សារព័ត៌មាន ម្ចាស់ស្រុក

សារព័ត៌មាន ម្ចាស់ស្រុក News & Media Website

04/08/2025

នេះជាសកម្មភាពដ៏គគ្លើនរបស់ទាហានថៃ ដែលមានអាវុធគ្រប់ដៃ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ ដែលជាដែនអធិបតេយ្យរបស់កម្ពុជា និងស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងរបស់កងទ័ពកម្ពុជា កាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។

នេះជាសកម្មភាពបំពានបទឈប់បាញ់ ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងរបស់យើងយ៉ាងណាក៏ដោយ។

សេចក្តីប្រកាសព័ត៌មាន  ក្រសួងការពារជាតិសូមជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ អំពីការវិវត្តថ្មីៗនៃស្ថា...
04/08/2025

សេចក្តីប្រកាសព័ត៌មាន
ក្រសួងការពារជាតិសូមជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ អំពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃដូចខាងក្រោម៖
នៅវេលាម៉ោង ១១ ព្រឹកនេះ ថៃបានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ ដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងរបស់យើងយ៉ាងណាក៏ដោយ។ គួររំលឹកផងដែរថា កម្ពុជាទើបតែបានរៀបចំឱ្យមានដំណើរកិច្ចរបស់អនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជា ទៅកាន់ទីកន្លែងទាំងនោះ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដែលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា វាជាដែនអធិបតេយ្យរបស់កម្ពុជា។ ទង្វើនេះគឺជាការរំលោភដល់បទឈប់បាញ់យ៉ាងគឃ្លើន និងបានបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតចំពោះសន្តិភាព និងសន្តិសុខនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូល។ កម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំប្រឹងប្រែងជួយឱ្យសម្រេចបានបទឈប់បាញ់ដ៏លំបាកមួយនេះ ហើយសុទ្ធតែមានបំណងចង់ឃើញបទឈប់បាញ់មួយនេះត្រូវបានអនុវត្តដោយពេញលេញ និងប្រកបប្រសិទ្ធភាព ទាមទារឱ្យថៃបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួនជាបន្ទាន់ និងគោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ ជាពិសេសអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។

រាជធានីភ្នំពេញ, ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

I would like to inform the public, as well as national and international journalists, of the following:

At 11 a.m. this morning, Thai armed forces, accompanied by heavy machinery such as excavators, entered An Ses area within Cambodian sovereign territory, and even laid barbed wire, despite strong objections from our forces. It is also worth noting that Cambodia recently arranged a visit by foreign military attachés to those locations on July 31, 2025, clearly demonstrating that these areas are part of Cambodian sovereign territory. This act constitutes a flagrant violation of the ceasefire and poses a grave threat to peace and security along the border between the two countries, as well as to the wider region. Cambodia calls on the international community — particularly partner countries that have worked tirelessly to help achieve this hard-won ceasefire and wish to see it fully and effectively implemented — to demand that Thailand immediately stop its aggressive actions and strictly respect international law, especially Cambodia’s sovereignty and territorial integrity.

Phnom Penh, August 04, 2025
Spokesperson of the Ministry of National Defense Kingdom of Cambodia

អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា៖  គិតមកដល់វេលាម៉ោង ៨:៤៥នាទីយប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ...
03/08/2025

អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា៖ គិតមកដល់វេលាម៉ោង ៨:៤៥នាទីយប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍នៅជួរមុខមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងយើង ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់។

កម្ពុជាគោរពម៉ឺងម៉ាត់ទៅលើកិច្ចព្រមព្រៀងបទឈប់បាញ់ បានឯកភាពគ្នានៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

សូមបងប្អូនប្រជាពលរដ្ឋតាមដាននូវព័ត៌មានពីផេកផ្លូវការ កុំឱ្យយល់ច្រឡំតាមព័ត៌មានក្លែងក្លាយ។

យោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិមុននេះបន្តិចបានបង្ហាញថា មានលទ្ធភាពជាច្រើនដែលកងទ័ពថៃអាចប្រើកម្លាំងយោធា...
03/08/2025

យោងតាមសេចក្តីប្រកាសរបស់អ្នកនាំ
ពាក្យក្រសួងការពារជាតិមុននេះបន្តិច
បានបង្ហាញថា មានលទ្ធភាពជាច្រើនដែលកងទ័ពថៃអាចប្រើកម្លាំងយោធា
វាយមកលើកម្ពុជានៅវេលាយប់នេះ។
ដោយសភាពការណ៍បែបនេះ ខ្ញុំមិនអាចដឹកនាំប្រជុំព្រឹទ្ធសភានៅព្រឹកថ្ងៃទី៤ខែសីហា ស្អែកនេះបានទេ បើទោះមានការប្រយុទ្ធ ឬគ្មានការប្រយុទ្ធគ្នាក៏ដោយ ព្រោះខ្ញុំត្រូវប្រចាំការរួមបញ្ជាកងទ័ព២៤ម៉ោងលើ២៤ម៉ោងបន្តទៀត។
ដូចនេះការប្រជុំព្រឹទ្ធសភាត្រូវប្រព្រឹត្ត
ទៅក្រោមអធិបតីភាពឯកឧត្តម
អ៊ុច បូរិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភា។
ម្យ៉ាងទៀត ខ្ញុំសូមការយោគយល់ជាមុនពីបងប្អូនដែលជូនសារជូនពរថ្ងៃកំណើតខ្ញុំ(៥សីហា២០២៥)ដែលខ្ញុំមិនអាចបើកមើលឬបើកមើលហើយតែមិនបានឆ្លើយតបព្រោះជាប់រវល់រឿងសង្រ្គាមនិងសន្តិភាពដែលជារឿងស្លាប់រស់របស់ជាតិ៕

លោក ហួន រដ្ឋា អ្នកទស្សនៈសង្គម និងនយោបាយ និងជាអនុប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និយាយថា ថៃកាន់តែប្រហើនចំពោះដែនអធិបត...
30/06/2025

លោក ហួន រដ្ឋា អ្នកទស្សនៈសង្គម និងនយោបាយ និងជាអនុប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និយាយថា ថៃកាន់តែប្រហើនចំពោះដែនអធិបតេយ្យភាពជាតិកម្ពុជា។

មិនខុសគ្នាទេ នៅកម្ពុជាមានគណបក្សនយោបាយ និងអ្នកនយោបាយ ដែលគិតគូរពីប្រយោជន៍ជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ជុំវិញបញ្ហាព្រំដែន និងភាពតានតឹងរវាងកម្ពុជាថៃ លោក ហួន រដ្ឋា ជាអ្នកទស្សនៈសង្គម និងយោបាយ និងជាអ្នកអនុប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលគេតែអង្កេតឃើញថា លោក ហួន រដ្ឋា តែងតែលើកឡើងអំពីផលលំបាក់របស់ប្រជាពលរដ្ឋ និងផលប្រយោជន៍ជាតិក្នុងនាមជាអ្នកនយោបាយ។
ថ្មីៗនេះ លោក ហួន រដ្ឋា តែងតែលើកឡើងអំពីសកម្មភាពអ្នកនយោបាយថៃ និងរដ្ឋាភិបាលថៃ ដែលបង្កើតភាពតានតឹងជាមួយកម្ពុជា និងមានបំណងរំលោភដែនអធិបតេយ្យភាពកម្ពុជា។
នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ហួន រដ្ឋា បានផុសសំណេរសារខ្លឹមសារថា៖ អ្នកនយោបាយជ្រុលនិយមថៃ កាន់តែប្រហើនចំពោះដែនអធិបតេយ្យភាពជាតិកម្ពុជា ដែលហ៊ានប្រកាសថា ចង់ឈ្លានពានយកទឹកដីកម្ពុជា រំលោភយកខេត្តបាត់ដំបង បន្ទាយមានជ័យ កោះកុង និងព្រះវិហារ ជាងនេះ ថែមទាំងចង់រំលោភយកទីក្រុងភ្នំពេញថែមទៀតផង។ ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់រដ្ឋភិបាលថៃ និងរដ្ឋាភិបាលថៃ បែរជាបន្តធ្វើនយោបាយត្រឡប់ត្រឡិន គ្មានម្ចាស់ការក្នុងនាមជារដ្ឋមួយ ដែលពាក្យស្លោកខ្មែរតែនិយាយថា “កន្លះខ្អម ឬមិនគ្រប់ទឹក” ។

លោក ហួន រដ្ឋា បានសង្កត់ធ្ងន់ថា ជុំវិញទង្វើរបស់អ្នកនយោបាយថៃ និងរដ្ឋាភិបាលថៃ កំពុងប្រមាថកម្ពុជា និងរំលោភច្បាប់អន្តរជាតិម្តងហើយម្តងទៀត ជាពិសេសផែនទីកម្ពុជា ថៃ ដែលរៀបចំឡើយដោយសម័យបារាំង សៀម ឆ្នាំ១៩០៤-១៩០៧ និងទទួលស្គាល់ដោយតុលាការយុត្តិធម៌អន្តរជាតិ។

លោក ហួន រដ្ឋា បានបញ្ជាក់ថា កម្ពុជាគឺមានកិត្តិយស និងសេចក្តីថ្លៃថ្នូរ មិនមែនអោយអ្នកនយោបាយ ឬរដ្ឋាភិបាលថៃ ចេះតែប្រមាថនិងលែងសើចនោះទេ ហើយកម្ពុជាមិនគួរឆ្លើយតបជាមួយរដ្ឋាភិបាលថៃ ឬកងទ័ពថៃ ឬអ្នកនយោបាយថៃ ធ្វើអោយពួកនេះកាន់តែបានចិត្តទៀតទេ ដើម្បីទុកអោយរដ្ឋាភិបាលថៃច្រាសច្រាលបន្តិច និងបង្កើតរដ្ឋាភិបាលពេញសមត្ថភាពមកចរចាទ្វេរភាគីឡើងវិញ។

ជុំវិញបញ្ហាប្រឈមមួយចំនួនរដ្ឋាភិបាលបានផ្តល់កិច្ចការពារព្រំដែនទៅកងទ័ពរួចហើយ ចំពោះពលករដែលត្រឡប់មកពីប្រទេសថៃចូលមកកម្ពុជាវិញ ក៏ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តជាប់ព្រំដែនថៃ ជាអ្នកទទួលខុសត្រូវហើយដែរ ដូច្នេះគួរឆ្លើយតបសារមួយចំនួនរបស់មន្ត្រីជាន់ខ្ពស់រដ្ឋបាលថៃ ឬអ្នកនយោបាយថៃទេ ទុកពេលវេលាយកចិត្តទុកដាក់ពលរដ្ឋនៅតាមព្រមដែនវិញល្អជាង។

ក្នុងនោះលោក ហួន រដ្ឋា បានផ្តល់យោបល់ជូនទៅរដ្ឋាភិបាលផងដែរថា ជុំវិញបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋប្រកបរបរចិញ្ចឹមជីវិតនៅតាមបន្ទាត់ព្រំដែន រាជរដ្ឋាភិបាលគួររៀបចំជំរុញលើកទឹកចិត្តចំពោះទីផ្សារ អ្នកវិនិយោគទុន រោងចក្រ ឬសិប្បកម្មកែឆ្នៃ ទទួលទិញផលិផលពលរដ្ឋដែលផលិតបាន ដើម្បីលើកកំពស់សេដ្ឋកិច្ចពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន ដែលបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះពលរដ្ឋនៅជុំវិញព្រំដែនកម្ពុជា ថៃ និងបញ្ជាក់អំពីភាពរឹងមាំកម្ពុជា និងពលរដ្ឋកម្ពុជា ខណៈដែលច្រកទ្វារព្រំដែនត្រូវបានបិទ៕

14/06/2025

ព័ត៌មានបឋមអំពីកិច្ចប្រជុំរវាងកម្ពុជា-ថៃ

ថៃត្រៀមកងទ័ពជើងទឹក ថ្មើរជើង និងជើងអាកាស ខណៈរដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai បាននិយាយកាលពីថ្ងៃសុក្រថា ថៃន...
06/06/2025

ថៃត្រៀមកងទ័ពជើងទឹក ថ្មើរជើង និងជើងអាកាស ខណៈរដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai បាននិយាយកាលពីថ្ងៃសុក្រថា ថៃនឹងមិនយករឿងនេះទៅតុលាការយុត្តិធម៌អន្តរជាតិ ដោយពន្យល់ថា ថៃមិនបានទទួលស្គាល់យុត្តាធិការរបស់ ICJ តាំងពីឆ្នាំ ១៩៦០។
រដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសថៃបានស្នើជាផ្លូវការឱ្យកងទ័ពកម្ពុជាដកខ្លួនទៅកាន់ទីតាំងដើមរបស់ពួកគេ ដោយបញ្ជាក់ឡើងវិញនូវជំហររបស់ខ្លួនប្រឆាំងនឹងអំពើហិង្សា។
យោងតាមការសែត Nation Thai បានផ្សាយថា លោក Phumtham Wechayachai បានពន្យល់ថា "ក្របខណ្ឌនៃកិច្ចពិភាក្សារបស់យើងបានវិលជុំវិញពីរបៀបដែលយើងអាចកាត់បន្ថយស្ថានការណ៍បាន" លោកបានពន្យល់ថា "រដ្ឋាភិបាលថៃបានបញ្ជាក់យ៉ាងច្បាស់ថាខ្លួនមិនចង់បានសង្រ្គាម។ យើងមិនព្រួយបារម្ភអំពីជម្លោះប្រដាប់អាវុធដែលអាចកើតមាន ប៉ុន្តែយើងមិនចង់ឱ្យមានការខាតបង់កើតឡើង"។
ដោយមើលឃើញពីទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសថៃ និងកម្ពុជា លោក Phumtham បានបង្ហាញទំនុកចិត្តថា ការពិភាក្សាការទូតនឹងមានប្រសិទ្ធភាព។ លោកបានបញ្ជាក់ថា៖ «សរុបមក ខ្ញុំបានបង្ហាញថា នៅពេលប្រទេសទាំងពីរយល់ពីគោលជំហររបស់គ្នាទៅវិញទៅមក ការពិភាក្សាគួរតែធ្វើឡើងដោយផ្ទាល់រវាងភាគីពាក់ព័ន្ធ»។
លោកក៏បានបញ្ជាក់ដែរថា ថៃនឹងមិនយករឿងនេះទៅតុលាការយុត្តិធម៌អន្តរជាតិ ដោយពន្យល់ថា ថៃមិនបានទទួលស្គាល់យុត្តាធិការរបស់ ICJ តាំងពីឆ្នាំ ១៩៦០ ហើយកម្ពុជាមានសិទ្ធិបន្តតាមការយល់ឃើញ។
លោក Phumtham បានកត់សម្គាល់ថា សំណើរបស់លោកទៅកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា រួមមានការដកកងទ័ពទៅកាន់ទីតាំងដែលបានព្រមព្រៀងគ្នាក្នុងឆ្នាំ ២០២៤ ជាពិសេសនៅជុំវិញព្រះពន្លា Tri Muk ដែលជាទីតាំងប្រហែល ១៥០-២០០ ម៉ែត្រពីតំបន់ជម្លោះបច្ចុប្បន្ន។
លោកបានមានប្រសាសន៍ថា “កិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះថៃ-កម្ពុជា (JBC) នៅថ្ងៃទី 14 ខែមិថុនាខាងមុខនេះ នឹងពាក់ព័ន្ធនឹងការពិនិត្យមើលផែនទី និងពិភាក្សាលើបញ្ហាសំខាន់ៗ។ ប្រសិនបើកិច្ចព្រមព្រៀងមិនអាចសម្រេចបាន តំណាង JBC នឹងទៅមើលទីតាំងដើម្បីវាយតម្លៃស្ថានភាព”។
លើសពីនេះ លោកបានលើកឡើងថា វិធានការផ្សេងទៀតនឹងត្រូវពិភាក្សា ហើយប្រសិនបើចាំបាច់ ត្រូវអនុវត្តដើម្បីគ្រប់គ្រងស្ថានការណ៍។
ទាក់ទិននឹងកិច្ចប្រជុំ JBC ថៃ-កម្ពុជា នាពេលខាងមុខ លោក Phumtham បានបញ្ជាក់ថា នឹងដំណើរការតាមការគ្រោងទុក។ ទោះយ៉ាងណាក៏ដោយ លោកបានព្រមានចំពោះព័ត៌មានមិនពិត ដោយលោកបានកត់សម្គាល់ថា កិច្ចប្រជុំរបស់លោកជាមួយកងទ័ពកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍ បានបង្កឱ្យមានការរិះគន់ ដោយអ្នកខ្លះបានចោទសួរសមត្ថកិច្ចរបស់លោក។
គាត់បាននិយាយថា "ខ្ញុំគិតថាយើងត្រូវបញ្ចប់រឿងនេះ។ វាធ្វើឱ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហា" ។ "ខ្ញុំមិនខ្លាចសង្រ្គាមទេ។ ប្រសិនបើជម្លោះកើតឡើង អ្នកដែលត្រូវរងទុក្ខមុនគេ គឺទាហានជួរមុខ និងជនស៊ីវិលនៅតាមព្រំដែន"។
លោកបានបន្ថែមថា "យើងមិនភ័យខ្លាចទេ ប្រសិនបើសង្រ្គាមក្លាយជាជៀសមិនរួច ប៉ុន្តែមិនចាំបាច់ញុះញង់ឱ្យមានជម្លោះនោះទេ។ សង្រ្គាមមិនដែលផ្តល់ផលប្រយោជន៍ដល់នរណាម្នាក់ឡើយ។ សូមប្រាកដថា ការអះអាងណាមួយដែលធ្វើឡើងគឺផ្អែកលើការពិត" ។
គួរបញ្ជាក់រំលឹកថា កម្ពុជាបានឈ្នះក្តីថៃនៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ICJ ចាប់តាំងពីឆ្នាំ១៨៦០ និងបន្តបន្ទាប់ទៀត ហើយប្រសិនបើថៃមិនទទួលស្គាល់តុលាការយុត្តិធម៌អន្តរជាតិ ICJ នោះ ហដូចជាថៃមិនទទួលស្គាល់ការសម្រេចក្តីរបស់តុលាការអន្តរជាតិនាពេលកន្លងទៅអោយកម្ពុជាឈ្នះក្តី។
យោងតាមកាសែត Thai PBS Wordl បានផ្សាយនៅថ្ងៃទី៦នេះថា មេបញ្ជាការកងទ័ពជើងទឹក ថ្មើជើង និងជើងអាកាសថៃ បានត្រៀមខ្លួនជាស្រេចហើយ ដើម្បីការពារបូរណភាពទឹកដីរបស់ថៃ។
អ្វីដែលថៃរំពឹងទុកនោះថា ស្ថានការតានតឹងរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ត្រូវបានធូរស្រាលឬកាន់តែតានតឹងនោះ គឺនៅថ្ងៃក្រោយនៃកិច្ចចរចាកម្ពុជាថៃថ្ងៃទី១៤មិថុនាខាងមុខនេះ។

កំពុងសម្រាន្តលង់លក់ស្រួល ស្រាប់តែ...កំពុងសម្រាន្តលង់លក់ស្រួល ស្រាប់តែអគ្គិភ័យឆេះលេបត្របាក់ផ្ទះប្រជាពលរដ្ឋ នៅក្នុងឃុំបែកច...
22/05/2025

កំពុងសម្រាន្តលង់លក់ស្រួល ស្រាប់តែ...

កំពុងសម្រាន្តលង់លក់ស្រួល ស្រាប់តែអគ្គិភ័យឆេះលេបត្របាក់ផ្ទះប្រជាពលរដ្ឋ នៅក្នុងឃុំបែកចាន យ៉ាងសន្ធោសន្ធៅអស់ជាច្រើនខ្នង បង្កការភ្ញាក់ផ្អើលខ្លាំង កាលពីវេលាម៉ោង ១២យប់ ឈានចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
លោកវរៈសេនីយ៍ឯក មាន សំណាង អធិការ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា អគ្គិភ័យនេះបានឆាបឆេះផ្ទះចំនួន ៣ខ្នងរួមមាន ៖
1 ម្ចាស់ឈ្មោះគន់ ស៊ីម ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល
-ផ្ទះនិងសំភារះខូចខាតប្រហែល៣០%
-ផ្ទះទំហំ5ម៉ែត្រគុណ20ម៉ែត្រ ធ្វើពីជញ្ជាំងថ្មប្រក់សង្ក័សី
ឆេះខូចខាតទូរទស្សន៍ចំនួន០១គ្រឿង ទូរទឹកកក០១គ្រឿង និងសម្ភារៈលក់ដូរម៉ាត២៥០០៛ សរុបទឹកប្រាក់ចំនួន ៣០.០០០$(បីម៉ឺនដុល្លារ)។
2 ម្ចាស់ឈ្មោះសួង ស៊ីថុល ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ឆេះខូចខាតផ្ទះនិងសម្ភារៈទាំងស្រុងចំនួន០២ខ្នង
-ផ្ទះទំហំ5ម៉ែត្រគុណ20ម៉ែត្រ ធ្វើពីជញ្ជាំងថ្មប្រក់សង្ក័សី
-ផ្ទះទំហំ5ម៉ែត្រគុណ20ម៉ែត្រ ធ្វើពីជញ្ជាំងថ្មប្រក់សង្ក័សី
ឆេះខូចខាតម៉ូតូចំនួន០១គ្រឿង ទូរទស្សន៍ចំនួន០១គ្រឿង ទូរស័ព្ទចំនួន០៨គ្រឿង កង់អាគុយ០១គ្រឿង ម៉ូតូ០២គ្រឿង និងសម្ភារៈលក់ដូរ សរុបទឹកប្រាក់ចំនួន ៧០.០០០$(ប្រាំពីរម៉ឺនដុល្លារ)។
ក្នុងនោះក៏មានការអន្តរាគមន៍ពីខាង រថយន្តពន្លត់អគ្គីភ័យ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ចំនួន០២គ្រឿង មនុស្ស៣៥នាក់ ប្រេីប្រាស់ទឹក០៨ឡាន។ រថយន្តពន្លត់អគ្គីភ័យ អធិការដ្ឋាននគរបាលស្រុក កណ្ដាលស្ទឹង ចំនួន០១គ្រឿង កម្លាំង០២នាក់ ប្រើប្រាស់ទឹកអស់ ០៥ឡាន។
លោកវរៈសេនីយ៍ឯក មាន សំណាង អធិការ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលបានឲ្យដឹងទៀតថា អគ្គីភ័យនេះបានរលត់១០០% នៅវេលាម៉ោង០៤និង៤០នាទី នាថ្ងៃដដែល ដោយប្រើប្រាស់ រថយន្តពន្លត់អគ្គភ័យ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៣ ឡាន និងប្រើប្រាស់កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការជាមួយ ប៉ុស្ដិ៍នគរបាលរដ្ឋបាលបែកចាន ប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងម្កាក់ ប្រជាកាពារ និងប្រជាពលរដ្ឋ ចំនួន ៧៨នាក់។
ចំណែកមូលហេតុសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីឆ្លងចរន្ដអគ្គីសនី ចេញពីផ្ទះរបស់ ម្ចាស់ឈ្មោះសួង ស៊ីថុល តែគ្មាននរណាម្នាក់ រងរបួសនោះទេ ៕

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៥៖
21/05/2025

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៥៖

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥៖
20/05/2025

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥៖

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២៥៖
19/05/2025

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២៥៖

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២៥៖
17/05/2025

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២៥៖

Address

64 Gadd Avenue
Siem Reap
5523

Telephone

+855968129298

Website

Alerts

Be the first to know and let us send you an email when សារព័ត៌មាន ម្ចាស់ស្រុក posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share