Vanna ka

Vanna ka Please click follow me one by one you

02/06/2025

សារគាំទ្រ«គោលជំហរដ៏ម៉ឺងម៉ាត់ឈ្លាសវៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ»

ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងលើយន្តការដោះស្រាយបញ្ហាព្រំដែនរបស់ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ការដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី តាមយន្តការការទូត និងច្បាប់អន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាចំណាត់ការប្រកបដោយភាពចាស់ទុំក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំសូមគាំទ្រយ៉ាងឥតងាករេនូវប្រសាសន៍របស់ សម្តេចមហាបវរធិបតី ដែលបានគូសបញ្ជាក់យ៉ាងច្បាស់ថា «បើទោះបីកម្ពុជាប្តេជ្ញា ដោះស្រាយបញ្ហាព្រំដែនតាមបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅតែបន្តរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនតាមគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការឈ្លានពានទឹកដីកម្ពុជា ដោយប្រើប្រាសកម្លាំងកងទ័ព»។ ទន្ទឹមនេះ ខ្ញុំសូមសម្ដែងការគោរពចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល ជាពិសេស ក្នុងនាមអតីតនាយករដ្ឋមន្រ្តីដ៏អង់អាចឈ្លាសវៃ បានផ្ដល់អនុសាសន៍ជូនរាជរដ្ឋាភិបាលត្រៀមទាំងយន្តការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ និងនៅតែបន្តនាំបញ្ហានេះទៅតុលាការយុត្តិធម៌អន្តរជាតិ ទោះបីជាភាគីថៃពុំយល់ព្រមក៏ដោយ។ នេះជាចំណាត់ការ និងអនុសាសន៍ប្រកបដោយភាពចាស់ទុំ និងមុតស្រួចបំផុតរបស់ថ្នាក់ដឹកនាំជាតិខ្មែរ ទាំងខាងនយោបាយ ការទូត និងយោធា ដែលធ្វើឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេស មានទំនុកចិត្តខ្ពស់ និងរស់នៅប្រកបដោយភាពកក់ក្ដៅបំផុត។

ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ខ្ញុំក៏សូមយកឱកាសនេះ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រក្សាភាពស្ងៀមស្ងាត់ និងសូមបន្តជឿទុកចិត្តលើ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាត់វិធានការនានាដើម្បីការពារបូរណភាពទឹកដីរបស់យើង៕
#សសុខា #កម្ពុជា

10/01/2025

Hi

📒
22/12/2024

📒

22/12/2024
22/12/2024

ថ្ងៃអាទិត្យដេកស្អាត

ហា៎ហា៎😂 😂
22/12/2024

ហា៎ហា៎😂 😂

22/12/2024

ជីវិតរៀនមិនបានខ្ពស់ធ្វើការឲ្យគេវាមិនស្រួលទេ

Address

Speu
050401

Alerts

Be the first to know and let us send you an email when Vanna ka posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share