The Mirror News

  • Home
  • The Mirror News

The Mirror News Website, Facebook, YouTube, Telegram, English, TV online.

លោក ប៉ែន បូណា៖ កម្ពុជាសូមច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់ភាគីថៃថា កម្ពុជាដាក់មីនថ្មី ដែលនេះជាការចោទប្រកាន់ដោយគ្ម...
12/08/2025

លោក ប៉ែន បូណា៖ កម្ពុជាសូមច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់ភាគីថៃថា កម្ពុជាដាក់មីនថ្មី ដែលនេះជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន គ្មានការស៊ើបអង្កេត !

អ្នកនាំពាក្យក្រសួងការពារជាតិ៖អំពាវនាវឱ្យភាគីថៃប្រគល់កងទ័ពកម្ពុជាទាំង ១៨នាក់ឱ្យបានឆាប់ ដែលគិតមកដល់ថ្ងៃទី ១២ខែសីហានេះ មានរ...
12/08/2025

អ្នកនាំពាក្យក្រសួងការពារជាតិ៖អំពាវនាវឱ្យភាគីថៃប្រគល់កងទ័ពកម្ពុជាទាំង ១៨នាក់ឱ្យបានឆាប់ ដែលគិតមកដល់ថ្ងៃទី ១២ខែសីហានេះ មានរយៈពេល ១៤ថ្ងៃហើយ ដែលកងកម្លាំងកម្ពុជា ត្រូវបានទាហានថៃចាប់ខ្លួន ដោយខុសច្បាប់។

«Join Us»

១៤ថ្ងៃ ដែលកងកម្លាំងកម្ពុជា ត្រូវបានទាហាន ថៃចាប់ខ្លួន ដោយខុសច្បាប់ មិនទាន់ដោះលែង !!14 Days That Thai soldiers unlawfully ...
12/08/2025

១៤ថ្ងៃ ដែលកងកម្លាំងកម្ពុជា ត្រូវបានទាហាន ថៃចាប់ខ្លួន ដោយខុសច្បាប់ មិនទាន់ដោះលែង !!

14 Days That Thai soldiers unlawfully captured Cambodian military personnel and have not yet released them.

«Join Us»

ACU ផ្អាកមុខងារលោក ស៊ាន បូរ៉ាត ពីអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយhttps://themirror.news/news/46139.html«Join Us»
11/08/2025

ACU ផ្អាកមុខងារលោក ស៊ាន បូរ៉ាត ពីអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
https://themirror.news/news/46139.html

«Join Us»

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ ប.....

ក្រសួងការងារ ចេញសេចក្តីជូនដំណឹង លើកលែងលក្ខខណ្ឌតម្រូវឱ្យភ្ជាប់ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការចំពោះពលក...
11/08/2025

ក្រសួងការងារ ចេញសេចក្តីជូនដំណឹង លើកលែងលក្ខខណ្ឌតម្រូវឱ្យភ្ជាប់ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការចំពោះពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ

គ្រូបង្រៀនម្នាក់បានបង្គាប់ឲ្យសិស្សស្រីថតរូបអាក្រាតកាយ ជាថ្នូរបានពិន្ទុល្អ ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារhttps://th...
11/08/2025

គ្រូបង្រៀនម្នាក់បានបង្គាប់ឲ្យសិស្សស្រីថតរូបអាក្រាតកាយ ជាថ្នូរបានពិន្ទុល្អ ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារ
https://themirror.news/news/46121.html

«Join Us»

(កណ្ដាល)៖ ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល លោក ស្វាយ តុញ បានចេញដីកាឃុំខ្លួនគ្រូបង្រៀនម្នាក់នៅស្រុកកៀនស្វ.....

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ដំណើរនៃការឆ្ពោះទៅមុខក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន ដូច្នេះគឺចាំបាច់បំផុតត្រូវការ...
11/08/2025

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ដំណើរនៃការឆ្ពោះទៅមុខក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន ដូច្នេះគឺចាំបាច់បំផុតត្រូវការមូលធនមនុស្សប្រកបដោយគុណភាព ដើម្បីធ្វើការប្រកួតប្រជែងខ្ពស់
https://themirror.news/news/46127.html

«Join Us»

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ដំណើរនៃការឆ្ពោះទៅមុខក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម.....

សេចក្តីថ្លែងការណ៍ | រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការខកចិត្តយ៉ាងខ្លាំង ចំពោះការប្រកាសគាំទ្ររបស់ ឯកឧត្តម វ៉ាន់ម...
11/08/2025

សេចក្តីថ្លែងការណ៍ | រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការខកចិត្តយ៉ាងខ្លាំង ចំពោះការប្រកាសគាំទ្ររបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្ត្រ និងជាប្រធានរដ្ឋសភាថៃ ចំពោះលោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង មេបញ្ជាការយោធភូមិភាគទី២ របស់ថៃ ដែលបានចុះផ្សាយជាភាសាថៃនៅក្នុងគេហទំព័រ រដ្ឋសភានៃព្រះរាជាណាចក្រថៃ និងកាសែត The Nation កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ ដែលលោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសពីផែនការមុនចូលនិវត្តន៍របស់ខ្លួន ដែលនៅសល់ ៥១ ថ្ងៃទៀតដោយ ទី១) ដណ្តើមកាន់កាប់ប្រាសាទតាក្របី ពីការគ្រប់គ្រងដោយស្របច្បាប់របស់កម្ពុជា ទី២) ប្រកាសបិទប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។

ការប្រកាសនេះជា ភស្តុតាងជាក់ស្តែង និងមិនអាចប្រកែកបាន បញ្ជាក់ពីការបង្កហេតុ និងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជា ដោយចេតនា និងដោយគិតទុកជាមុន។

គ្រូបង្រៀនម្នាក់បានបង្គាប់ឲ្យសិស្សស្រីថតរូបអាក្រាតកាយ ជាថ្នូរបានពិន្ទុល្អ ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារ(កណ្ដាល)៖ ...
11/08/2025

គ្រូបង្រៀនម្នាក់បានបង្គាប់ឲ្យសិស្សស្រីថតរូបអាក្រាតកាយ ជាថ្នូរបានពិន្ទុល្អ ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារ

(កណ្ដាល)៖ លោក ស្វាយ តុញ ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល បានចេញដីកាឃុំខ្លួនគ្រូបង្រៀនម្នាក់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបង្គាប់ឲ្យសិស្សស្រីថតរូបអាក្រាតកាយជាថ្នូរបានពិន្ទុល្អ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន។

ប្រភពបានឱ្យដឹងដឹងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះថា គ្រូបង្រៀនរូបនេះ ត្រូវបានលោកស្រី ផាន់ សុគន្ធថង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាលបានចោទប្រកាន់ពីបទ «គំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ» និង «រុកកួនខាងផ្លូវភេទ»។

ប្រភពបន្តថា បទល្មើសនេះយោងតាមក្រមព្រហ្មទណ្ឌ មាត្រា២៣២ចែងដែលបានថា «បទគំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៤លានរៀល»។

ប្រភពបន្ថែមទៀតបានឲ្យដឹងថា ជនត្រូវចោទជាគ្រូបង្រៀនម្នាក់ មានទីលំនៅភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល៕

11/08/2025

តបសម្តី សម រង្ស៊ី សរសើរទ័ពឈ្លានពានថៃ បង្អាប់ទ័ពខ្មែរ, សម្តេចតេជោ ហ៊ុន សែន ចោទសួរថា តើគេជាមនុស្ស ឬជាសត្វ? តើគេស្នេហាជាតិ ឬក្បត់ជាតិ?

11/08/2025

CMAC៖ មានគ្រាប់បែកចំនួន ១ ៥៤៩គ្រាប់​ ត្រូវបានយន្តហោះយោធាថៃទម្លាក់នៅទិសខេត្តឧត្តរមានជ័យ

Address


Alerts

Be the first to know and let us send you an email when The Mirror News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Mirror News:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share