PCK News

PCK News welcome to www.pck-news.com ផ្សព្វផ្សាយព័ត៌មានពិតទាន់ហេតុការណ៍. ស្រឡាញ់ភាពយុត្តិធម៌! 🇰🇭💗ស្រឡាញ់អ្វីដែលខ្មែរមាន 🇰🇭💗

23/05/2026
ពិធីអភិសេកព្រះបដិមាលោកេស្វរៈ "រង្វង់មូលដៃ៨" និមិត្តរូបថ្មីតំណាងខេត្តឧត្តរមានជ័យរដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៣និងថ្ងៃ...
25/01/2026

ពិធីអភិសេកព្រះបដិមាលោកេស្វរៈ "រង្វង់មូលដៃ៨" និមិត្តរូបថ្មីតំណាងខេត្តឧត្តរមានជ័យ

រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៣និងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ បានប្រារព្ធពិធីបុណ្យអភិសេកព្រះបដិមាលោកេស្វរៈ«រង្វង់មូលដៃ៨» ក្រោមវត្តមាន ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ ឯកឧត្ដម ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

ព្រះលោកេស្វរៈ ឬ ព្រះអវលោកិតេស្វរៈ គឺជាពោធិសត្វក្នុងព្រះពុទ្ធសាសនាមហាយាន ដែលតំណាងឱ្យ «សេចក្តីមេត្តាករុណាដ៏មហាសាល»។ តាមជំនឿរបស់បុព្វបុរសខ្មែរ តាំងពីសម័យអង្គរ (ជាពិសេសក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧) ព្រះលោកេស្វរៈត្រូវបានគេជឿថាជាអ្នកតាមជួយសង្គ្រោះមនុស្សលោកឱ្យផុតពីទុក្ខភ័យ និងនាំមកនូវសេចក្តីសុខសាន្ត។

ការសាងសង់រូបព្រះបដិមាលោកេស្វរៈនេះឡើង មិនត្រឹមតែដើម្បីសោភ័ណភាពក្រុងប៉ុណ្ណោះទេ ប៉ុន្តែគឺជាកន្លែងបួងសួងសុំសេចក្តីសុខ ជួយបីបាច់ថែរក្សា និងផ្តល់សេចក្តីសុខសាន្តត្រជាក់ត្រជុំជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេស រំលឹកដល់ដួងវិញ្ញាណក្ខន្ធដល់វីរៈកងទ័ពគ្រប់រូប ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារទឹកដីដងរែកមួយនេះ។

ការអភិសេកបដិមាលោកេស្វរៈ «រង្វង់មូលដៃ៨» នាពេលនេះ នឹងក្លាយជាកម្លាំងចលករថ្មីមួយក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកកម្សាន្តនៅខេត្តឧត្តរមានជ័យកាន់តែច្រើនឡើង។ សមិទ្ធផលនេះគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទឹកដីភូមិភាគពាយព្យមួយនេះ កំពុងបោះជំហានទៅរកភាពរុងរឿងប្រកបដោយនិរន្តរភាព៕ PCK News

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តឧត្តរមានជ័យឧត្តរមានជ័យ;  ក្នុងរយ:ព...
19/01/2026

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ; ក្នុងរយ:ពេល២ថ្ងៃ នាថ្ងៃទី១៨និង១៩ ខែមករា ឆ្នាំ២០២៦ ក្នុងសាលាខេត្តឧត្តរមានជ័យ ខាងរដ្ឋបាលខេត្តឧត្តរមានជ័យបានធ្វើពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥និងលើកទឹសដៅការងារឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមនូវវត្តមាន អភិបាលរងខេត្តគ្រប់រូប ប្រធានមន្ទីគ្រប់ផ្នែក មេបញ្ជាការ មេបញ្ជាការងនៃកម្លាំងប្រដាប់អាវុធទាំង៣ក្នុងខេត្ត មន្ត្រីគ្រប់លំដាប់ថ្នាក់តាមបណ្តាក្រុងស្រុកទាំង៥ ក្រោមអធិបតីភាពឯកឧត្តម សង្គហបណ្ឌិត គន់គីម ជាគណ:អធិបតី ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណ:អភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម ស៊ី ប្រសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ ចាន់ថុល ប្រធានតុលាការនៃសាលាដំបូងខេត្តឧត្តរមានជ័យ ។ ពិធីបិទសន្នុិបាតខាងលើ បានប្រព្រឹតទៅយ៉ាងរលូន និងដោយក្តីរីករាយក្រៃលែង ៕ ពៅ ស្រីវេន

អង្គការកែប្រែសហគមន៍(CTO)ផ្ដល់ជំនួយមនុស្សធម៌ ជាសាច់ប្រាក ដល់ប្រជាពលរដ្ឋ ជនភាសិក ប្រជាពលរដ្ឋដែលជាជន ងាយរងគ្រោះដូចជា ជនចាស់...
19/01/2026

អង្គការកែប្រែសហគមន៍(CTO)ផ្ដល់ជំនួយមនុស្សធម៌ ជាសាច់ប្រាក ដល់ប្រជាពលរដ្ឋ ជនភាសិក ប្រជាពលរដ្ឋដែលជាជន ងាយរងគ្រោះដូចជា ជនចាស់ជរា ជនពិការ ជនកំព្រា ស្ត្រីមានផ្ទៃពោះ និងពលករត្រឡប់មកពីថៃ ដែលកំពុងស្នាក់នៅជំរុំស្នាក់នៅបណ្តោះ អាសន្នសុវត្ថិភាព ជំរំុវត្តបាត់ថ្កៅ នៅ ស្រុកចុងកាល់ ចំនួន២០៥គ្រួសារ។

01/01/2026

With OddarMeanchey – I'm on a streak! I've been a top fan for 8 months in a row. 🎉

27/12/2025

បងប្អូនយើងជួរមុខទាំងអស់សូមកុំទុកចិត្តលើពួកចោរឈ្លានពានអោយសោះ ត្រូវប្រុងប្រយ័ត្ន ទើបជាការល្អ៘

សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ ប្រគល់អំណោយជូនគ្រួសារវិរកងទ័ពចំនួន៣៣៩គ្រួសារ នៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៦………………...
21/08/2025

សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ ប្រគល់អំណោយជូនគ្រួសារវិរកងទ័ពចំនួន៣៣៩គ្រួសារ នៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៦
……………………………………………………………..
ដើម្បីសំដែងនូវការគោរពដឹងគុណនូវវិរភាពដ៏អង់អាចក្លាហានរបស់វិរកងទ័ពជួរមុខ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារ នាំយកអំណោយចែកជូនដល់គ្រួសារវិរកងទ័ព កងពលតូចអន្តរាគមន៍លេខ៦ ក្នុងភូមិសាស្រ្តស្រុកត្រពាំងប្រាសាទ។

ការចុះសួរសុខទុក្ខ និងចែកអំណោយនេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្ត ក៏ដូចជាកាកបាទក្រហមកម្ពុជា ចំពោះសុខុមាលភាពរបស់កងទ័ព និងក្រុមគ្រួសាររបស់ពួកគាត់។

ឯកឧត្ដម មាន ចាន់យ៉ាដា ក៏បានថ្លែងពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ក៏ដូចជូនពរជ័យដល់វីរៈកងទ័ពជួរមុខ និងក្រុមគ្រួសារ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ជានិច្ចចំពោះវីរៈកងទ័ពនិងក្រុមគ្រួសារ មិនថាប្រទេសមិនមានសង្គ្រាម ឬជួបប្រទះនូវសង្គ្រាមឈ្លានពាននោះទេ។

ឯកឧត្ដម អភិបាលខេត្តឧត្តរមានជ័យ ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនវីរៈកងទ័ពជួរមុខទាំងអស់ តាមរយៈគ្រួសារនីមួយៗថា សូមកុំមានការព្រួយបារម្ភចំពោះក្រុមគ្រួសារ ព្រោះនៅទីនេះមានថ្នាក់ដឹកនាំប្រទេស រួមនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់ក្នុងការជួយជ្រោមជ្រែង ថែរក្សា ក៏ដូចជាផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ ក្នុងន័យដើម្បីតបស្នងសងគុណចំពោះការលះបង់ដ៏មានតម្លៃបំផុតសម្រាប់ជាតិ និងប្រជាជនពីសំណាក់វិរកងទ័ព។

សូមបញ្ជាក់ថា អំណោយដែលចែកជូនដល់គ្រួសារវិរកងទ័ព ក្នុងមួយគ្រួសារៗទទួលបាន៖អង្ករ២៥គីឡូក្រាម មីខ្លាឃ្មុំក្រហម១កេស ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ ត្រីខ១យួរ និងទឹកសុទ្ធ១កេសផងដែរ៕

កងទ័ពសមរភូមិមុខខេត្តឧត្តរមានជ័យ រីករាយ ដោយបានទទួលអំណោយពីសប្បុរសជនមកពីឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះឧត្តរមានជ័យ÷នៅរសៀល...
21/08/2025

កងទ័ពសមរភូមិមុខខេត្តឧត្តរមានជ័យ រីករាយ ដោយបានទទួលអំណោយពីសប្បុរសជនមកពីឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ

ឧត្តរមានជ័យ÷នៅរសៀលនាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ លោកស្រី ឆែ ចន្ធី និងស្វាមី លោកប៉េសូរិយ៉ា (ហៅអ៊ីម៉ាប់ចុងភៅ) អ្នកស្រី តែ សុខមុំ និងស្វាមី លោក ពត ស៊្រុន មេឃហាន់ ជ័យ
លោក គ្រូ ចៅអធិការ វត្តឆ្លូង
អ្នកស្រី ម៉ក់ ចិន្តា (ហៅគឹមសានការរ៉ាសាង)ជាតំណាងសប្បុរស់ជន បានយកអំណោយ និងចំអិនម្ហូប អាហារ ជូនដល់កងកម្លាំងជួរមុខខេត្តឧត្តរមានជ័យ ពិសារជុំគ្នា និងប្រគល់អំណោយដោយផ្ទាល់ដៃ ហើយការរួមគ្នាធ្វើឡើងនេះ ក្នុងគោលបំណង ជាការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ពជួរមុខដ៏អង់អាចក្លាហាន ដែលបានខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវ ក្នុងកិច្ចការរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងដើម្បីបង្ហាញយ៉ាងច្បាស់នូវស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ជាពិសេសបង្ហាញពីឆន្ទៈមនសិកា ទៅកាន់ពិភពលោកទាំងមូលពីការស្រឡាញ់សន្តិភាពរបស់ប្រជាជនកម្ពុជា។ ដោយ ពៅ ស្រីវេន

ជាមួយ Nguon Thirith - ខ្ញុំកំពុងតែឆ្លើយឆ្លងគ្នា! ខ្ញុំជាអ្នកគាំទ្រកំពូលម្នាក់រយៈពេល 3 ខែជាប់ៗគ្នាមកហើយ។ 🎉
21/08/2025

ជាមួយ Nguon Thirith - ខ្ញុំកំពុងតែឆ្លើយឆ្លងគ្នា! ខ្ញុំជាអ្នកគាំទ្រកំពូលម្នាក់រយៈពេល 3 ខែជាប់ៗគ្នាមកហើយ។ 🎉

Address

Siem Reap

Alerts

Be the first to know and let us send you an email when PCK News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share