វិទ្យុជាតិចំការចេកខេត្តបាត់ដំបង

  • Home
  • Cambodia
  • Siem Reap
  • វិទ្យុជាតិចំការចេកខេត្តបាត់ដំបង

វិទ្យុជាតិចំការចេកខេត្តបាត់ដំបង Local news, provincial discussions and public education. Call us on 012 33 77 50 / 069 69 69 39 70s News

03/04/2025

វិធីសាស្ត្រចំនួន ៦ ដើម្បីកំណត់ព័ត៌មានក្លែងក្លាយ

ព័ត៌មានក្លែងក្លាយ សំដៅលើព័ត៌មានមិនពិត ប្រឌិតឡើងដើម្បីគោលបំណងទុច្ចរិតផ្សេងៗ។ វិធីសាស្ត្រចំនួន ៦ ដើម្បីកំណត់ព័ត៌មានក្លែងក្លាយរួមមាន៖

១. ពិនិត្យប្រភព ៖ រឿងដំបូងដែលអាចជួយឱ្យយើងកំណត់ថា ព័ត៌មាននោះពិត ឬក្លែងក្លាយគឺត្រូវមើលទៅលើប្រភព។ តើគេហទំព័រ ដែលផ្សព្វផ្សាយព័ត៌មាននោះមកពីស្ថាប័នណា? អ្នកណាអ្នកសរសេរ? តើអត្ថបទនេះសរសេរបានល្អដែរឬទេ? តើវាទំនងជាការពិតដែរ ឬទេ? តើស្ថាប័នព័ត៌មានផ្សេងៗផ្សព្វផ្សាយអំពីរឿងនេះដែរឬទេ?

២. ស្រាវជ្រាវរឿងនោះនៅគេហទំព័រផ្សេងៗ ៖ អ្នកអាចរកមើលថា តើរឿងដែលអ្នកកំពុងអាននេះ មាននៅលើគេហទំព័រព័ត៌មានផ្សេងៗ ដែលអ្នកអាចជឿទុកចិត្តបានដែរឬទេ។ ប្រសិនបើអ្នកអាចរកឃើញវានៅលើគេហទំព័រជាច្រើនទៀត នោះប្រហែលជាមិនមែនព័ត៌មានក្លែងក្លាយឡើយ (ចំណុចនេះ ក៏មានករណីលើកលែងខ្លះដែរ) ព្រោះមុននឹងស្ថានប័នធំៗចុះផ្សាយ គេតែត្រួតពិនិត្យទៅលើប្រភពយ៉ាងល្អិតល្អន់។

៣. ត្រិះរិះពិចារណាពេលអាន ៖ មូលហេតុចម្បងមួយ ដែលនាំឱ្យព័ត៌មានក្លែងក្លាយ ត្រូវបានគេចាត់ទុកថាជាបញ្ហាធំ ព្រោះវាជារឿងដែលមនុស្សងាយជឿ និងចែកចាយ ដែលអាចបង្កជាបញ្ហាចលាចលក្នុងសង្គម។ ព័ត៌មានបែបនេះ ត្រូវបានសរសេរដោយប្រើពាក្យរស៊ើបខ្លាំង ដែលជំរុញឱ្យមានការចាប់អារម្មណ៍ ភ័យខ្លាច ឬកើតមានកំហឹងជាដើម។ ចំណុចនេះ មានន័យថា អ្នកអានត្រូវប្រើការគិតឱ្យបានល្អិតល្អន់មុននឹងជឿទៅលើរឿងរ៉ាវនោះ។

៤. ពិនិត្យភស្ដុតាង ៖ ព័ត៌មានដែលគួរឱ្យទុកចិត្តបាន ជាទូទៅរួមបញ្ចូលនូវព្រឹត្តិការណ៍ពិតជាច្រើន ដូចជា សម្រង់ពាក្យសម្ដីអ្នកជំនាញ ទិន្នន័យស្ទង់មតិ ស្ថិតិផ្លូវការ សាក្សីច្បាស់លាស់ និងមានការបញ្ជាក់ពីមនុស្សនៅកន្លែងកើតហេតុ។ ប្រសិនបើព័ត៌មានមួយមិនមានចំណុចទាំងនេះ អ្នកត្រូវសួរខ្លួនឯងថា ព័ត៌មានដែលអ្នកកំពុងអានគួរឱ្យទុកចិត្តដែរឬទេ។

៥. សង្កេតរូបភាពក្លែងក្លាយ ៖ ព័ត៌មានក្លែងក្លាយភាគច្រើន ប្រើរូបភាពកាត់ត ឬយកចេញពីគេហទំព័រផ្សេងៗ។ ដូច្នេះ អ្នកត្រូវពិនិត្យមើលឱ្យបានល្អិតល្អន់ទៅលើរូបភាព ដើម្បីដឹងថារូបនោះជារូបភាពពិត ឬក្លែងក្លាយ។ ប្រសិនបើអ្នកមិនច្បាស់ថា រូបនោះពិតឬអត់ អ្នកអាចប្រើកម្មវិធី Google Reverse Image Search ដើម្បីជាជំនួយក្នុងការកំណត់។ វានឹងបង្ហាញប្រាប់អ្នកថា រូបភាពដូចគ្នានេះ ត្រូវបានគេប្រើក្នុងបរិបទផ្សេងដែរឬទេ។

៦. តើស្ដាប់ទៅសមហេតុផលឬអត់? ៖ ចំណុចចុងក្រោយ អ្នកត្រូវប្រើសុភវិនិច្ឆ័យរបស់ខ្លួនកំណត់ថា តើព័ត៌មាននេះ ស្ដាប់ទៅសមហេតុសមផល ជាការពិតដែរទេ? សូមចងចាំថា ព័ត៌មានក្លែងក្លាយ ត្រូវបានបង្កើតឡើង ដើម្បីបង្កើតការភ័យខ្លាច ភាពលំអៀង និងក្ដីសង្ឃឹមណាមួយ៕

03/04/2025
ក្រសួងមុខងារសាធារណៈ ចេញសេចក្ដីជូនដំណឹងស្ដីពីការបើកផ្ដល់ប្រាក់បៀវត្សជូនមន្ត្រីរាជការសម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០២៥ រួម...
19/03/2025

ក្រសួងមុខងារសាធារណៈ ចេញសេចក្ដីជូនដំណឹងស្ដីពីការបើកផ្ដល់ប្រាក់បៀវត្សជូនមន្ត្រីរាជការសម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០២៥ រួមជាមួយថវិកា ៥ម៉ឺនរៀល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

05/03/2025

គម្រោងរោងចក្រផលិតទឹកស្អាតធំទីបីមួយកន្លែងទៀតនៅខេត្តបាត់ដំបងនិងបញ្ចប់ការសាងសង់នាពេលខាងមុខ ធ្វើឱ្យរដ្ឋាករទឹកខេត្តបាត់ដំបងមានលទ្ធភាពផលិតទឹកស្អាតបានជាង៨ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ

អត្ថបទ លោក ភី សុខ, អាន កាត់ត លោក រី មុន្នីបញ្ញា, រូបភាព នឿត សុភ័ក្រ្ត

សេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារសុខភាព បណ្តាលមកពីការប្រែប្រួលគុណភាពខ្យល់ក្នុងបរិយាកាស
25/01/2025

សេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារសុខភាព បណ្តាលមកពីការប្រែប្រួលគុណភាពខ្យល់ក្នុងបរិយាកាស

មន្ទីរធនធានទឹកចាប់ផ្តើមបង្ហើបទ្វារទឹកទំនប់សាលាតាអន សម្រាប់ប្រជាពលរដ្ឋពីរឃុំប៉ែកខាងក្រោមប្រើប្រាស់ និងស្រោចស្រពដំណាំរួមផ្...
13/01/2025

មន្ទីរធនធានទឹកចាប់ផ្តើមបង្ហើបទ្វារទឹកទំនប់សាលាតាអន សម្រាប់ប្រជាពលរដ្ឋពីរឃុំប៉ែកខាងក្រោមប្រើប្រាស់ និងស្រោចស្រពដំណាំរួមផ្សំ
————————-
បាត់ដំបង ៖ ថ្នាក់ដឹកនាំមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តបាត់ដំបងបានឱ្យវិទ្យុជាតិចំការចេកដឹងថាមន្ទីរបានចាប់ផ្តើមបង្ហើបទ្វារទឹកទំនប់សាលាតាអនឱ្យប្រជាពលរដ្ឋប៉ែកខាងក្រោមទំនប់ប្រើប្រាស់ និងស្រោចស្រពដំណាំរួមផ្សំតិចតួចហើយនាថ្ងៃទី១៣ខែមករាឆ្នាំ២០២៥នេះ តាមសំណើររបស់ប្រជាពលរដ្ឋតាមរយៈអាជ្ញាធរមូលដ្ឋាន ។

លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តបាត់ដំបងស្តីទីបានបន្តថាដោយសារទឹកកាន់ប៉ែកខាងលើកាន់តែខើច បច្ចុប្បន្ននេះមន្ទីរបង្ហើបទ្វារទឹកទំនប់សាលាតាអនសម្រាប់តែឱ្យប្រជាពលរដ្ឋប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងស្រោចស្រពដំណាំរួមផ្សំតិចតួចនិងចិញ្ចឹមបាតស្ទឹងតែប៉ុណ្ណោះ មិនអាចមានលទ្ធភាពឱ្យស្រោចស្រពស្រូវប្រាំងរាប់ពាន់ម៉ឺនហិកតានោះទេ។

លោកខៃ សុដាបន្ថែមថា ៖« យើងទើបបិទទ្វារទឹកប្រហែលមួយអាទិត្យទេ កន្លងមកបានបើកទ្វាទឹកធំបានមួយអាទិត្យរួចមកហើយដែរ ប៉ុន្តែទឹកហូរទៅ មិនដល់ក្រោមទេ ពួកគាត់ស្កាត់បូមដាក់ស្រោចស្រពស្រូវប្រាំងរាប់ម៉ឺនហិកតាអញ្ចឹង! យើងអត់មានបរិមាណទឹកគ្រប់គ្រាន់ផ្គត់ផ្គង់ពួកគាត់ទេ គឺមានសម្រាប់តែហូបចុកនិងជីវភាពរស់នៅប្រចាំថ្ងៃ និងស្រោចដំណាំរួមផ្សំប៉ុណ្ណឹង»។

លោកខៃ សុដាបន្តថា ប៉ុន្តែឥឡូវនេះអាជ្ញាធរស្រុកបានស្នើសុំឱ្យបើកទ្វារទឹកមន្ទីរបានបញ្ជាក់ហើយបើសិនជាសុំសម្រាប់ហូបចុក សម្រាប់ជីវភាពរស់នៅ និងដាំដំណាំរួមផ្សំបន្តិចបន្តួចមន្ទីរនឹងទម្លាក់ឱ្យបន្តទៀត ព្រឹកមិញនេះមន្ទីរបានទម្លាក់ទៅដែរ ប៉ុន្តែអាជ្ញាធរក៏មិនអាចទប់ស្កាត់ការបូមស្រោចស្រពស្រូវប្រាំងហ្នឹងបានដែរ បើបូមធំៗម្លឹងៗហើយស្រូវរាប់ម៉ឺនហិកតាអញ្ចឹងមិនអាចហូរដល់ខាងក្រោមទេ ។
លោក ម៉ឺល សុផល អភិបាលស្រុកឯកភ្នំបានបញ្ជាក់ប្រាប់វិទ្យុជាតិចំការចេកឱ្យដឹងនាថ្ងៃចន្ទនេះថាបច្ចុប្បន្ននេះឃុំចំនួនពីរដែលមានការខ្វះខាតទឹកប្រើប្រាស់ គឺឃុំព្រែកហ្លួង និងឃុំព្រែកនរិន្ទ បាតស្ទឹងកន្លែងខ្លះរីងដល់បាត កន្លែងខ្លះមានមានជម្រាលជ្រៅនៅសល់ខ្លះ ។

លោកបញ្ជាក់ថាបើសិនស្ថានភាពទឹកប៉ែកខាងលើកាន់តែខើច នោះភូមិបាក់ព្រាឃុំព្រៃចាស់នឹងខ្វះខាតទឹកប្រើប្រាស់ដែរ បញ្ហានេះលោកបានរាយការណ៍ និងស្នើសុំដល់មន្ទីរធនធានទឹកនិងថ្នាក់ដឹកនាំរួចហើយ។លោកបន្ថែមថាកន្លងទៅអាជ្ញាធរស្រុក បានណែនាំឱ្យប្រជាពលរដ្ឋកុំឱ្យធ្វើស្រូវប្រាំងលើសផែនការ និងសន្សំសំចៃទុកទុកជាដើម។

លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តបាត់ដំបងស្តីទីបានបញ្ជាក់បន្ថែមថាកន្លងទៅ ក្រសួងធនធានទឹកក៏ដូចមន្ទីរ ថ្នាក់ដឹកនាំខេត្ត ស្រុក បានអំពាវនាវឱ្យប្រជាពលរដ្ឋសន្សំសំចៃទឹកទុកប្រើប្រាស់សម្រាបខែប្រាំង ។

លោកបន្ថែមថាយើងបានធ្វើផែនការស្រូវប្រាំងរួចរាល់តាំងពីខែ១០ ឆ្នាំ២០២៤ និងផ្សព្វផ្សាយពីតំបន់ណាដែលអាចធ្វើស្រែប្រាំងបាន ចំនួនប៉ុន្មាន? ផ្សព្វផ្សាយតាមអាជ្ញាធរ សហគមន៍ តាមទូរទស្សន៍ វិទ្យុ បណ្តាញសង្គម ផេករបស់មន្ទីរ អំពាវនាវឱ្យប្រជាពលរដ្ឋធ្វើស្រែប្រាំង តាមផែនការ ប៉ុន្តែពួកគាត់មិនស្តាប់បានធ្វើលើសផែនការ។

លោកខៃ សុដាបញ្ជាក់បន្តថា៖« ផ្នែកខាងក្រោមទំនប់សាលាតាអនយើងអោយធ្វើតែស្រែនៅតាមប្រឡាយដូនទាវ និងប្រឡាយខ្ពបទេ តាមបណ្តោយស្ទឹងខាងក្រោមមិនអោយធ្វើស្រែប្រាំងទេ អោយធ្វើតែបន្លែរួមផ្សំតិចតួច ហើយយើងបានផ្គត់ផ្គង់ទឹកជាប្រចាំសម្រាប់ចិញ្ចឹមស្ទឹងឱ្យប្រជាពលរដ្ឋប្រើប្រាស់ផង និងដំណាំរួមផ្សំផង ប៉ុន្តែពួកគាត់ធ្វើស្រូវប្រាំងអមសងខាងមាត់ស្ទឹងប៉ែកខាងក្រោមយ៉ាងច្រើន»។

លោកប្រធានមន្ទីរស្តីទីបានបញ្ជាក់ថាតាមផែនការការប្រើប្រាស់ទឹកមានអទ្ធិភាពចំនួន៣ គឺ អទ្ធិភាពទី១ សម្រាប់ហូបចុក ទីពីរស្រោចស្រពដំណាំតិចតួច និង ទី៣ ស្រោចស្រពដំណាំស្រូវ ប៉ុន្តែបច្ចុប្បន្នទឹកខើចខ្លាំងសល់តែពីរជម្រើសទេ គឺសម្រាប់ប្រើប្រាស់ហូបចុក និងស្រោចស្រពដំណាំតិចតួច ហើយបន្តិចទៀតបើទឹកកាន់តែខើចទៀតបិទសម្រាប់ស្រោចស្រពដំណាំរួមផ្សំទៀត គឺទុកសម្រាប់តែហូបចុក១ប៉ុណ្ណោះ រហូតដល់ខែឧសភាឆ្នាំ២០២៥ ។

បើតាមលោក ហេង សិទ្ធ មន្រ្តីជំនាញនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានឱ្យដឹងថាតាមផែនការដាំដុះស្រូវប្រាំងនៅខេត្តបាត់ដំបងឆ្នាំ២០២៤-ឆ្នាំ២០២៥ ចំនួន២៥០០០ហិកតា ប៉ុន្តែកសិករដាំដុះប្រមាណ៩០២១១ហិកតា គឺស្មើរហ្នឹង៣៦០,៨៤ភាគរយ ។

របាយការណ៍មន្ទីរកសិកម្មខេត្តបាត់ដំបងគិតត្រឹមថ្ងៃទី០៤ខែមករាឆ្នាំ២០២៥ឱ្យដឹងថាការដាំដុះស្រូវវស្សាខេត្តបាត់ដំបងឆ្នាំ២០២៤-២០២៥បានចំនួន៤៥២ ១៦៥ហិកតា ក្នុងនោះច្រូតកាត់រួលរាល់បាន៤៣៨៣០២ហិកតា ស្មើនឹង៩៧ ភាគរយ៕

អត្ថបទ លោក ភី សុខ វិទ្យុជាតិចំការចេកខេត្តបាត់ដំបង

រដ្ឋបាលស្រុកស្រែអំបិល ចេញសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងថ្មីៗនេះ មានគណនីហ្វេសប៊ុក និងផេកសារព័ត៌មានអនឡាញមួយចំនួន បានចុះ...
07/01/2025

រដ្ឋបាលស្រុកស្រែអំបិល ចេញសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងថ្មីៗនេះ មានគណនីហ្វេសប៊ុក និងផេកសារព័ត៌មានអនឡាញមួយចំនួន បានចុះផ្សាយព័ត៌មានថា «មានការចាក់បំពេញអាចដ៍ដីចូលចំណីសមុទ្រមួយកន្លែង ស្ថិតនៅភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង"

31/12/2024

កាំជ្រួចឆ្លងឆ្នាំ២០២៤ចូល២០២៥ ក្នុងពិធីតាំងពិពណ៌ម្ហូបអាហារ និងបង្អែមខ្មែរ ខេត្តបាត់ដំបង

31/12/2024

កាំជ្រួចឆ្លងឆ្នាំ២០២៤ ចូល២០២៥ ក្នុងពិធីតាំងពិពណ៌ម្ហូបអាហារនិងបង្អែមខ្មែរខេត្តបាត់ដំបង

31/12/2024

មនុស្សខ្ទង់សែននាក់ មកឆ្លងឆ្នាំ២០២៤ចូល២០២៥ ក្នុងពិធីបុណ្យតាំងពិពណ៌ម្ហូបអាហារ កណ្តាលក្រុងបាត់ដំបង

សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះ...
14/12/2024

សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា សាធារណរដ្ឋតួកគីយេ និងអេមីរ៉ាតអារ៉ាប់រួម ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។

#ហ៊ុនសែន
#ប្រធានព្រឹទ្ធសភា
#កម្ពុជា
#អរគុណសន្តិភាព

សេចក្តីជូនដំណឹងសូមជម្រាបជូន ដំណឹង ដល់ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនទាំងអស់មួយរយ:នេះ ផេកហ្វេសប៊ូក "វិទ...
18/10/2024

សេចក្តីជូនដំណឹង

សូមជម្រាបជូន ដំណឹង ដល់ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនទាំងអស់មួយរយ:នេះ ផេកហ្វេសប៊ូក "វិទ្យុជាតិចំការចេកខេត្តបាត់ដំបង " ផេកធំ follower ជាង ២០០K ខកខានមិនបានផុស ប្រចាំថ្ងៃ ដោយសារមានបញ្ហា ជាប់ការព្រមាន ពីក្រុមហ៊ុន ហ្វេសប៊ូក (Facebook) ត្រូវរង់ចាំមួយរយ:ទើបអាចផុសឡើងវិញបាន ។

ដូច្នេះដើម្បី បន្តផ្សព្វផ្សាយព័ត៌មានជូនដល់ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ពីខេត្តបាត់ដំបង ក្រុមការងារ វិទ្យុជាតិចំការចេកខេត្តបាត់ដំបង សូមបង្ហោះ និង ឡាយ លើផេកតូច មាន ចំនួន Follower ជាង ១០k បណ្តោះអាសន្ន ដែលមានឈ្មោះ ផេក" វិទ្យុជាតិចំការចេកខេត្តបាត់ដំបង" ឈ្មោះដូចគ្នា និងផេកធំ ។

ក្រុមការងារ វិទ្យុជាតិចំការចេកខេត្តបាត់ដំបង នៃមន្ទីរព័ត៌មានខេត្តបាត់ដំបង សង្ឃឹមថា ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូន នៅតែ ចូលទៅតាមដាន ការផ្សព្វផ្សាយ របស់ក្រុមការងារ យើងខ្ញុំ អំពីព័ត៌មានពីខេត្តបាត់ដំបង ។

សូមអរគុណ!!

#វិទ្យុជាតិចំការចេកខេត្តបាត់ដំបង

Address

O'Char Commune
Siem Reap
10500

Opening Hours

Monday 06:00 - 22:45
Tuesday 06:00 - 22:45
Wednesday 06:00 - 22:45
Thursday 06:00 - 22:45
Friday 06:00 - 22:45
Saturday 06:00 - 22:45
Sunday 06:00 - 22:45

Telephone

+85569696939

Alerts

Be the first to know and let us send you an email when វិទ្យុជាតិចំការចេកខេត្តបាត់ដំបង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to វិទ្យុជាតិចំការចេកខេត្តបាត់ដំបង:

Share