Stung Treng Cambo TV

Stung Treng Cambo TV Latest News in Stung Treng Province

01/02/2025
31/01/2025

កំលាំងប្រដាប់អាវុធចម្រុះ ចុះពិនិត្យទីតាំងកាប់រំលំឈើក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ តាមបទបញ្ជា ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង

31/01/2025

ប្រជាពលរដ្ឋ អ្នកខេត្តស្ទឹងត្រែង បន្តចូលរួម គោរពទង់ជាតិ រាលព្រឹកនៅ ផ្សារសាមគ្គីស្ទឹងត្រែង 🥰🙏😍

អ្វីដែល បងប្អូនអ្នកខេត្តស្ទឹងត្រែង ចង់ឃើញ កំពុងតែលេចចេញជារូបរាង បណ្តើរៗ និង ជាដំណាក់កាលៗ ហើយ នៃ អតីតព្រះរាជដំណាក់ ស្តេច ...
29/12/2024

អ្វីដែល បងប្អូនអ្នកខេត្តស្ទឹងត្រែង ចង់ឃើញ កំពុងតែលេចចេញជារូបរាង បណ្តើរៗ និង ជាដំណាក់កាលៗ ហើយ នៃ អតីតព្រះរាជដំណាក់ ស្តេច នៅខេត្តស្ទឹងត្រែង ក្រោមការយកចិត្តទុកដាក់ខ្ពស់ របស់ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ។

#ខេត្តស្ទឹងត្រែង #កម្ពុជាមាតុភូមិខ្ញុំ #បេះដូង ゚viralシfypシ゚

14/11/2024
26/10/2024
14/10/2024
06/10/2024

ជួបគ្នាម្តងទៀត នៅពិធីបុណ្យអ៊ុំទូក ង ខេត្តស្ទឹងត្រែង នៅថ្ងៃទី ២៦ដល់ ២៧ ខែ តុលា ឆ្នាំ២០២៤ នេះ នៅមុខសាលាខេត្តចាស់ 🙏😍
#មានដៃគូរមើលទូកហើយនៅ

#ខេត្តស្ទឹងត្រែង #កម្ពុជាមាតុភូមិខ្ញុំ #បេះដូង

29/09/2024
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង រៀបចំពិធីចែកវិញ្ញាបនបត្រវិជ្ជាជីវៈជូនសិស្សដែលបានបញ្ចប់ការសិក្សា==========...
27/05/2024

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង រៀបចំពិធីចែកវិញ្ញាបនបត្រវិជ្ជាជីវៈជូនសិស្សដែលបានបញ្ចប់ការសិក្សា
=================================
ស្ទឹងត្រែង÷ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នេះ លោក ញ៉ែម សារី អភិបាលរងខេត្តស្ទឹងត្រែង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលសិស្សកម្រិតសញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈ១ ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងចែកវិញ្ញាបនបត្រវិជ្ជាជីវៈជូនសិស្សដែលបានបញ្ចប់ការសិក្សា នៅមជ្ឈមណ្ឌល ។
ក្នុងពិធីនោះដែរ ក៏មានការចូលរួមដោយ លោក លោកស្រី ដែលជា ប្រធាន អនុប្រធានមន្ទីរ អភិបាលក្រុង អង្គការដៃគូ និង សិស្សានុសិស្ស ម្ចាស់សហគ្រាស ព្រមទាំងអាជ្ញាធរ ឃុំ សង្កាត់ ជាច្រើនរូប ។
មានប្រសាសន៍ស្វាគមន៍ក្នុង អង្គពិធី លោក វណ្ណ រម្យមនោ នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង បានលើកឡើងថា÷ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង ត្រូវបានបង្កើតឡើងតាមតាមប្រកាសលេខ ៤២២ អយក.ប្រក របស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០០១ ដោយ
✓ឆ្នាំ ២០០១ ដល់ ២០០៤ ស្ថិតក្រោមមន្ទីរអប់រំ យុវជន និងកីឡាខេត្តនៃក្រសួងអប់រំ យុវជន និងកីឡា ✓ឆ្នាំ ២០០៤ ដល់ ២០២៤ ស្ថិតក្រោមមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
និង នៅ ឆ្នាំ ២០២៤ ដល់ បច្ចុប្បន្នស្ថិតក្រោមវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន (ខេត្តក្រចេះ) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងនោះ លោក នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានបន្តថា÷ មជ្ឈមណ្ឌល បានបណ្តុះបណ្តាលលើមុខជំនាញចាប់ពីកម្រិតវិញ្ញាបនបត្រ រហូតដល់កម្រិតបរិញ្ញាបត្ររង បច្ចេកវិទ្យា ។ ដោយក្នុងនោះមានជំនាញ អគ្គិសនី ព័ត៌មានវិទ្យា គណនេយ្យ និងហិរញ្ញវត្ថុ ការងារកំបោរ ការដំឡើង បណ្តាញអគ្គិសនីក្នុងអគារ ការផ្សារអគ្គិសនី សេវាកម្មកុំព្យូទ័រ ការរចនាក្រាហ្វិកដោយកុំព្យូទ័រ ការថែទាំ និង ជួសជុលទោចក្រយានយន្ត ការថែទាំ និងជួសជុលម៉ាស៊ីនធុនតូច សេវាកម្មសម្អាងកាយ សេវាកម្មកាត់សក់បុរស និងមានជំនាញ ជាច្រើនទៀតដែលទាក់ទងនឹងបច្ចេកទេស និងបច្ចេកវិទ្យា។
លោក វណ្ណ រម្យមនោ បានបន្ថែមថា÷ ក្នុងពិធីសំណេះសំណាល និង ចែកវិញ្ញាបនបត្រវិជ្ជាជីវៈជូនសិស្សដែលបានបញ្ចប់ការសិក្សា នៅថ្ងៃនេះ មានចំនួន ៨៦ នាក់ ស្រី ៦៤ នាក់ លើជំនាញការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការថែទាំ និងជួសជុលទោចក្រយានយន្ត សេវាកម្មសម្អាងកាយ និងកាត់ដេរ សម្លៀកបំពាក់។
មានប្រសាសន៍ក្នុងពិធី លោក ញ៉ែម សារី អភិបាលរងខេត្តស្ទឹងត្រែង បានគូសបញ្ចាក់ថា÷ តាមរយៈការដាក់ចេញនូវ «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ” របស់រាជរដ្ឋាភិបាលកម្ពុជា និង និយាយដោយឡែកនៅខេត្តស្ទឹងត្រែង ការផ្តល់សេវាកម្មបណ្តុះបណ្តាល វិជ្ជាជីវៈ និងបច្ចេកទេស មាននៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង ដោយមិនបង់ថ្លៃសិក្សា ព្រមទាំងទទួលបាន ប្រាក់ឧបត្ថម្ភ ២៨ ម៉ឺនរៀលផងដែរ ។
ក្នុងនោះ ក្រោយពីបញ្ចប់ការសិក្សា យុវជននឹងទទួលបានចំណេះដឹង និងជំនាញមួយពិតប្រាកដ ដើម្បីប្រកបរបរចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូលក្នុងគ្រួសារ បញ្ចៀសបានការធ្វើចំណាកស្រុកខុសច្បាប់ដោយប្រថុយប្រថាន ។
លោកអភិបាលរងខេត្តបានបន្តទៀតថា÷ដោយឈរលើអាទិភាព ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស សំដៅធ្វើឲ្យយុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យមានជីវភាពល្អប្រសើរឡើង ដោយរក្សាបាននូវស្ថិរភាពការងារ កំណើនផលិតភាព ប្រាក់ចំណូលសមរម្យ លក្ខខណ្ឌការងារល្អប្រសើរ និងចាកផុតពីបន្ទាត់នៃភាពក្រីក្រ ព្រមទាំងចូលរួមចំណែកបំពេញបន្ថែមគ្នា ក្នុងការឈានឆ្ពោះទៅ សម្រេចបាននូវគោលដៅយុទ្ធសាស្ត្រទាំង៥ គឺ កំណើនការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព និងរួមកាត់បន្ថយភាពក្រីក្រ និងបន្ត ខិតខំទាញទម្លាក់អាត្រានៃភាពក្រីក្រឲ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា។
ឆ្លៀតក្នុងឱកាសនោះ លោក ញ៉ែម សារី អភិបាលរងខេត្តស្ទឹងត្រែង បានផ្តាំផ្ញើដល់ ប្អូនៗ ដែលជាសិស្សានុសិស្ស ដោយបានបញ្ជាក់ថា÷ ការបណ្តុះបណ្តាលនេះនឹងក្លាយជាស្ពានក្នុងការចម្លងប្អូនៗឱ្យមាន ជំនាញច្បាស់លាស់ មានការងារមួយសមរម្យ និងប្រាក់ចំណូលក្នុងការទ្រទ្រង់ជីវភាពរស់នៅរបស់គ្រួសារកាន់តែល្អប្រសើរ ។ជាក់ស្តែង ប្អូនៗដែលបានទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្ងៃនេះ បាននឹងកំពុងតែធ្វើការងារជាមួយសហគ្រាស ឯកជន និងប្អូនៗមួយចំនួន ឈានទៅបង្កើតមុខរបរខ្លួនឯងនៅក្នុងសហគមន៍របស់ខ្លួនទៀតផង ។

ពុទ្ធបរិស័ទជិត ០៣ ម៉ឺននាក់ ក្នុងខេត្តស្ទឹងត្រែង និង នៅតាមបណ្តាលខេត្ត ជាប់ជាមួយ ខេត្តស្ទឹងត្រែង  ចូលរួមពិធីបុណ្យផ្កាប្រាក...
01/04/2024

ពុទ្ធបរិស័ទជិត ០៣ ម៉ឺននាក់ ក្នុងខេត្តស្ទឹងត្រែង និង នៅតាមបណ្តាលខេត្ត ជាប់ជាមួយ ខេត្តស្ទឹងត្រែង ចូលរួមពិធីបុណ្យផ្កាប្រាក់សាមគ្គី នៅ វត្គជោតិញារាម (ហៅវត្គគីឡូ ០៨) ក្នុងក្រុងស្ទឹងត្រែង

==================================

ស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី០១ ខែ មេសា ឆ្នាំ២០២៤នេះ
នៅ វត្គជោតិញារាម (ហៅវត្គគីឡូ ០៨) ស្ថិតនៅក្នុង សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង មានប្រជាពលរដ្ឋ ដែលជាពុទ្ធបរិស័ទជិត ០៣ ម៉ឺននាក់ ដែលរស់នៅក្នុងខេត្តស្ទឹងត្រែង និង ប្រជាពលរដ្ឋមកពីបណ្តាលខេត្តជាប់ជាមួយ ខេត្តស្ទឹងត្រែង បានចូលរួមពិធី បុណ្យផ្កាប្រាក់សាមគ្គី ក្រោយពី បានការនិមន្តចូលរួម សម្តែងព្រះធម្មទេសនា និង រៀបចំពិធីអភិសេធព្រះពុទ្ធបដិមា ដោយព្រះអង្គ ធម្មវនវាសី ចន្ទ មុនី ។

ពិធីបានប្រារព្ធទៅ ក្រោម អធិបតីភាព ឯកឧត្ដមសន្តិបណ្ឌិត ឡូយ សុផាត អ្នកតំណាងមណ្ឌលស្ទឹងត្រែង .ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ និង ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និង លោកជំទាវ ព្រមទាំង គណៈសង្ឃខេត្ត ថ្នាក់ដឹកនាំមន្ត្រីរាជការ ជាច្រើនអង្គនាក់។

ក្នុងនោះដែល ក្រៅពី ពិធីបុណ្យ ផ្កាប្រាក់សាមគ្គីនេះ ក៏មានពិធីអភិសេដ រូបសំណាក់ព្រះពុទ្ធបដិមា ដែលមានទទឹងប្រវែង ២៧០ សង់ទីម៉ែត្រ មានកម្ពស់ ២៧០ សង់ទីម៉ែត្រ និងមានទម្ងន់ទៅដល់ ១០ តោនដែលយកតម្កល់ នៅបរិវេណ វត្ត ផ្ទាល់ ដែលជាការផ្តួចផ្តើមឡើងដោយ ឯកឧត្តម អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង និង លោកជំទាវ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ។

ដោយពិធី បុណ្យផ្កាប្រាក់សាមគ្គីនេះផងដែរប្រារព្ធឡើងក្នុងគោលបំណងដើម្បី ប្រមូលបច្ច័យយកទៅកសាងព្រះវិហារថ្មី ដែលកំពុងខ្វះខាតថវិកាក្នុងដំណើរសាងសង់បង្ហើយផងដែរ ៕

20/03/2024
អាជ្ញាធរខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំក្រុមការងារ ដើម្បីត្រៀមរៀបចំសម្របសម្រួលការងារបុណ្យផ្កាប្រាក់មហាសាមគ្គីនៅវត្តជោតិញ្...
15/03/2024

អាជ្ញាធរខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំក្រុមការងារ ដើម្បីត្រៀមរៀបចំសម្របសម្រួលការងារបុណ្យផ្កាប្រាក់មហាសាមគ្គីនៅវត្តជោតិញ្ញារាម ហៅវត្តគីឡូ៨ ដែលនឹងប្រព្រឹត្តីទៅនៅថ្ងៃទី៣១ខែមិនា និងថ្ងៃទី១ខែមេសា ឆ្នាំ២០២៤ ដែលពិធីនោះនឹងមានការនិមន្តព្រះអង្គធម្មវនរាសី ចន្ទ មុនី និមន្តសម្តែងធម្មទេសនា ប្រោសព្រហ្ម ជូនដល់ពុទ្ធបរិស័ទ្ធ តាមបែបសាសនា។

25/02/2024
16/02/2024
15/02/2024

ត្រៀមៗបងប្អូនខេត្តស្ទឹងត្រែងយើង ចាំទទួល និង ទស្សនាការប្រកួតប្រដាល់គុនខ្មែរ នៅថ្ងៃ១៧_១៨ នេះហើយ នៅទឹកដីខេត្តស្ទឹងត្រែង 🙏🙏🙏🥰

11/02/2024

ស្ទឹងត្រែង : នៅរសៀលថ្ងៃសៅរ៍ទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៤ ឯកឧត្តមសន្តិបណ្តិត ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹ....

Address

Stung Treng

Website

Alerts

Be the first to know and let us send you an email when Stung Treng Cambo TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Stung Treng Cambo TV:

Videos

Share