CTV8 ព័ត៌មាន

  • Home
  • CTV8 ព័ត៌មាន

CTV8 ព័ត៌មាន ព័ត៌មាន សង្គម សេដ្ឋកិច្ច កីឡា និង ទាន់ហេតុការណ៍ ទាំងក្នុងនិងក្រៅស្រុក

អ្នកនាំពាក្យ៖ទាហានថៃដើរចូលដីកម្ពុជារំលោភកិច្ចព្រមព្រៀងហើយជាន់មីនដែលសល់ពីសម័យសង្គ្រាម=============រាជធានីភ្នំពេញ នាថ្ងៃទី...
20/07/2025

អ្នកនាំពាក្យ៖ទាហានថៃដើរចូលដីកម្ពុជារំលោភកិច្ចព្រមព្រៀងហើយជាន់មីនដែលសល់ពីសម័យសង្គ្រាម
=============
រាជធានីភ្នំពេញ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសច្រានចោលការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីន។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងគ្រោះថ្នាក់ដោយសារមីនរបស់ទាហានថៃចំនួនបីនាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

គួររំលឹកផងដែរថា កម្ពុជាតែងតែបានដាស់តឿនឱ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវការឯកភាពគ្នាលើតម្រាយផ្លូវសម្រាប់ការដើរល្បាត ដោយសារតែតំបន់ទាំងនេះនៅមានគ្រាប់មីនមិនទាន់ផ្ទុះជាច្រើន ដែលសូម្បីតែប្រជាពលរដ្ឋកម្ពុជាក៏ត្រូវបានរងគ្រោះផងដែរ។

ជាក់ស្តែងទាហានថៃបានលើ្មសការឯកភាព ដែលបានចែងក្នុងអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០០(MOU-2000) ហើយបានធ្វើការដើរល្បាតខុសពីតម្រាយផ្លូវចាស់របស់ខ្លួន ដោយបង្កើតតម្រាយផ្លូវថ្មីទៅក្នុងតំបន់ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា នេះបើផ្អែកតាមផែនទីមាត្រដ្ឋាន១/២០០.០០០ ដែលជាលទ្ធផលនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ រហូតទទួលគ្រោះថ្នាក់ដោយសារការផ្ទុះគ្រាប់មីនដែលជាសំណល់ពីសង្គ្រាម។

ការគោរពអធិបតេយ្យ និងច្បាប់អន្តរជាតិមិនអាចបានតែនិយាយ ដោយមិនមានសកម្មភាពនោះទេ ដូច្នេះ កម្ពុជាអំពាវនាវឱ្យភាគីថៃអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ MOU-2000 និងប្រើប្រាស់ឱ្យបានពេញលេញនូវយន្តការច្បាប់អន្តរជាតិ ក្នុងនោះរួមមានតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងការដោះស្រាយជម្លោះព្រំដែននៃប្រទេសទាំងពីរ ដើម្បីនាំមកនូវសន្តិភាពពិតប្រាកដ និងយូរអង្វែង ព្រមទាំងទប់ស្កាត់ការគ្រោះថ្នាក់ ឬការបាត់បង់ជីវិតប្រជាពលរដ្ឋស្លូតត្រង់។

ជាមួយគ្នានេះ ឧប្បត្តិហេតុខាងលើក៏បានចោទជាសំណួរផងដែរ ថាតើថ្នាក់ដឹកនាំយោធាថៃមានចេតនាអ្វីឱ្យពិតប្រាកដ ដែលសុខចិត្តបញ្ជូនទាហានរបស់ខ្លួនឱ្យដើរល្បាតខុសតម្រាយផ្លូវ បើទោះបីជាដឹងមុនហើយថា ពួកគេអាចប្រឈមនឹងគ្រោះថ្នាក់ដោយសារមីនដែលជាសំណល់ពីសង្គ្រាម ហើយដែលកម្ពុជាតែងតែបានដាស់តឿនជារឿយៗ ឬមួយនេះជាការប៉ុនប៉ងដើម្បីបង្កឱ្យមានភាពតានតឹង ដែលអាចរុញច្រានស្ថានការណ៍ឱ្យប្រឈមមុខដាក់គ្នា។

ក្រសួងការពារជាតិបន្តអំពាវនាវឱ្យភាគីថៃ បញ្ឈប់រាល់សកម្មភាពទាំងឡាយណា ដែលបំពានមកលើបូរណភាពទឹកដីរបស់កម្ពុជា និងជៀសវាងទង្វើដែលគំរាមកំហែងដល់ការរក្សាសន្តិភាពនៅតាមបណ្តោយព្រំដែន។
ក្នុងនាមជាប្រទេសមួយដែលរងគ្រោះដោយសារមីន កម្ពុជាបានដើរតួនាទីយ៉ាងសកម្មក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។

កម្ពុជាត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ដោយសហគមន៍អន្តរជាតិ មិនត្រឹមតែចំពោះជោគជ័យក្នុងការបោសសម្អាត និងកម្ទេចចោលមីនប្រឆាំងមនុស្សគ្រប់ប្រភេទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកជាច្រើនដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ ក្នុងការបោសសម្អាតមីននៅតាមបណ្តាប្រទេសដែលបាន និងកំពុងរងគ្រោះដោយសារសង្គ្រាម។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បញ្ជាក់ជាថ្មីការគាំទ្រទាំងស្រុងចំពោះជំហររបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ក្នុងនោះរួមទាំងការយកប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ព្រមទាំងប្តេជ្ញាឥតងាករេដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់សូម្បីតែមួយមីលីម៉ែត្រ ទោះក្នុងតម្លៃណាក៏ដោយ៕

សម្តេចតេជោហ៊ុន សែនផ្តាំទៅ ថាក់ស៊ីន កុំលើកតម្កើងខ្លួនឯងខ្ពស់ពេក ខ្ញុំនិយាយជាមួយអ្នកឯងនាំចង្រៃខ្លួនទេ ============(ភ្នំពេញ...
20/07/2025

សម្តេចតេជោហ៊ុន សែនផ្តាំទៅ ថាក់ស៊ីន កុំលើកតម្កើងខ្លួនឯងខ្ពស់ពេក ខ្ញុំនិយាយជាមួយអ្នកឯងនាំចង្រៃខ្លួនទេ
============
(ភ្នំពេញ) ៖ នាព្រឹកថ្ងៃអាទិត្យទី២០កក្កដានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារលើបណ្តាញសង្គមថា៖
ខ្ញុំសូមផ្តាំទៅ ថាក់ស៊ីន វិញថា ខ្ញុំទេដែលជាអ្នកមិនចង់និយាយជាមួយ ថាក់ស៊ីន ចាប់តាំងពីកូនស្រីរបស់អ្នកឯងព្រហើន និងមើលងាយខ្ញុំមក ហើយលើសពីនោះខ្ញុំក៏មិនចង់និយាយជាមួយអ្នកធ្លាប់មានទោស ហើយក៏នឹងកំពុងត្រៀមជាប់ទោសបន្ថែមទៀតផងដែរ ដូច្នេះកុំលើកតម្កើងខ្លួនឯងខ្ពស់ពេក ខ្ញុំនិយាយជាមួយអ្នកឯងនាំចង្រៃខ្លួនទេ !។

ជាការកត់សំគាល់របស់ខ្ញុំ ចាប់តាំងពី ថាក់ស៊ីន ចូលពាក់ព័ន្ធនយោបាយថៃមក ថៃមានភាពច្របូកច្របល់ខ្លាំងតាំងពីមុនរដ្ឋប្រហារ២០០៦មកម្លេះ ហើយខ្ញុំក៏មិនចង់លើករឿងអ្នកឯងប្រមាថធ្ងន់ៗលើព្រះមហាក្សត្រថៃដែរ វាជាសម្តីអាក្រក់អាក្រីខ្លាំងពេក មិនសមខ្ញុំនិយាយទេ នាំតែធ្វើឲ្យប៉ះពាល់ដល់ព្រះជេស្តាព្រះមហាក្សត្រថៃ ប៉ុន្តែគ្នាអ្នកឯងទទួលស្គាល់ថាពិតជាមានមែន។

ប៉ុន្មានថ្ងៃមុនលោកនិយាយថា អ្នកដឹកនាំកម្ពុជាពុំមានសីលធម៍ទេ។ នេះជាការប្រមាថដ៏ធ្ងន់ធ្ងដូចកូនស្រីលោកប្រមាថមេដឹកនាំកម្ពុជាថា គ្មានវិជ្ជាជីវៈដែលជាមូលហេតុធ្វើឲ្យមានការខឹងសម្បាពីប្រជាជនកម្ពុជា។

ខ្ញុំចង់សួរលោកថា បើខ្ញុំអត់សីលធម៍ ហេតុអ្វីបានជាលោកពឹងពាក់ខ្ញុំអស់រយៈពេល១៩ឆ្នាំ (2006-2025) លោកស្តាប់ការទូន្មានរបស់ខ្ញុំរហូតហៅខ្ញុំថាជាមេ០១។

លោកចាំបានទេ ការរៀបចំគណបក្សភឿថៃ ដើម្បីចូលរួមបោះឆ្នោតឆ្នាំ២០១១ ក្រៅពីគំនិតមួយចំនួននៅមានទ្រឹស្តីមួយគឺ (ថាក់សុីនគិត ភឿថៃធ្វើ) នោះហើយជាទ្រឹស្តី ហ៊ុន សែន ដែល ខ្ញុំគួរតែរំលឹកដល់លោក។

នៅមានរឿងច្រើនណាស់ដែលខ្ញុំមិនទាន់និយាយរាប់ទាំងការតែងតាំងសមាជិករដ្ឋាភិបាលផងដែរ

ការចោទប្រកាន់ថា លោកដឹកនាំបក្សភឿថៃគឺជារឿងពិត រាប់ទាំងការក្បត់ជាមួយភូមិចាយថៃ គឺជាគំនិតលោកទាំងអស់ មិនមែនជាគំនិតអ៊ុងអុីនទេ ៕

20/07/2025

អតីតមេដឹកនាំហ្វីលីពីនពីបុរសដែលមានឥទ្ធិពលបំផុត​ ធ្លាក់ខ្លួនពិការ ក្រោយចាប់ខ្លួនបញ្ជូនទៅកាន់តុលាការអន្តរជាតិICC
===========
#ពត៌មានថ្មីៗ #ពត៌មានសង្គម #ពត៌មានទាន់ហេតុការណ៍

20/07/2025

មហាជនច្រើនម៉ឺននាក់ចូលរួមច្រៀងចម្រៀងជាតិដើម្បីផ្ដល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ

#ពត៌មានថ្មីៗ #ពត៌មានសង្គម #ពត៌មានទាន់ហេតុការណ៍

19/07/2025

អាវុធហត្ថរាជធានីភ្នំពេញបំបែកសំណុំរឿងករណីឃាតកម្មវាយសម្លាប់ប្លន់យកទ្រព្យសម្បត្តិ
កាលពីវេលាម៉ោង០៥.៤០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុច ផ្លូវOCIC ក្រុមទី១ ភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

19/07/2025

ទិដ្ឋភាពនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកនារសៀលថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២៥នេះ ប្រកួតបាល់ទាត់កៀរគមូលនិធិគាំទ្រដល់កងកម្លាំងឈរជើងការពារទឹកដីនៅតំបន់ជួរមុខ។

កម្មវិធីប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

#ប្រកួតបាល់ទាត់កៀរគមូលនិធិគាំទ្រដល់កងកម្លាំងឈរជើងការពារទឹកដីនៅតំបន់ជួរមុខ

គណៈបញ្ជាការឯកភាពខេត្តត្បូងឃ្មុំ បើកប្រតិបត្តិការបង្ក្រាបទីតាំងឧក្រិដ្ឋកម្មអនឡាញ នៅកាស៉ីណូជិតច្រកត្រពាំងផ្លុង ចាប់ខ្លួនមន...
19/07/2025

គណៈបញ្ជាការឯកភាពខេត្តត្បូងឃ្មុំ បើកប្រតិបត្តិការបង្ក្រាបទីតាំងឧក្រិដ្ឋកម្មអនឡាញ នៅកាស៉ីណូជិតច្រកត្រពាំងផ្លុង ចាប់ខ្លួនមនុស្ស៤៤៥នាក់
========
(ត្បូងឃ្មុំ) ទីតាំងជង្រុកឧក្រិដ្ឋកម្មអនឡាញមួយកន្លែង នៅកាស៉ីណូ XAMAT ភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជិតច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បើកប្រតិបត្តិការបង្ក្រាបនៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។

លទ្ធផល រកឃើញបុគ្គលិកសរុបរួម៤៤៨នាក់ ស្រី១៤៤នាក់ ក្នុងនោះមាន ជនជាតិវៀតណាម សរុប៣៥០នាក់ ស្រី១០៤នាក់ និងជនជាតិខ្មែរសរុប៩៨នាក់ ស្រី៤០នាក់ ព្រមទាំងសម្ភារបម្រើបទល្មើស ឆបោកតាមអនឡាញ Online Scam។

ជាចំណាត់ការ បុគ្គលិកជាជនជាតិវៀតណាម និងជនជាតិខ្មែរ ត្រូវបានឃាត់ខ្លួនដោយកម្លាំងចម្រុះ ក្រោមសម្របសម្រួលពី ព្រះរាជអាជ្ញា បានធ្វើការសាកសួរ និងបន្តឃាត់ខ្លួនទុកនៅនឹងទីតាំងខាងលើតែម្តងដោយសាររបុគ្គលិកមានចំនួនច្រើន និងមានដាក់កម្លាំងចម្រុះដើម្បីការពារនៅជុំវិញទីតាំង។

លុះព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដឹកនាំសម្របសម្រួលកម្លាំងចម្រុះស្នងការដ្ឋាននគរបាល និងកងរាជអាវុធហត្ថខេត្ត បានបន្តអនុវត្តតាមនីតិវិធី រួមមានការសួរនាំ និងពិនិត្យសារធាតុញៀនលើជនជាតិវៀតណាម និងជនជាតិខ្មែរទាំងអស់ ៕

19/07/2025

EU ចោទពូទីថាបានប្រើប្រាស់អាវុធគីមីវាយប្រហារអ៊ុយក្រែនបើតាការអោយដឹងពីចារកម្មអាល្លឺម៉ង់ និងហូឡង់

===========
#ពត៌មានថ្មីៗ #ពត៌មានសង្គម #ពត៌មានទាន់ហេតុការណ៍

រៀបគម្រោងធ្វើសកម្មភាពវាយប្រហារទៅលើគូទំនាស់ត្រូវជាប់ខ្នោះរបស់សមត្ថកិច្ចក្រុងច្បាមន(កំពង់ស្ពឺ)៖ ក្មេង​ទំនើង​មួយក្រុមមានគ្ន...
19/07/2025

រៀបគម្រោងធ្វើសកម្មភាពវាយប្រហារទៅលើគូទំនាស់ត្រូវជាប់ខ្នោះរបស់សមត្ថកិច្ចក្រុងច្បាមន

(កំពង់ស្ពឺ)៖ ក្មេង​ទំនើង​មួយក្រុមមានគ្នា៤​នាក់​ត្រូវ​បានកម្លាំង​នគរបាល​ក្រុង​ច្បារមន ឃាត់ខ្លួន​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ លី​ហួរ ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ចាស់ សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខណៈ​ដែល​ក្រុម​ក្មេង​ទំនើង​ទាំង​នោះ​ កំពុង​តែ​ត្រៀម​ធ្វើ​សកម្មភាព វាយបក​ទៅ​លើ​គូទំនាស់​។

ក្រុមក្មេងទាំងនេះត្រូវបានឃាត់ខ្លួន​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្ទះសំណាក់ យីហោ​លី​ហួរ ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ផ្សារ​ចាស់ សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

នគរបាល​ក្រុង​ច្បារមន​បាន​និយាយ​ឱ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ខាងលើ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ បាន​ចុះ​ធ្វើ​រដ្ឋបាល​តាម​បន្ទប់​ជួល ផ្ទះ​សំណាក់ ក្នុងភូមិ​សាស្ត្រ​ខាងលើ។ លុះ​ធ្វើ​ទៅ​ដល់​ចំណុច​ផ្ទះសំណាក់ យីហោ លី​ហួរ ក៏​បាន​ប្រទះ​ឃើញ​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​ដែល​មាន រហ័ស​នាម​ថា JBK (​ចំបក់ ស៊េរី​ចាស់​) មាន​គ្នា​ចំនួន​០៤ នាក់ ក៏​ឃាត់​សួរនាំ​តែ​ម្តង​។

មន្ត្រីនគរបាល​ក្រុង​ច្បារមន​បាន​បន្ត​ឱ្យ​ដឹង​ថា ក្រុម​ក្មេង​ទំនើង​ដែល​ឃាត់​បាន ទី​១.​មានឈ្មោះ​ប៉ូ រ៉ុ​ង​រ៉ា​ក​ឌី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​វ​ល្លិ៍​ស ឃុំ​វ​ល្លិ៍​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ទី​២.​ឈ្មោះ​ជោ​ន លី​ន​ខេន ភេទ​ប្រុស អាយុ​១៧ ឆ្នាំ រស់នៅ​ភូមិ​វ​ល្លិ៍​ស ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ទី​៣.​ឈ្មោះ​សៀ​ក ឈី​ន​ឡុ​ង ភេទ​ប្រុស អាយុ​១៦ ឆ្នាំ​រស់​ភូមិ​ព្រៃ​កោះ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ និង​ទី​៤.​ឈ្មោះ​សុផល ផា​នុ​ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ខោ​ប សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កំពុង​ដេក​ជុំ​គ្នា​ក្នុង​បន្ទប់​ផ្ទះសំណាក់​ខាងលើ​។

នគរបាល​ក្រុង​ច្បារមន​បាន​បញ្ជាក់​ថា ក្រោយ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង នគរបាល​ដកហូត​វត្ថុ​តាង​មាន កាំបិត​ផ្គាក់​ដង​វែង​០១​ដើម,កាំបិត​ផ្គាក់ ខ្លី​០១​ដើម,ដាវ១​ដើម , ម៉ូតូ​ចំនួន១ គ្រឿង​,និង​ទូរស័ព្ទ​ចំនួន២​គ្រឿង ។​ ក្រោយ​សាកសួរ​នៅ អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន ក្រុម​ក្មេង​ទំនើង​បាន​ឆ្លើយ​សារភាព​ថា កាំបិត​ផ្គាក់ និង​ដាវ​ខាងលើ ពិតជា​របស់​បក្ខពួក​ខ្លួន គឺ​ឈ្មោះ​ហេង និង​ឈ្មោះ​ចុ​ម បាន​យក​មក​ទុក​នៅ​ក្នុង​បន្ទប់ ត្រៀម​ធ្វើ​សកម្មភាព ដេញ​កាប់​កាត់សាញ និង​កាប់​ក្រុម​ដែល​ធ្លាប់​មាន​ទំនាស់​ជាមួយ​បក្ខពួក​ខ្លួន នៅ​ពេល​យប់​ៗ​។

បច្ចុប្បន្ន​ ក្រុម​ក្មេង​ទំនើង​រួម​ជាមួយ​វត្ថុ​តាង​ខាងលើ​នគរបាល​ក្រុង​ច្បារមន​បាន កសាង​សំណុំរឿង បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ ៕

19/07/2025

សង្ស័យបើកម៉ូតូកង់បីងអុយដេក រ៉េចង្កូតទៅខាងឆ្វេង រួចក៏ងាកមកវិញក៏ប៉ះជាមួយរថយន្ត
ករណីកើតហេតុវេលាម៉ោង៥ព្រឹកថ្ងៃទី១៩កក្កដានេះ។ ប៉ុន្តែមិនស្គាល់ភូមិសាស្ត្រកើតហេតុនោះ
សគមទស្សនាវីដេអូ

19/07/2025

ប្តីនាំអូនស្រីឡើងផ្ទះសំណាក់អស់លក្ខប្រព័ន្ធ
ហេតុការនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៩:១៥នាទីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។ស្ថិតនៅតាមបណ្ដោយផ្លូវ៩៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួនជនសង្ស័យម្នាក់ជា សន្តិសុខរោងចក្រ ក្នុងករណីលួចម៉ូតូ========(ខេត្តស្វាយរៀង)៖សមត្ថកិច្ចន...
19/07/2025

សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួនជនសង្ស័យម្នាក់ជា សន្តិសុខរោងចក្រ ក្នុងករណីលួចម៉ូតូ
========
(ខេត្តស្វាយរៀង)៖សមត្ថកិច្ចនគរបាលក្រុងបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់ជា សន្តិសុខរោងចក្រ ក្នុងករណីលួចម៉ូតូ នៅចំណុច បរិវេណរោងចក្រ តំបន់មេនហាតធេនសង្កាត់បាទីក្រុងបាវិត។

សមត្ថកិច្ចនគរបាលក្រុងបានអោយដឹងនៅព្រឹកថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២៥នេះថាជនសង្ស័យមានឈ្មោះ សឹង សុវណ្ណី អាយុ៤៥ឆ្នាំ ជាតិខ្មែរ មុខរបរ សន្តិសុខរោងចក្រ រស់នៅភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។

ការឃាត់ខ្លួនធ្វើឡើងនា ថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០២៥ រួមនិងវត្ថុតាង ម៉ូតូ ចំនួន០១គ្រឿង (ម៉ាកហុងដា ដ្រីមពណ៌ខ្មៅ) ជាមធ្យោបាយធ្វើសកម្មភាព ។

ប្រភពដដែលបន្តថា ក្រោយពីទទួលបានបណ្ដឹង ថានៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ មានជនសង្ស័យម្នាក់ លួចម៉ូតូរបស់ខ្លួន នៅចំណុច បរិវេណរោងចក្រ តំបន់មេនហាតធេន ស្ថិតភូមិថ្នាញ សង្កាត់បាទី ភ្លាម លោកអធិការនគរបាលក្រុង បានបញ្ចាអោយកម្លាំងជំនាញ ចុះស្រាវជ្រាវ រហូតដល់ថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០២៥ សមត្ថកិច្ចយើងបង្ក្រាបមុខសញ្ញាឈ្មោះ សឹង សុវណ្ណី រួមនិងវត្ថុតាង ម៉ូតូ ចំនួន០១គ្រឿង (ម៉ាកហុងដា ដ្រីមពណ៌ខ្មៅ) ជាមធ្យោបាយធ្វើសកម្មភាព ។

ជនសង្ស័យបានសារភាពថាខ្លួនពិតជាធ្វើសកម្មភាពលួចម៉ូតូពិតប្រាកដមែន។

បច្ចុប្បន្នកម្លាំងជំនាញនគរបាលក្រុងបាវិត បានកសាងសំណុំរឿង រួមនិងវត្ថុតាង បញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់ ៕ ដោយយឹម សុថាន

Address


Telephone

+85511458388

Website

Alerts

Be the first to know and let us send you an email when CTV8 ព័ត៌មាន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CTV8 ព័ត៌មាន:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share