15/05/2026
✨ការវិភាគលម្អិត – Trailer រឿង Battle Through the Heavens ភាគ ១៩៩
១. បរិបទដំបូង៖ បន្ទាប់ពីសមរភូមិ "Fallen Summit"
មុនឈានចូលដល់ភាគនេះ៖
សៀវ យាន (Xiao Yan) និងវិញ្ញាណភ្លើង សៀវ អុី (Xiao Yi) បានកម្ចាត់ ហ៊ូន មៀស៊ឹង (Hun Miesheng) (ម្ចាស់វិមាននៃត្រកូលហ៊ូន)។
សៀវ អុី បានលេបត្របាក់កូនភ្លើងនៃ Void Swallowing Flame។
គ្រាប់អង្កាំខ្មៅដ៏អាថ៌កំបាំងមួយបានកកើតឡើងក្នុងខ្លួន សៀវ យាន ដែលមានអានុភាពបឺតស្រូបយ៉ាងគួរឱ្យខ្លាច វាបានបឺតយកថាមពលប្រយុទ្ធ និងកម្លាំងជីវិតរបស់គេ។
សៀវ អុី បានលេបគ្រាប់អង្កាំនោះ ហើយទទួលបានការគ្រប់គ្រងពេញលេញលើអានុភាពភ្លើងខ្មៅ ធ្វើឱ្យវាកាន់តែខ្លាំងក្លា។
សៀវ យាន បានចំណាយពេល ៣ ខែ ហ្វឹកហាត់បិទទ្វារនៅ វិមានផ្កាយ (Starfall Pavilion) ដើម្បីពង្រឹងមូលដ្ឋានគ្រឹះរបស់គេ។
២. វិបត្តិ៖ កុលសម្ព័ន្ធ Tian Yao Huang វាយលុកពិភពក្រោមដី Nine Nether
អ្នកណា និង ហេតុអ្វី?
ហ័ង ធៀន (Huang Tian): ប្រមុខកុលសម្ព័ន្ធ Tian Yao Huang កម្រិតបរិសុទ្ធជនផ្កាយ ៥ វគ្គចុងក្រោយ។
គោលបំណង: សងសឹក សៀវ យាន និងចាប់ខ្លួន មេឌូសា (Medusa) ដើម្បីចម្រាញ់យកឈាមជ័រ ពស់លេបត្របាក់មេឃប្រាំបួនពណ៌។
ការឈ្លានពាន
ហ័ង ធៀន បានដឹកនាំកងទ័ពកុលសម្ព័ន្ធទាំងមូល (រួមមានអ្នកខ្លាំងកម្រិតបរិសុទ្ធជនជាច្រើន) ទៅឡោមព័ទ្ធទឹកដីកុលសម្ព័ន្ធពស់ Nine Nether Python ដើម្បីបង្ខំឱ្យគេប្រគល់ខ្លួន មេឌូសា ដែលកំពុងសម្ងំហ្វឹកហាត់នៅទីនោះ។
៣. ការប្រយុទ្ធ៖ កុលសម្ព័ន្ធពស់ Nine Nether ប៉ះ កុលសម្ព័ន្ធហង្ស Tian Yao Huang
ខាងភាគីកុលសម្ព័ន្ធពស់:
យ៉ាវ មីង (Yao Ming): ប្រមុខកុលសម្ព័ន្ធពស់ Nine Nether Python កម្រិតបរិសុទ្ធជនផ្កាយ ២។
លោកបានបដិសេធមិនប្រគល់ មេឌូសា ព្រោះដឹងថានាងគឺជា "ស្រកាច្រាស" (មនុស្សសំខាន់បំផុត) របស់ សៀវ យាន។
គម្លាតកម្លាំង: ហ័ង ធៀន (កម្រិតបរិសុទ្ធជនផ្កាយ ៥) បានបង្ក្រាប យ៉ាវ មីង យ៉ាងងាយស្រួល និងបានទាត់លោកឱ្យរងរបួសធ្ងន់។
ការវាយលុករបស់ ហ័ង ធៀន:
ហ័ង ធៀន បានព្យាយាមវាយបំបែកផ្ទៃទឹកកកនៃពិភពក្រោមដី ដើម្បីអូសមេឌូសា ចេញពីបាតទឹកខណៈនាងកំពុងហ្វឹកហាត់។
៤. ការមកដល់របស់ សៀវ យាន៖ ការជួយសង្គ្រោះទាន់ពេល
ការបង្ហាញខ្លួន:
សៀវ យាន មកដល់អមដោយសំឡេងផ្គរលាន់ គ្រងឈុតខ្មៅ ជាមួយអណ្តាតភ្លើងវិសេសដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ។
គេបាននាំមកជាមួយនូវ សៀវ អុី, សុីវ អុីស៊ាន និង ឈីង លីន (កម្រិតបរិសុទ្ធជនផ្កាយ ១)។
ឃ្លាឌឺដង: "ហ័ង ធៀន អាឆ្កែចាស់—ឯងពិតជាចង់រកសេចក្តីស្លាប់មែន!"
ការតទល់:
សៀវ យាន ប្រើវិញ្ញាណថ្នាក់សួគ៌មើលធ្លុះល្បិចល្បឿនរបស់ ហ័ង ធៀន រួចវាយបកវិញចំគោលដៅពេញទំហឹង។
ហ័ង ធៀន ខឹងយ៉ាងខ្លាំង រួចក៏ប្រែកាយជារូបរាងពិតជាសត្វហង្សយក្សកម្ពស់រាប់ពាន់ហត្ថ ដើម្បីកម្ទេច សៀវ យាន។
៥. ការទម្លុះកម្រិតរបស់ មេឌូសា៖ ពស់លេបត្របាក់មេឃប្រាំបួនពណ៌លេចមុខ
ចំណុចរបត់:
-សសរពន្លឺប្រាំបួនពណ៌បានបាញ់ចេញពីបាតទឹក បង្ហាញឱ្យឃើញរូបរាងពិតរបស់ មេឌូសា ជា ពស់លេបត្របាក់មេឃប្រាំបួនពណ៌ ដ៏ធំសម្បើមលើសសត្វហង្សទៅទៀត។
-មេឌូសា បានទម្លុះដល់កម្រិតបរិសុទ្ធជនផ្កាយ ៤។
-ដោយមានឈាមជ័រដ៏ខ្ពង់ខ្ពស់ នាងបានបង្ក្រាបសត្វមន្តអាគមទាំងអស់ និងបានប្រើកន្ទុយពស់ព័ទ្ធជាប់ ហ័ង ធៀន យ៉ាងណែន។
៦. ចំណុចសំខាន់ៗដែលត្រូវចាំ
-ហ័ង ធៀន (បរិសុទ្ធជនផ្កាយ ៥) វាយប្រហារដើម្បីចាប់ខ្លួន មេឌូសា។
-សៀវ យាន បង្ហាញខ្លួនជួយសង្គ្រោះមិត្តភក្តិ និងតទល់ជាមួយត្រកូលហង្ស។
-មេឌូសា ក្លាយជាបរិសុទ្ធជនផ្កាយ ៤ និងមានអំណាចលើសលប់លើភពសត្វមន្តអាគម។
-វគ្គនេះគឺជាការបង្ហាញពីមហាសមរភូមិរវាងអ្នកខ្លាំងកម្រិតបរិសុទ្ធជន។