
19/08/2025
ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានលើកឡើងថា៖ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលឈរនៅជាមួយប្រជាពលរដ្ឋ មានសុខរួមសុខ មានទុក្ខរួមទុក្ខ មិនរត់ចោលគ្នាដាច់ខាត។ឯកឧត្ដមបានណែនាំថា ក្នុងនាមជាឃោសនិករបស់គណបក្ស ត្រូវចេះរំលេចពីវីរៈភាពដ៏មានតំលៃគ្មាន២និងភាពខ្លាំងក្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី យកទៅពន្យល់ ប្រជាពលរដ្ឋឱ្យបានយល់កាន់ច្បាស់។
ការលើកឡើងបស់ ឯកឧត្ដមឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ខាងលើបានធ្វើឡើង នាវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៩សីហាឆ្នាំ២០២៥នេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ដោយមានការចូលរួមពី លោកជា ខេមា ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ។
ឯកឧត្ដមឃួង ស្រេង បានលើកឡើងថា៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សស្នូល ពោលគឺនៅពេលប្រជាពលរដ្ឋមានទុក្ខគឺមានមុខ គណបក្សប្រជាជនកម្ពុជាជួយ។ ជាក់ស្តែងនៅពេលមានបញ្ហាប៉ះទង្គិចជាមួយថៃ រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ឈរយ៉ាងរឹងមាំនៅក្នុងកិច្ចការពារបូរណៈភាពទឹកដី ដែលធ្វើឱ្យប្រជាពលរដ្ឋមាន ភាពជឿជាក់យ៉ាងមុតមាំមកលើកថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នោះគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ទន្ទឹមនិងនេះ ឯកឧត្ដមឃួង ស្រេង បានរំលឹកដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា
ខណ្ឌនិងសង្កាត់ ឱ្យចេះមើលកាលៈទេសៈ ដោយពេលនេះជាឱកាសល្អមួយ ដើម្បីយើងអាចទាក់ទាញប្រជាពលរដ្ឋដែលធ្នាប់រស់នៅបក្សផ្សេង ឱ្យពួកគាត់មកចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ ព្រោះមានតែបក្សមួយនេះគត់ដែលឈរនៅជាមួយប្រជាពលរដ្ឋ មានសុខរួមសុខ មានទុក្ខរួមទុក្ខ គឺមិនរត់ចោលគ្នាដាច់ខាត។
ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បន្តទៀតថា៖ ដើម្បីឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ យើងត្រូវពង្រឹងខ្លួនឯងឱ្យបានរឹងមាំ ដោយចោរឈ្លានពានសៀម វាមិនចង់ឱ្យយើងដើរទៅដល់ចំណុចនេះទេ សមាជិក សមាជិកាយើងទាំងអស់ត្រូវដឹងឱ្យច្បាស់ពីរឿងនេះ។
ជាមួយគ្នានោះ ឯកឧត្ដម ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណផងដែរចំពោះ គណបក្ស ខណ្ឌ សង្កាត់ ដែលបានរួមចំណែក ធ្វើឱ្យគ្រប់នៃការបោះឆ្នោតទទួលជ័យជំនៈ។ជាក់ស្តែង នៅឆ្នាំ២០២២, ២០២៣,ការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សាខណ្ឌ រាជធានី គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនៈរហូតផ្លូកទឹកផ្លូកដី។
លោកចៅសង្កាត់ផ្សារកណ្តាលទី១ ក្នុងឱកាសនោះដែរ ក៏បានលើកឡើងថា៖ នៅសង្កាត់ផ្សារកណ្តាលទី១ បញ្ហាសន្តិសុខធានាបានល្អ ល្បែងស៊ីសង់ក៏មិនមានអ្វី គួរឱ្យកត់សំគាល់ គម្រោងស្តារនិងជួសជុលលូយើងធ្វើបាន៥០% ការផ្តល់សេវាធាធារណៈយើងបានសម្របសម្រួលជូនប្រជាពលរដ្ឋបានល្អ បើទោះបី បន្តធ្វើជូនពួកគាត់ពេលខ្លះ ពីព្រឹករហូតដល់ពេលរសៀលក្តី ក៏មិនរុញរា ពោលគឺមិនធ្វើឱ្យពួកគាត់ថ្នាំងថ្នាក់ឡើយ។ យើងបានចលនាឱ្យប្រជាពលរដ្ឋបានទៅរៀនវិជ្ជាជីវៈ ដែលរៀបចំដោយ ក្រសួងការងារបានច្រើន ការផ្តល់ប័ណ្ណសមធម៌យើងក៏បាននិងកំពុងបន្តធ្វើជាប្រចាំ។ ប្រជាជនទាំងមូល បានគាំទ្រសកម្មភាពគណបក្សប្រជាជនកម្ពុជា ពិសេសនៅពេលដែលកម្ពុជាមានប៉ះទង្គិចដោយអាវុធជាមួយទាហានថៃ។ សង្កាត់ផ្សារកណ្តាលទី១ កសាងបក្សបាន៧៥ភាគរយ ហើយក្រោមការជួយជ្រោមជ្រែងពីប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ យើងបានចលនា និងបានចុះសួរសុខទុក្ខនិងនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋថែមទៀត។ សមាជិកបក្សម្នាក់ នឹងក្លាយជាសន្លឹកឆ្នោត១សន្លឹកសំរាប់គណបក្សប្រជាជនកម្ពុជានៅពេលបោះឆ្នោត។ចំពោញការសំណូមពរ ដូចមិនមានអ្វីត្រូវសំណូមពរទេ ព្រោះមានគ្រប់ហើយ ទាំងភ្លើងបំភ្លឺសាធារណៈនិងប្រព័ន្ធលូជាដើម។ជាទិសដៅ របស់គណបក្សសង្កាត់ផ្សារកណ្តាលទី១ គឺខិតខំបំពេញចំណុចខ្វះខាត ចលនាបក្សផ្សេងៗ ឱ្យចូលមករួមរស់ជាមួយបក្សប្រជាជនកម្ពុជា បន្តការពារសន្តិសុខ សុវត្ថិភាពនិងបន្តការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អជាងមុនថែមទៀត៕