News 007 - ញ៉ូស ០០៧

  • Home
  • News 007 - ញ៉ូស ០០៧

News 007 - ញ៉ូស ០០៧ លោក ហុង ដាវីត : ចាងហ្វាង អង្គភាព (ញ៉ូស០០៧-News007)

Telegram & Tel : 0884567575,​ 0964567575​ 📲

លោក សុខ នីន ឈ្មួញដឹកធ្យូងឱ្យអ្នកសារព័ត៌មានបញ្ចេញសារសម្លេងបញ្ជាក់ពីភាពអសមត្ថភាពរបស់រដ្ឋបាលព្រៃឈើស្រុកជីក្រែងក្នុងការការពា...
28/07/2025

លោក សុខ នីន ឈ្មួញដឹកធ្យូងឱ្យអ្នកសារព័ត៌មានបញ្ចេញសារសម្លេងបញ្ជាក់ពីភាពអសមត្ថភាពរបស់រដ្ឋបាលព្រៃឈើស្រុកជីក្រែងក្នុងការការពារព្រៃឈើ

អ៊ុក ផ្លុង សៀមរាប÷ ព្រៃឈើគឺជាធនធានធម្មជាតិ ដែលមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ជីវិតមនុស្ស និងជាជម្រកសត្វព្រៃដែលត្រូវបានគាំពារដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។ ថ្មីៗ នេះមានឈ្មួញដឹកធ្យូងអនុផលព្រៃឈើម្នាក់ឈ្មោះ សុខ នីន បានទូរស័ព្ទទៅអ្នកសារព័ត៌មាន ព្រមទាំងប្រាប់អ្នកសារព័ត៌មាន ឲ្យបញ្ជូនសារសម្លេងទៅ អ្នកសារព័ត៌មាន ដែលចូលចិត្តថតផ្ដិតយករូបភាពសកម្មភាពអ្នកដឹកធ្យូង។ សម្លេងនោះបានវាយប្រហារ ចំៗ ពីការ កាប់បំផ្លាញ់ព្រៃឈើយកមកដុតធ្វើធ្យូងនិងការដឹកជញ្ជូនធ្យូង យ៉ាងអាណាធិបតេយ្យ ដោយគ្មាន ខ្លាចញញើត រដ្ឋ បាលព្រៃឈើ និងស្ថាប័នពាក់ព័ន្ធ ដែលមានតួនាទី ការពារ និងអភិរក្សព្រៃឈើក្នុងស្រុកជីក្រែងសោះឡើយ។ ក្នុងសារសម្លេងនោះ លោក សុខ នីន បានអួតអាងថា លោកគ្រាន់តែជាឈ្មួញកណ្តាលតែប៉ុណ្ណោះលោកគ្មានបានកាប់បំផ្លាញព្រៃឈឺនោះទេ។ បើចង់ចាប់ម៉្ដេចមិនចាប់ម្ចាស់ឡដុតធ្យូង? ព្រោះម្ចាស់ឡធ្យូង ហ្នឹងហើយជាអ្នកកាប់បំផ្លាញព្រៃឈើ។ លោកបន្តថាលោក រកស៊ីមុខរបរនេះបីទៅបួនឆ្នាំហើយ បើចង់ចាប់ឡានដឹកធ្យូងរបស់ លោក មេព្រៃ និងមន្ត្រីបរិស្ថានត្រូវចាប់រើម៉ក និងឡាន សាំងយ៉ុង ដឹកធ្យូងផ្សេងៗទៀត ឲ្យអស់ សិន ចាំចាប់ឡានរបស់លោក បើមិនដូច្នោះទេច្បាស់ជា មានរឿង ជា មិនខាន ព្រោះលោក ក៏មានខ្នងដែល។ ពាក់ព័ន្ធករណីខាងលើនេះ អ្នកសារព័ត៌មាន បានបញ្ជូនសារសម្លេងរបស់លោក សុខ នីន ទៅនាយផ្នែករដ្ឋបាលព្រៃឈើ កំពង់ក្ដី លោក សូផល្លា តាមប្រព័ន្ធ telegram លោកមិនព្រម ចូលមើល ទាល់តែសោះ។ រីឯនាយសង្កាត់រដ្ឋបាល ព្រៃឈើជីក្រែង លោក វង្ស សាំងសំរិត ហៅ ហុងដា និងនាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ លោក ភោគ វីរៈ ចូលស្ដាប់សម្លេង និង មើលសំនួរ ហើយប៉ុន្តែគ្មានការបកស្រាយអ្វី ទាល់តែសោះ។ សម្ដីលោក សុខ នីន គ្មានការបកស្រាយ ពីនាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ក្តី និងខ្វាវ ប្រជាពលរដ្ឋថាដូចសុភាសិតក្នុងរឿងចៅចាក់ស្មុគ(ទំពក់រុញទៅ ទើបព្នៅជ្រុះ មានសំរាមទើបឆ្កែជុះ មានប្រឡាយ ទើបទឹកហូរ មែនហើយទើបគេថា)។
ជាចុងក្រោយប្រជាពលរដ្ឋសំណូមពរ ដល់ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តសៀមរាប គឺលោក ទៀគឹមសុទ្ធ និង ប្រធានមន្ទីរ បរិស្ថានខេត្តសៀមរាប គឺ លោក ស៊ុន គង់ មេត្តា ដាក់បទបញ្ជាឲ្យ មានប្រសិទ្ធភាព ក្នុងការបង្ក្រាប បទល្មើស ព្រៃឈើ ជាពិសេស ការ កាប់ ឈើយក មកដុតក្នុងឡ ធ្វើជា ធ្យូង និងការ ដឹកជញ្ជូន ធ្យូង ពួកគាត់ថាព្រៃឈើក្នុងដែនសហគមន៍ដែលជាជម្រក សត្វព្រៃ មួយចំនួនត្រូវបានជនខិលខូចរុករានទន្ទ្រានយក ធ្វើជា កម្មសិទ្ធិ រីឯព្រៃឈើដែលសេសសល់បាននឹងកំពុងទទួលនូវការគំរាមកំហែងកាប់មកដុតក្នុងឡ ធ្វើជាធ្យូង ប្រជាពលរដ្ឋ ព្រមានថា ប្រសិនបើគ្មានវិធានការ ទប់ស្កាត់ការកាប់ព្រៃឈើយក ទៅដុតធ្យូង និងការដឹកជញ្ជូនធ្យូងឲ្យ មានប្រសិទ្ធភាព ទេព្រៃឈើក្នុងស្រុកជីក្រែងនឹងវិនាសអន្តរាយ ជាមិនខាន។ (បើ គ្មានអ្នកដុត គឺគ្មានអ្នកដឹក)(បើគ្មានអ្នកដឹក គឺគ្មានអ្នកដុត){ព្រៃឈើសល់}៕

24/07/2025

🙏🙏

សូមគោរពគាំទ្រ ចំណាត់ការរបស់សម្តេចធិបតី លើករណីបង្គ្រាប់បទល្មើសអនឡាញ ( ONLINE SCAM) និង​ បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ទូទា...
18/07/2025

សូមគោរពគាំទ្រ ចំណាត់ការរបស់សម្តេចធិបតី លើករណីបង្គ្រាប់បទល្មើសអនឡាញ ( ONLINE SCAM) និង​ បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ទូទាំងប្រទេស ។🇰🇭🇰🇭

Breaking:   ទីបំផុត អាមេរិក បានសម្រេចដាក់ពន្ធ ៣៦ ភាគរយ លើទំនិញពីកម្ពុជា។ ការសម្រេចនេះ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែសីហា ឆ្នាំ...
08/07/2025

Breaking: ទីបំផុត អាមេរិក បានសម្រេចដាក់ពន្ធ ៣៦ ភាគរយ លើទំនិញពីកម្ពុជា។ ការសម្រេចនេះ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះហើយ ដែលពីមុន ៤៩ ភាគរយ...

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចយកពន្ធលើទំនិញកម្ពុជា ក្នុងអត្រា ៣៦% ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែសីហា តទៅ។ នេះបើតាមលិខិតរបស់លោក ដូណាល់ ត្រាំ ផ្ញើជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត កាលពីយប់ថ្ងៃទី៧ ខែកក្កដា។

សូមជម្រាបជូនថាបណ្ដាប្រទេសអាស៊ានផ្សេងទៀត ដែលអាមេរិកកំណត់យកពន្ធខ្ពស់ជាងកម្ពុជា រួមមាន ឡាវ និង មីយ៉ាន់ម៉ា ៤០%, ខណៈប្រទេសថៃ ៣៦%, ឥណ្ឌូនេស៊ី ៣២%, ម៉ាឡេស៊ី ២៥%៕

ដីគម្របព្រៃឈើរដ្ឋក្នុងឃុំ ល្វែងឫស្សីកំពុងតែ ត្រូវបានជនខិលខូចសំរុករុករានទន្ទ្រានយក ធ្វើជា កម្មសិទ្ធិយ៉ាងអាណាធិបតេយ្យអ៊ុក ...
04/07/2025

ដីគម្របព្រៃឈើរដ្ឋក្នុងឃុំ ល្វែងឫស្សីកំពុងតែ ត្រូវបានជនខិលខូចសំរុករុករានទន្ទ្រានយក ធ្វើជា កម្មសិទ្ធិយ៉ាងអាណាធិបតេយ្យ

អ៊ុក ផ្លុង សៀមរាប ÷ ដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាដីគម្របព្រៃឈើ រដ្ឋ ក្នុងឃុំ ល្វែងឫស្សីកំពុងតែត្រូវបានជនខិលខូចរុករានទន្ទ្រានយកយ៉ាងអាណាធិបតេយ្យ ទើបអ្នកសារព័ត៌មានចុះទៅទីតាំងនានាតាមសេចក្តីជូនដំណឹងរបស់ប្រជាជនម្តងហើយម្តងទៀតដើម្បីផ្ដិតយករូបភាពនិងធ្វើការផ្សព្វផ្សាយជូនសាធារណជនជា ព័ត៌មាន។ ជាក់ស្តែងកាលពីថ្ងៃទី២០ និង៣០ ខែមិថុនា ចុងក្រោយថ្ងៃទី០២ ខែកក្កដាឆ្នាំ២០២៥ អ្នកសារព័ត៌មានបានសិក្សាឃើញថាដីព្រៃនៅចំណុចអូរសោម និងព្រៃគគីរ ស្ថិតក្នុងភូមិ តាអុង ឃុំ ល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានជន អាត្មានិយមរុករានទន្ទ្រានយក ជាច្រើនកន្លែងដោយ១កន្លែង មិន តិច ជាង៣ ហិចតានោះឡើយ អ្នកខ្លះ រុករានដោយប្រើប្រាស់ពូថៅ ផ្គាក់ ខ្លះទៀត ប្រើប្រាស់ គ្រឿងចក្រយកទៅឈូសឆាយយ៉ាងអាណាធិបតេយ្យ ។ គេ មិនដែល មានឃើញជំនាញរដ្ឋបាលព្រៃឈើឬអាជ្ញាធរ ដែនដី ណាចុះបង្រ្កាបនិងទប់ស្កាត់ ឡើយ? ។ បញ្ហាដីគម្របព្រៃឈើក្នុងឃុំល្វែងឫស្សីដដែល បុរសម្នាក់អះអាងថាខ្លួនជាមេការអេស្កាវ៉ាទ័រ ត្រូវបានគេជួលឲ្យមើល ការខុសត្រូវ នៃការវ៉ៃដីព្រៃចំនួន ២០ហិចតា នៅចំណុច ត្រាវភ្លើងឆេះ ស្ថិតក្នុង ភូមិ កកោះ ឃុំ ល្វែងឫស្សី ស្រុកជីក្រែងខេត្តសៀមរាបដែលមានឈ្មោះ ស៊ុយ ជាអ្នករត់ការ គាត់បន្តថា លោក ស៊ុយ ឲ្យលុយ ទៅ មេព្រៃ ចំនួន ១ពាន់ដុល្លារ, ឲ្យទៅមេប៉ុស្តិ៍ ៥០០ ដុល្លារ និងឲ្យទៅ មេភូមិ កកោះ ចំនួន១៥០ដុល្លារ ម៉្យាងវិញទៀត អាជ្ញាធរក្នុងស្រុកជីក្រែងសុទ្ធតែបានដឹងអស់ហើយ។ ពាក់ព័ន្ធករណីទន្ទ្រានយកព្រៃនៅចំណុចអូរសោម និងព្រៃគគីរ នាយសង្កាត់រដ្ឋបាលព្រៃឈើ កំពង់ក្តី លោក វង្ស សាំងសំរិត ហៅ (ហុង ដា) បានឆ្លើយប្រាប់ អ្នកសារព័ត៌មាន តាម ទូរស័ព្ទថាលោកមិនដែលបានទៅ ពិនិត្យមើល ទេ ចំណែកដីព្រៃ នៅ ភូមិ កកោះ លោកមិនដឹងថា តើដីនោះ ស្ថិតនៅ ក្នុង ខេត្តសៀមរាបឬក៏នៅ ខេត្តកំពង់ធំ ។ រីឯលុយចំនួន១ពាន់ ដុល្លារ លោកមិនបានទទួលពីលោក ស៊ុយ ដូចអ្វីដែលមេកាអេស្កាវ៉ាទ័របាននិយាយនោះឡើយ។ មេឃុំ ល្វែងឫស្សី លោក យុន ប្រុស ក៏បានឆ្លើយតាមទូរស័ព្ទដែលថាក្រោយពីទទួលបានសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មានថាមានការរុករាន ទន្ទ្រានយក ដី ចំណុច អូរសោម និង ព្រៃគគីរលោកបានបញ្ជា សហការីទៅ ពិនិត្យមើល ហើយ ជាលទ្ធផលសហការីរបស់លោកថាដី ទាំងនោះសុទ្ធតែជាដីចាស់ដែល ប្រជាពលរដ្ឋ ធ្លាប់អាស្រ័យផលជាច្រើន ឆ្នាំមកហើយ ប៉ុន្តែ រឿងដីនៅត្រាវ ភ្លើងឆេះ ភូមិ កកោះលោកមិនបាន ដឹងទេ។
មេប៉ុស្តិ៍នគរបាលសង្កាត់រដ្ឋបាលល្វែងឫស្សី លោក អោក ជា បានឆ្លើយតបអ្នកសារព័ត៌មាន តាមទូរស័ព្ទ ថា លោកមិនដែល ពាក់ព័ន្ធរឿង លុយកាក់ ជាមួយការឈូស ឆាយដី ព្រៃម្ដងណាឡើយ លោកបន្តថា លោក កំពុងតែរកមុខលោកស៊ុយ ដើម្បី សួរនាំឲ្យដឹង រឿងម្ដង។ មេភូមិ កកោះអ្នកស្រី ស៊ាម បានឆ្លើយថា រឿងគ្រឿងចក្រ ចូលវ៉ៃព្រៃនៅចំណុច ត្រាវភ្លើងឆេះ មាន ពិតប្រាកដ មែន ប៉ុន្តែ រឿងអ្នកស្រីទទួលលុយ១៥០ ដុល្លារពីអ្នកវ៉ៃព្រៃ អ្នកស្រីសូមបដិសេធដោយហ៊ានស្បថដាក់កូនទាំងបីនិងប្ដីសម្លាញ់ម្នាក់ផង។ ជុំវិញករណីមេការអេស្កាថា លោក ស៊ុយ រត់ការវ៉ៃព្រៃចចំណុចត្រាវភ្លើងឆេះនេះអ្នកសារព័ត៌មានមិនអាចសុំការបកស្រាយ ពី លោក ស៊ុយ ថាតើរឿងនេះពិតដូចអ្វីដែលមេការអេស្កាបាននិយាយឬយ៉ាងណានោះទេព្រោះគ្មានលេខទូរស័ព្ទរបស់លោក ស៊ុយ ។
ជាចុងក្រោយប្រជាពលរដ្ឋសំណូមពរដល់ អភិបាលខេត្ត សៀមរាបគឺ ឯកឧត្តម ប្រាក់ សោភ័ណ្ឌ និងប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប គឺ លោក ទៀ គឹម សុទ្ធ មេត្តាជំរុញ លោកអភិបាលស្រុក ជីក្រែង គឺលោក បូ ម៉េងទ្រី និង នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ក្តី គឺលោក សូរ ផល្លា ឲ្យ សហការគ្នាដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុកជីក្រែង ចុះ បង្ក្រាបនិងទប់ស្កាត់ការរុករករានទន្ទ្រានដីព្រៃរបស់រដ្ឋ ក្នុងស្រុកជីក្រែងជាពិសេស ឃុំ ល្វែងឫស្សី តែម្ដងព្រោះបច្ចុប្បន្ន ឃុំនេះមានការអភិវឌ្ឍយ៉ាងខ្លាំងខាងទន្ទ្រានដីរដ្ឋយកមកធ្វើកម្មសិទ្ធិឯកជន ក្រោមការគ្រប់គ្រងដែលមានលោកយុនប្រុសជាមេឃុំ និងលោក វង្ស សាំងសំរិត ជានាយសង្កាត់រដ្ឋបាលព្រៃឈើ ពួកគាត់បន្តថាសូម អញ្ជើញ លោកទាំងពីរ ទៅពិនិត្យដោយផ្ទាល់ដីចំណុចអូរសោម និងព្រៃគគីរ។ តើមានជនខិលខូច កំពុងទន្ទ្រាន យកមែនឬ ក៏សុទ្ធសឹងតែ ជាដីចាស់ដែល ប្រជាពលរដ្ឋធ្លាប់អាស្រ័យផលជាច្រើនឆ្នាំ? ហើយថែមទាំង ថា បាន ធ្វើជា មេ ឃុំ កុំធ្វើដូចស្ដេចកណ្ដៀរ សម្ងំនៅតែបាតដំបូក ហើយក៏ កុំធ្វើជា មេព្រៃ ដូចអា ជ័យ ចាំចំការ។ ប្រជាពលរដ្ឋ បាន ប្រមានថា ដីក្នុងឃុំ ល្វែងឫស្សី បើគ្មានការ យកចិត្តទុកដាក់ ក្នុងការ បង្ក្រាបនិងទប់ស្កាត់នោះទេធនធានធម្មជាតិដីគម្របព្រៃឈើ ទុកសម្រាប់ឲ្យ សត្វព្រៃ ជ្រកកោនដែលជាសម្បត្តិរដ្ឋនឹងក្លាយជាកម្មសិទ្ធិឯកជនឆាប់ៗនេះជឿជាក់ជាមិនខាន៕

01/07/2025

ស្អែកជួបគ្នា ស្ដាយធនធានធម្មជាតិណាស់😡😡
🌐 ភូមិ​ កកោះ​ ឃុំ​ ល្វែងឬស្សី​ ស្រុក​ ជីក្រែង​ ខេត្ត​ សៀមរាប

30/06/2025

ប៉ូលិសខេត្ដសៀមរាប ចាប់ខ្លួនបុរសបន្ទាប់ពីមានកអំពើរហិង្សានៅក្នងវត្តព្រះអង្គកងជុំ ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាបចាប់ខ្លួនពាក់ព័ន្ធករណីហិង្សា។ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ខណៈជនសង្ស័យ រត់ទៅសំងំលាក់ខ្លួនននៅក្រោយផ្សារភូមិភាគ ស្ថិតក្នុងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប។ករណីហិង្សានេះបានកើតឡើង នៅវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅក្នងវត្តព្រះអង្គកងជុំ ហៅវត្តព្រះអង្គខ្មៅ ស្ថិតក្នុងភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប។ ប្រភពបានឲ្យព័ត៌មានយើងដឹងថា នៅព្រឹកថ្ងៃចន្ទនេះ ជនសង្ស័យឈ្មោះ ពក ពេជ្រ ហៅវែង ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតភូមិគោកដូង ឃុំទឹកវិល ស្រុកពួក ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នស្នាក់នៅ វត្តព្រះអង្គកងជុំ ភូមិគោកតាចាន់ សង្កាត់ គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ ចំណែកជនរងគ្រោះឈ្មោះ ភា សំណាង ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្សថ្នាក់៣ ស្នាក់នៅអង្គការគាំពារកុមារកំព្រានិងអភិរក្ស សិល្បះវប្បធម៌អរិយ៍ធម៌នៅកម្ពុជា ស្ថិតនៅ គោគតាចាន់ សង្ហាត់គោកចក ក្រុងសៀមរាប។បច្ចុប្បន្នក្មេងរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរគន្ធបុប្ផា។ សូមបញ្ជាក់ករណីហិង្សានេះជនសង្ស័យ បានយកពូថៅប្រើអំពើហិង្សាទៅលើក្មេងកំព្រាដែលជាជនរងគ្រោះកំពុងដេកលើអង្រឹង៕

ក្រុមឈ្មួញកំពុងសម្រុកដឹកជញ្ជូនទំនិញគេចពន្ធចេញពីវៀតណាមចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនបុសមន យ៉ាងអណាធិបតេយ្យបើតាមប្រភពពីប្...
20/06/2025

ក្រុមឈ្មួញកំពុងសម្រុកដឹកជញ្ជូនទំនិញគេចពន្ធចេញពីវៀតណាមចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនបុសមន យ៉ាងអណាធិបតេយ្យ

បើតាមប្រភពពីប្រជាពលរដ្ឋនៅឃុំបុសមន ស្រុករំដួល បានឲ្យដឹងថា ក្រុមឈ្មួញតូចធំជាច្រើនកំពុងសម្រុកដឹកជញ្ជូនទំនិញគេចពន្ធចេញពីវៀតណាមចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនបុសមន យ៉ាងពេញទំហឹង ខណៈមេគយចល័ត និងមេគយច្រកទ្វារព្រំដែនបុសមន កំពុងត្រូវប៉ាន់ប្រមូលលុយពីក្រុមឈ្មួញដឹកទំនិញក្នុងខេត្តស្វាយរៀង ជាច្រើនខែច្រើនឆ្នាំមកហើយ មិនញញើតអ្វីទាំងអស់។

ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកព្រំដែនបុសមន បានឲ្យដឹងទៀតថា ឈ្មួញធំៗ ដឹកទំនិញគ្រប់ប្រភេទចេញពីវៀតណាម ចូលក្នុងខេត្តស្វាយរៀង និងឈ្មួញមកពីបណ្តាលខេត្តនានា សម្រុកដឹកទំនិញតាមច្រកនេះ បានក្លាយទៅជាប្រភពចំណូលដ៏សំខាន់របស់គយចល័ត និងបក្ខពួកបែងចែកផលប្រយោជន៍គ្នាធ្វើមានធ្វើបានមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

បើតាមក្រុមឈ្មួញ បានឱ្យដឹងថា ពួកគាត់រកស៊ីសព្វថ្ងៃបានត្រឹមចិញ្ចឹមមេគយចល័ត និងមេគយប្រចាំច្រកទ្វារព្រំដែនបុសមន ប៉ុណ្ណោះ ដោយកំណត់យកលុយថ្លៃបាយទឹក ក្នុងមួយរថយន្តធំៗចាប់ពី៦០ម៉ឺនរៀល ទៅ៧០ម៉ឺនរៀលជាកំហិត រីឯរថយន្តតូចនឹងរម៉កសន្តោងវែង បង់ចាប់២០ម៉ឺនរៀល ទៅ៣០ម៉ឺនរៀលជាថ្នូរមិនឃាត់។

ជុំវិញបញ្ហានេះ ពលរដ្ឋបានស្នើដល់ថ្នាក់ដឹកនាំពាក់ព័ន្ធ ត្រួតពិនិត្យលើករណីខាងលើផង កុំបណ្ដែតបណ្ដោយឱ្យមានភាពធូរលុងបែបនេះទៀត ព្រោះការនាំចូលផលិតផល ឬអាហារខុសច្បាប់វាបង្កបញ្ហាច្រើនណាស់ដល់ប្រជាពលរដ្ឋខ្មែរ៕

 #ក្រសួង​មហាផ្ទៃ​ នៅថ្ងៃទី​ ១៧​ ខែ​ មិថុនា​ ឆ្នាំ​ ២០២៥​ បានចេញ​ប្រកាស​ផ្អាក​ការងារ​បណ្ដោះអាសន្ន​ចំពោះ​លោកឧត្ដមសេនីយ៍​ទោ...
20/06/2025

#ក្រសួង​មហាផ្ទៃ​
នៅថ្ងៃទី​ ១៧​ ខែ​ មិថុនា​ ឆ្នាំ​ ២០២៥​ បានចេញ​ប្រកាស​ផ្អាក​ការងារ​បណ្ដោះអាសន្ន​ចំពោះ​លោកឧត្ដមសេនីយ៍​ទោ​ កាន​ វឌ្ឍនា​ អត្តលេខ​ ៥៧៥៣៤​ តួនាទី​ អគ្គនាយក​រង​ នៃ​ អគ្គ​នាយក​ដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​ ក្រសួង​មហាផ្ទៃ​ ដេីម្បី​បេីកផ្លូវ​អោយ​តុលាការ​បន្តនិតិវិធី​តាមច្បាប់​ ។

កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព។ ថ្ងៃនេះ ទី ១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវក...
15/06/2025

កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព។

ថ្ងៃនេះ ទី ១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។

គាប់ជួនផងដែរ កាលពី ៦៣ឆ្នាំមុន នៅថ្ងៃទី ១៥ មិថុនា ១៩៦២ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឲ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ។🇰🇭🇰🇭

Address

St 2002

171212

Alerts

Be the first to know and let us send you an email when News 007 - ញ៉ូស ០០៧ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share