Larnkh

Larnkh LarnKH គេហទំព័ររថយន្តសម្រាប់ប្រជាជនកម្

ធ្លាប់តែលឺគេនិយាយ ឡានប៉ុង 1 ឬ ប៉ុង 2 តើអ្វីទៅជាប៉ុងឡាន ? តើវាដំណើរការដូចម្តេច ?————————ជាទូទៅ គេបែងចែកប៉ុងឡានជា 2 គឺ *ប៉...
27/05/2020

ធ្លាប់តែលឺគេនិយាយ ឡានប៉ុង 1 ឬ ប៉ុង 2
តើអ្វីទៅជាប៉ុងឡាន ? តើវាដំណើរការដូចម្តេច ?
————————
ជាទូទៅ គេបែងចែកប៉ុងឡានជា 2 គឺ
*ប៉ុង 1 : ជាប្រភេទរថយន្តដែលប្រើកម្លាំងកង់តែ 2
ហើយមានទំហំសមល្មមសម្រាប់ប្រើប្រាស់ក្នុងទីប្រជុំជន
ក្រៅពីមានតម្លៃសមរម្យ ពពួករថយន្តប៉ុង 1 ក៏អាចជួយ
សន្សំសំចៃប្រេងបានផងដែរ។

**រថយន្តប៉ុងមួយក៏ត្រូវបានគេបែងចែកជា 2 ផងដែគឺ
ប៉ុងមុខដែលប្រើកម្លាំងកង់ 2 ខាងមុខ FWD
( Front Wheels Drive ) និង
ប៉ុងក្រោយ ប្រើកម្លាំងកង់ 2 ខាងក្រោយ RWD
( Rear Wheels Drive )

*ប៉ុង 2 : ជាប្រភេទរថយន្តដែលប្រើកម្លាំងកង់ទាំង 4
ឬហៅថា 4WD ( Four Wheels Drive )
ដើម្បីអូសទាញរថយន្ត។ រថយន្តពពួកនេះភាគច្រើន
គឺជារថយន្ត SUV ធំៗ និងរថយន្ត Pickup ( កន្លះបាំង )
សម្រាប់ប្រើប្រាស់ក្រៅទីប្រជុំជន និងផ្លូវមានចំណោត
និងប្រើសម្រាប់ដឹកអីវ៉ាន់ផងដែរ។

មើលលែងចង់ស្គាល់!!Highlander អាប់ដេតជំនាន់ថ្មីឆ្នាំ 2021!———Suv សំណព្វចិត្តរបស់ប្រជាជនកម្ពុជា Toyota Highlander បានធ្វើកា...
27/05/2020

មើលលែងចង់ស្គាល់!!
Highlander អាប់ដេតជំនាន់ថ្មីឆ្នាំ 2021!
———
Suv សំណព្វចិត្តរបស់ប្រជាជនកម្ពុជា Toyota Highlander
បានធ្វើការអាប់ដេតរូបរាងជំនាន់ថ្មីឆ្នាំ 2021 អោយមានភាព
ហំហួន និងកាចជាមុនជាមួយនឹង option XSE បែប sport
ទោះបីជាបើកបរនៅស្ថានភាពផ្លូវយ៉ាងណាក៏ដោយ។
គេរំពឹងថាវាអាចនឹងចេញលក់ក្នុងតម្លៃប្រហែល 42,000$

ចំណុចសំខាន់ :
- ម៉ាស៊ីនសាំង 3.5L V6 កម្លាំង 295hp
- ប្រអប់លេខ 8 វគ្គអូតូ
- បាស JBL 11 គ្រាប់
- កម្រិតស៊ីសាំង
- ប្រព័ន្ធហ្វ្រាំងអូតូពេលមានអាសន្ន
- អេក្រង់ Touchscreen 12.3 inch
- Android Auto, Apple Car Play

Mercedes Benz X-Class x EXY Extreme
24/05/2020

Mercedes Benz X-Class x EXY Extreme

ល្បីសុខៗ ហេតុអ្វីបានជាគេឈប់ផលិត Hummer ? នេះជារឿង 11 យ៉ាងដែលអ្នកមិនបានដឹងអំពី Hummer !_____________- ឆ្នាំ 1980 ដំបូងឡើយ...
21/05/2020

ល្បីសុខៗ ហេតុអ្វីបានជាគេឈប់ផលិត Hummer ?
នេះជារឿង 11 យ៉ាងដែលអ្នកមិនបានដឹងអំពី Hummer !
_____________

- ឆ្នាំ 1980 ដំបូងឡើយ Hummer គឺជាជារថយន្តចល័តក្នុងសមរភូមិរបស់កងទ័ពសហរដ្ធអាមេរិចជំនួសអោយ Jeep
- ឆ្នាំ 1991 ជនស៊ីវិលដំបូងគេដែលមានសិទ្ធប្រើប្រាស់ Hummer គឺតួអង្គ Rambo។ដែលពេលនោះ គាត់បានជាប់ចិត្ត
ជាមួយនឹង Humvees រួចក៏បានស្នើរសុំអោយ AM General
ធ្វើអ្វីម្យ៉ាងជាមួយនឹងសំណើររបស់គាត់។
- មិនបង្អង់យូរ GM ក៏បានឯកភាពភ្លាមក្នុងការផលិត រថយន្ត Humvees ពិសេសមួយគ្រឿងសម្រាប់តួអង្គ Rambo
ហើយរួមជាមួយនឹងអក្សរ Terminator លើរថយន្តផងដែរ។
- ឆ្នាំ 1992 GM ចាប់ផ្តើមផលិតរថយន្ត Hummer ម៉ូដែល H1 លក់លើទីផ្សារដោយយកគម្រូតាម Humvees របស់កងទ័ព
- ពេលចេញលក់ដំបូង Hummer H1 មានតម្លៃ 100,000$ ឬស្មើរហ្នឹង 180,000$ សព្វថ្ងៃ ឬតម្លៃប្រហែល 400,000$ នៅស្រុកខ្មែរ
- ក្នុងរយះពេលមួយឆ្នាំ Hummer បង្ហាញខ្លួនជាង 30 រឿងរបស់
Hollywood នឹងវីដេអូចម្រៀងរាប់មិនអស់
- Hummer ជំនាន់ទី2 ឈ្មោះ H2 ផលិតឆ្នាំ 2002 ចូលខ្លួនមកជំនួស Hummer H1 ធ្វើអោយកេរ្ត៍ឈ្មោះ Hummer កាន់តែល្បី
- ទន្ទឹមនឹងការស្រលាញ់ចូលចិត្ត Hummer គឺជាសត្រូវរបស់សកម្មជនបរិស្ថាន ដោយសារការស៊ីសាំងដ៍លើសលប់របស់វា
- សង្គ្រាមបាននាំអោយ Hummer ល្បី តែសង្គ្រាមក៏បានពន្លិច Hummer ទៅវិញដែរ។ សង្គ្រាមនៅ អីរ៉ាក់ បានធ្វើអោយតម្លៃប្រេងឆៅហក់ឡើងខ្ពស់ ធ្វើអោយរថយន្តស៊ីសាំងខ្លាំងដូច Hummer ត្រូវគេខ្លាចរអារ
- ដើម្បីស្រោចស្រង់ Hummer ក្រុមហ៊ុន GM បានបញ្ចេញ Hummer ជំនាន់ទី 3 H3 ដែលមានរូបរាងតូចជាងមុន ស៊ីសាំងតិចជាងមុន តែក៏ហួសពេលដូចគ្នា ព្រោះកេរ្ត៍ឈ្មោះរបស់វាបានសាបរលាបបាត់ទៅហើយ
- ជាមួយនឹងវិបត្តិសេដ្ធកិច្ចពិភពលោកផង នៅឆ្នាំ 2010 GM ក៏បានលក់បុត្រសម្ព័ន្ធ Hummer ទៅអោយ ក្រុមហ៊ុនផលិតរថយន្តធន់ធ្ងន់ចិន ហើយក៏បិទរោងចក្ររួចបញ្ឈប់សង្វាក់ផលិតកម្មពីពេលនោះមក



ប្រភព : Bussiness Insider

ស្គាល់ Hummer ទេ ? មានដឹងទេថាហេតុអ្វីបានជា Hummer ល្បី ?ហើយមូលហេតុអ្វីបានជាគេឈប់ផលិត ? ចម្លើយនឹងបង្ហាញយប់នេះ !
20/05/2020

ស្គាល់ Hummer ទេ ?
មានដឹងទេថាហេតុអ្វីបានជា Hummer ល្បី ?
ហើយមូលហេតុអ្វីបានជាគេឈប់ផលិត ?

ចម្លើយនឹងបង្ហាញយប់នេះ !

តើប្រឡងយកបណ្ណបើកបរត្រូវការឯកសារអ្វីខ្លះ???---ដើម្បីដាក់ពាក្យប្រឡងយកបណ្ណបើកបរបានបងប្អូនយើងត្រូវមានឯកសារ៖*១. អត្តសញ្ញាណប័ណ...
19/05/2020

តើប្រឡងយកបណ្ណបើកបរត្រូវការឯកសារអ្វីខ្លះ???

---

ដើម្បីដាក់ពាក្យប្រឡងយកបណ្ណបើកបរបានបងប្អូនយើងត្រូវមានឯកសារ៖
*១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
*២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់ ឬនៅមណ្ឌលសុខភាពដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល)
*៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់)
(*៤. និងលិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀនបើកបរ ក្នុងករណីប្រឡងបណ្ណប្រភេទ គ ឃ និង ង។)

ទីតាំង៖
- ភ្នំពេញ៖ នៅអង្គភាពផ្តល់បណ្ណបើកបរ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថិតនៅផ្លូវ៥៩៨ (ផ្លូវឯកឧត្តម ជាសុផារ៉ា) ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ចម្ងាយប្រមាណ៧០០ម៉ែត្រ ពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ទល់មុខបុរីជីបម៉ុង៥៩៨)
- មន្ទីរសាធារណការ និងដឹកជញ្ជូន ទាំង២៤ខេត្ត ផ្សេងទៀត
(ចំណែកឯមណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និង២ សម្រាប់តែការផ្តល់សេវាប្តូរ និងពន្យារបណ្ណបើកបរប៉ុណ្ណោះ)

ពេលវេលាផ្តល់សេវា៖
- ថ្ងៃចន្ទ ដល់ សៅរ៍
- ម៉ោង៨:០០ព្រឹក ដល់ ៥:០០ល្ងាច

ទ្រឹស្តីនៃការបើកបរ ធ្វើតេស្តសាកល្បង (Cambodia Driving Rules) ៖
- App Store: https://dr.mpwt.gov.kh/ios
- Play Store: https://dr.mpwt.gov.kh/android

មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ 015 92 90 90 | 085 92 90 90 | 067 92 90 90

ប្រភព : ក្រសួងសាធារណការ និងដឹកជញ្ចូន

បើថ្ងៃណាមួយខ្ញុំធ្លាក់ខ្លួនជិះ Raptor តើអ្នកទាំងអស់គ្នានៅរាប់អានខ្ញុំទេ ?
19/05/2020

បើថ្ងៃណាមួយខ្ញុំធ្លាក់ខ្លួនជិះ Raptor
តើអ្នកទាំងអស់គ្នានៅរាប់អានខ្ញុំទេ ?

បាត់មុខ 6 ឆ្នាំ! ទីបំផុត Toyota Venzaបង្ហាញខ្លួនជាថ្មី ជាមួយរូបរាងស៊ីវីល័យជាងមុន!!——ក្រោយពីខកខានក្នុងការបង្ហាញខ្លួនតាំងព...
19/05/2020

បាត់មុខ 6 ឆ្នាំ! ទីបំផុត Toyota Venza
បង្ហាញខ្លួនជាថ្មី ជាមួយរូបរាងស៊ីវីល័យជាងមុន!!

——

ក្រោយពីខកខានក្នុងការបង្ហាញខ្លួនតាំងពីឆ្នាំ 2015 មក
Toyota បានដាក់បង្ហាញ Vneza ជំនាន់ថ្មីរបស់ខ្លួន
ឆ្នាំ 2021 ដំណាលគ្នានឹង Toyota Sienna ដែរ
ហើយ Toyota អាចនឹងបញ្ចេញលក់នៅខ្ទង់ខែ 8
ត្រលប់មកវិញលើកនេះ Toyota បានបំពាក់តែអាគុយ
Hybrid ប៉ុណ្ណោះអោយទៅ Venza។ រួនជាមួយនឹងរូបរាង
បែបស៊ីវីល័យ និងបច្ចេកវិទ្យាទំនើបៗ។ ត្បិតថា Toyota
មិនទាន់បង្ហើបអំពីតម្លៃក្តី តែគេរំពឹងថា SUV ដែលមានទំហំ
ធំជាង Rav4 និង តូចជាង Highlander មួយគ្រឿងនេះ
មានតម្លៃប្រហែល 3-4 ម៉ឺនដុល្លារ ( តម្លៃបរទេស )
និងមានជម្រើស Option : LE, XLE និង Limited៕



ប្រភព : CarAndDriver

មិនទាន់បានជិះអា Ranger Raptor ក្តៅគូទផង Ford ចេញ Thunder Edition មួយទៀតបាត់ក្រោយពីទទួលបានជោគជ័យក្នុងការបញ្ចេញលក់ត្រកូល R...
18/05/2020

មិនទាន់បានជិះអា Ranger Raptor ក្តៅគូទផង
Ford ចេញ Thunder Edition មួយទៀតបាត់

ក្រោយពីទទួលបានជោគជ័យក្នុងការបញ្ចេញលក់
ត្រកូល Ranger Raptor Edition រួចមក។ Ford
បាននឹងកំពុងសម្រិតសម្រាំងដៃជើងផលិត Ranger
Edition មួយបែបទៀតឈ្មោះថា Thunder Edition
ដើម្បីតម្រូវចិត្តអ្នកនិយមស្រលាញ់រថយន្ត Pick-up។
រថយន្ត Ford Ranger Edition បានបំពាក់ជាមួយនឹង
គ្រឿងបន្ថែមពណ៍ខ្មៅលើរូបរាងដើមយ៉ាងលេចធ្លោ។
គេរំពឹងថា Ford និងផលិត Ranger Thunder Edition
នេះតែ 4,500 គ្រឿងប៉ុណ្ណោះក្នុងពិភពលោក៕



ប្រភព : CarBuzz

Sienna ឆ្នាំ 2021 បង្អួតរាងថ្មីស្អាតអស់ទាស់!!បន្ទាប់ពីបង្ហាញខ្លួនបាន 10 ឆ្នាំ។ Sienna ដែលជា Minivan ដ៍ពេញនិយមរបស់ Toyota...
18/05/2020

Sienna ឆ្នាំ 2021 បង្អួតរាងថ្មីស្អាតអស់ទាស់!!

បន្ទាប់ពីបង្ហាញខ្លួនបាន 10 ឆ្នាំ។ Sienna ដែលជា Minivan ដ៍ពេញនិយមរបស់ Toyota បានបង្ហាញរូបរាងថ្មី មានលក្ខណៈហំហួន មាំមួន អមជាមួននិងភ្លើង Led មុតស្រួចជាងមុន។

Toyota ក៏បានបង្ហាញនូវជម្រើស option ដំបូងចំនួន 3 គឺ XSE, LE ឬ XLE និង Platinum ផងដែរដោយសុទ្ធសឹងតែជាម៉ាស៊ីនកូនកាត់ Hybrid។



ប្រភព : CarBuzz

Legendary SUV ត្រលប់មកវិញហើយ ...
09/03/2020

Legendary SUV ត្រលប់មកវិញហើយ ...

Ford Bronco ដែលជា Legendary នៃ SUV ទ្វារ 2 កាលពីជាង 20 ឆ្នាំមុនត្រូវបាន Ford ប្រកាសបញ្ឈប់សង្វាក់ផលិតកម្មដោយ មិនមានហេតុផលជាក់លាក់...

2020 តទៅជាយុគរបស់របស់រថយន្តអគ្គិសនី ...
09/03/2020

2020 តទៅជាយុគរបស់របស់រថយន្តអគ្គិសនី ...

បើកទំព័រឆ្នាំ 2020 នេះ យើងឃើញថាក្រុមហ៊ុនផលិតរថយន្តធំៗ បាននឹងកំពុងងាកមកផលិតរថយន្តអគ្គិសនីវិញ ដើម្បីផ្គត់ផ្គ...

Address


Alerts

Be the first to know and let us send you an email when Larnkh posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Larnkh:

  • Want your business to be the top-listed Media Company?

Share