10/11/2023
កោះអំពិល
រមណីយដ្ឋានកោះដ៏ស្រស់ស្អាតមួយកន្លែងកំពុងតែងខ្លួនតាមបែបធម្មជាតិ ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ក្នុងដំណើរកំសាន្តទេសចរណ៍ធម្មជាតិ ដែនកោះ ក្នុងភូមិសាស្រ្ត ខេត្តកោះកុង។ រីស្សតមួយកន្លែងដែលវិនិយោគដោយកូនខ្មែរមួយនេះ មានទីតាំង ស្ថិតនៅប្រជុំកោះអំពិល ដែលនៅទល់មុខនឹងកោះស្តេច នៃឃុំកោះស្តេច ស្រុកគិរីសាគរ ជាតំបន់ដែលពោពេញដោយសក្តានុពលធម្មជាតិបែបសមុទ្រ ងូតទឹក មើលផ្កាថ្ម ស្ទូចត្រី មើលថ្ងៃរៀបលិច និងញាំគ្រឿងសមុទ្រស្រស់ៗ ដែលរៀបចំដោយចុងភៅដ៏ចំណានទាំងមុខម្ហូបបែបអាស៊ី និងអឺរ៉ុប