14/08/2025
#បន្ទាយមានជ័យ នារសៀលម៉ោង២ និង ៤៩នាទី ថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហាឆ្នាំ ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT)ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា និងមានអនុព័ន្ធយោធាប្រទេសផ្សេងទៀតដែលមាននិវេសន្ឋដ្ឋាន ក្នុងនិងក្រៅប្រទេសកម្ពុជាចូលរួម មាន ប្រទេសព្រុយណេ. ប្រទេសឥណ្ឌូនេស៊ី. ប្រទេសឡាវ. ប្រទេសមីយ៉ាន់ម៉ា. ប្រទេសហ្វីលីពីន. និងប្រទេសវៀតណាម. បានអញ្ជើញចុះត្រួតពិនិត្យទីតាំងមួយចំនួន ដូចជា ច្រកបឹងត្រកួន .ច្រកព្រៃចាន់. ច្រកនងចាន់. ប៉ុស្តិ៍អគារថ្មី៨៩១. និងច្រកទ្វារអន្តរជាតិក្រុងប៉ោយប៉ែត. ដែលជាទីតាំងពួកទាហានសៀមបានយកបន្លាលួសមកហ៊ុំព័ទ្ធ.៕