The Mirror News

  • Home
  • The Mirror News

The Mirror News Website, Facebook, YouTube, Telegram, English, TV online.

ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបំភ្លឺករណីរំលោភសេពសន្ថវៈ នៅក្រុងអរិយក្សត្រ!(កណ្ដាល)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃ...
03/01/2026

ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបំភ្លឺករណីរំលោភសេពសន្ថវៈ នៅក្រុងអរិយក្សត្រ!

(កណ្ដាល)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបំភ្លឺពាក់ព័ន្ធផេកហ្វេសប៊ុកឈ្មោះ Vithey TV and Vithey Media ដែលបានធ្វើការសម្ភាស៍ជនរងគ្រោះក្នុងករណីរំលោភសេពសន្ថវៈ នៅក្រុងអរិយក្សត្រ ដោយសង្ស័យថា សមត្ថកិច្ចមិនចំណាត់ការ។

ក្រោយពីទទួលបានព័ត៌មានខាងលើរួច ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាលខេត្តកណ្តាល លោកវរសេនីយ៍ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្រ បានបញ្ជាដឹកនាំផ្នែកជំនាញក្រុង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលអរិយក្សត្រ ចុះស្រាវជ្រាវករណីខាងលើ។

លទ្ធផលនៃការស្រាវជ្រាវ ៖
ករណីខាងលើ កើតហេតុនៅថ្ងៃទី០១.០១.២០២៦ វេលាម៉ោងប្រហែល ៤:០០នាទីទៀបភ្លឺ នៅចំណុចបន្ទប់ជួលស្ថិតក្នុងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

រហូតដល់វេលាម៉ោង ០២.០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ ទើបម្តាយបាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ។

ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងជំនាញក្រុងអរិយក្សត្រ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលអរិយក្សត្រឃាត់ខ្លួនបានជនសង្ស័យ០១នាក់ ឈ្មោះ រម្យ សុវិសា។ ចំណែកឈ្មោះ ភា វិរាជ និងឈ្មោះ ដេត មិថុនា (រត់គេចខ្លួន)។

បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួនជំនាញកំពុងបន្តនីតិវិធី។ ចំណែកជនសង្ស័យពាក់ព័ន្ធចំនួន០២នាក់ (គេចខ្លួន) កម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរក៕

លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលនាព្រឹកថ្ងៃសៅរ៍ ទី៣ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមពិធីក្រុងពាល...
03/01/2026

លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលនាព្រឹកថ្ងៃសៅរ៍ ទី៣ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមពិធីក្រុងពាលីបញ្ចុះបឋមសិលា បើកការដ្ឋានគម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រេកត្នោត ប៉ែកខាងត្បូង ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាពលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោក គួច ចំរើន អភិបាលខេត្ត។

02/01/2026

ឆេះឡានខ្ទេច ១គ្រឿង នៅផ្លូវល្បឿនលឿន ព្រះសីហនុ ភ្នំពេញ (ចន្លោះគីឡូ77/78) ត្រែងត្រយឹង។ ប្រភពបឋមពីពលរដ្ឋថ្ងៃនេះ

ឯកឧត្ដម ជុំ កុសល បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគបរិភោគ ថវិការបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានចែក...
02/01/2026

ឯកឧត្ដម ជុំ កុសល បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគបរិភោគ ថវិការបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានចែកជូនដល់ជនភៀសសឹកសរុបចំនួន២៣១គ្រួសារ
https://www.themirrornews.com.kh/news/48053.html

«Join Us»

 (ក្រចេះ)៖ ឯកឧត្ដម ជុំ កុសល ប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង រួមនឹងឯកឧត្ដម វ៉ា ថន អនុប្រធាន...

ឃាត់ខ្លួនជនសង្ស័យ៩នាក់!(មណ្ឌលគិរី)៖ ដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមា...
02/01/2026

ឃាត់ខ្លួនជនសង្ស័យ៩នាក់!

(មណ្ឌលគិរី)៖ ដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នង​ការនគរបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១២ និង៥៥នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហ​ការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ កម្លាំងប៉ុស្តិ៍នគ​រ​បាលរដ្ឋបាលសង្កាត់សុខដុម នៃអធិការ​ដ្ឋាន​នគរបាលក្រុងសែនមនោរម្យ បានធ្វើការចុះបង្ក្រាប​ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយ​ខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន ៩នាក់ (ស្រី១នាក់) ដក​ហូ​តបានគ្រឿងញៀន ចំនួន ១០កញ្ចប់ (៧ក​ញ្ចប់​ធំល្មម ៣កញ្ចប់តូច) នៅចំណុចផ្ទះសំណាក់ប៊ូស្រា និងបន្ទប់ជួលរបស់ឈ្មោះ ធា ស្ថិតនៅភូមិកណ្តាល សដ្កាត់ស្ពានមានជ័យ និងភូមិដោះ​ក្រមុំសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដឹកនាំដោយលោកឧត្តម​សេនី​យ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន សម្របសម្រួលនីតិវិធីពី លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី មានការចូលរួមពីអជ្ញាធរមូលដ្ឋានលោក សាញ់ លាង អនុភូមិកណ្តាល សង្កាត់ស្ពានមានជ័យ លោក នីវ ឌិត ចៅស្កាត់រងទី២ សង្កាត់សុខដុម។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ៩​នាក់ (ស្រី១នាក់) ដូចខាងក្រោម៖

១.ឈ្មោះ ស៊េន ពីរ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិឥស្លាម សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រា​កដ រស់នៅភូមិ១០៥ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

២.ឈ្មោះ អុន សំអាត ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែន​មនោរម្យ ខេត្តមណ្ឌលគិរី។

៣.ឈ្មោះ សាង វ៉ាត់ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ដោះក្រមុំ សង្កាត់សុខដុម ក្រុងសែន​មនោរម្យ ខេត្តមណ្ឌលគិរី។

៤.ឈ្មោះ ស៊ុន សុខន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កម្មករ រស់នៅ ភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនម​នោរម្យ ខេត្តមណ្ឌលគិរី។

៥.ឈ្មោះ ចន តុងហាន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ លក់ដូ រស់នៅ ភូមិចំការតែ សង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

៦.ឈ្មោះ នួន សុភា ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កម្មករ រស់នៅ ភូមិ អូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

៧.ឈ្មោះ នួន កញ្ញា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ ខ្មែរ មុខរបរកម្មករ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

៨.ឈ្មោះ សួង សុខជា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករ រស់នៅ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

៩.ឈ្មោះ យ៉ុង សំណាង ភេទប្រុស អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កម្មករ រស់​នៅ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

កម្លាំងជំនាញបានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រ លើជនសង្ស័យទាំង ៩នាក់ (ស្រី១នាក់) ខាងលើ ជាលទ្ធផល វិជ្ជមាន​(+) ចំនួន ៩នាក់ សារធាតុញៀនប្រភេទមេតំហ្វេតាមីន។

វត្ថុតាងដកហូតបានរួមមាន ៖
-ក្រាមពណ៌សថ្លា គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ១០កញ្ចប់ (៧កញ្ចប់ធំល្មម, ៣កញ្ចប់តូច) ទម្ងន់ ១២.៥៨ ក្រាម (ថ្លឹងទាំងសំបកថង់)
-ម៉ូតូចំនួន ៤គ្រឿង (ម៉ាក yamaha ចំនួន ​១គ្រឿង, ម៉ាក wave ចំនួន ២គ្រឿង, ម៉ាក exiter ចំនួន១គ្រឿង)
-លោហៈធាតុពណ៌លឿងខ្សែកមានបន្តោងចំនួន ២ខ្សែ (កាឡៃ)
-ទូរស័ព្ទចំនួន ៨គ្រឿង ( ម៉ាក iphone7 ចំនួន ១គ្រឿង, ម៉ាក OPPO ចំនួន ៤គ្រឿង​, ម៉ាក VIVO ចំនួន ១គ្រឿង, ម៉ាក Realme ចំនួន ១គ្រឿង, ម៉ាក infinix ចំនួន ១គ្រឿង)
-ថងវេចខ្ជប់ និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យចំនួន៩នាក់ខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ឯកឧត្តម ផៃ ប៊ុនឈឿន៖ កត្តាសាមគ្គីភាពឯកភាពផ្ទៃក្នុងគឺជាព្រលឹងនៃចលនា ដែលទាមទារឲ្យយើងត្រូវតែថែរក្សាhttps://www.themirrornews...
02/01/2026

ឯកឧត្តម ផៃ ប៊ុនឈឿន៖ កត្តាសាមគ្គីភាពឯកភាពផ្ទៃក្នុងគឺជាព្រលឹងនៃចលនា ដែលទាមទារឲ្យយើងត្រូវតែថែរក្សា
https://www.themirrornews.com.kh/news/48041.html

«Join Us»

(ស្ទឹងត្រែង)៖ ឯកឧត្តម ផៃ ប៊ុនឈឿន បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គោលដៅស្នូលក្នុ....

ក្រុមក្មេងទំនើងដែលបានវ៉ៃគ្នាផ្អើលមាត់ស្ទឹងតាខ្មៅកាលពីយប់ថ្ងៃឆ្លងឆ្នាំ ពេលនេះ ត្រូវបានក្រុមប៉ូលិសក្រុងតាខ្មៅចាប់ឃាត់បញ្ជុ...
02/01/2026

ក្រុមក្មេងទំនើងដែលបានវ៉ៃគ្នាផ្អើលមាត់ស្ទឹងតាខ្មៅកាលពីយប់ថ្ងៃឆ្លងឆ្នាំ ពេលនេះ ត្រូវបានក្រុមប៉ូលិសក្រុងតាខ្មៅចាប់ឃាត់បញ្ជុនទៅដាក់ពន្ធនាគារបានសម្រេចហើយ!
https://www.themirrornews.com.kh/news/48029.html

«Join Us»

(កណ្ដាល)៖ គុកបានសម្រេច! ក្រុមក្មេងទំនើងដែលបង្កហិង្សានៅចំណុចមាត់ស្ទឹងតាខ្មៅកាលពីយប់រំលងអាធ្រាតចូលថ្ងៃទី១ ...

សេចក្តីអំពាវនាវដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូ...
01/01/2026

សេចក្តីអំពាវនាវ

ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញពីការចល័ត ឬការដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរុំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហារ របស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikToK, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត។

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយ លោកស្រី ឡេន រីដេ ព្រមទាំងក្រុ...
01/01/2026

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយ លោកស្រី ឡេន រីដេ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកកឋិន ចំណុះអធិការដ្ឋាននគរបាលស្រុកថ្មពួក នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ដែលបានពលីជីវិតក្នុងសមរភូមិការពារការឈ្លានពានទឹកដីក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃចន្ទ ៣កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។

សេចក្ដីជូនដំណឹង ស្ដីពី ការផ្ដល់អាទិភាពដល់យោធិនជួរមុខលើវិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន...
01/01/2026

សេចក្ដីជូនដំណឹង
ស្ដីពី ការផ្ដល់អាទិភាពដល់យោធិនជួរមុខលើវិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ

ក្រុមក្មេងទំនើង និងអ្នកលេងដាវ ៤នាក់ ឆ្លងឆ្នាំចាស់អត់ផុត ត្រូវបានប៉ូលិសស្រុកភ្នំស្រូចចាប់ឃាត់ខ្លួន!https://www.themirrorn...
01/01/2026

ក្រុមក្មេងទំនើង និងអ្នកលេងដាវ ៤នាក់ ឆ្លងឆ្នាំចាស់អត់ផុត ត្រូវបានប៉ូលិសស្រុកភ្នំស្រូចចាប់ឃាត់ខ្លួន!
https://www.themirrornews.com.kh/news/48020.html

«Join Us»

(កំពង់ស្ពឺ)៖​ ដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្នឺងម៉ាត់ពីយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ.....

ក្រុមប៉ូលិសខេត្តបាត់ដំបងឃាត់ខ្លួនមុខសញ្ញាបាន៣នាក់ពាក់ព័ន្ធគ្រឿងញៀន!https://www.themirrornews.com.kh/news/48015.html«Join...
01/01/2026

ក្រុមប៉ូលិសខេត្តបាត់ដំបងឃាត់ខ្លួនមុខសញ្ញាបាន៣នាក់ពាក់ព័ន្ធគ្រឿងញៀន!
https://www.themirrornews.com.kh/news/48015.html

«Join Us»

(បាត់ដំបង)៖ ដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោប.....

Address


Alerts

Be the first to know and let us send you an email when The Mirror News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Mirror News:

  • Want your business to be the top-listed Media Company?

Share