Sang Harper

Sang Harper ♥️IT♥️

Everything not easy if you are thinking it difficult to do.Today is difficult and tomorrow more difficult than today. if...
06/02/2025

Everything not easy if you are thinking it difficult to do.

Today is difficult and tomorrow more difficult than today. if you are keeking your goal, you will achieved it.

06/02/2025
06/12/2024
23/07/2023

#របៀបមើលគ្រោះល្អឬអាក្រក់តាមក្បួន គជសារ(ដំរី)

ក្បួននេះធ្លាប់ពិសោធន៍មកគឺឆុតខ្លាំងណាស់ លោកអ្នកអាចមើលដោយខ្លួនឯងបាន តាមការបង្ហាញជូនខាងក្រោម។

👉 បើបុរស ត្រូវរាប់ពីលេខ ១ រៀងមកលេខ ២ រហូតដល់លេខ៨ ហើយត្រឡប់មកលេខ ១ វិញ រាប់ទាល់តែគ្រប់អាយុរបស់ខ្លួន។

👉បើស្ត្រី ត្រូវរាប់ពីលេខ៨ រៀងមកលេខ៧ រហូតដល់លេខ ១ បន្តមកលេខ៨ វិញ វិលទៅ វិលមក ទាល់តែគ្រប់អាយុរបស់ខ្លួន។
បើចំលើកន្លែងណា និងមានទំនាយតាមនោះ។

១.បើត្រូវត្រង់ក្បាលដំរី ទាយថា÷ ល្អ បើគិតកិច្ចការអ្វីមួយនិងបានសម្រេចដូចចិត្តយើងប៉ង។បើចេញដើរឆ្ងាយនិងបានលាភធំ។

២.បើត្រូវត្រង់ខ្នងដំរី ទាយថា÷ មានអ្នកធំជួយទំនុកបម្រុង ផ្ចុងផ្តើម ឬ ត្រូវបានជួបជុំញាតិមិត្របងប្អូន ដែលឃ្លាតឆ្ងាយគ្នាជាយូរមកហើយ។

៣.បើត្រូវត្រង់ ចុងកន្ទុយដំរី ទាយថា÷ មិនល្អ និង ត្រូវបាត់បង់ទ្រព្យរបស់ ឬ ត្រូវមានជំងឺមកបៀតបៀតរាងកាយ មានរឿងរកាំ រកូស ឈ្លោះទាស់ទែងគ្នាក្នុងគ្រួសារ។ល។

៤.បើត្រូវត្រង់ជើងក្រោយដំរី ទាយថា÷ ឆ្នាំនេះនិងមានលាភ និង បានរបស់ដែលប៉ុនប៉ងចង់បានជាយូរមកហើយ។ បើគិតកិច្ចការអ្វីនិងបាន សម ប្រកប ដូច បំណង។

៥.បើត្រូវត្រង់លិង្គ(ក្ត)ដំរី ទាយថា÷ បើអ្នកនៅលីវនិងត្រូវដល់គូរព្រេង ឬ មានមនុស្សចាប់ចិត្តស្រឡាញ់ជាគូរព្រេង និងមានអ្នកផងយកលាភមកឱ្យ ឬ យកលុយមកសង។

៦.បើត្រូវត្រង់ជើងមុខដំរី ទាយថា÷ ត្រូវធ្វើដំណើរទៅកាន់ទីឆ្ងាយ ឬ ត្រូវឃ្លាតឆ្ងាយ ចាកពីកន្លែងដែលធ្លាប់រស់នៅ។

៧.បើត្រូវត្រង់ប្រម៉ោយដំរី ទាយថា÷ និង ត្រូវបានទ្រព្យរបស់ មានលាភសក្ការៈហូរចូលជារឿយៗ គួរជាទីពេញចិត្ត ប៉ុន្តែប្រយ័ត្នមានមនុស្សច្រណែនឈ្នានីស។

៨.បើត្រូវត្រង់ភ្លុកដំរី ទាយថា÷ និង ត្រូវបានទ្រព្យសម្បត្តិដ៏មានតម្លៃ ប្រសិនបើមានសត្រូវទាំងឡាយណា ចង់ប៉ុនប៉ង់យាយីជីវិត សត្រូវទាំងឡាយនោះ និងត្រូវវិនាសអន្តរាយ ខ្ចាត់ខ្ចាយ មិនអាចបៀតបៀនយើងបានឡើយ។

ប្រភព ៖ វត្តស្រអែម រតនារាម

Address

Sisophon

Website

Alerts

Be the first to know and let us send you an email when Sang Harper posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share