កាក់សេន - Kakcent

  • Home
  • កាក់សេន - Kakcent

កាក់សេន - Kakcent KAKCENT promotes financial literacy to help Cambodians practice smart financial management.

មនុស្សស្រីឯករាជ្យមិនចង់រស់ពឹងពាក់លើលុយនរណាម្នាក់ឡើយ ហើយក៏មិនចេះរញ៉េរញ៉ៃច្រើនដែរ។ គាត់អាចធ្វើអ្វីៗបានដោយខ្លួនឯង ព្រមទាំងអ...
22/11/2025

មនុស្សស្រីឯករាជ្យមិនចង់រស់ពឹងពាក់លើលុយនរណាម្នាក់ឡើយ ហើយក៏មិនចេះរញ៉េរញ៉ៃច្រើនដែរ។ គាត់អាចធ្វើអ្វីៗបានដោយខ្លួនឯង ព្រមទាំងអាចធ្វើបានយ៉ាងល្អបំផុត ព្រោះដោយសារគាត់ជាមនុស្សម្នាក់ដែលហ្មត់ចត់នឹងរឿងការងារ😃

តើអ្នកជាមនុស្សស្រីឯករាជ្យឬនៅ??

សល់តែ៦សប្ដាហ៍ទៀត ដាច់ឆ្នាំ២០២៥ហើយ🥹តោះ!! រៀបចំផែនការសន្សំលុយទុកដើរលេងឆ្លងឆ្នាំ ទោះបានដើរ ឬមិនបានដើរក៏ដោយ ប៉ុន្តែយើងអាចសន្...
21/11/2025

សល់តែ៦សប្ដាហ៍ទៀត ដាច់ឆ្នាំ២០២៥ហើយ🥹
តោះ!! រៀបចំផែនការសន្សំលុយទុកដើរលេងឆ្លងឆ្នាំ ទោះបានដើរ ឬមិនបានដើរក៏ដោយ ប៉ុន្តែយើងអាចសន្សំលុយទុកជាកញ្ចប់ថវិកាប្រើប្រាស់ពេលក្រោយក៏បាន☺️
#កាក់សេន #សន្សំលុយ #ផែនការលុយកាក់

តើពេលណាទើបគួរគិតពីផែនការហិរញ្ញវត្ថុជិតចូល២០២៦ហើយ? ពិតណាស់ការរៀបចំផែនការហិរញ្ញវត្ថុកាន់តែលឿនកាន់តែល្អ ដោយវាអាចជួយឲ្យយើងបា...
19/11/2025

តើពេលណាទើបគួរគិតពីផែនការហិរញ្ញវត្ថុជិតចូល២០២៦ហើយ? ពិតណាស់ការរៀបចំផែនការហិរញ្ញវត្ថុកាន់តែលឿនកាន់តែល្អ ដោយវាអាចជួយឲ្យយើងបានត្រៀមខ្លួនផ្នែកហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគត។

ផែនការហិរញ្ញវត្ថុជួយអ្នកឲ្យដឹងពីលទ្ធភាពនៃគោលដៅរបស់អ្នក និងស្វែងយល់ពីជំហានដែលអ្នកនឹងត្រូវអនុវត្តដើម្បីសម្រេចវាបាន។ កាលណាអ្នកមានផែនការហិរញ្ញវត្ថុ ហើយអនុវត្តទៅតាមផែនការបានជាប់លាប់ វាអាចជួយឲ្យអ្នកទទួលបានភាពជោគជ័យហិរញ្ញវត្ថុទៅតាម
ការគ្រោងទុក។

ទន្ទឹមគ្នានេះ ពេលអ្នកធ្វើផែនការហិរញ្ញវត្ថុត្រូវគិតឲ្យគ្រប់ជ្រុងជ្រោយ និងល្អិតល្អន់ ដើម្បីអាចកំណត់ផែនការឲ្យបានត្រឹមត្រូវទៅតាមគោលដៅ និងស្ថានភាពហិរញ្ញវត្ថុរបស់យើង។

ខាងក្រោមជាចំណុចសំខាន់មួយចំនួន ដែលអ្នកអាចដាក់បញ្ចូលបាន ពេលរៀបចំផែនការហិរញ្ញវត្ថុដើម្បីអនាគត និងឯករាជ្យហិរញ្ញវត្ថុផ្ទាល់ខ្លួន 😃

#កាក់សេន #ហិរញ្ញវត្ថុផ្ទាល់ខ្លួន​ #ផែនការហិរញ្ញវត្ថុ

ពេលវេលាពិតជាដើរលឿនណាស់ មួយពព្រិចភ្នែកសោះ ជិតដាច់ឆ្នាំ២០២៥ទៅហើយ🫣មុនដាច់ឆ្នាំចាស់ចូលឆ្នាំថ្មី សូមអ្នកទាំងអស់គ្នាឆ្លៀតពេលដើ...
17/11/2025

ពេលវេលាពិតជាដើរលឿនណាស់ មួយពព្រិចភ្នែកសោះ ជិតដាច់ឆ្នាំ២០២៥ទៅហើយ🫣

មុនដាច់ឆ្នាំចាស់ចូលឆ្នាំថ្មី សូមអ្នកទាំងអស់គ្នាឆ្លៀតពេលដើម្បីឆ្លុះបញ្ចាំងពីខ្លួនឯង និងធ្វើរឿងខាងក្រោមនេះផង ដើម្បីដឹងថាឆ្នាំនេះយើងបានសម្រេចអ្វីខ្លះ រៀនបានអីខ្លះ ហើយត្រូវធ្វើអ្វីខ្លះនៅជំហានបន្ទាប់ទៀត។

ជាចុងក្រោយ បើសិនជាមានចម្ងល់អ្វីមួយ អាចខមិនសួរអេមីនខាងក្រោមបានណា៎☺

#កាក់សេន

ចំណេះដឹងហិរញ្ញវត្ថុផ្ទាល់ខ្លួន គឺការចេះគ្រប់គ្រងហិរញ្ញវត្ថុខ្លួនឲ្យមានប្រសិទ្ធភាព និងប្រកបដោយទំនួលខុសត្រូវ🤩ក្នុងនោះមានដូ...
14/11/2025

ចំណេះដឹងហិរញ្ញវត្ថុផ្ទាល់ខ្លួន គឺការចេះគ្រប់គ្រងហិរញ្ញវត្ថុខ្លួនឲ្យមានប្រសិទ្ធភាព និងប្រកបដោយទំនួលខុសត្រូវ🤩
ក្នុងនោះមានដូចជាការចេះរៀបចំផែនការហិរញ្ញវត្ថុ ចេះធ្វើគម្រោងថវិកា ចេះសន្សំ​ ចេះគ្រប់គ្រងបំណុល ចេះការពារ និងត្រៀមខ្លួនផ្នែកហិរញ្ញវត្ថុ ព្រមទាំងការចេះវិនិយោគប្រកបដោយទំនួលខុសត្រូវផងដែរ។
យ៉ាងណាមិញ ភាពមានចំណេះដឹងហិរញ្ញវត្ថុតម្រូវឲ្យយើងខិតខំរៀនសូត្រ និងអប់រំខ្លួនឯងជាប្រចាំ ដើម្បីយល់ដឹងឲ្យស្ទាត់ជំនាញ។ ដូច្នេះ យើងគួរចាប់ផ្តើមទម្លាប់បង្កើនចំណេះដឹងហិរញ្ញវត្ថុផ្ទាល់ខ្លួនតាមរយៈវិធីខាងក្រោម។

តោះ! នាំគ្នារៀនសូត្រពីហិរញ្ញវត្ថុផ្ទាល់ខ្លួនទាំងអស់គ្នា 😃

#កាក់សេន #ចំណេះដឹងហិរញ្ញវត្ថុ

ចុះអ្នកទាំងអស់គ្នាវិញ រាល់ដងសន្សំលុយទុកនៅឯណាដែរ?? បើអេដមីនវិញសន្សំទុកនៅម៉ាក់ គឺថាដឹងតែសល់ម៉ងព្រោះគាត់មិនងាយឲ្យដក😬កុំភ្លេ...
13/11/2025

ចុះអ្នកទាំងអស់គ្នាវិញ រាល់ដងសន្សំលុយទុកនៅឯណាដែរ??
បើអេដមីនវិញសន្សំទុកនៅម៉ាក់ គឺថាដឹងតែសល់ម៉ងព្រោះគាត់មិនងាយឲ្យដក😬
កុំភ្លេចសន្សំលុយទាំងអស់គ្នាណា៎ សន្សំនៅណាក៏បានឲ្យតែបានសន្សំ👌

#កាក់សេន #សន្សំ #លុយ

ឯករាជ្យភាពហិរញ្ញវត្ថុចាប់ផ្តើមពីការមានផែនការហិរញ្ញវត្ថុស្របនឹងគោលបំណងរបស់មនុស្សម្នាក់ៗ។ ហើយវាក៏ជាផ្លូវមួយសម្រាប់ឆ្ពោះទៅរ...
12/11/2025

ឯករាជ្យភាពហិរញ្ញវត្ថុចាប់ផ្តើមពីការមានផែនការហិរញ្ញវត្ថុស្របនឹងគោលបំណងរបស់មនុស្សម្នាក់ៗ។ ហើយវាក៏ជាផ្លូវមួយសម្រាប់ឆ្ពោះទៅរកគោលដៅហិរញ្ញវត្ថុរបស់អ្នកផងដែរ។

នៅពេលដែលអ្នកមានផែនការហិរញ្ញវត្ថុត្រឹមត្រូវវាអាចជួយ សម្រេចគោលដៅ និងដឹងថាផ្លូវណាដែលគួរទៅ ដើម្បីកុំមានអារម្មណ៍ថាបាត់បង់ពាក់កណ្ដាលទី។ ម្យ៉ាងទៀតវាក៏ជួយឱ្យអ្នកផ្តោតលើរបៀបគ្រប់គ្រងលុយ និងពេលវេលាក្នុងការសម្រេចគោលដៅហិរញ្ញវត្ថុរបស់អ្នក។ ព្រមទាំងអាចឲ្យយើងត្រៀមខ្លួន ផ្នែកហិរញ្ញវត្ថុនាពេលអនាគតផងដែរ។ ដូច្នេះអ្នកអាចធ្វើអ្វីដែលចង់ធ្វើក្នុងជីវិតរបស់អ្នក។

បន្ទាប់ពីអានហើយចាប់ផ្តើមរៀបចំផែនការហិរញ្ញវត្ថុទាំងអស់គ្នាណា៎

#កាក់សេន

[ផ្ញើជូនចំពោះប្រិយមិត្តកាក់សេនជាពិសេស]ពេលវេលាដើរលឿនណាស់ សល់តែមួយខែជាងទៀតដាច់ឆ្នាំបាត់ហើយ។ ដូច្នេះកុំបណ្ដោយពេលវេលាកន្លងហួ...
11/11/2025

[ផ្ញើជូនចំពោះប្រិយមិត្តកាក់សេនជាពិសេស]
ពេលវេលាដើរលឿនណាស់ សល់តែមួយខែជាងទៀតដាច់ឆ្នាំបាត់ហើយ។ ដូច្នេះកុំបណ្ដោយពេលវេលាកន្លងហួសទៅលឿនពេក អ្នកទាំងអស់គ្នាអាចសាកល្បងវិធីខាងក្រោមសម្រាប់ខែវិច្ឆិកានេះ ដើម្បីមានទម្លាប់ហិរញ្ញវត្ថុល្អ និងកាត់បន្ថយការចំណាយមិនចាំបាច់មួយចំនួនចេញ🤩
អេដមីនសង្ឃឹមថាអ្នកទាំងអស់គ្នាអាចធ្វើបាន👌🏼

#កាក់សេន

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៥) ដែលកម្ពុជាទទួលបានឯករា...
09/11/2025

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៥) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៧២ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។

អបអរសាទរព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែថ្ងៃទី០៤ ០៥ ០៦ ខែវិច្ឆិកា ឆ្នាំ២០២៥
04/11/2025

អបអរសាទរព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ
ថ្ងៃទី០៤ ០៥ ០៦ ខែវិច្ឆិកា ឆ្នាំ២០២៥

💡គន្លឹះខ្លីៗក្នុងការខ្ចីប្រាក់ឲ្យមានទំនួលខុសត្រូវនៅសម័យបច្ចុប្បន្ន ការខ្ចីប្រាក់គឺងាយស្រួល និងលឿនរហ័ស។ ការខ្ចីកម្ចីដោយគ្...
29/10/2025

💡គន្លឹះខ្លីៗក្នុងការខ្ចីប្រាក់ឲ្យមានទំនួលខុសត្រូវ

នៅសម័យបច្ចុប្បន្ន ការខ្ចីប្រាក់គឺងាយស្រួល និងលឿនរហ័ស។ ការខ្ចីកម្ចីដោយគ្មានផែនការច្បាស់លាស់ អាចនាំអ្នកទៅរកភាពតានតឹងផ្នែកហិរញ្ញវត្ថុ និងធ្លាក់ក្នុងបំណុលលើសពីសមត្ថភាពដែលត្រូវសង។

ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ និងជៀសវាងបញ្ហា សូមអនុវត្តតាម គន្លឹះខ្លីៗ ៤យ៉ាង នេះ៖

1️⃣ កំណត់គោលបំណងខ្ចីឲ្យច្បាស់ – ខ្ចីសម្រាប់អ្វីដែលចាំបាច់ ដូចជាការបង់ថ្លៃសិក្សា ឬបង់បំណុលបន្ទាន់។
2️⃣ គណនាថ្លៃសងជាមុន – ត្រូវដឹងច្បាស់ពីចំនួនប្រាក់ត្រូវសង និងអត្រាការប្រាក់ មុននឹងយកកម្ចី។
3️⃣ កុំខ្ចីលើសពីសមត្ថភាពសង – ការខ្ចីតិចតែអាចសងបាន ប្រសើរជាងការខ្ចីច្រើនហើយសងមិនបាន។
4️⃣ មានផែនការសងប្រាក់អោយបានត្រឹមត្រូវ – ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុ សូមប្រើប្រាក់ចំណូលរបស់អ្នកដើម្បីសងប្រាក់តាមផែនការដែលបានកំណត់។

នៅធនាគារ វីង (Wing Bank) លោកអ្នកអាចខ្ចីប្រាក់បានយ៉ាងមានភាពងាយស្រួលដោយមិនត្រូវការឯកសារ មិនត្រូវការលោកអ្នកទៅកាន់ធនាគារដោយផ្ទាល់ និងថែមទាំងមិនត្រូវការអ្នកធានា។ ខ្ចីប្រាក់ជាមួយកម្ចីឌីជីថល បានយ៉ាងរហ័សតាមរយៈ អេប Wing Bank ដែលមានសុវត្ថិភាព និងអត្រាការប្រាក់ប្រកួតប្រជែង។

ចាប់ផ្តើមពីចំនួនតិចៗ ប៉ុន្តែជាជំហានធំមួយក្នុងការគ្រប់គ្រងហិរញ្ញវត្ថុឲ្យប្រសើរឡើង។

របៀបក្នុងការខ្ចីកម្ចីលោកអ្នកគ្រាន់តែ៖
📱 ចូលទៅកាន់អេប Wing Bank → ជ្រើស “កម្ចី” → ជ្រើសចំនួនទឹកប្រាក់ដែលអ្នកត្រូវការ → យកប្រាក់ឥឡូវនេះ → បំពេញព័ត៌មានរបស់លោកអ្នក → វាយលេខ PIN ជាការស្រេច ✅
#កាក់សេន

គ្រប់គ្រងចំណូល  ចំណាយរបស់អ្នកយ៉ាងងាយស្រួលជាមួយនឹងសៀវភៅទុកកត់លុយ ✨✨ដែលមានមុខងារសំខាន់ៗ ៤ នោះគឺ៖✅ កត់ត្រា✅ តាមដានចំណូលចំណា...
28/10/2025

គ្រប់គ្រងចំណូល ចំណាយរបស់អ្នកយ៉ាងងាយស្រួលជាមួយនឹងសៀវភៅទុកកត់លុយ ✨✨
ដែលមានមុខងារសំខាន់ៗ ៤ នោះគឺ៖
✅ កត់ត្រា
✅ តាមដានចំណូលចំណាយ
✅ រៀបចំសណ្តាប់ធ្នាប់លុយកាក់
✅ គ្រប់គ្រងស្ថានភាពបំណុល
------
👉កម៉្មង់ក្នុងផេកនេះផ្ទាល់ឬផេកនិង Telegramខាងក្រោម
👉Facebook: m.me/kakcentkh
👉Telegram: t.me/kakcentkh
-------
#កាក់សេន

Address


Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 12:00

Telephone

+85577579669

Alerts

Be the first to know and let us send you an email when កាក់សេន - Kakcent posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to កាក់សេន - Kakcent:

  • Want your business to be the top-listed Media Company?

Share