Tonsorng News

  • Home
  • Tonsorng News

Tonsorng News showing a bout Global news in khmer Angkor cambodia

09/05/2024
09/06/2023

ចោរលួចត្រពាំង មិនប៉ុន្មានទេ តែខ្ញុំស្អប់ជាតិជាចោរ តើឈ្មោះថា ជា ចោរ មនុស្សគ្រប់គ្នាស្អប់ណាស់? ករណីនេះភ្ញាក់ផ្អើលពេញហ្វេសបុក

កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នំា២០២៣នេះ ករណីជឹកត្រពាំងគេ២គល់ កំពុងតែចិត្តស្លហូបហើយ ត្រូវម្ចាស់ហៅទៅដោះស្រាយគ្នា នៅសាលាឃុំ ប្រហែលជាម្ចាស់ចំការខ្លាចមាន រឿង ទើបប្រញាប់លុប ចោល។ បងប្អូនពិចារណាខ្លួនឯងចុះ ករណីលួចត្រពាំងយកទៅធ្វើម្ហូប..។ តើខុសឬត្រូវ? មានទោសឬអត់?

ចោរលួចត្រពាំង មិនប៉ុន្មានទេ តែខ្ញុំស្អប់ជាតិជាចោរ តើឈ្មោះថាជា ចោរ មនុស្សគ្រប់គ្នាស្អប់ណាស់? ករណីនេះភ្ញាក់ផ្អើលពេញហ្វេសបុក ៕

⭕️ ( ច្បាស់ហើយ ) កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើការឃាត់ខ្លួនសង្ស័យបានសម្រេចពាក់ព័ន្ធនឹងករណីឃាតកម្មសម្លាប់នារីម្...
21/04/2023

⭕️ ( ច្បាស់ហើយ ) កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើការឃាត់ខ្លួនសង្ស័យបានសម្រេចពាក់ព័ន្ធនឹងករណីឃាតកម្មសម្លាប់នារីម្នាក់កាត់ក្បាលនៅបាវិត

ភ្នំពេញ៖ ជនដៃដល់ដែលបានកាត់ក្បាលសម្លាប់នារីម្នាក់នៅក្រុងបាវិតខេត្តស្វាយរៀងត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដឹកនាំសហការជាមួយកម្លាំងនគរបាលនៃស្នងការខេត្តព្រះវិហារ ឃាត់ខ្លួនបាននៅភូមិកំពុងស្រឡៅ ឃុំកំពង់សោឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ នា១១យប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងទទួលផែនយុតិធម៌ និងបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌយ៉ាងយកចិត្តទុកដាក់ ។ ក្រោយពីទទួលបានបទបញ្ជាដឺម៉ឺងម៉ាត់ របស់ឯកឧត្តម នាយឧត្តមសេនីយ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំសហការជាមួយនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងមានការសម្របសម្រួលពី លោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងព្រះវិហារ បានធ្វើការឃាត់ខ្លួនបានសម្រេច។

តាមប្រភពព័ត៌មានពីមន្ត្រីនគបាលព្រហ្មទណ្ឌបានឲ្យដឹងថាមុនឈានដល់ការឃាត់ខ្លួនបានជនសង្ស័យគឺនៅវេលាម៉ោង ១១យប់ថ្ងៃទី២០ ខែមេសាឆ្នាំ ២០២៣ កម្លាំងសមត្ថកិច្ចស្នងការនគរបាលខេត្តព្រះវិហារបានទទួលព័ត៌មានពីរម្ចាស់ផ្ទះសំណាក់ បានរាយការណ៍មកថាមានបុរសម្នាក់បានលេបថ្នាំពុលនៅបន្ទប់ផ្ទះសំណាក់របស់ខ្លួន។ ក្រោយមកកម្លាំងនគរបាលបានសហការជាមួយនឹងគ្រូពេទ្យចុះទៅដល់កន្លែងកើតហេតុ ពេលទៅដល់ឃើញជនរងគ្រោះដែលលេបថ្នាំសម្លាប់ខ្លួននោះមានឈ្មោះ ឡោ គង់ហួរ ភេទប្រុស ៤១ឆ្នាំ ដែលជាមុខសញ្ញាកម្លាំងសមត្ថកិច្ចកំពុងស្វែងរកឃាត់ខ្លួនពាក់ព័ន្ធនឹងករណីឃាតកម្ម។អាងករសម្លាប់នារីម្នាក់នៅឯ ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារដើម្បីរង់ចាំបន្តតាមនីតិវិធី៕

Address


Telephone

+85593994567

Website

Alerts

Be the first to know and let us send you an email when Tonsorng News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tonsorng News:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share