TakhmaoTimes Post

  • Home
  • TakhmaoTimes Post

TakhmaoTimes Post TakhmaoTimes

បុរសម្នាក់ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យខេត្តតាកែវបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗក្រោយពីឡើងចាប់សត្វព្រាបលើដំបូលព្រះ...
17/07/2025

បុរសម្នាក់ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យខេត្តតាកែវបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗក្រោយពីឡើងចាប់សត្វព្រាបលើដំបូលព្រះវិហារក្នុងវត្តធម្មមង្គលសក្ការៈរួចក៏រអិលជើងធ្លាក់មកក្រោមបណ្តាលអោយរងរបួសធ្ងន់ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅភូមិអង្គតាសោម ឃុំញ៉ែញ៉ង់ ស្រុកត្រាំកក់ ខេត្តតាកែវ | សូមចូលទៅកាន់ link តេឡេក្រាមដើម្បីទទួលបានព័ត៌មាននិងរូបភាពបន្ថែម https://t.me/TakhmaoTimesPost

បុរសម្នាក់ជិះម៉ូតូម៉ាកហុងដា zoomer x ពាក់ស្លាកលេខភ្នំពេញ 1FL-1007 បើកបរពីត្បូងទៅជើងលើផ្លូវជាតិលេខ 21A មកដល់ត្រង់ចំណុចកំព...
15/07/2025

បុរសម្នាក់ជិះម៉ូតូម៉ាកហុងដា zoomer x ពាក់ស្លាកលេខភ្នំពេញ 1FL-1007 បើកបរពីត្បូងទៅជើងលើផ្លូវជាតិលេខ 21A មកដល់ត្រង់ចំណុចកំពង់ចម្លងចំពុះក្អែកស្ថិតក្នុង ភូមិតាខ្មៅ៣ សង្កាត់ខ្មៅ ក្រុងតាខ្មៅ ក៏បានបុកជាមួយនឹងស្លាកសញ្ញាហាមឃាត់ធ្វើផ្លូវបណ្ដាលឱ្យដួលសន្លប់បាត់បង់ស្មារតីត្រូវបានអ្នកជិតខាងក៏ដូចជាអ្នកឃើញហេតុការណ៍ជួយសង្គ្រោះនិងហៅឡានពេទ្យសង្គ្រោះភ្លាមៗ កាលពីវេលាម៉ោង 11:00 និង 35 នាទីយប់ថ្ងៃទី 15 ខែកក្កដាឆ្នាំ 2025 | សូមចូលទៅកាន់ link តេឡេក្រាមដើម្បីទទួលបានព័ត៌មាននិងរូបភាពបន្ថែម https://t.me/TakhmaoTimesPost

🔥 ព័ត៌មានបឋម : ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្តសណ្តោងរ៉ឺម៉ក ស្ថិតនៅតាមបណ្...
15/07/2025

🔥 ព័ត៌មានបឋម : ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្តសណ្តោងរ៉ឺម៉ក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្បែរផ្សារបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ករណីនេះបានកើតឡើង នៅវេលាម៉ោង៧ជាង ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ជនរងគ្រោះដែលស្លាប់ និងរងរបួសមិនទាន់អត្តសញ្ញាណនៅឡើយ | សូមចូលទៅកាន់ link តេឡេក្រាមដើម្បីទទួលបានព័ត៌មាននិងរូបភាពបន្ថែម https://t.me/TakhmaoTimesPost

ប្រទេសថៃបានរាយការណ៍អំពីករណីមេរោគអេដស៍ (HIV)ថ្មីជាង 8,862 ករណីនិង 48 នាក់នៅឆ្នាំនេះ ដោយការឆ្លងបានកើនឡើងក្នុងចំណោមមនុស្សវ័...
12/07/2025

ប្រទេសថៃបានរាយការណ៍អំពីករណីមេរោគអេដស៍ (HIV)ថ្មីជាង 8,862 ករណីនិង 48 នាក់នៅឆ្នាំនេះ ដោយការឆ្លងបានកើនឡើងក្នុងចំណោមមនុស្សវ័យក្មេងៗ ខណៈការប្រើប្រាស់ស្រោមអនាម័យដែលជាវិធីការពារការឆ្លងមេរោគអេដស៍បានធ្លាក់ចុះ។ អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាលលោក Chaichana Dechdecho បានព្រមាន​សមាជិកសភាកាលពីថ្ងៃទី ០៧ ខែកក្កដាថា ខណៈពេលដែលករណីមេរោគអេដស៍សរុបមានស្ថិរភាពនៅទូទាំងប្រទេស ការឆ្លងថ្មីក្នុង​ចំណោមក្មេងជំទង់និងមនុស្សវ័យក្មេងៗ កំពុងកើនឡើងយ៉ាងឆាប់រហ័ស ដោយសារ​តែការជឿខុសថា មេរោគអេដស៍ លែងជា​ការគំរាមកំហែងធ្ងន់ធ្ងរទៀតហើយ។

នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ លោកមេធាវី ហុង ពិសាល សមាជិកប្រតិភូគណៈមេធាវី​ប្រចាំខេត្តកណ្តាល បានចូលរួមអមកូនក្តីដែលជាជនក្រី...
11/07/2025

នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ លោកមេធាវី ហុង ពិសាល សមាជិកប្រតិភូគណៈមេធាវី​ប្រចាំខេត្តកណ្តាល បានចូលរួមអមកូនក្តីដែលជាជនក្រីក្រដើម្បីសួរយកចម្លើយ ក្នុងសំណុំរឿង​ព្រហ្មទណ្ឌលេខ ៩១៦ អ.ក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ របស់អយ្យការអមសាលាដំបូងខេត្តកណ្តាល ស្របតាមគោលនយោបាយរបស់​គណៈមេធាវី​នៃព្រះរាជាណាចក្រកម្ពុជា។
#រួមគ្នាដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី

នៅថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ ,កម្លាំងនគរបាលប៉ុស្តិ៏ព្រែកថ្មី កម្លាំងប៉ុស្តិ៏ព្រ...
11/07/2025

នៅថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ ,កម្លាំងនគរបាលប៉ុស្តិ៏ព្រែកថ្មី កម្លាំងប៉ុស្តិ៏ព្រែកឯង កម្លាំជំនាញ នៃ អធិការដ្ឋាននគរបាលច្បាអំពៅ សហការជាមួយប៉ុស្តិ៏នគរបាលឈើទាល ស្រុកកៀនស្វាយ បានចុះបង្រ្កាបមុខសញ្ញាលួចមានស្ថានទម្ងន់ទោស(ប្លន់ម៉ូតូ)និងកាន់កាប់អាវុធដោយខុសច្បាប់ ស្ថិតក្នុងភូមិឬស្សីស្រុក ឃុំ ឈើទាល ស្រុក កៀនស្វាយ ខេត្ត កណ្តាល ។
ចំពោះករណីនេះ កម្លាំងនគរបាលឃាត់ខ្លួនបានជនសង្ស័យចំនួន ០២ នាក់ រួមទាំងវត្ថុតាងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលច្បារអំពៅ ដើម្បីបន្តនិតិវិធី | សូមចូលទៅកាន់ link តេឡេក្រាមដើម្បីទទួលបានព័ត៌មាននិងរូបភាពបន្ថែម https://t.me/TakhmaoTimesPost

ចាប់បានជនសង្ស័យម្ចាស់គណនី « ខ្មែរ ខ្មែរ » អ្នកបង្ហោះរូប AI បន្លំបោកលុយហើយបានសប្បុរសធម៌ពីពលរដ្ឋជាង ២ លានរៀល
09/07/2025

ចាប់បានជនសង្ស័យម្ចាស់គណនី « ខ្មែរ ខ្មែរ » អ្នកបង្ហោះរូប AI បន្លំបោកលុយហើយបានសប្បុរសធម៌ពីពលរដ្ឋជាង ២ លានរៀល

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងត្រូវបិទនៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ។ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងត្រូវបើកឱ្យដំណើ...
09/07/2025

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងត្រូវបិទនៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ។ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងត្រូវបើកឱ្យដំណើរនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានជាប់ឈ្មោះ ជាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ បំផុតមួយ ក្នុងចំណោម ១១ស្ថាបត្យកម្មដ៏អស្ចារ្យបំផុតនៅលើពិភពលោក ៕

ក្មេងទំនើងចំនួន៥នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចេញល្បាតហើយធ្វើការឆែកឆេរក៏...
08/07/2025

ក្មេងទំនើងចំនួន៥នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចេញល្បាតហើយធ្វើការឆែកឆេរក៏ឃើញមានកាំបឹតបុ័ងតោមួយ ជាប់ខ្លួន នៅវេលាម៉ោង០២:០០នាទីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញព្រហ្មទណ្ឌក្រុងតាខ្មៅ សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ,កំពង់សំណាញ់ ,ដើមមៀន ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ធ្វើការល្បាតតាមដងផ្លូវ រហូតមកដល់ចំណុចលើផ្លូវ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ប្រទះឃើញជនសង្ស័យ ចំនួន២ម៉ូតូមានគ្នា ៥នាក់ កម្លាំងយើងបានប្រដេញឃាត់ភ្លាមនិងបានឆែកឃើញកាំបិតប៉័ងតោមួយ(លាក់ទុកក្នុងខ្លួនឈ្មោះសុខម៉េងលី) ទើបឈានដល់ការឃាត់ខ្លួនបក្សពួកជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាង ម៉ូតូចំនួន០២គ្រឿង កាំបិតប៉័ងតោមួយ ទូរសព្ទ័០៥គ្រឿង រួមនឹង មួកការពារចំនួន៣ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

🔥 បទបញ្ជា លោកឧត្តមសេនីយ៍ទោ ស្នងការម៉ូតូដែលកែឆ្នៃបំពង់សុីមាំងប្រែន បើចាប់បានដកទុកបីខែ ។បើសាមុីខ្លួនដែលមានខ្លួនឆាប់ដកចេញអោ...
07/07/2025

🔥 បទបញ្ជា លោកឧត្តមសេនីយ៍ទោ ស្នងការម៉ូតូដែលកែឆ្នៃបំពង់សុីមាំងប្រែន បើចាប់បានដកទុកបីខែ ។

បើសាមុីខ្លួនដែលមានខ្លួនឆាប់ដកចេញអោយហើយទៅ ។

➰ យុវតីវ័យប្រមាណ១៨ឆ្នាំម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដួលម៉ូតូត្រូវរថយន្តកិនស្លាប់ នៅមុខផ្សារតាំងក្រសាំង ករណីដ៏រន្ធត់នេ...
03/07/2025

➰ យុវតីវ័យប្រមាណ១៨ឆ្នាំម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដួលម៉ូតូត្រូវរថយន្តកិនស្លាប់ នៅមុខផ្សារតាំងក្រសាំង ករណីដ៏រន្ធត់នេះបានកើតឡើង អំឡុងម៉ោង៤ល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅមុខផ្សារតាំងក្រសាំង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ បើកម៉ូតូ Scopyពណ៍ស ស្លាកលេខ1JH-3661 ភ្នំពេញ ពាក់ខោជើងវែងពណ៍សាច់ អាវក្រៅពណ៍សាច់ មួកសុវត្ថិភាពពណ៍ទឹកដោះគោ។

ករណីប្រទះឃើញសពមនុស្សម្នាក់ ដែលជនមិនស្គាល់អត្តសញ្ញាណយកទៅកប់ចោលក្នុងដី ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅភូមិបុស្សល្វេ ឃុំ...
03/07/2025

ករណីប្រទះឃើញសពមនុស្សម្នាក់ ដែលជនមិនស្គាល់អត្តសញ្ញាណយកទៅកប់ចោលក្នុងដី ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅភូមិបុស្សល្វេ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ស្ថានភាពសពមានភាពហើបស្អុយ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយបច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការពិនិត្យ និងស្រាវជ្រាវអំពីករណីនេះ | សូមចូលទៅកាន់ link តេឡេក្រាមដើម្បីទទួលបានព័ត៌មាននិងរូបភាពបន្ថែម https://t.me/TakhmaoTimesPost

Address


Alerts

Be the first to know and let us send you an email when TakhmaoTimes Post posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TakhmaoTimes Post:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share