09/08/2025
#ជាតិកម្ពុជាត្រូវការសន្តិភាព!
បើសិនកម្ពុជារំលោភបទឈប់បាញ់ ហើយមានការផ្ទុះអាវុធម្តងទៀត នោះទ្រព្យ $18ពាន់លានរបស់កម្ពុជា នឹងត្រូវបានបង្កកភ្លាមៗ សម្រាប់សងការខូចខាត ដែលប្រទេសថៃអាចប្តឹងយកបាន ។ ព្រមទាំងទទួលរងទណ្ឌកម្មសេដ្ឋកិច្ចដែលសម្ព័ន្ធអាមេរិចដាក់ ហើយសេដ្ឋកិច្ចកម្ពុជា $30ពាន់លានដុល្លាពឹងផ្អែកលើការជួញដូរជាមួយសម្ពន្ធ័ 40ប្រទេសរបស់អាមេរិច នឹងរលាយភ្លាម ។
ចុះប្រសិនបើប្រទេសថៃអ្នករំលោភបទឈប់បាញ់? នោះប្រទេសថៃ នឹងត្រូវអាមេរិចបង្កក ទ្រព្យ $132ពាន់លានភ្លាមៗដូចគ្នាដែរ សម្រាប់កម្ពុជាប្តឹងយកមកជួសជុលការខូចខាត។ ហើយលើសពីនោះទៀត សេដ្ឋកិច្ចនាំចេញរបស់ប្រទេសថៃ $185ពាន់លានដុល្លា នឹងត្រូវបាត់បង់ភ្លាមដោយទណ្ឌកម្មសេដ្ឋកិច្ចរបស់ 38ប្រទេស ក្នុងចំណោម 40ប្រទេសដែលអាមេរិចអាចបញ្ជារបានដូចគ្នាដែរ ។
*សូមប្រជាជាតិដែលរស់នៅតាមបណ្ដោយព្រំដែនមេត្តា ស្ងៀមស្ងាត់ នឹងអត់ធន់បន្តបន្តិចទៀត ដើម្បីប្រយោជន៍យើងទាំងអស់គ្នា។
បើបងប្អូនមិនគោរពរឬមិនជឿជាក់លើរបៀបធ្វើការរបស់ថ្នាក់ដឹកនាំទេ បើសង្រ្គាមរីកធំគ្រប់គ្រង់មិនបាន កុំថាឡើយផ្ទះឬដីរបស់បងប្អូនខ្ទិចអស់ សូម្បីតែជីវិតក៏មិនដឹងថារក្សាគង់ឬអត់ផង។
*បាញ់ទៅៗ អ្នកប្រឆាំងក្រៅប្រទេសកំពុងញុះអោយពលរដ្ឋខឹងរាជរដ្ឋាភិបាលខ្លួនឯង ទាំងដែលខ្លួននៅកន្លែងមានសុវត្ថិភាពស្រាប់ បេីមានរឿងអី្វ អ្នកខាត់បង់ជីវិតព្រាត់ប្រាស់រលាយទ្រព្យសម្បត្តិ និងលិចលង់គឺខ្មែរក្នុងស្រុក បងប្អូនគិតខ្លួនឯងមើលទៅ ហេីយត្រូវចាំសៀមមិនអាចរំលោភទីតាំងដីដែលមានប្លង់រឹងបានទេ ពេលវេលានេះជាពេលដែលយើងត្រូវរួមគ្នា ស្ដាប់និងគោរពជឿរជាក់តាមថ្នាក់ដឹកនាំតែមួយប៉ុណ្ណោះ ទើបសន្តិភាពនឹងនៅគង់វង់សំរាបយើងគ្រប់គ្នាបាន សមរភូមិមុខក្រោយ ខ្មែរតែមួយ កុំចាញ់ល្បិចញុះញុងរបស់.....។