Business Posts

  • Home
  • Business Posts

Business Posts បណ្តុះគំនិតអាជីវកម្ម ឥតដែនកំណត់ សម្រាប់កម្ពុជា! Ꝏ
(5)

ដាក់គោលដៅអោយធំ ចាប់ផ្តេីមអោយតូច ពង្រឹងសមត្ថភាពអោយលឿន
14/02/2025

ដាក់គោលដៅអោយធំ ចាប់ផ្តេីមអោយតូច ពង្រឹងសមត្ថភាពអោយលឿន

នៅក្មេងធ្វេីរឿងថ្មីៗអោយបានច្រេីនកុំខ្លាចខុស ព្រោះវាជាមេរៀនបង្រៀន អ្នកអោយខ្លាំងជាងមុន
14/02/2025

នៅក្មេងធ្វេីរឿងថ្មីៗអោយបានច្រេីនកុំខ្លាចខុស ព្រោះវាជាមេរៀនបង្រៀន អ្នកអោយខ្លាំងជាងមុន

ពាក្យដែលត្រូវនិយាយរាល់ព្រឹកគឺ >
14/02/2025

ពាក្យដែលត្រូវនិយាយរាល់ព្រឹកគឺ >

ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) មានប្រវែងសរុប ៦២០ម៉ែត្រ (ផ្នែកខាងកម្ពុជា ២១៥ម៉ែត្រ ផ្នែកខាងថៃ ៤០៥ម៉ែត្រ) ទទឹ...
13/02/2025

ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) មានប្រវែងសរុប ៦២០ម៉ែត្រ (ផ្នែកខាងកម្ពុជា ២១៥ម៉ែត្រ ផ្នែកខាងថៃ ៤០៥ម៉ែត្រ) ទទឹងស្ពាន ១៧ម៉ែត្រ និងសម្ពោធឱ្យប្រើប្រាស់កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។

ស្ពាននេះផ្ដល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ ដោយជួយសម្រួលការដឹកទំនិញឆ្លងកាត់រវាងកម្ពុជា និងថៃ និងជួយកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនប៉ោយប៉ែត នាពេលបច្ចុប្បន្ន៕
-------
#ព័ត៌មានថ្មីៗ #អាជីវកម្ម #រកសុី #សេដ្ឋកិច្ច

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក សម្រេចបានជិត ៩០០ លានដុល្លារ កើនជិត ៤០%​ ក្នុងខែមករា  ------ទិន្នន័យរបស់អគ្គនាយកដ្ឋាន​...
13/02/2025

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក សម្រេចបានជិត ៩០០ លានដុល្លារ កើនជិត ៤០%​ ក្នុងខែមករា
------
ទិន្នន័យរបស់អគ្គនាយកដ្ឋាន​គយ និង​​​រដ្ឋាករ​កម្ពុជា បានបង្ហាញថា នៅក្នុងខែមករា ការនាំចេញ-នាំចូល​ទំនិញ​​រវាង​ កម្ពុជា និងអាមេរិក មានទឹកប្រាក់សរុបជាង ៨៩២លានដុល្លារ កើនឡើង ៣៨,៦% ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទំនិញទៅអាមេរិកមានតម្លៃជាង ៨៦៨លានដុល្លារ កើន ៣៨,៦% និងទំនិញ​អាមេរិក​នាំ​ចូល​​មក​​​កម្ពុជាតម្លៃជិត ២៤លានដុល្លារ កើន ៣៧,៧%។
-------
#ព័ត៌មានថ្មីៗ #អាជីវកម្ម #រកសុី #សេដ្ឋកិច្ច

ឧស្សាហក​ម្មកៅស៊ូកម្ពុជា​នឹងកាន់តែមានទីផ្សារ គាំទ្រដោយកំណើនផលិតកម្មនៃរោងចក្រផលិតសំបក​កង់រថយន្ត ------វត្តមាន​រោង​ចក្រ​​ផល...
13/02/2025

ឧស្សាហក​ម្មកៅស៊ូកម្ពុជា​នឹងកាន់តែមានទីផ្សារ គាំទ្រដោយកំណើនផលិតកម្មនៃរោងចក្រផលិតសំបក​កង់រថយន្ត
------
វត្តមាន​រោង​ចក្រ​​ផលិតសំបកកង់រថយន្តនៅកម្ពុជា បានស្រូបទាញជ័រកៅស៊ូក្នុងស្រុកកាន់តែច្រើន។ កន្លងមកកៅស៊ូកម្ពុជាពឹងផ្អែកទៅលើទីផ្សារនាំចេញ ប៉ុន្តែបច្ចុប្បន្នវត្តមាន​រោង​ចក្រ​ផលិត​​សំបកកង់រថយន្តកាន់តែច្រើន នឹងធ្វើឱ្យតម្លៃទីផ្សារជ័រកៅស៊ូកម្ពុជា​មានភាពល្អប្រ​សើរ។
-------
#ព័ត៌មានថ្មីៗ #អាជីវកម្ម #រកសុី #សេដ្ឋកិច្ច

កម្ពុជារកចំណូលបានជាង២,៥ ពាន់លានដុល្លារពីពន្ធគយកាលពីឆ្នាំ២០២៤ -------អគ្គនាយកដ្ឋានគយនិងរដ្ឋាករ​កម្ពុជា (GDCE) បានរាយការណ៍...
13/02/2025

កម្ពុជារកចំណូលបានជាង២,៥ ពាន់លានដុល្លារពីពន្ធគយកាលពីឆ្នាំ២០២៤
-------
អគ្គនាយកដ្ឋានគយនិងរដ្ឋាករ​កម្ពុជា (GDCE) បានរាយការណ៍ថា ខ្លួនបានរកចំណូលជាង ២,៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ កើនឡើងជិត ១៤ភាគរយ ធៀបនឹងឆ្នាំ២០២៣ ទោះបីជាមានបញ្ហា​ប្រឈមួយចំនួនដូចជាការអនុវត្ត​នូវកិច្ច​ព្រមព្រៀងពាណិជ្ចកម្មសេរីដែលធ្វើឱ្យ​ប៉ះពាល់​ដល់ការកៀរគរចំណូលពន្ធគយក្តី។
-------
#ព័ត៌មានថ្មីៗ #អាជីវកម្ម #រកសុី #សេដ្ឋកិច្ច

ខំប្រឹងកុំបោះបង់ កុំអស់សង្ឃឹម
12/02/2025

ខំប្រឹងកុំបោះបង់ កុំអស់សង្ឃឹម

ធ្វេីការកុំខ្លាចហត់ បេីជីវភាពយេីងមិនទាន់រឹងមាំ
12/02/2025

ធ្វេីការកុំខ្លាចហត់ បេីជីវភាពយេីងមិនទាន់រឹងមាំ

ប្រធានសាជីវកម្ម San Miguel ​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​​របស់​ហ្វីលីពីន លោក Ramon S. Ang បាន​បង្ហាញអំពី​គោល​បំណង​របស់​ខ្លួន​...
12/02/2025

ប្រធានសាជីវកម្ម San Miguel ​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​​របស់​ហ្វីលីពីន លោក Ramon S. Ang បាន​បង្ហាញអំពី​គោល​បំណង​របស់​ខ្លួន​ដែលចង់​បោះ​ទុន​វិនិយោគ​ទៅ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ៗ​នៅក្នុង​កម្ពុជា ស្របពេលដែលកម្ពុជាបានកំពុងបន្តអភិវឌ្ឍន៍វិស័យនេះ។

លោក​ថា កម្ពុជា ជាប្រទេស​មានគុណ​សម្បត្តិ​ប្រកួត​ប្រជែងខ្ពស់ ក្នុងនោះកម្ពុជា ជាប្រទេស​ដែលមាន​ដីមាន​ជី​ជាតិ​ល្អ កម្លាំងពលកម្មមានជំនាញ ភូមិសាស្ត្រ​អំណោយផល​ដែលអាច​ឱ្យកម្ពុជា​តភ្ជាប់ខ្លួន​ទៅ​កាន់​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់ និង​សកលលោកបានយ៉ាងល្អ។

ផ្លូវជាតិលេខ៧១C ជាផ្លូវដែលពោរពេញដោយទេសភាពខៀវស្រងាត់ត្រជាក់ភ្នែក និងផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើចរាច...
09/02/2025

ផ្លូវជាតិលេខ៧១C ជាផ្លូវដែលពោរពេញដោយទេសភាពខៀវស្រងាត់ត្រជាក់ភ្នែក និងផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើចរាចរណ៍

ផ្លូវជាតិដ៏សំខាន់នេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏ជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា អាចជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ រួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស។

សូមជម្រាបជូនថា ផ្លូវជាតិលេខ៧១C មានប្រវែង ១១៤,៦២ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៧១ ត្រង់ចំណុចផ្សារចំការលើ ស្រុកចំការលើ ខេត្តកំពង់ចាម ឆ្លងកាត់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ទៅកាន់ភូមិសាស្ត្រខេត្តត្បូងឃ្មុំ៕
-------
#ព័ត៌មានថ្មីៗ #អាជីវកម្ម #រកសុី #សេដ្ឋកិច្ច

សួនឧស្សាហកម្មស្វាយចន្ទី ផ្តោតសំខាន់លើការកែច្នៃគ្រាប់ស្វាយចន្ទី​ មានទំហំផ្ទៃដីជិត ៦០០ ហិកតា នឹងលេចចេញជារូបរាងនៅក្នុងខេត្ត...
08/02/2025

សួនឧស្សាហកម្មស្វាយចន្ទី ផ្តោតសំខាន់លើការកែច្នៃគ្រាប់ស្វាយចន្ទី​ មានទំហំផ្ទៃដីជិត ៦០០ ហិកតា នឹងលេចចេញជារូបរាងនៅក្នុងខេត្តកំពង់ធំឆាប់ៗនេះ ដើម្បីជំរុញការ​អភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជា​។

កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា (៥៨០ ១១៧) ក្នុងនោះ​ខេត្ត​ចំនួន ១០ របស់កម្ពុជា មានផ្ទៃដី​ដាំដុះ​ស្វាយ​​​​​ចន្ទីច្រើនជាងគេរួមាន ខេត្តកំពង់ធំជិត ១៥ ម៉ឺន​ហិកតា (១៤៧ ៧០៣) ខេត្តក្រចេះ ជាង ១០ ម៉ឺនហិកតា (១០២ ៥២០) រតនគិរី ៩៧ ២៥៨ ហិកតា កំពង់ចាម ៤៦ ៥៨២ ហិកតា ស្ទឹងត្រែង ៤៤ ២៥០ ហិកតា ខេត្ត​ត្បូងឃ្មុំ ៣៦ ៤០៣ ហិកតា ខេត្តសៀមរាប ៣៥ ៩១៤ ហិកតា ខេត្តព្រះវិហារ ២៨ ៩៦៥ ហិកតា ឧត្តរមានជ័យ ១៣ ៨១៨ ហិកតា និងមណ្ឌលគិរី ៩ ៨៥៨ ហិកតា៕
-------
#ព័ត៌មានថ្មីៗ #អាជីវកម្ម #រកសុី #សេដ្ឋកិច្ច

Address

OCIC Boulevard Phnom Penh, 12110

Alerts

Be the first to know and let us send you an email when Business Posts posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Business Posts:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share