាដើម។
ប្រសិនមានការសង្ស័យចំពោះបុគ្គលណាម្នាក់ធ្វើសកម្មភាពចារកម្មឲ្យខ្មាំងសៀម ក្នុងនាមជាពលរដ្ឋល្អនិង ព្រួយបារម្ភខ្វាយខ្វល់អំពីជោគវាសនាមាតុភូមិ សូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរដែលនៅជិតបំផុត។
ប្រភព៖ FN