Khmernote Social

  • Home
  • Khmernote Social

Khmernote Social ដំណើរ By Khmernote

ស្វាគមន៍មកកាន់កម្មវិធី "My Goal គោលដៅខ្ញុំ" កម្មវិធីនេះគឺជាការចែករំលែកបទពិសោធន៍អាជីវកម្មគ្រប់ប្រភេទទៅកាន់អ្នកទស្សនា ម្ចាស់អាជីវកម្មដែលមានបំណងចង់ផ្សព្វផ្សាយ សូមទាក់ទងលេខ 010 556 333

16/06/2025

កសិករខ្មែរ សប្បាយចិត្តខ្លាំង រំភើបភ្លេចបាយភ្លេចទឹក ក្រោយឃើញបងប្អូនខ្មែរយើងងាកមកគាំទ្របន្លែ ក៏ដូចជាផលិតផលក្នុងស្រុកដែលដាំ និងផលិតដោយកូនខ្មែរយើងច្រើន 🥰

13/06/2025

គ្រួសារគំរូ មិនទុកពេលអោយទំនេរចោល ជួយគ្នាមួយដៃមួយជើង ត្បាញក្រណាត់ជូតជើង បង្កើតបានទាំងចំណូល បង្កើតបានទាំងក្ដីសុខពីរបរសាមញ្ញៗមួយនេះ

10/06/2025

ទឹកចិត្តកូនស្រី នាំគ្នាមូលគំនិតគ្នាបង្កើតរបរលក់បាយស្រូប បាយឆា សាំងវិចព្រឹកឡើង ព្រោះអនាគតចង់បើកហាងមួយអោយម្ដាយរស់នៅសុខស្រួល

06/06/2025

ដោយសារស្រលាញ់ របរលក់កាហ្វេ និងចង់បង្ហាញពីរបស់ខ្មែរ ម្ចាស់ហាងកុំព្យូរទ័ររូបនេះ ឆ្លៀតដកទុន ១លានរៀល ទៅបើកលក់កាហ្វេ ដាក់ឈ្មោះថា រៀលកាហ្វេ ហើយវិចខ្ចប់ដោយស្មុកជំនួសថង់ប្លាស្ទិក ជួយបានទាំងបរិស្ថាន និងបានបង្ហាញពីរបស់ខ្មែរទៀត

02/06/2025

សរសើរបងប្រុសណាស់ ទោះមិនមានធនធានរៀនសូត្រគ្រប់គ្រាន់ដូចគេ តែតស៊ូធាក់កង់ រត់តុគុយទាវ ដើម្បីយកលុយរៀន រហូតចប់ ឥលូវច្នៃកូនបន្ទប់ជួលជាកន្លែងគូូរគំនូរដាក់លក់ដើម្បីរកចំណូល និងសម្រេចក្ដីស្រមៃបើកហាងលក់គំនូរមួយនាពេលអនាគត

30/05/2025

ពូកែមែនកូនខ្មែរខាងបន្ទាយមានជ័យ មានជំនាញជាអ្នកបណ្ដុះផ្សិតដោយប្រើប្រព័ន្ធសឡាទេ តែនាំគ្នាស្រាវជ្រាវបង្កើតចេញជាកង់បីអគ្គិសនី ប្រើដំបូលសឡា ផ្ដល់ប្រយោជន៍ច្រើនមិនធម្មតា

28/05/2025

ចេះប្រាកដប្រាក់រត់តាមហៅមែន របរលក់ល្ហុងនេះគាត់លក់តាំងពីជំនាន់ម្ដាយ តមកដល់គាត់ តែលក់ដាច់មិនធម្មតាលក់ថ្ងៃខ្លះដាច់ចូលដល់ ៣តោនក្នុងមួយថ្ងៃ

23/05/2025

ចេញបត់ផ្កាលក់តាំងពីរៀនវិទ្យាល័យដោយផ្ដើមពីទុន ១០ម៉ឺនរៀលខ្ចីពីឪពុកម្ដាយ បច្ចុប្បន្នក្លាយជាថៅកែវ័យក្មេងជោគជ័យបើកហាងផ្កាបានដល់ទៅ ២កន្លែង

20/05/2025

ល្អមែនទែនបងស្រីរូបនេះ មានការងារល្អ និងមានអាជីវកម្មបន្តពីគ្រួសារស្រាប់ហើយ តែគាត់ងាកមកបើកសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ កូនប្រសាស្រី ផ្ដល់ការអប់រំ ដុសខាត់ កូនៗរស់នៅក្នុងជីវិតមានគុណភាព គុណតម្លៃ និងតាមបែបបទប្រពៃណី ទំនៀមទម្លាប់ខ្មែរ

19/05/2025

ជាកូនកំព្រា ច្នៃការឈឺចាប់ពីការបាត់បង់ឪពុក​ មកចេញជាអាជីវកម្មគ្រឿងអលង្ការ ចេញលក់ដំបូងមិនមានអ្នកចង់ទិញ តែបច្ចុប្បន្នលក់ដាច់ច្រើន ហើយអាចនាំចេញទៅក្រៅប្រទេសទៀត

14/05/2025

គួរអោយសរសើរមែនទែន ហេតុតែស្រលាញ់ការរកស៊ី បងប្រុសម្នាក់នេះស្ពាយជំនាញ ស្ពាយបទពិសោធន៍ ដែលខំសន្សំពីការងារនៅបារមួយកន្លែង មកបើកអាជីវកម្មកាហ្វេ Slow Bar លក់តាមផ្លូវ លក់ដាច់ហូរហែរ

09/05/2025

នេះហើយទំពាំងស្នងឬស្សី ស្រលាញ់ចូលចិត្តទៅដើរលេង និងមើលប្រាសាទតាំងពីតូច សន្យាជាមួយខ្លួនឯងធំឡើងរៀនជំនាញណាមួយដើម្បីជួយថែ បច្ចុប្បន្នក្លាយជានិស្សិតផ្នែកបុរាណវិទ្យា ឆ្នាំទី៣ នៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

Address


Alerts

Be the first to know and let us send you an email when Khmernote Social posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khmernote Social:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share

Khmernote Business

ព័ត៌មានពាណិជ្ជកម្ម សម្រាប់មិត្តអ្នកអាន