Phy Lisah- ភី លីហ្សា

  • Home
  • Phy Lisah- ភី លីហ្សា

Phy Lisah- ភី លីហ្សា សូមស្វាគមន៍មកកាន់ផេករបស់នាងខ្ញំុ🙏ក្នុងការចែករំលែកបទពិសេាធន៍ ចំណេះដឹង និងការលេីកទឹកចិត្ត🌱🌿💚

💚រឿងមួយចំនួនដែលខ្ញំុបានរៀនសូត្រកាលពីឆ្នំា២០២៣       ១-លេីលេាកនេះគ្មានអ្វីដែលស្ថិតស្ថេរឬគង់វង្សជានិរន្តន៍រហូតនេាះទេ     ២...
03/01/2024

💚រឿងមួយចំនួនដែលខ្ញំុបានរៀនសូត្រកាលពីឆ្នំា២០២៣

១-លេីលេាកនេះគ្មានអ្វីដែលស្ថិតស្ថេរឬគង់វង្សជានិរន្តន៍រហូតនេាះទេ

២-កំុរំពឹងអ្វីមួយខ្ពស់ពេក : រំពឹងក៏រំពឹងចុះតែកំុរំពឹងអ្វីមួយខ្ពស់ពេក បេីរំពឹងអ្វីមួយខ្ពស់ពេកការខកចិត្តកាន់តែខ្លំាង ឈឺចាប់កាន់តែខ្លំាង។

៣- កំុចិត្តល្អពេក : មានន័យថាមិនមែនមិនឪ្យចិត្តល្អនេាះទេ ប៉ុន្តែមានន័យថា កំុពេក ទង្វេីល្អរបស់អ្នកបេីធ្វេីខុសមនុស្សផលដែលអ្នកទទួលបានវិញគឺ នំាទុក្ខដាក់ខ្លួន។

៤- មិត្តភាព :លេីលេាកនេះគ្មានអ្វីដែលស្ថិតស្ថេរនេាះទេសូមបីតែមិត្តភាព ថ្ងៃនេះអាចនិងល្អជាមួយគ្នា ថ្ងៃក្រេាយអាចនិងមិននិយាយជាមួយគ្នា។ អ្វីដែលគួរត្រៀមចិត្តនេាះគឺរៀនលះបង់ខ្លះ រៀនព្រលែងខ្លះ ចំពេាះមិត្តភាពមួយណាដែលមិនច្បាស់ជាមួយអ្នក ចំពេាះមិត្តភាពមួយណាដែលធ្វេីឪ្យអ្នកឈឺចាប់។ម្យ៉ាងវិញទៀតសូមកុំរំពឹងថាមនុស្សដែលអ្នករាប់អាន សុទ្ធតែស្មេាះត្រង់ជាមួយអ្នក ល្អជាមួយអ្នក ដូចអ្នកស្មេាះត្រង់ និងល្អជាមួយគេ។ មិនថាអ្នកល្អជាមួយគេយ៉ាងណា បេីមិត្តភាពមួយនេាះមិនឪ្យតម្លៃអ្នកក៏គ្មានន័យ ខំតែម្ខាងក៏អត់ន័យ ដូច្នេះតែគួរបន្តដេីម្បីអ្វី ។

៥-ដេីរចេញពីកន្លែងណាដែលមិនឪ្យតម្លៃអ្នក :មិនថាមិត្តភាព ឬស្នេហា ការងារ ត្រូវចំាថាកន្លែងណាដែលមិនឪ្យតម្លៃអ្នក កុំនូវកន្លែងនេាះយូរពេក ដេីរចេញទៅរកកន្លែងណាដែលគេឪ្យតម្លៃអ្នកមេីលឃេីញពីតម្លៃអ្នក។ សូមកំុកប់ខ្លួនឯងក្នុងរណ្តៅនៃការមិនឪ្យតម្លៃ។

៦-ធ្វេីអ្វីដែលអ្នកស្រឡាញ់ : ពេលវេលាសម្រាប់ជីវិតរបស់អ្នកមានប៉ុន្មានដងនៃជីវិត បេីអ្នកស្រឡាញ់អ្វី ចូលចិត្តអ្វី ចង់ធ្វេីអ្វីក៏ចាប់ផ្តេីមធ្វេីទៅកំុខ្វល់អំពីពាក្យសម្តីរបស់អ្នកដទៃច្រេីនពេក កុំឪ្យតែទង្វេីនេាះប៉ះពាល់ដល់អ្នកដទៃ។

៧- ស្មេាះត្រង់ :យល់ថាភាពស្មេាះត្រង់គឺជាគុណតម្លៃខ្ពស់នៃជីវិត ប៉ុន្តែបេីភាពស្មេាះត្រង់របស់អ្នកផ្តល់ឪ្យខុសកន្លែងគឺគ្មានន័យ បានត្រឹមតែការខកចិត្ត ឈឺចាប់។

៨- កុំខ្វល់ជាមួយមនុស្សដែលមិនឪ្យតម្លៃអ្នក ដែលមិនស្មេាះត្រង់និងអ្នក ដែលនិយាយមិនល្អពីអ្នក ដែលក្បត់អ្នក ដែលមិនខ្វល់ពីអ្នក។រៀនព្រលែងចេាលខ្លះទៅកុំអេាបជាប់ទ្រូងអ្នកយូរពេក ចង់អ្នកណាស្អប់អ្នកមិនឪ្យតម្លៃអ្នក មិនខ្វល់ពីអ្នកក៏ស្រេចតែគេ សំខាន់អ្នកត្រូវចេះស្រឡាញ់ខ្លួនឯងឪ្យច្រេីនៗ។

៩-លុយ :បេីអ្នកមានលុយគួរតែចេះទុកខ្លះទៅ កុំចិត្តល្អពេក យល់ល្អកុំឪ្យគេខ្ចី ពេលគេមិនសងអ្នកនិងខកចិត្តទៀត។

១០- កុំគំុគួន ច្រណែន ឈ្នាននីសអ្នកដទៃ។

១១-បុណ្យបាបគឺមានពិត អ្នកណាសាងអីបានផលនិងភ្លាមៗមិនចំាជាតិក្រេាយ។

១២- កុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ព្រេាះដំណេីរជីវិត និងគេាលដៅគឺខុសគ្នា ។

១៣- ត្រូវចេះដឹងគុណអ្នកដែលធ្លាប់ជួយយេីង កុំរមិលគុុណ។

១៤-បេីគេគេារពអ្នក អ្នកត្រូវចេះគេារពគេវិញ បេីគេឪ្យតម្លៃអ្នក អ្នកត្រូវចេះឪ្យតម្លៃគេវិញ បេីគេស្មេាះត្រង់និងអ្នកអ្នកត្រូវស្មេាះត្រង់និងគេវិញដូចគ្នា។ សរុបរួមល្អទៅល្អមក។

១៥-ខ្លួនទីពឹងខ្លួន :មិនថាអ្នកសប្បាយរីករាយ ឬពេលអ្នកកេីតទុក្ខអ្នកតែងតែនូវក្បែរខ្លួនឯងគ្រប់ពេលវេលា អ្នកដទៃអាចបេាះបង់អ្នកបានតែអ្នកមិនត្រូវបេាះបង់ចេាលខ្លួនឯងនេាះទេ។ម្យ៉ាងទៀតសូមកុំរំពឹងពីអ្នកដទៃច្រេីនពេកគេក៏ត្រូវការពេលវេលាសម្រាប់ខ្លួនឯងផ្ទាល់ដែរ គេក៏មានបញ្ហារបស់គេដែរ។រៀនដេាះស្រាយខ្លួនឯងខ្លះទៅ។

១៦- រៀនដេីរម្នាក់ឯង :ការដេីរម្នាក់ឯងរៀងឯកេាបន្ថិចមែន ព្រេាះជីវិតពិតរបស់អ្នកគឺត្រូវមានខ្លួនឯងជាទីពឹង ។ ការដេីរម្នាក់ឯងមានអ្វីមិនល្អ ផ្ទុយទៅវិញ អ្នកបានចំណាយពេលនូវជាមួយខ្លួនឯង ធ្វេីឪ្យអ្នករឹងមំាជាងមុន ហ៊ានសាកល្បងអ្វីដែលថ្មីៗ ក្លាហាន។ល។

🌱 អាចនិយាយបានថាកាលពីឆ្នំាចាស់២០២៣ខ្ញំុបានរៀនសូត្របានច្រេីនខ្លំាងមែនទែន មានទំាងការខកចិត្ត ភាពសប្បាយ ការឈឺចាប់។ល។មានរឿងរ៉ាវមួយចំនួនទៀតដែលខ្ញុំមិនអាចរៀបរាប់អស់បាន។នេះគ្រាន់តែជាអ្វីដែលខ្ញំុបានជួបប្រទះផ្ទាល់ហេីយចង់យកមកជាប្រយេាជន៍ក្នុងការចែករំលែកអ្វីដែលល្អៗទៅកាន់មនុស្សនៅជំុវិញខ្លួន💚🌱😊

#អត្ថបទ:ភី លីហ្សា💚🌱

 #រៀនដេាះលែងខ្លួនឯង💚🙏          👉  ការអេាបក្រសេាបសេចក្តីទុក្ខច្រេីនពេកមិនមែនជាដំណេាះស្រាយមួយដ៏ល្អនេាះទេ។ អ្វីដែលជាដំណេាះដ...
28/12/2023

#រៀនដេាះលែងខ្លួនឯង💚🙏

👉 ការអេាបក្រសេាបសេចក្តីទុក្ខច្រេីនពេកមិនមែនជាដំណេាះស្រាយមួយដ៏ល្អនេាះទេ។ អ្វីដែលជាដំណេាះដ៏ល្អនេាះគឺ រៀនដេាះលែងខ្លួនឯងចេញពីសេចក្តីទុក្ខ។ ទទួលស្គាល់ថាមានរូបគឺមានទុក្ខ មិនថាមនុស្សឬសត្វរមែងតែងតែមានសេចក្តីទុក្ខព្រួយខ្វល់ខ្វាយជានិច្ច។

👉 ប្រសិនបេីអ្នកព្យាយាមអេាបក្រសេាបសេចក្តីទុក្ខជាប់ប្រាណជាប់មករហូតនេាះអត្ថន័យនៃជីវិតគឺពេាលពេញដេាយភាពទុក្ខព្រួយទុក្ខសេាក រកសេចក្តីសុខឪ្យខ្លួនឯងមិនឃេីញនេាះទេ។ដូចនេះអ្វីដែលអាចដេាះលែងបានក៏ដេាះលែងខ្លះទៅកុំប្រឹងអេាបក្រសេាបសេចក្តីទុក្ខក្នុងខ្លួនអ្នកច្រេីនពេក ព្រេាះគ្មានអ្វីដែលគួរឪ្យចំណេញនេាះទេ។

👉ជីវិតរបស់មនុស្សយេីងមេីលមិនឃេីញនេាះទេ សង្ខារមិនទៀងថ្ងៃនេះអាចដេីរបាន និយាយបាន តែថ្ងៃស្អែកអាចប្រែសភាពមកជាដេកស្តូកស្តឹង លែងកម្រេីក លែងមាត់លែងកក៏ថាបាន។ លេីលេាកនេះត្រូវចំាថាគ្មានអ្វីដែលស្ថិតស្ថេរគង់វង្សនេាះទេសូមបីតែ ជីវិត ការងារ ស្នេហា មិត្តភាព និងគ្រួសារ។អ្វីដែលអាចធ្វេីបានក៏ធ្វេីវាឪ្យហេីយទៅ កុំឪ្យមានភាពស្តាយក្រេាយ។

👉 រៀនលះបង់ រៀនប្រលែងចេាល រៀនចិត្តដាច់ ខ្លះទៅ ត្រូវចំាថាគ្មានអ្វីដែលគង់វង្សជានិរន្តន៍នេាះទេ សូមបីតែចិត្តមនុស្សក៏រេដូចចុងស្រល់មិនទៀង។

👉 មិនថាមិត្តភាព ការងារ ស្នេហា កន្លែងណាដែលគេមិនឪ្យតម្លៃអ្នកសូមកុំរស់នៅកន្លែងដែលគេមិនឪ្យតម្លៃអ្នក មិនឃេីញពីតម្លៃអ្នកយូរពេក ដេីរចេញមកទៅរកកន្លែងណាដែលឪ្យតម្លៃអ្នក ។

👉ម្យ៉ាងវិញទៀតមិត្តភាពត្រូវរៀនលះបង់ខ្លះ ត្រូវចំាថាបេីគេរាប់អានអ្នកដេាយភាពស្មេាះត្រង់ អ្នកត្រូវតបស្នងដេាយភាពស្មេាះត្រង់ទៅកាន់មិត្តភាពមួយនេាះវិញ។ បេីគេគេារពអ្នក អ្នកត្រូវគេារពគេវិញ បេីគេឪ្យតម្លៃអ្នក អ្នកត្រូវឪ្យតម្លៃគេវិញ បេីគេជួយអ្នក អ្នកត្រូវដឹងគុណគេ។ (ន័យនេះសំដៅដល់ មិត្តភាព ស្នេហា ការងារ)

👉 សូមអ្នកកុំសូវខ្វល់ឬយកចិត្តទុកដាក់ច្រេីនពេកអំពីអ្នកដែលមិនខ្វល់ពីអ្នក មិនគេារពអ្នក មិនចូលចិត្តអ្នក មិនស្មេាះត្រង់និងអ្នក មិនផ្តល់តម្លៃឪ្យអ្នក។កុំអេាបក្រសេាបនូវរឿងរ៉ាវទុកក្នុងចិត្តអ្នកច្រេីនពេក អ្នកណារាប់បានក៏រាប់អ្នកណារាប់មិនបានតាមចិត្ត កុំឈឺក្បាល យកចិត្តទុកដាក់ច្រេីនពេក ព្រេាះជីវិតពិតគឺឯកេាយ៉ាងហេាចណាស់មានខ្លួនឯងជាទីពឹង។
#អត្ថបទ:ភី លីហ្សា

15/12/2023

រៀបចំកន្លែងរៀនឪ្យស្អាតវិញ💚🙏😊

30/10/2023

👉 អ្វីៗគ្រប់យ៉ាងគឺសុទ្ធសឹងកេីតឡេីងផ្តេីមមកពីសេចក្តីស្រឡាញ់ ចំណង់ចំណូលចិត្ត 💚🌱🌿 ដាក់ចិត្តធ្វេីចេញពីដួងចិត្តនៃសេចក្តីស្រឡាញ់😊💚នេះគ្រាន់តែជាគេាលបំណងមួយចំនួនដែលខ្ញំុបានរៀបរាប់មានគេាលបំណងមួយចំនួនទៀតដែលមិនអាចបរិយាយរៀបរាប់អស់បានបេីប្រៀបនិងទំហំដួងចិត្តនៃការស្រឡាញ់ ចូលចិត្ត💚❤ ដឹងត្រឹមថានាងខ្ញំុនិងនៅតែបន្តធ្វេីសកម្មភាពនៃការចែករំលែកអ្វីដែលល្អៗទៅកាន់មនុស្សជំុវិញខ្លួនទេាះមិនមានអ្នកតាមដានច្រេីនក៏ដេាយ💚😊 សកម្មភាពមួយនេះក៏អាចជាប្រយេាជន៍សម្រាប់អ្នកដទៃ និងអាចជួុយលេីកទឹកចិត្តខ្លួនឯងនិងអ្នកដទៃបានមួយចំណែកដែរ💚😊 ម្យ៉ាងវិញទៀតខ្ញំុធ្វេីពេលឆ្លៀតពីការងារ និងការសិក្សាតែប៉ុណ្ណេាះប៉ុន្តែដាក់ចិត្តធ្វេីចេញពីបេះដូងនៃការចែករំលែក💚😊🌿🌱

រស់នៅមិនចំាបាច់ចង់ចាញ់ចង់ឈ្នះ មិនចំាបាច់ប្រជែងជាមួយអ្នកណានេាះទេ💚ការចង់ចាញ់ចង់ឈ្នះជាមួយអ្នកដទៃមិនមែនជាសេចក្តីសុខពិតប្រាកដ...
23/10/2023

រស់នៅមិនចំាបាច់ចង់ចាញ់ចង់ឈ្នះ មិនចំាបាច់ប្រជែងជាមួយអ្នកណានេាះទេ💚ការចង់ចាញ់ចង់ឈ្នះជាមួយអ្នកដទៃមិនមែនជាសេចក្តីសុខពិតប្រាកដនេាះទេ💚 ប្រសិនបេីអ្នកចង់ចាញ់ចង់ឈ្នះ ឬចង់ប្រជែងជាមួយអ្នកដទៃដេាយគ្រាន់តែចង់ឈ្នះ ហេីយព្យាយាមឌឺដង សូមសួរទៅកាន់ខ្លួនឯងជាមុនសិន ការធ្វេីបែបនេះ តេីហត់ឬទេ? មានប្រយេាជន៍ទេ? ស្មុគស្មាញឬទេ?

នៅពេលដែលអ្នកព្យាយាមសួរសំណួរទំាងអស់នេះមកកាន់ខ្លួនឯងនេាះអ្នកនិងយល់ថា សេចក្តីសុខពិតប្រាកដមិនប្រាកដថាឈ្នះអ្នកដទៃទេីបធ្វេីឪ្យអ្នកមានសេចក្តីសុខនេាះទេ។ ផ្ទុយទៅវិញសេចក្តីសុខពិតប្រាកដនិងអស្ចារ្យបំផុតគឺឈ្នះខ្លួនឯង😊🌱💚

ដូច្នេះកំុរស់នៅចង់ចាញ់ចង់ឈ្នះជាមួយនរណាម្នាក់ ជាពិសេសកំុរស់នៅក្នុងភាពច្រណែន ឈ្នាននីស គំុគួន ខឹងស្អប់ បេីអ្នកឪ្យខ្លួនឯងរស់នៅបែបនេះប្រៀបបានដូចអ្នកកំពុងតែយកភ្លេីងដុតខ្លួនឯងទំាងរស់ព្រេាះអ្នកកំពុងតែបង្កាត់ភ្លេីងកម្តៅកំហឹងឪ្យឆេះកាន់តែក្តៅ💚🌱🌿

#អត្ថបទ:ភី លីហ្សា🌱🌿

15/09/2023

ពាក្យជូនពរមួយចំនួននិងសារដាស់តឿនសម្រាប់ប្អូនៗដែលត្រៀមខ្លួនក្នុងការប្រឡងបាក់ឌុបនាពេលខាងមុខនេះ💚😊📝

13/09/2023

🌱 ហេតុអ្វីទៅណាមកណាតែម្នាក់ឯងចឹង?
🌱ហេតុអ្វីអត់សូវមានមិត្តច្រេីនដូចគេចឹង?
🌱ហេតុអ្វីចូលចិត្តស្ងៀមស្ងាត់ម៉េស?
🌿មានសំណួរជាច្រេីនផ្សេងទៀតដែលបានសួរមកកាន់ខ្ញំុ💚😊មិនមែនខ្ញំុរឹកឬមិនមានទំនាក់ទំនងជាមួយអ្នកដទៃនេាះទេ។ ប៉ុន្តែមនុស្សម្នាក់ៗសុទ្ធសឹងតែមានអត្តចរឹតខុសប្លែកពីគ្នាអ្នកខ្លះចូលចិត្តភាពអ៊ូអរ អ្នកខ្លះចូលចិត្តភាពស្ងៀមស្ងាត់💚😊

🌿 តាមពិតទៅការដេីរតែម្នាក់ឯងទៅណាមកណាតែម្នាក់ឯងមិនមែនជារឿងគួរឪ្យចម្លែកអ្វីនេាះទេ អ្វីដែលចម្លែកនេាះគឺមិនហ៊ានទៅណាមកណាម្នាក់ឯងមិនហ៊ានរស់នៅជាមួយខ្លួនឯង ព្រេាះមនុស្សយេីងម្នាក់ៗមិនអាចពឹងផ្អែកលេីអ្នកដទៃបាននេាះទេ"ខ្លួនទីពឹងខ្លួន"។

🌿ហេតុអ្វីត្រូវខ្មាសគេពេលទៅណាមកណាតែម្នាក់ឯង? ហេតុអ្វីខ្លាចភាពឯកេា? កំុខ្លាចក្នុងការដេីរម្នាក់ឯងព្រេាះពេលអ្នកកេីតមកពីផ្ទៃម្តាយតែម្នាក់ឯងតាស💚😊

🌿 កំុខ្មាសគេកំុអន់ចិត្តដែលគ្មានសំណាងមានមិត្តច្រេីន ពេលខ្លះមិនប្រាកដថាមានមិត្តច្រេីនប្រាកដថាមានសេចក្តីសុខ មានភាពសប្បាយរីករាយនិងស្នាមញញឹមរហូតនេាះទេ។ មិត្តខ្លះចូលមកក្នុងជីវិតរបស់អ្នកគ្រាន់តែចង់ទាមទារទាញយកផលប្រយេាជន៍ពីអ្នកតែប៉ុណ្ណេាះពេលអ្នកអស់ផលប្រយេាជន៍សម្រាប់គេសូមបីមុខរបស់អ្នកក៏មិនមេីលដែរ មិត្តខ្លះទៀតពេលសេីចសប្បាយតែងតែនៅក្បែរអ្នកគ្រប់ពេលដល់ពេលមានទុក្ខរត់ចេាលគ្នា មិត្តខ្លះផ្សេងទៀតត្រូវការអ្នកពេលដែលគេត្រូវការ រីឯមិត្តខ្លះនៅមុខល្អគ្រប់យ៉ាង ផ្អែមគ្រប់យ៉ាងធ្វេីដូចបារម្ភណាស់តែក្រេាយខ្នងមុខពីរប្រៀបដូចជាថ្នំាពុល។

🌿ដូច្នេះកំុខ្លាចក្នុងការដេីរម្នាក់ឯង ពេលខ្លះការនូវជាមួយខ្លួនឯងគឺល្អបំផុត សុវត្ថិភាពបំផុត ជាពិសេសអ្នកកំពុងតែបានប្រេីពេលវេលាជាមួយខ្លួនឯង កំពុងស្វែងយល់ពីខ្លួនឯង💚
កាន់តែធំកាន់តែចូលចិត្តភាពស្ងៀមស្ងាត់💚

🌿 កំុខ្វល់ច្រេីនពេកពីអ្នកដទៃ អ្នកចូលចិត្តបែបណាក៏បែបនិងទៅ កំុផ្លាស់ប្តូរខ្លួនឯងដេីម្បីអ្នកដទៃតែដេីម្បីខ្លួនឯង កំុឪ្យតែប៉ះពាលដល់នរណាម្នាក់បានហេីយ។

🌿ឈប់ផ្គាប់ចិត្តអ្នកដទៃតែសួរបេះដូងនិងចិត្តខ្លួនឯងថាចង់បានអ្វីពិតប្រាកដ💚😊អ្នកណារាប់បានក៏រាប់ រាប់មិនបានក៏មិនអីដែរ😊💚
#អត្ថបទ:ភី លីហ្សា💚🌱🌿
Phy Lisah- ភី លីហ្សា

 #គេស្អប់ខ្ញំុ💚🌱                អ្នកមិនអាចហាមនរណាម្នាក់មិនឪ្យស្អប់អ្នកបានឡេីយពីព្រេាះការស្អប់កំពុងតែស្ថិតក្នុងចិត្ត បេះដ...
01/09/2023

#គេស្អប់ខ្ញំុ💚🌱

អ្នកមិនអាចហាមនរណាម្នាក់មិនឪ្យស្អប់អ្នកបានឡេីយពីព្រេាះការស្អប់កំពុងតែស្ថិតក្នុងចិត្ត បេះដូងរបស់គេ ប៉ុន្តែអ្នកអាចហាមខ្លួនឯងកំុឪ្យគិត កំុឪ្យខ្វល់។ កំុគិតច្រេីនពេក កំុខ្វល់ច្រេីនពេក កំុព្យាយាមផ្គាប់ចិត្តអ្នកដែលស្អប់ ។ត្រូវចំាថាបេីគេតំាងចិត្តថាស្អប់អ្នកហេីយទេាះបីជាអ្នកមិនបានធ្វេីអ្វីគេសេាះសុខៗស្រាប់តែគេស្អប់អ្នកក៏ឪ្យគេស្អប់ទៅចុះ ព្រេាះគេកំពុងតែធ្វេីឪ្យខ្លួនគេធ្លាក់ចូលក្នុងភ្លេីងកម្តៅ និងព្យាយាមអេាបក្រសេាបចំណង ខឹង ស្អប់ គំុគួន។ 💚😊🌿🌱
អ្វីដែលអ្នកគួរធ្វេីនេាះគឺស្ងៀមស្ងាត់ នៅឪ្យឆ្ងាយពីអ្នកដែលស្អប់តាមតែអាចធ្វេីទៅបាន កំុព្យាយាមផ្គាប់ផ្គន់ យកចិត្ត យកការទុកចិត្តទុកដាក់ ខ្វល់ខ្វាយ ពីមនុស្សដែលស្អប់អ្នក ដេាយគ្រាន់តែដេីម្បីឪ្យមនុស្សដែលស្អប់អ្នកប្រែក្លាយមកជាមនុស្សដែលចូលចិត្តអ្នកនេាះ💚🌿🌱 កំុចំណាយពេលដេីម្បីផ្គាប់ចិត្តអ្នកដែលស្អប់អ្នកនេាះ គ្មានបានប្រយេាជន៍នេាះទេ ព្រេាះត្រូវចំាថា ទេាះបីជាអ្នកប្រឹងប្រែងផ្គាប់ផ្គន់ យកចិត្ត ធ្វេីល្អដាក់មនុស្សដែលកំពុងតែស្អប់អ្នក រាប់រយ រាប់លានដងយ៉ាងណាក៏ដេាយក៏ក្នុងកែវភ្នែករបស់គេមិនអាចមេីលឃេីញពីទង្វេីល្អរបស់អ្នក និងតម្លៃរបស់អ្នកនេាះដែរ ព្រេាះចិត្ត គំនិតរបស់គេកំពុងតែផ្ទុករឿងអវជ្ជមានរបស់អ្នក💚😊🌱🌿

24/08/2023

#សម្ភារះនិយម🌿🌱

សម្ភារះនិយមគ្រាន់តែជារបស់ក្រៅខ្លួនរបស់អ្នកតែ
ប៉ុណ្ណេាះ។ ព្រេាះសម្ភារះនិយមមិនអាចទិញសេចក្តីសុខពិតប្រាកដក្នុងជីវិតបាននេាះទេ សូមកំុព្រេាះតែចង់បង្អួត ចង់ឪ្យអ្នកដទៃសរសេីរ ធ្វេីអ្វីឪ្យលេីសពីសមត្ថភាពរបស់ខ្លួន💚🌿🌱 ចូររីករាយពេញចិត្ត ស្រឡាញ់នូវអ្វីដែលអ្នកកំពុងតែមាន សូមកំុខ្មាសគេនិងមិនហ៊ានបង្ហាញការពិត 💚🌿
🌱🌿បេីអ្នកមានម៉ូតូចាស់អ្នកត្រូវស្រឡាញ់ម៉ូតូរបស់អ្នកព្រេាះវាបានជួយអ្នកក្នុងការធ្វេីដំណេីរ ទូរស័ព្ទចាស់អ្នកត្រូវស្រឡាញ់ទូរស័ព្ទចាស់ សម្លៀកបំពាក់របស់អ្នកដែលកំពុងតែប្រេីប្រាស់ 💚😊🌱🌿

សូមកំុខ្មាសគេក្នុងការបង្ហាញការពិតនូវអ្វីដែលអ្នកកំពុងតែមាន ចៀសវាងជាងធ្វេីអ្វីហួសពីសមត្ថភាពគ្រាន់តែចង់ផ្គាប់ចិត្តអ្នកដទៃ 💚អ្នកដទៃអាចមេីលងាយអ្នកបានតែអ្នកមិនត្រូវមេីលងាយខ្លួនឯងនេាះទេ អ្នកដទៃអាចសេីចចំអកអ្នកបានតែអ្នកមិនត្រូវសេីចចំអក អន់ចិត្តតូចចិត្តព្រេាះសម្តីអ្នកដទៃនេាះទេ💚 ធ្វេីខ្លួនសាមញ្ញាធម្មតាៗ មិនហឺុហា មិនឡូយឆាយ មិនចំាបាច់បង្អួតអ្នកដទៃ នេាះហេីយជាសេចក្តីសុខពិតប្រាកដក្នុងជីវិត💚🌱🌿

តេីអ្នកមានការព្រួយបារម្ភឬខ្វល់ខ្វាយ ឬខឹងពេលដែលអ្នកដទៃនិយាយអាក្រក់ពីអ្នកឬនិយាយដេីមពីក្រេាយខ្នងអ្នកមែនដែរឬទេ?   ហេតុអ្វីអ្...
11/08/2023

តេីអ្នកមានការព្រួយបារម្ភឬខ្វល់ខ្វាយ ឬខឹងពេលដែលអ្នកដទៃនិយាយអាក្រក់ពីអ្នកឬនិយាយដេីមពីក្រេាយខ្នងអ្នកមែនដែរឬទេ?
ហេតុអ្វីអ្នកត្រូវខឹង ខ្វល់ខ្វាយឬយកចិត្តទុកដាក់ទៅលេីរឿងទំាងអស់នេះ ព្រេាះរឹតតែធ្វេីឪ្យខ្លួនឯងពិបាក។ ប្រសិនបេីមានអ្នកនិយាយមិនល្អពីអ្នកមានន័យថាគេកំពុងតែខ្វល់ខ្វាយពីជីវិតរបស់អ្នក តាមដានជីវិតរបស់អ្នក ភ្លេចគិតពីជីវិតរបស់គេ គេកំពុងតែច្រណែនអ្នក ហេីយភាគច្រេីនអ្នកនិយាយអាក្រក់ពីគេមិនសូវជាល្អជាងគេប៉ុន្មានទេឬមានការរីកចម្រេីនឡេីយ។កំុខ្វល់ច្រេីនពេកអ្នកដទៃនិយាយអ្វីនិយាយទៅសំខាន់មានតែអ្នកទេដែលដឹងអំពីខ្លួនឯងច្បាស់ កំុយករឿងដែលមិនល្អដាក់ក្នុងចិត្តរបស់អ្នកច្រេីនពេក💚💚🌿🌿

មូលហេតុអ្វីបានខ្ញំុនិយាយថាកំុយកចិត្ត គំនិត ទៅដាក់ជាប់ជាមួយមនុស្សដែលនិយាយអាក្រក់ឬលួចនិយាយក្រេាយខ្នងពីអ្នក?
ចម្លេីយនេាះគឺ ប្រសិនបេីអ្នកយកចិត្ត គំនិត ទៅខ្វល់ខ្វាយជាមួយអ្នកដែលនិយាយមិនល្អពីអ្នក ពេលនេាះប្រៀបដូចជាអ្នកកំពុងតែធ្វេីឪ្យខ្លួនឯង ជាប់ជំពាក់និងចំណង ចិត្តមិនស្ងប់ ក្តៅក្រហាយ មួម៉ៅ ខឹង ជាដេីម។ ម្យ៉ាងវិញទៀតអ្នកកំពុងតែធ្វេីឪ្យខ្លួនឯងពិបាក ដូចអ្នកដែលនិយាយអាក្រក់ពីអ្នក។

ដូច្នេះសូមកុំយកដាក់ក្នុងចិត្តច្រេីនពេកគេចង់និយាយអីក៏និយាយទៅស្រេចតែគេ តែហត់ឈប់ហេីយ ព្រេាះគេកំពុងតែបំផ្លាញខ្លួនឯង បេីអ្នកប្រេីវិធីតបតជាមួយអ្នកនិយាយអាក្រក់ពីអ្នកក៏មិនបានអីមកវិញនេាះទេ ប៉ុន្តែបេីអ្នកជ្រេីសរេីសវិធីស្ងាត់ស្ងៀម តំាងចិត្ត នេាះចិត្តអ្នកនិងស្ងប់ ប្រសិនបេីអ្នកតវ៉ាអ្នកដែលនិយាយអាក្រក់ពីអ្នកគេរឹតតែសប្បាយចិត្តថែមទៀត ព្រេាះមនុស្សប្រភេទនេះចង់ឃេីញអ្នកវិនាស និងក្តៅក្រហាយ។ ហេីយអ្នកដែលចូលចិត្តនិយាយអាក្រក់ពីអ្នកនិងនិយាយក្រេាយខ្នងអ្នកភាគច្រេីនបានត្រឹមតែក្រេាយខ្នងទេពួកគេមិនហ៊ានក្លាហាននិយាយចំពេាះមុខអ្នកឡេីយ។😂

ត្រូវចំាថាបាបបុណ្យមានពិត អ្នកណាសាងអី្វនិងទទួលផលកម្មនូវអ្វីដែលខ្លួនបានសាង🙏💚។

#អត្ថបទ: ភី លីហ្សា💚🌱🌿

Address


Telephone

+855885764058

Website

Alerts

Be the first to know and let us send you an email when Phy Lisah- ភី លីហ្សា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share