CHN Channel News

  • Home
  • CHN Channel News

CHN Channel News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from CHN Channel News, Media/News Company, .
(1203)

សាធារណរដ្ឋខ្មែរនិយម ៖ ឯករាជ្យ បូរណភាពទឹកដី ប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌ / Khmer Republicanism : Independence Territorial Integrity Democracy Freedom and Justice

26/10/2025
26/10/2025
26/10/2025
25/10/2025

#រឿងAnimal_farm (George Orwell)ដែលគេបកប្រែរាប់រយភាសានៅលើសកលលោក។នៅសហរដ្ឋអាមេរិកគេយកបង្រៀនកូនក្មេង។ខ្ញុំសូមសង្ខេបខ្លីជូនដូចតទៅ:
តា John មានកសិដ្ឋានចិញ្ចឹមសត្វមួយ។យប់មួយយាយជ្រូកចាស់ឈ្មោះ Major ហៅសត្វទាំងអស់មកប្រជុំសម្ងាត់នៅក្នុងជង្រុក
-ពួកឯងតា John ចិញ្ចឹមគ្រាន់តែចម្រាញ់យកប្រយោជន៍តែប៉ុណ្ណោះ។មុនអញស្លាប់អញគ្រាន់តែប្រាប់ឯងថាថ្ងៃណាមួយពួកឯងត្រូវធ្វើបដិវត្តន៍រើខ្លួនឲ្យរួចពីដៃតាJohn។ផ្ដាំហើយយាយជ្រូកក៏ស្លាប់ទៅ។ល្ងាចមួយតា johnស្រវឹងស្រាភ្លេចឲ្យបាយចំណីពួកសត្វ។ពួកសត្វដោយមានគំនិតបដិវត្តន៍ពួកវាក៏ដេញ Johnចេញពីក្នុងកសិដ្ឋាន។គេរៀបចំកសិដ្ឋានដោយមានជីវភាពរស់នៅស្មើៗគ្នា។រដ្ឋធម្មនុញ្ញ១០ចំណុចត្រូវបានគេសរសេរនៅលើជង្រុក។ឧទាហរណ៍
-សត្វមិនត្រូវសម្លាប់សត្វ
-សត្វទាំងអស់មានសិទ្ធិស្មើគ្នា.......។ល។
ថ្ងៃមួយតាJohnបានបបួលមិត្តភក្កិមកវាយយកកសិដ្ឋាននោះវិញ។សត្វទាំងអស់បានប្រយុទ្ធតទល់រហូតដល់ពួកតាJohnដកថយ។ពេលច្បាំងមេឆ្កែមួយត្រូវគ្រាប់ស្លាប់បន្សល់កូនតូចប្រាំមួយក្បាល។អាជ្រូក Napoléon វាលួចយកកូនឆ្កែទាំងនោះទៅចិញ្ចឹមរហូតដល់ធំដុះចង្កូម។ឆ្កែទាំងនោះក្លាយទៅជាអង្គរក្សរបស់វា។វាប្រកាសប្រាប់សត្វទាំងអស់ថាចាប់ពីថ្ងៃនេះទៅវាមិនមែនជាអ្នកដឹកនាំទេតែវាជាអ្នកការពារផលប្រយោជន៍របស់សត្វទាំងអស់។(I will protect our interest)។តាំងពីនោះមកវាតែងតាំងពពួកជ្រូកគ្នាវាឱ្យក្លាយជាអ្នកមើលការខុសត្រូវកិច្ចការផ្សេងៗនៅក្នុងកសិដ្ឋាន។ពួកជ្រូកគ្នាវាចាប់ផ្ដើមផឹកស្រាស៊ីសាច់ក្លែមឆ្ងាញ់ៗ។យកពងមាន់ទៅដូរស្រា។មេមាន់ឃើញដូច្នេះក៏ធ្វើបាតុកម្មបំផ្លាញពងចោល។Napoleon កាត់ទោសឲ្យគេយកមេមាន់ទាំងនោះទៅសម្លាប់ចោល។ដោយរដ្ឋធម្មនុញ្ញសរសេរថាសត្វមិនត្រូវសម្លាប់សត្វ។សត្វដទៃទៀតក៏ទៅមើលរដ្ឋធម្មនុញ្ញនៅលើជញ្ជាំងជង្រុកឃើញគេសរសេរថែមថ្មីៗ:
-សត្វទាំងអស់មិនត្រូវសម្លាប់សត្វ "ដោយគ្មានមូលហេតុ"
-សត្វទាំងអស់មានសិទ្ធិស្មើគ្នា"តែមានសត្វខ្លះមានសិទ្ធិស្មើលើសសត្វដទៃ"។
ជ្រូក Snowball ឆ្លាតជាងគេវាសម្ងំគូរប្លង់ធ្វើរហាត់ខ្យល់ដើម្បីយកអគ្គិសនីប្រើប្រាស់ក្នុងកសិដ្ឋាន។អាជ្រូក Napoléon ដឹងក៏ចោទ Snowball ថាជាចារកិច្ចរបស់តា John។Snowball ខំប្រកែកតែក្រឡេកឃើញចង្កូមឆ្កែ ៦ក្បាលនៅក្បែរ Napoleon
ក៏ប្រឹងរត់បោលពីមុខឆ្កែដែលប្រដេញតាមក្រោយ។ពេលឆ្កែត្រឡប់មកវិញចង្កូមប្រឡាក់សុទ្ធតែឈាម។Napoleon ប្រាប់សត្វដទៃទៀតថាអង្គរក្សវាប្រដេញរហូតដល់ Snowballរត់ចូលទៅក្នុងកសិដ្ឋានតាJohnមែន។
Napoleon យកប្លង់រហាត់ខ្យល់មកប្រាប់សត្វដទៃថានេះជាគម្រោងដែលវាគូ ហើយ Snowball បានលួចយកគម្រោងនេះ។
សត្វទាំងអស់ចាប់ផ្ដើមសាងសង់រហាត់ខ្យល់តាមគំនូរប្លង់។សេះ Boxer ជឿជាក់លើការដឹកនាំរបស់ Napoleon ណាស់ វាខំធ្វើការងារមុនគេតាំងពីព្រលឹមរហូតដល់ព្រលប់ទើបចូលក្រោល។ថ្ងៃមួយវាធ្លាក់ខ្លួនឈឺ។ Napoleon ប្រជុំប្រាប់សត្វដទៃថា Baxer មានគុណបំណាច់លើបដិវត្តន៍ខ្លាំងណាស់ ឥឡូវវាធ្លាក់ខ្លួនឈឺ ស្អែកយើងនឹងបញ្ចូនវាទៅដេកពេទ្យល្អជាងគេនៅទីក្រុងឡុងដ្រ៍។ស្អែកឡើងគេឃើញឡានពេទ្យមួយមកដឹក Boxer។ពេលគេបិទទ្វារគេឃើញអក្សរសរសេរថា"មន្ទីរសត្តឃាដ"។សត្វទាំងអស់ឆ្ងល់សួរ Napoléon
-ឡានពេទ្យថ្ងៃនេះគេរវល់។ដូច្នេះឯងចង់ឲ្យវាស្លាប់ឬ?
ពីរបីថ្ងៃក្រោយមក Napoleon រកកម្រងផ្កាមួយទៅថ្លែងវិយោគកថាដោយបង្ហូរទឹកភ្នែកនៅមុខក្រោលរបស់ Boxer
-ឯងមានគុណបំណាច់ធំណាស់លើបដិវត្តន៍ទោះបីខ្ញុំបញ្ជូនទៅពេទ្យល្អនៅទីក្រុងឡុងក៏ជួយព្យាបាលឯងមិនរស់ដែរ។
ចាប់តាំងពីពេលនោះមកពពួកជ្រូកឡើងដេកលើពូកផឹកស្រាសប្បាយរាំរែកលើគំនរទុក្ខនៃសត្វដទៃដែលប្រឹងធ្វើការពីព្រឹកដល់ល្ងាច ក្រោមកម្ដៅថ្ងៃនិងភាពត្រជាក់នៃរដូវទឹកកកធ្លាក់។ដោយហូបចុករបបតិចតួចដែល Napoleon កំណត់ឲ្យ។
🙏បើលោកអ្នកចង់ជ្រាបអស់សេចក្ដីសូមរកសៀវភៅនេះអាន

25/10/2025

ខ្មែរក្រហមគេហៅថាកងឈ្លប
កងនេះមកលបស្ដាប់យកការ
រាស្ត្រនិយាយខុសវាប្រហារ
ឱ្យក្ស័យជីវាដោយត្បូងចប។
ឥឡូវយើងមានកងឈ្លបថ្មី
បាតដៃទីបីមកពួនលប(ប្រជាការពារ)
យកការពីរាស្ត្រភូមិបឹងខ្ពប
ពួនលួចចូលជ្រកក្បែរៗរាស្ត្រ៕៚

25/10/2025
25/10/2025

Address


120406

Alerts

Be the first to know and let us send you an email when CHN Channel News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CHN Channel News:

  • Want your business to be the top-listed Media Company?

Share

មជ្ឈមណ្ឌល​ព័ត៌មានកម្ពុជា​ទាន់​ហេតុការណ៍

ព័ត៌មានកម្ពុជាទាន់​ហេតុការណ៍ទូទាំងប្រទេសដែលរហ័សនិងគួរឲ្យទុកចិត្តបំផុត