
03/01/2024
💚រឿងមួយចំនួនដែលខ្ញំុបានរៀនសូត្រកាលពីឆ្នំា២០២៣
១-លេីលេាកនេះគ្មានអ្វីដែលស្ថិតស្ថេរឬគង់វង្សជានិរន្តន៍រហូតនេាះទេ
២-កំុរំពឹងអ្វីមួយខ្ពស់ពេក : រំពឹងក៏រំពឹងចុះតែកំុរំពឹងអ្វីមួយខ្ពស់ពេក បេីរំពឹងអ្វីមួយខ្ពស់ពេកការខកចិត្តកាន់តែខ្លំាង ឈឺចាប់កាន់តែខ្លំាង។
៣- កំុចិត្តល្អពេក : មានន័យថាមិនមែនមិនឪ្យចិត្តល្អនេាះទេ ប៉ុន្តែមានន័យថា កំុពេក ទង្វេីល្អរបស់អ្នកបេីធ្វេីខុសមនុស្សផលដែលអ្នកទទួលបានវិញគឺ នំាទុក្ខដាក់ខ្លួន។
៤- មិត្តភាព :លេីលេាកនេះគ្មានអ្វីដែលស្ថិតស្ថេរនេាះទេសូមបីតែមិត្តភាព ថ្ងៃនេះអាចនិងល្អជាមួយគ្នា ថ្ងៃក្រេាយអាចនិងមិននិយាយជាមួយគ្នា។ អ្វីដែលគួរត្រៀមចិត្តនេាះគឺរៀនលះបង់ខ្លះ រៀនព្រលែងខ្លះ ចំពេាះមិត្តភាពមួយណាដែលមិនច្បាស់ជាមួយអ្នក ចំពេាះមិត្តភាពមួយណាដែលធ្វេីឪ្យអ្នកឈឺចាប់។ម្យ៉ាងវិញទៀតសូមកុំរំពឹងថាមនុស្សដែលអ្នករាប់អាន សុទ្ធតែស្មេាះត្រង់ជាមួយអ្នក ល្អជាមួយអ្នក ដូចអ្នកស្មេាះត្រង់ និងល្អជាមួយគេ។ មិនថាអ្នកល្អជាមួយគេយ៉ាងណា បេីមិត្តភាពមួយនេាះមិនឪ្យតម្លៃអ្នកក៏គ្មានន័យ ខំតែម្ខាងក៏អត់ន័យ ដូច្នេះតែគួរបន្តដេីម្បីអ្វី ។
៥-ដេីរចេញពីកន្លែងណាដែលមិនឪ្យតម្លៃអ្នក :មិនថាមិត្តភាព ឬស្នេហា ការងារ ត្រូវចំាថាកន្លែងណាដែលមិនឪ្យតម្លៃអ្នក កុំនូវកន្លែងនេាះយូរពេក ដេីរចេញទៅរកកន្លែងណាដែលគេឪ្យតម្លៃអ្នកមេីលឃេីញពីតម្លៃអ្នក។ សូមកំុកប់ខ្លួនឯងក្នុងរណ្តៅនៃការមិនឪ្យតម្លៃ។
៦-ធ្វេីអ្វីដែលអ្នកស្រឡាញ់ : ពេលវេលាសម្រាប់ជីវិតរបស់អ្នកមានប៉ុន្មានដងនៃជីវិត បេីអ្នកស្រឡាញ់អ្វី ចូលចិត្តអ្វី ចង់ធ្វេីអ្វីក៏ចាប់ផ្តេីមធ្វេីទៅកំុខ្វល់អំពីពាក្យសម្តីរបស់អ្នកដទៃច្រេីនពេក កុំឪ្យតែទង្វេីនេាះប៉ះពាល់ដល់អ្នកដទៃ។
៧- ស្មេាះត្រង់ :យល់ថាភាពស្មេាះត្រង់គឺជាគុណតម្លៃខ្ពស់នៃជីវិត ប៉ុន្តែបេីភាពស្មេាះត្រង់របស់អ្នកផ្តល់ឪ្យខុសកន្លែងគឺគ្មានន័យ បានត្រឹមតែការខកចិត្ត ឈឺចាប់។
៨- កុំខ្វល់ជាមួយមនុស្សដែលមិនឪ្យតម្លៃអ្នក ដែលមិនស្មេាះត្រង់និងអ្នក ដែលនិយាយមិនល្អពីអ្នក ដែលក្បត់អ្នក ដែលមិនខ្វល់ពីអ្នក។រៀនព្រលែងចេាលខ្លះទៅកុំអេាបជាប់ទ្រូងអ្នកយូរពេក ចង់អ្នកណាស្អប់អ្នកមិនឪ្យតម្លៃអ្នក មិនខ្វល់ពីអ្នកក៏ស្រេចតែគេ សំខាន់អ្នកត្រូវចេះស្រឡាញ់ខ្លួនឯងឪ្យច្រេីនៗ។
៩-លុយ :បេីអ្នកមានលុយគួរតែចេះទុកខ្លះទៅ កុំចិត្តល្អពេក យល់ល្អកុំឪ្យគេខ្ចី ពេលគេមិនសងអ្នកនិងខកចិត្តទៀត។
១០- កុំគំុគួន ច្រណែន ឈ្នាននីសអ្នកដទៃ។
១១-បុណ្យបាបគឺមានពិត អ្នកណាសាងអីបានផលនិងភ្លាមៗមិនចំាជាតិក្រេាយ។
១២- កុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ព្រេាះដំណេីរជីវិត និងគេាលដៅគឺខុសគ្នា ។
១៣- ត្រូវចេះដឹងគុណអ្នកដែលធ្លាប់ជួយយេីង កុំរមិលគុុណ។
១៤-បេីគេគេារពអ្នក អ្នកត្រូវចេះគេារពគេវិញ បេីគេឪ្យតម្លៃអ្នក អ្នកត្រូវចេះឪ្យតម្លៃគេវិញ បេីគេស្មេាះត្រង់និងអ្នកអ្នកត្រូវស្មេាះត្រង់និងគេវិញដូចគ្នា។ សរុបរួមល្អទៅល្អមក។
១៥-ខ្លួនទីពឹងខ្លួន :មិនថាអ្នកសប្បាយរីករាយ ឬពេលអ្នកកេីតទុក្ខអ្នកតែងតែនូវក្បែរខ្លួនឯងគ្រប់ពេលវេលា អ្នកដទៃអាចបេាះបង់អ្នកបានតែអ្នកមិនត្រូវបេាះបង់ចេាលខ្លួនឯងនេាះទេ។ម្យ៉ាងទៀតសូមកុំរំពឹងពីអ្នកដទៃច្រេីនពេកគេក៏ត្រូវការពេលវេលាសម្រាប់ខ្លួនឯងផ្ទាល់ដែរ គេក៏មានបញ្ហារបស់គេដែរ។រៀនដេាះស្រាយខ្លួនឯងខ្លះទៅ។
១៦- រៀនដេីរម្នាក់ឯង :ការដេីរម្នាក់ឯងរៀងឯកេាបន្ថិចមែន ព្រេាះជីវិតពិតរបស់អ្នកគឺត្រូវមានខ្លួនឯងជាទីពឹង ។ ការដេីរម្នាក់ឯងមានអ្វីមិនល្អ ផ្ទុយទៅវិញ អ្នកបានចំណាយពេលនូវជាមួយខ្លួនឯង ធ្វេីឪ្យអ្នករឹងមំាជាងមុន ហ៊ានសាកល្បងអ្វីដែលថ្មីៗ ក្លាហាន។ល។
🌱 អាចនិយាយបានថាកាលពីឆ្នំាចាស់២០២៣ខ្ញំុបានរៀនសូត្របានច្រេីនខ្លំាងមែនទែន មានទំាងការខកចិត្ត ភាពសប្បាយ ការឈឺចាប់។ល។មានរឿងរ៉ាវមួយចំនួនទៀតដែលខ្ញុំមិនអាចរៀបរាប់អស់បាន។នេះគ្រាន់តែជាអ្វីដែលខ្ញំុបានជួបប្រទះផ្ទាល់ហេីយចង់យកមកជាប្រយេាជន៍ក្នុងការចែករំលែកអ្វីដែលល្អៗទៅកាន់មនុស្សនៅជំុវិញខ្លួន💚🌱😊
#អត្ថបទ:ភី លីហ្សា💚🌱