20/10/2025
មើលមុខវាឲ្យហើយបងប្អូនជិះ PassApp ប៉ាខ្ញុំអស់ 2 ម៉ឺនជាងឆ្លៀតខ្ចីលុយម្ចាស់ PassApp 3 ម៉ឺនទៀតគ្រប់ 5 ម៉ឺនជាង ដោយនិយាយថាចាំញុម Pay តាមកុងឲវិញ ពេលដឹកដល់គោដៅនឹងត្រឡប់ដល់ផ្ទះវីញ ក៏និយាយថា ពូកុងញុមគាំង.., បន្ទាប់មកឆាតមិនតបខលមិនលើកថែមទាំង ប្លុកទៀត។
14-10-2025 ប៉ាខ្ញុំដើរមករកខ្ញុំហើយគាត់បាននិយាយថា អាអូន ប៉ាត្រូវបានគេបោក ដឹកគេពីរចម្ការស្ពៃ ទៅអូត្រេះ (ទៅមក) ហើយខ្ចីលុយប៉ា30,000៛ទិញរបស់ផ្ទាល់ខ្លួន សរុបថ្លៃជិះPassApp អស់ 2 ម៉ឺនជាង ថាចាំបាញ់លុយឲ្យតាមកុងវិញ តែគេអត់បាញ់លុយឲ្យ ថែមទាំងប្លុកប៉ាចោលទៀត។
ពេលបានស្ដាប់ប៉ានិយាយរៀបរាប់ទាំងទឹកមុខក្រៀមក្រមហើយ អាណិតគាត់ខ្លោចចិត្ត ហើយក៏ហួសចិត្តចំពោះប្អូនស្រី Dēn មិនគិតថាប្អូនស្រីហ៊ានធ្វើទង្វើបែបនេះមកលើមនុស្សចាស់ដែលមានអាយុស្មើរនឹងឪពុករបស់ប្អូនទៅរួច គាត់រត់PassApp មួយថ្ងៃបានប៉ុន្មាន? 5 ទៅ 6 ម៉ឺនតាំងពីព្រលឹមទលព្រលប់...
មើលទៅមុខមាត់ប្អូនស្រីស្រស់ស្អាតដែរ ប៉ុន្តែហេតុអ្វីអត្តចរិតមិនដូចមុខមាត់របស់ប្អូនចឹង? បើខួរប្អូនស្រីអន់ មិនមានចំណេះដឹងគ្រប់គ្រាន់ក្នុងការជួយសង្គម គួណាប្អូនរៀនធ្វើជាមនុស្សល្អ ប្រព្រឹត្តល្អទៅដើម្បីកុំឲ្យជាបន្ទុកដល់សង្គមយើង..,ទង្វើដ៏ថោកទាបរបស់ប្អូនស្រីអាចប៉ះពាល់ដល់មនុស្សជាច្រើនដែលគេល្អ បើប្អូនស្រីមានសតិសម្បជញ្ញៈជាមនុស្សប្អូនគួគិតឡើវិញ។ ខ្ញុំសុំទោសអ្នកទាំងអស់គ្នា ប្រសិនបើខ្ញុំនិយាយអ្វីមិនល្អ។ Mīī Dēn
#កំពង់សោមដួងចិត្ត ក្រុងព្រះសីហនុ ខេត្តកំពង់សោម