Feed buzzz

Feed buzzz About us:
News in your hands everyday, We’re provide the latest breaking news and videos straight

18/07/2025
មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនរបស់ CTN ទទួលបានថវិកាជាង ៥០ម៉ឺនដុល្លារ-----------------(ភ្នំពេញ)៖ មូលនិធិទ្រទ្រង់កងទ័ពក...
18/07/2025

មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនរបស់ CTN ទទួលបានថវិកាជាង ៥០ម៉ឺនដុល្លារ
-----------------
(ភ្នំពេញ)៖ មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនរបស់ស្ថានីយទូរទស្សន៍ CTN ទទួលបានថវិកាពីសប្បុរសជនសរុបជាង ៥០០,២១៦ដុល្លារអាមេរិក។

តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​ អ្នក​ឧកញ៉ា​ គិត​ ម៉េង​ និងលោកស្រី​ បានដឹកនាំ​ និងជំរុញការរៀបចំបង្កើតមូលនិធិ​ ដោយ​មាន​ការចូលរួមពីសមាគមសិល្បករខ្មែរ,​ ក្រុមហ៊ុនសែលកាត និងធនាគារវឹង ដោយបាន​បង្កើតមូលនិធិស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ដើម្បីកៀរគរ​ថវិកា​ពីសប្បុរស​ជ​ននានា និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមដោយស្ម័គ្រ​ចិត្ត បានថវិកា​រហូត​ចំនួន ៥០០,២១៦ដុល្លារអាមេរិក។

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យអ្នក​ឧកញ៉ា​ គិត​ ម៉េង​ និងលោកស្រី​ ដឹកនាំក្រុមការងារចូលជួបសម្តែងការគួរសម និងប្រគល់ថវិកាទាំងអស់នេះជូនសម្តេច។

សម្តេចប្រមុខរាជរដ្ឋាភិបាល ចាត់ទុកថវិកាបានពីមូលនិធិនេះ ជាទឹកចិត្ត និងជាកម្លាំងសាមគ្គីរបស់ពលរដ្ឋខ្មែរគ្រប់ទិសទី រួមជាមួយរាជរដ្ឋាភិបាល ជួយគាំទ្រដល់វីរកងទ័ព ដែលកំពុងឈរជើងយ៉ាងអង់អាចការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី៕

ទីបំផុត Elon Musk បង្ហាញយន្តហោះ Super Sonic Space Jet ថ្មី!Elon Musk ទើបតែធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាមួយនឹងគម្រោងមហិច្ឆត...
02/12/2024

ទីបំផុត Elon Musk បង្ហាញយន្តហោះ Super Sonic Space Jet ថ្មី!

Elon Musk ទើបតែធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាមួយនឹងគម្រោងមហិច្ឆតាបំផុតរបស់គាត់ដែលជាយន្តហោះ Super Sonic Space Jet ដែលអាចកំណត់ឡើងវិញនូវការធ្វើដំណើរតាមអាកាស និងការរុករកអវកាសជារៀងរហូត! នៅក្នុងការបង្ហាញដ៏ល្អឥតខ្ចោះនេះ លោក Musk បង្ហាញពីបច្ចេកវិទ្យាទំនើបនៅពីក្រោយយន្តហោះថ្មីរបស់គាត់ ដែលមានសមត្ថភាពឈានដល់ល្បឿន និងរយៈកម្ពស់ដែលមិនធ្លាប់មានពីមុនមក។ ស្រមៃថាធ្វើដំណើរគ្រប់ទីកន្លែងនៅលើផែនដីក្នុងរយៈពេលតិចជាងមួយម៉ោង ឬបាញ់បង្ហោះដោយផ្ទាល់ទៅក្នុងលំហ! យានអវកាសបដិវត្តន៍នេះរួមបញ្ចូលគ្នានូវល្បឿន ប្រសិទ្ធភាព និងនិរន្តរភាពតាមរបៀបដែលយើងមិនធ្លាប់ឃើញពីមុនមក។ តើនេះអាចជាអនាគតនៃការធ្វើដំណើរសកលទេ? មើលឥឡូវនេះ នៅពេលដែលយើងចូលទៅក្នុងលក្ខណៈពិសេស ការរចនា និងលក្ខណៈពិសេសដែលគួរឱ្យចាប់អារម្មណ៍នៃការច្នៃប្រឌិតចុងក្រោយបំផុតរបស់ Elon Musk។

Cr. Doha Gatar

01/11/2024
01/11/2024

ក្រោយបិទបញ្ចប់មូលនិធិ…….គ្រឿងចក្រចាប់ផ្តើមចូល គោលដៅ ដំណើរការសាងសង់ផ្លូវ….ក្រវាត់ព្រំដែនហើយ🙏…

ជនរងគ្រោះ ដែលថៅកែស្រី ប្តឹងចាប់ដាក់គុក ដោយសារយកសត្វឆ្កែ ត្រូវបានដោះលែងអោយមានសេរីភាពវិញហើយ នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤ ...
31/10/2024

ជនរងគ្រោះ ដែលថៅកែស្រី ប្តឹងចាប់ដាក់គុក ដោយសារយកសត្វឆ្កែ ត្រូវបានដោះលែងអោយមានសេរីភាពវិញហើយ នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤ នេះ។

ក្រុមហ៊ុន ខេមប្រ៊ូវ (កាសស្បែរ  កម្ពុជា) និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដព្រះសីហនុ រួមគ្នាផ្ដួចផ្ដើមយុទ្ធនាការ «ឆ្នេរសមុទ...
26/10/2024

ក្រុមហ៊ុន ខេមប្រ៊ូវ (កាសស្បែរ កម្ពុជា) និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដព្រះសីហនុ រួមគ្នាផ្ដួចផ្ដើមយុទ្ធនាការ «ឆ្នេរសមុទ្រស្អាត ឆ្នេរសមុទ្របៃតង»

ក្រុងព្រះសីហនុ៖ ក្រុមហ៊ុន ខេមប្រ៊ូវ (Carlsberg Cambodia) ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងឧស្សាហកម្មផលិតភេសជ្ជៈនៅកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដព្រះសីហនុ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ បានសហការរួមគ្នាកៀរគរយុវជន អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ និងដៃគូពាក់ព័ន្ធសរុបប្រមាណជាង ៥០០ នាក់ ដើម្បីសម្អាតតំបន់ឆ្នេរអូរឈើទាល នៃក្រុងព្រះសីហនុ ក្រោមស្មារតីតែមួយ ដើម្បីឆ្ពោះទៅកាន់ឆ្នេរស្អាត ឆ្នេរបៃតង និងកម្ពុជាកាន់តែបៃតង។

យុទ្ធនាការនេះ ត្រូវបានផ្តួចផ្តើមឡើងក្រោមមូលបទ «ឆ្នេរសមុទ្រស្អាត ឆ្នេរសមុទ្របៃតង» ដែលមានគោលបំណងលើសពីការប្រមូលសំរាមពាសវាលពាសកាល នោះគឺការបំផុសស្មារតីសហគមន៍ ក៏ដូចជាអំពាវនាវឲ្យមានការយកចិត្តទុកបន្ថែមទៀត និងជំរុញការអនុវត្តប្រកបដោយនិរន្តរភាព ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវភាពបរិសុទ្ធ ភាពបៃតង ក៏ដូចជាភាពមានអនាម័យ មានសោភណ្ឌភាព និងមានបរិស្ថានល្អ ដែលជាលក្ខណៈសម្បត្តិទី៦ នៃគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈយុទ្ធនាការនេះ ក៏មានសកម្មភាពសំខាន់ៗមួយចំនួនទៀតរួមមាន ការដាំដើមឈើបន្ថែមនៅតំបន់ឆ្នេរ ការបរិច្ចាគកញ្ចប់ស្បៀងជំនួយបឋមដល់មនុស្សចាស់ជរា ការចែករំលែកអំពើល្អដោយការបរិច្ចាគសម្ភារៈឈប់ប្រើប្រាស់ដោយអ្នកចូលរួម ពោលគឺ «ចាស់អ្នក ថ្មីខ្ញុំ» និងសកម្មភាពកំសាន្តមួយចំនួនទៀត ដើម្បីឆ្លុះបញ្ចាំងអំពីសារៈសំខាន់នៃបរិស្ថានបៃតង និងទំនួលខុសត្រូវរួមគ្នារបស់ប្រជាជនគ្រប់រូប ក្នុងការនាំយកការផ្លាស់ប្តូរជាវិជ្ជមានមកក្នុងសង្គម តាមរយៈការអនុវត្តជាប្រចាំក្នុងជីវភាពប្រចាំថ្ងៃ។

លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុ បានមានប្រសាសន៍ថា «ការអភិវឌ្ឍប្រកបដោយនិរន្តរភាព គឺជាកត្តាដ៏សំខាន់សម្រាប់ភាពរីកចម្រើនយូរអង្វែងរបស់ខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។ តាមរយៈការផ្តល់អាទិភាពដល់ការយកចិត្តទុកដាក់ចំពោះបរិស្ថាន និងសហគមន៍ក្នុងខេត្តព្រះសីហនុ យើងអាចលើកមុខមាត់ក្រុងព្រះសីហនុរបស់យើង បង្កើនភាពទាក់ទាញ បង្កើនភ្ញៀវទេសចរ និងឈានទៅជំរុញសេដ្ឋកិច្ចក្នុងខេត្តព្រមទាំងរក្សាបាននូវធនធានធម្មជាតិដ៏មានសក្តានុពលរបស់យើងសម្រាប់មនុស្សជំនាន់ក្រោយ»។ លោកអភិបាលរង ក៏បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ យុវជន វិស័យឯកជន និងដៃគូពាក់ព័ន្ធទាំងអស់ ធ្វើការរួមគ្នាជាធ្លុងមួយ ដើម្បីអភិរក្ស និងអភិវឌ្ឍខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលឲ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាព។

លោក Vladimir Vava អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ខេមប្រ៊ូវ (Carlsberg Cambodia) ក៏បានសម្ដែងនូវការគាំទ្រចំពោះសារលើកទឹកចិត្តរបស់រដ្ឋបាលខេត្តព្រះសីហនុ ដោយលោកបានបន្ថែមសារជំរុញឲ្យមានសកម្មភាព និងចាត់វិធានការរួមគ្នាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាបរិស្ថានដែលជាបញ្ហារួមរបស់យើង។ លោកបានលើកឡើងថា «សហគមន៍ គឺជាផ្ទះរបស់យើង ដែលស័ក្តិសមនឹងទទួលបានការមើលថែ និងយកចិត្តទុកដាក់ខ្ពស់ពីយើងគ្រប់គ្នា។ មិនថាយើងជាអ្នកណា មកពីមជ្ឈដ្ឋានខុសគ្នាបែបណា យើងមានតួនាទី និងទំនួលខុសត្រូវរួមគ្នាមួយ គឺស្រលាញ់ ថែរក្សា ការពារ និងអភិវឌ្ឍផ្ទះរបស់យើងឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ និងថ្ងៃស្អែក»។ លោកមានសុទិដ្ឋិនិយមថា យុទ្ធនាការនេះនឹងក្លាយជាចលករបំផុសស្មារតីរាល់ការអនុវត្តប្រកបដោយចីរភាពនៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនគ្រប់រូប។

គួរបញ្ជាក់ផងដែរថា នេះជាចលនាសម្អាតលើកទី៥ ដែលបានរៀបចំឡើងដោយក្រុមហ៊ុន ខេមប្រ៊ូវ (Carlsberg Camboida) និងដៃគូពាក់ព័ន្ធ ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញាឥតងាករេរបស់ក្រុមហ៊ុនចំពោះមហ្ឆិតាចីរភាពរបស់ខ្លួន និងជាក្រុមហ៊ុនដែលមានប្រតិបត្តិការអាជីវកម្មប្រកបដោយទំនួលខុសត្រូវខ្ពស់ ស្របតាមគោលបំណងជាសកលរបស់ខ្លួន «អភិវឌ្ឍឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ និងថ្ងៃស្អែក»។

ស្របតាមគោលដៅជាសកលនេះ «ខេមប្រ៊ូវ» បាននឹងកំពុងបន្តភាពសកម្មក្នុងការដោះស្រាយបញ្ហាប្រឈមរបស់បរិស្ថាន និងសង្គម តាមរយៈកម្មវិធី ESGProgram របស់ខ្លួន មានជាអាទិ៍៖ គ្មានការបំភាយកាបូន គ្មានការខ្ជះខ្ជាយទឹកការប្រគល់ត្រឡប់ទៅឲ្យសហគមន៍វិញនូវទឹកស្អាតស្មើនឹងបរិមាណទឹកដែលបានប្រើប្រាស់ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ជំរុញសេដ្ឋកិច្ចចក្រា និងការបង្កើនអត្រាប្រមូលសំបកវិចខ្ជប់ដើម្បីយកទៅកែច្នៃប្រើប្រាស់ឡើងវិញឲ្យបាន ៩០% នៃបរិមាណដែលយើងបានប្រើប្រាស់ក្នុងខ្សែច្រវាក់ផលិតកម្មជាដើម នៅត្រឹមឆ្នាំ ២០៣០ និង ២០៤០៕

ក្រុមហ៊ុន កាសស្ប៊ែរ និង ហ្រ្គេប ខេមបូឌា រួមគ្នាផ្សព្វផ្សាយ អំពីការពិសារ គ្រឿងស្រវឹង ដោយការទទួលខុសត្រូវ..ក្រុមហ៊ុន Carlsb...
28/09/2024

ក្រុមហ៊ុន កាសស្ប៊ែរ និង ហ្រ្គេប ខេមបូឌា រួមគ្នាផ្សព្វផ្សាយ អំពីការពិសារ គ្រឿងស្រវឹង ដោយការទទួលខុសត្រូវ..

ក្រុមហ៊ុន Carlsberg និង Grab Cambodia នៅថ្ងៃទី២៧ ខែកញ្ញា បានប្រកាស ភាពជាដៃគូ ក្នុងយុទ្ធនាការ ថ្នាក់តំបន់ លើការលើកកម្ពស់ និងផ្សព្វផ្សាយ ការយល់ដឹង អំពីការពិសារគ្រឿងស្រវឹង ដោយការទទួលខុសត្រូវ ដល់អ្នកប្រើប្រាស់ ដែលផ្តួចផ្តើមឡើងដោយ កាសស្ប៊ែរ ប្រចាំតំបន់អាស៊ី។

តាមរយះភាពជាដៃគូនេះ ក្រុមហ៊ុនទាំងពីរ នឹងប្រើប្រាស់វិសាលភាព នៃម៉ាកយីហោ និងយុទ្ធសាស្រ្តពាណិជ្ជកម្ម របស់ពួកគេ រួមបញ្ចូលគ្នា ដើម្បីចូលរួមទប់ស្កាត់ ការបើកបរ ក្នុងស្ថានភាពស្រវឹង និងបង្កើត វប្បធម៌ពិសាគ្រឿងស្រវឹង ប្រកបដោយសុវត្ថិភាព និងបរិយាកាស ដ៏មានគុណភាព។ជាងនេះទៀត កិច្ចសហការ រយៈពេលមួយឆ្នាំនេះ ក៏នឹងជួយពង្រឹង គោលជំហរនិងតួនាទី របស់ម៉ាកយីហោ Carlsberg ក្នុងនាម ជាអ្នកឧបត្ថម្ភ ផ្លូវការមួយ របស់ក្លឹបបាល់ទាត់ Liverpool (LFC) ដែលភាពជាដៃគូបន្ត ចាប់តាំងពីឆ្នាំ ១៩៩២ មកម្ល៉េះ។

តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល និងបច្ចេក វិទ្យារបស់ Grab, Carlsberg លើកទឹកចិត្តអ្នកប្រើប្រាស់ និងអ្នកគាំទ្របាល់ទាត់ ទាំងអស់ ឱ្យកក់មធ្យោបាយធ្វើដំណើរ ជាមួយ Grab បន្ទាប់ពីពិសាគ្រឿងស្រវឹង ដើម្បីសុវត្ថិភាព និងដើរតួភាពជាគំរូអំពីការពិសា ដោយទំនួលខុសត្រូវ។ ជាផ្នែកមួយនៃយុទ្ធនាការ ថ្នាក់តំបន់មួយនេះ អ្នកប្រើប្រាស់អាចរីករាយ ជាមួយនឹងការបញ្ចុះតម្លៃ លើធម្យោបាយ ធ្វើដំណើរទៅកាន់ហាងដៃគូរបស់ Carlsberg ក្នុងរាជធានីភ្នំពេញផងដែរ។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ គ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានមានប្រសាសន៍ថា៖ «ការបើកយុទ្ធនាការនៅថ្ងៃនេះ ជាការបោះជំហានថ្មីមួយ ក្នុងការលើក កម្ពស់ការយល់ដឹង របស់សាធារណជន ចំពោះផលប៉ះពាល់ នៃការពិសាគ្រឿងស្រវឹង និងវិធានការបង្ការ និងការពារ តាមរយៈការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង និងការលើកកម្ពស់ ការយល់ដឹង អំពីការពិសាគ្រឿងស្រវឹង ដោយការទទួលខុសត្រូវ។

ជំហានថ្មីនេះ បង្ហាញពីការបន្តការយកចិត្តទុកដាក់មួយកម្រិតទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនចំពោះសុខសុវត្ថិភាព និងសុខភាពរបស់អ្នកប្រើប្រាស់ ដែលជាផ្នែកដ៏សំខាន់មួយក្នុងការទទួលបានសុខុមាលភាពសង្គម និងនិរន្តរភាពនៃឧស្សាហកម្មគ្រឿងស្រវឹងនៅកម្ពុជាប្រកបដោយភាពវិជ្ជមាន»។

លោក​ Vladimir Vava​​ អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន​ Cambrew Ltd (Carlsberg Cambodia) បានមានប្រសាសន៍ថា «ភាពជាដៃគូនេះ គឺជាបោះជំហានដ៏សំខាន់មួយទៀត នៅក្នុងការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុនលោក ចំពោះ ZERO Irresponsible Drinking និង International Alliance for Responsible Drinking (IARD)»។​ ​ លោកបានបន្តទៀតថា «ការចាប់ដៃគូសហការ គឺជាវិធីសាស្រ្តដ៏សំខាន់មួយ ចំពោះការបង្កើត វប្បធម៌ពិសាគ្រឿងស្រវឹង ដោយរីករាយ និងសុវត្ថិភាព។ ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនពាណិជ្ជកម្ម អេឡិចត្រូនិក និងដៃគូអាជីវកម្ម គឺជាដៃគូដ៏សំខាន់ ក្នុងការបង្ហាញ ពីរបៀបដែលយើងអាចរួមគ្នា ជំរុញការពិសា ដោយទំនួលខុសត្រូវ ជាពិសេស នៅពេលនិយាយ អំពីការបើកបរ ក្នុងស្ថានភាពស្រវឹង ស្ត្រីមានផ្ទៃពោះ និងអនីតិជន។ ការណ៍នេះ យើងគាំទ្រទាំងស្រុងឱ្យមានការកំណត់អាយុអប្បបរមាសម្រាប់អ្នកប្រើប្រាស់គ្រឿងស្រវឹងនៅកម្ពុជា​ ហើយយើងក៏បាន​សហការជាសម្ព័ន្ធឧស្សាហកម្មគ្រឿងស្រវឹង រួមគ្នាបង្កើតក្រមប្រតិបត្តិស្តីពីការធ្វើទីផ្សារ និងប្រាស្រ័យទំនាក់ទំនងពាណិជ្ជកម្មដោយការទទួលខុសត្រូវលើផលិតផលគ្រឿងស្រវឹង សម្រាប់ជាគោលការណ៍ និងការអនុវត្តល្អបំផុតក្នុងឧស្សាហកម្មគ្រឿងស្រវឹងក្នុងព្រះរាជាណាចក្រកម្ពុជា»។

ក្រៅពីភាពជាដៃគូជាមួយ ហ្រ្គេប និងដៃគូអាជីវកម្មសំខាន់ៗរបស់ កាសស្ប៊ែរ Vladimir ក៏បានបង្ហើបអំពីទិសដៅថ្មីនៃការធ្វើទីផ្សាររបស់ខ្លួន ស្របតាមការប្តេជ្ញាចំពោះការការពារអ្នកប្រើប្រាស់ តាមរយៈនវានុវត្តន៍ និងនិរន្តរភាព។ ពោលគឺ ក្រុមហ៊ុន នឹងប្រើប្រាស់ម៉ាកសញ្ញាស្រាបៀរទាំងអស់របស់ខ្លួន ធ្វើជាគំរូឧទាហរណ៍ឈានមុខគេមួយនៅក្នុងការផ្សព្វផ្សាយលើកកម្ពស់ការពិសាដោយការទទួលខុសត្រូវនៅក្នុងទីផ្សារ។ ដើម្បីបញ្ជាក់ពីគោលជំហរមិនគាំទ្រដល់ការជំរុញឱ្យមានការពិសាគ្រឿងស្រវឹងក្នុងបរិមាណលើសលប់ ម៉ាកសញ្ញា Carlsberg នឹងត្រូវប្រើប្រាស់ដើម្បីផ្សព្វផ្សាយអំពីអាកប្បកិរិយានៃការពិសាគ្រឿងស្រវឹងក្នុងបរិមាណសមស្រប។ យុទ្ធនាការថ្មីរបស់ម៉ាកសញ្ញា Carlsberg នៅក្នុងខែកញ្ញានេះ គឺជាសក្ខីភាពបញ្ជាក់អំពីគោលដៅថ្មីនៃយុទ្ធសាស្ត្រទីផ្សារ និងជាគំរូភាពលើការឱ្យតម្លៃលើសុវត្ថិភាព និងពេលវេលាដ៏មានគុណភាព ជៀសជាងបរិមាណដែលនឹងទទួលទាន ក្រោមសារ «ពិសាដោយរីករាយ ពិសាក្នុងបរិមាណសមស្រប»។

លោក កង សុវណ្ណារ៉ូត «Mike» នាយកគ្រប់គ្រងក្រុមហ៊ុន ហ្រ្គេប ខេមបូឌា (Grab Cambodia) បានមានប្រសាសន៍ថា «យើងពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ក្នុងការប្រកាសភាពជាដៃគូជាមួយក្រុមហ៊ុន Cambrew Ltd (Carlsberg) ដើម្បីជំរុញការពិសាគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ ក៏ដូចជាការកាត់បន្ថយគ្រោះថ្នាក់ដោយសារការបើកបរក្នុងស្ថានភាពស្រវឹងនៅក្នុងប្រទេសរបស់យើង។ យើងជឿជាក់ថា រាល់ការអបអរ ឬការប្រារព្ធកម្មវិធីនានាគួរតែបញ្ចប់ទៅដោយភាពរីករាយ និងមានសុវត្ថិភាព។ ជាមួយនឹងកិចុ្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងនេះ យើងសង្ឃឹមថា «ពិសាគ្រឿងស្រវឹង កុំបើកបរ សូមជិះហ្រ្គេប» ជាសារសម្រាប់យើងទាំងអស់គ្នា»។

យុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីការពិសាគ្រឿងស្រវឹងដោយការទទួល ខុសត្រូវ( ) គឺជាយុទ្ធការថ្នាក់តំបន់របស់ Carlsberg ដែលដឹកនាំដោយ កាសស្ប៊ែរប្រចាំតំបន់អាស៊ី ដោយផ្តោតលើទីផ្សារគោលដៅសំខាន់ៗមួយចំនួនក្នុងតំបន់ រួមទាំងសាំងហ្គាពួរ មីយ៉ាន់ម៉ា និងប្រទេសកម្ពុជា ផងដែរ។ តាមរយៈយុទ្ធនាការនេះ Carlsberg កំពុងបន្តបោះជំហ៊ានចូលក្នុងប្រព័ន្ធអេកូឡូស៊ីនៃការផ្សព្វផ្សាយ ដើម្បីផ្តល់សារអំពីសារៈសំខាន់នៃការប្រើប្រាស់គ្រឿងស្រវឹងដោយទទួលខុសត្រូវឲ្យកាន់តែទូលំទូលាយ ទាំងតាមរយៈប្រព័ន្ធឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិច និងការផ្សព្វផ្សាយនៅក្នុងហាងដៃគូ។

ប្រទេសកម្ពុជា ត្រូវបានកំណត់ជាទីតាំងសម្រាប់ប្រារព្ធពិធីប្រកាសយុទ្ធនាការថ្នាក់តំបន់នេះជាផ្លូវការ ហើយគេរំពឹងថា យុទ្ធនាការនេះនឹងមានការចូលរួម និងបញ្ច្រាបដល់អ្នកប្រើប្រាស់ ក៏ដូចជាអ្នកបើកបរ អ្នកដឹកជញ្ជូន អាជីវករ ពាណិជ្ជករ អ្នកអប់រំ អាណាព្យាបាល អ្នកអនុវត្តច្បាប់ និងជាគំរូសម្រាប់មនុស្សទូទាំងតំបន់៕

រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ដ្រា គាំទ្រយុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីការទទួលទានគ្រឿងស្រវឹងដោយ...
28/09/2024

រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ដ្រា គាំទ្រយុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីការទទួលទានគ្រឿងស្រវឹងដោយការទទួលខុសត្រូវ

លោក នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានបង្ហាញការគាំទ្រដល់យុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីការទទួលទានគ្រឿងស្រវឹង ដោយការទទួលខុស ហើយជឿជាក់ថា នឹងចូលរួមលើកកម្ពស់សុវត្ថិភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។

ការគាំទ្រនេះធ្វើឡើងក្នុងឱកាសលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ក្នុងឱកាសអញ្ជើញជាអធិបតីពិធី «ប្រកាសបន្តយុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីការទទួលទានគ្រឿងស្រវឹង ដោយការទទួលខុសត្រូវ» ធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នាសណ្ឋាគារ ហុីម៉ាវារី ភ្នំពេញ។

ពិធីប្រកាសបន្តយុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីការទទួលទានគ្រឿងស្រវឹង ដោយការទទួលខុសត្រូវ រៀបចំឡើងដោយ ក្រុមហ៊ុន ខេមប្រ៊ូវ សហការជាមួយក្រុមហ៊ុន Grab ក្នុងគោលបំណងគាំទ្ររាល់ការអបអរប្រកបដោយ ការទទួលខុសត្រូវ និងជំរុញឲ្យតម្លៃទៅលើការពិសាគ្រឿងស្រវឹងក្នុងបរិមាណសមស្រប។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ការរួមគ្នាប្រកាសបើកបន្តយុទ្ធនាការផ្សព្វផ្សាយអប់រំ លើកកម្ពស់ការយល់ដឹងអំពីការទទួលទានគ្រឿងស្រវឹងដោយកាទទួលខុសត្រូវ គឺបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនឧស្សាហកម្មគ្រឿងស្រវឹងក្នុងស្រុក ក្នុងការគាំទ្រឲ្យមានឧស្សាហកម្មគ្រឿងស្រវឹង ដែលមានការទទួលខុសត្រូវ ការអប់រំលើកកម្ពស់ការយល់ដឹងដល់សាធារណជនអំពីការទទួលទានគ្រឿង ជាពិសេសផល ប៉ះពាល់នៃការបើកបរក្នុងស្ថានភាពស្រវឹង ស្រ្តីមានផ្ទៃពោះ អនីតិជន និងគាំទ្រដល់ការកំណត់អាយុអប្បបរមា សម្រាប់អ្នកប្រើប្រាស់ផលិតផលគ្រឿងស្រវឹងនៅប្រទេសកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការអនុវត្តទីផ្សារប្រកបដោយការទទួលខុសត្រូវ។

សូមរំលឹកដែរថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន ខេមប្រ៊ូវ (Carisberg Cambodia) ក៏ជាភាគីហត្ថលេខីលើក្រមប្រតិបត្តិសម្រាប់ការធ្វើទីផ្សារ និងការធ្វើទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវ លើផលិតផលគ្រឿងស្រវឹង នៅកម្ពុជា។

លោក Vladimir Vava អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Cambrew Ltd (Carlsberg Cambodia) បានបញ្ជាក់ថា ការចាប់ដៃគូសហការ គឺជាវិធីសាស្រ្តដ៏សំខាន់មួយចំពោះការបង្កើតវប្បធម៌ពិសាគ្រឿងស្រវឹងដោយរីករាយ និងសុវត្ថិភាព។ ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក និងដៃគូអាជីវកម្ម គឺជាដៃគូដ៏សំខាន់ក្នុងការបង្ហាញពីរបៀបដែលអាចរួមគ្នាជំរុញការពិសាដោយទំនួលខុសត្រូវ ជាពិសេសនៅពេលនិយាយអំពីការបើកបរក្នុងស្ថានភាពស្រវឹង ស្ត្រីមានផ្ទៃពោះ និងអនីតិជន។

លោក កង សុវណ្ណារ៉ូត នាយកគ្រប់គ្រងក្រុមហ៊ុន ហ្រ្គេប ខេមបូឌា (Grab Cambodia) បានបន្ថែមថា «យើងពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ក្នុងការប្រកាសភាពជាដៃគូជាមួយក្រុមហ៊ុន Cambrew Ltd (Carlsberg) ដើម្បីជំរុញការពិសាគ្រឿងស្រវឹងប្រកបដោយ ការទទួលខុសត្រូវ ក៏ដូចជាការកាត់បន្ថយគ្រោះថ្នាក់ដោយសារការបើកបរក្នុងស្ថានភាពស្រវឹងនៅក្នុងប្រទេសកម្ពុជា»។

លោកនាយកគ្រប់គ្រងជឿជាក់ថា រាល់ការអបអរ ឬការប្រារព្ធកម្មវិធីនានាគួរតែបញ្ចប់ទៅដោយភាពរីករាយ និងមានសុវត្ថិភាព។ ជាមួយនឹងកិចុ្ចខិតខំប្រឹងប្រែងរួមគ្នានេះ សង្ឃឹមថា «ពិសាគ្រឿងស្រវឹង កុំបើកបរ សូមជិះហ្រ្គេប» ជាសារសម្រាប់យើងទាំងអស់គ្នា»៕

ប្រាសាទអង្គរវត្ត ជាទីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនា និងថតផ្តិតរូបភាព។ ជាពិសេសសម្រស់ព្រះអាទិត្យរះនៅពេលព្រ...
04/07/2024

ប្រាសាទអង្គរវត្ត ជាទីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនា និងថតផ្តិតរូបភាព។ ជាពិសេសសម្រស់ព្រះអាទិត្យរះនៅពេលព្រឹកព្រលឹម។

ទិដ្ឋភាពភ្ញៀវទេសចរនៅប្រាសាទអង្គវត្ត ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤៕

រូបភាព: ភ្នាក់ងារទេសចរគោលដៅប្រាសាទអង្គរវត្ត

ក្រុមហ៊ុន និងសមាគម ក្នុងវិស័យឧស្សាហកម្មគ្រឿងស្រវឹងរួមគ្នាពន្លឿនការអនុវត្តក្រមប្រតិបត្តិផ្សាយពាណិជ្ជកម្មស្រា ប្រកបដោយទំនួ...
14/06/2024

ក្រុមហ៊ុន និងសមាគម ក្នុងវិស័យឧស្សាហកម្មគ្រឿងស្រវឹងរួមគ្នាពន្លឿនការអនុវត្តក្រមប្រតិបត្តិផ្សាយពាណិជ្ជកម្មស្រា ប្រកបដោយទំនួលខុសត្រូវ

ក្រុមហ៊ុន និងសមាគមក្នុងស្រុក បានសហការចងសម្ព័ន្ធគ្នា រួមមាន ក្រុមហ៊ុន ហ៊ិ ន នី គែន ខេ ម បូ ឌា (HEINEKEN Cambodia) ក្រុមហ៊ុនស្រា បៀរ កម្ពុជា ខេ ម ប្រ៊ូ វ (Carlsberg Cambodia) សមាគម អ្នក នាំ ចូល និង ចែកចាយ ស្រា បៀរ និង ស្រា (WSBIDA) និង សម្ព័ន្ធ ស្រា ចម្រុះ អន្ដរជាតិ អាស៊ី ប៉ា ស៊ី ហ្វិ ក (APISWA) ប្ដេជ្ញា អនុវត្ត ក្រម ប្រតិបត្តិ ស្តី ពី ការ ធ្វើ ទីផ្សារ គ្រឿង ស្រវឹង និង ការ ប្រាស្រ័យ ទាក់ទង ពាណិជ្ជកម្ម ដោយ ការ ទទួលខុសត្រូវ ដែល មានការ សហការ និង ចូលរួម ពី ដៃគូ ភាគី ពាក់ព័ន្ធ សំខាន់ ៗ បណ្ដា ក្រុមហ៊ុន ដៃគូ នៅ ក្នុង ឧស្សាហកម្ម រួម គ្នា អាជ្ញាធរ និយតកម្ម និង មន្ត្រី ជំនាញ រដ្ឋាភិបាល ក្នុង ការ ចាប់ផ្ដើម ដាក់ ចេញ ជា ផ្លូវការ នូវ ក្រម ប្រតិបត្តិការ ធ្វើ ទីផ្សារ និង និង ការ ប្រាស្រ័យ ទាក់ទង ពាណិជ្ជកម្ម ដោយ ការ ទទួលខុសត្រូវ លើ ផលិតផល គ្រឿង ស្រវឹង នៅ កម្ពុជានេះ ។

ក្រម ប្រតិបត្តិ នេះ បាន កំណត់ គោលការណ៍ ណែនាំ យ៉ាង លម្អិត អំពី ការ ផ្សាយពាណិជ្ជកម្ម គ្រឿង ស្រវឹង ប្រកបដោយ ក្រមសីលធម៌ និង ទំនួល ខុស ត្រូវ នៅ ក្នុង វិស័យ ឧស្សាហកម្ម គ្រឿង ស្រវឹង ។ ក្រម ប្រតិបត្តិ នេះ ទទួល បានការ គាំទ្រ ពី បណ្តា ក្រុមហ៊ុន ហត្ថលេខី ជា ច្រើន ដែល ស្ថិត ក្នុង សង្វា ក់ ផលិតកម្ម ជាមួយ គ្នា មាន ទាំង ក្រុមហ៊ុន ផលិត ក្នុងស្រុក និង អន្តរជាតិ ក្រុមហ៊ុន ចែកចាយ និង ក្រុមហ៊ុន លក់រាយ ផង ដែរ បាន ស្ម័គ្រចិត្ដ និង ប្តេជ្ញា ខ្ពស់ ចំពោះ ការ ធ្វើ ទីផ្សារ ប្រកបដោយ ទំនួល ខុស ត្រូវ ។
ក្រម ប្រតិបត្តិ នេះ គឺជា ការ បោះ ជំហាន ដ៏ សំខាន់ មួយ ក្នុង ការ រឹត បន្តឹង ការ ផ្សាយពាណិជ្ជកម្ម គ្រឿង ស្រវឹង ដែល អាច អនុញ្ញាត ឱ្យ ក្រុមហ៊ុន ដៃគូ ទាំងអស់ ធ្វើ អាជីវកម្ម ដោយ ប្រកាន់ខ្ជាប់ នូវ ការ អនុវត្ត គោលការណ៍ ទីផ្សារ តាម ស្តង់ដារ អន្តរជាតិ ។ ការ ដាក់ ឱ្យ អនុវត្ដ ក្រម ប្រតិបត្តិ នេះ គឺជា ជំរុញ និង លើកកម្ពស់ ស្តង់ដារ ទំនួល ខុស ត្រូវ ខ្ពស់ និង ស្រប តាម ការ អំពាវនាវ នៅ ក្នុង ឧស្សាហកម្ម នេះ ផ្ទាល់ ដែល ចង់ឱ្យ មានការ ផ្ដួចផ្ដើម បង្កើត ច្បាប់ កំណត់ អាយុ អ្នក ប្រើប្រាស់ ដែល អាច ពិសា គ្រឿង ស្រវឹង បាន នៅ កម្ពុជា គឺ ចាប់ពី អាយុ ១៨ ឆ្នាំឡើងទៅ។

បទ ប្បញ្ញត្តិ សំខាន់ ៗ នៃ ក្រម ប្រតិបត្តិ រួម មាន ៖�• ត្រូវ ធានា នូវ រាល់ សកម្មភាព ទីផ្សារ និង ការ ផ្សព្វផ្សាយ ពាណិជ្ជកម្ម មិន ត្រូវ លើកទឹកចិត្ត ឬ អូស ទាញ អ្នក ប្រើប្រាស់ ឱ្យ ពិសា លើស កម្រិត ឬ ការ ពិសា ដោយ ខ្វះ ការ ទទួលខុសត្រូវ ។�• ផ្ដល់ អាទិភាព ជា ចម្បង ដល់ ទំនួល ខុស ត្រូវ សង្គម តាម រយៈ ការ លុប បំបាត់ ការ ផ្សាយពាណិជ្ជកម្ម មិន ត្រឹមត្រូវ ។�• អនុវត្ត គោលការណ៍ ណែនាំ ឱ្យ បាន ខ្ជាប់ខ្ជួន ដើម្បី ការពារ អ្នក ប្រើប្រាស់ ដែល មាន អាយុ ក្រោម ១៨ ឆ្នាំ ពី ផល ប៉ះពាល់ ដែល បណ្ដាល មក ពី ការ ធ្វើ ទីផ្សារ គ្រឿង ស្រវឹង ដូច ជា ការ ពង្រឹង យន្តការ ផ្ទៀងផ្ទាត់ អាយុ និង ការ កំណត់ ស្តង់ដារ សម្រាប់ បុគ្គល របស់ សាធារណៈជន លើ បណ្ដាញ ផ្សព្វផ្សាយ ដើម្បី ធានា ថា ការ ផ្សព្វផ្សាយ គ្រឿង ស្រវឹង ដោយ កំណត់ គោលដៅ សម្រាប់ ទស្សនិកជន ដែល ពេញវ័យ តែ ប៉ុណ្ណោះ ។�• ជំរុញ និង លើកកម្ពស់ ស្តង់ដារ នៃ ការ ផ្សាយពាណិជ្ជកម្ម ប្រកបដោយ ទំនួល ខុស ត្រូវ និង ជួយ ជំរុញ គាំទ្រ ដល់ ការ ប្រកួតប្រជែង ដោយ ស្មើភាព ក្នុង វិស័យ ឧស្សាហកម្ម គ្រឿង ស្រវឹង នៅ គ្រប់ បណ្តាញ ទំនាក់ទំនង នានា រួម ទាំង ការ ធ្វើ ទីផ្សារ ឌី ជី ថ ល ផង ដែរ។

កិច្ច ខិតខំ ប្រឹងប្រែង រួម គ្នា នេះ បាន ឆ្លុះ បញ្ចាំង ពី ការ ប្តេជ្ញា ខ្ពស់ របស់ ក្រុមហ៊ុន និង សមាគម ដែល បាន សហការ ចងសម្ព័ន្ធ គ្នា ដើម្បី ឆ្ពោះទៅ រក ការ ធ្វើ ទីផ្សារ និង ការ ប្រើប្រាស់ គ្រឿង ស្រវឹង ប្រកបដោយ ការ ទទួលខុសត្រូវ ការ ប្រកួតប្រជែង ដោយ ស្មើភាព និង នវានុវត្តន៍ នៅ ក្នុង ឧស្សាហកម្ម មួយ នេះ ។ ក្រម ប្រតិបត្តិ នេះ ក៏ បាន ផ្តោត សំខាន់ ទៅ លើ កិច្ច ការពារ អ្នក ប្រើប្រាស់ និង ទំនួល ខុស ត្រូវ សង្គម ក្នុង គោលបំណង បង្កើន កេរ្តិ៍ឈ្មោះ ល្អ ក្នុង វិស័យ ឧស្សាហកម្ម គ្រឿង ស្រវឹង និង លើកកម្ពស់ ការ យល់ ដឹង របស់ អ្នក ប្រើប្រាស់ ដើម្បី ផ្តល់ អត្ថប្រយោជន៍ ដល់ ក្រុមហ៊ុន ដែល កំពុង ធ្វើ អាជីវកម្ម ក្នុង វិស័យ នេះ និង អ្នក ប្រើប្រាស់នៅកម្ពុជា។

ដោយ ឈរ លើ គោល ជំហរ រួម គ្នា ក្រុម អ្នកតំណាង សម្ព័ន្ធ ក្រុមហ៊ុន និង សមាគម បាន លើក ឡើង ដោយ សង្កត់ធ្ងន់ លើ ការ យកចិត្តទុកដាក់ យ៉ាង ខ្លាំង ចំពោះ ការ ធ្វើ ទីផ្សារ ប្រកបដោយ ទំនួល ខុស ត្រូវ ខ្ពស់ ។ ក្រុម អ្នកតំណាង សម្ព័ន្ធ បាន លើក ឡើង ថា “ ការ សហការ ជា សម្ព័ន្ធ ដើម្បី ធ្វើការ រួម គ្នា នេះ មិនមែន គ្រាន់តែ ជា កាតព្វកិច្ច របស់ យើង ប៉ុណ្ណោះ ទេ ប៉ុន្តែ ជា ករណីយកិច្ច ខាង សីលធម៌ របស់ យើង ក្នុង ការ ធ្វើ ទីផ្សារ ផលិតផល របស់ យើង ប្រកបដោយ ទំនួល ខុស ត្រូវ ។ ការ ប្តេជ្ញា នេះ បាន សរ បញ្ជាក់ នៅ ក្នុង ក្រម ប្រតិបត្តិ ដែល បាន បង្កើត ឡើង ក្នុង គោលបំណង រឹត បន្តឹង ការ ធ្វើ ទីផ្សារ យ៉ាងណា ដែល មិន ប៉ះពាល់ ដល់ អ និ តិ ជន ក៏ ដូច ជា ការ អប់រំ អតិថិជន និង ដៃគូ អាជីវកម្ម អំពី ការ ពិសា គ្រឿង ស្រវឹងប្រកប ដោយ ការ ទទួលខុសត្រូវ និង ការ ផ្តល់ ព័ត៌មាន យ៉ាង ជាក់ច្បាស់ អំពី គ្រឿង ស្រវឹង ” ។ ក្រុម អ្នកតំណាង សម្ព័ន្ធ ក្រុមហ៊ុន និង ស្ថាប័ន ក៏ បាន បង្ហាញ ពី ក្ដី សង្ឃឹម ផង ដែរ ថា ក្រុមហ៊ុន ដៃគូ ក្នុង ឧស្សាហកម្ម នេះ ទាំងអស់ នឹង អនុវត្ដ ក្រម ប្រតិបត្តិ នេះ ប្រកបដោយ ទំនួល ខុស ត្រូវ នៅ ទូ ទាំង ប្រទេស កម្ពុជា ។ គំនិត ផ្តួចផ្តើម នៃ ក្រម ប្រតិបត្តិ នេះ គឺជា ការ ឆ្លុះ បញ្ចាំង ពី កិច្ច សហប្រតិបត្តិការ រវាង រាជរដ្ឋាភិបាល និង វិស័យ ឯកជន ដែល អាច បង្កើត ឱ្យ មានការ ផ្លាស់ ប្ដូរ ជា វិជ្ជមាននៅក្នុងសង្គម។

គួរ រំឭក ថា កាលពី ខែមេសា ឆ្នាំ ២០២៤ រាជរដ្ឋាភិបាល កម្ពុជា បាន បង្កើត ក្រុមការងារ គ្រប់គ្រង ការ ផ្សាយពាណិជ្ជកម្ម ផលិតផល គ្រឿង ស្រវឹង ដើម្បី លើកកម្ពស់ សុខុមាលភាព អ្នក ប្រើប្រាស់ និង ស្តង់ដា រឧស្សាហកម្ម ។ ក្រុមការងារ ជំនាញ នេះ បាន នឹង កំពុង ផ្តោត លើ ការ បង្កើត ច្បាប់ និង វិធាន ការណ៍ នានា ដើម្បី លើកកម្ពស់ ដល់ ការ ធ្វើ ទីផ្សារ ភេសជ្ជៈ មាន ជាតិ អាល់កុល ប្រកបដោយ ទំនួល ខុស ត្រូវ និង ធានា ឱ្យ មានការ ប្រកួតប្រជែង ទីផ្សារ យុត្តិធម៌ ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បាន មាន ប្រសាសន៍ ថា ៖ “ ពិធី ចុះហត្ថលេខា លើ ក្រម ប្រតិបត្តិ ធ្វើ ទីផ្សារ និង ផ្សព្វផ្សាយ ពាណិជ្ជកម្ម ដោយ ទំនួល ខុស ត្រូវ លើ ផលិតផល គ្រឿង ស្រវឹង នៅ ថ្ងៃនេះ បាន បង្ហាញ ពី ការ ប្តេជ្ញា ចិត្ត រួម គ្នា ពី ភាគី ពាក់ព័ន្ធ សំខាន់ ៗ ក្នុង ការ ធានា សន្តិសុខ សង្គម សណ្តាប់ធ្នាប់ សាធារណៈ និងភាព សុខដុមរមនាក្នុងសង្គមកម្ពុជា ”។

សហព័ន្ធ អ្នក ផ្សាយពាណិជ្ជកម្ម ពិភពលោក (WFA) បាន កោតសរសើរ ដល់ ប្រទេស កម្ពុជា សម្រាប់ ការ ដាក់ ឱ្យ ដំណើរការ នូវ ក្រម ប្រតិបត្តិ ធ្វើ ទីផ្សារ និង ផ្សព្វផ្សាយ ពាណិជ្ជកម្ម ដោយ ទំនួល ខុស ត្រូវ លើ ផលិតផល គ្រឿង ស្រវឹង ។ សហព័ន្ធ នេះ បាន មើលឃើញ ថា ក្រម ប្រតិបត្តិ ធ្វើ ទីផ្សារ នេះ គឺជា គំរូ វិជ្ជមាន ដ៏ ល្អ មួយ ។
លោក Stephan Loerke នាយក ប្រតិបត្តិ នៃ សហព័ន្ធ អ្នក ផ្សាយពាណិជ្ជកម្ម ពិភពលោក បាន លើក ឡើង ថា “ ក្រម ប្រតិបត្តិ ធ្វើ ទីផ្សារ និង ផ្សព្វផ្សាយ ពាណិជ្ជកម្ម នៅ កម្ពុជា នេះ គឺជា ជំហាន ដ៏ សំខាន់ មួយ ក្នុង ការ ឆ្ពោះទៅ រក បទ ប្បញ្ញត្តិ ស្ដី ពី ការ ធ្វើ ទីផ្សារ គ្រឿង ស្រវឹង ប្រកបដោយ ប្រសិទ្ធភាព ដែល បាន មក ពី ការ ប្តេជ្ញា ចិត្ត សហការ គ្នា លើកកម្ពស់ ការ ផ្សាយពាណិជ្ជកម្ម ប្រកបដោយ ទំនួល ខុស ត្រូវ ។ យើង សូម អបអរសាទរ ដល់ អ្នក ពាក់ព័ន្ធ ទាំងអស់ ហើយ យើង ក៏ រីករាយ ក្នុង ការ ផ្តល់ ការ ណែនាំ បន្ថែម លើ ការ អនុវត្ត ក្រម ប្រតិបត្តិ នេះ ក៏ ដូច ជា ការ ត្រួតពិនិត្យ និង វាយតម្លៃ ផល ប៉ះពាល់ នៃ ការ អនុវត្ត ”។

លោក Julian Braithwaite ប្រធាន សម្ព័ន្ធ អន្តរជាតិ សម្រាប់ ការ ទទួលទាន គ្រឿង ស្រវឹង ប្រកបដោយ ការ ទទួលខុសត្រូវ (IARD) បាន ថ្លែង ថា “ យើង រីករាយ ណាស់ ដែល បានឃើញ គំនិត ផ្តួចផ្តើម ដាក់ ចេញ នូវ ក្រម ប្រតិបត្តិ ធ្វើ ទីផ្សារ និង ផ្សព្វផ្សាយ ពាណិជ្ជកម្ម ដោយ ទំនួល ខុស ត្រូវ លើ ផលិតផល គ្រឿង ស្រវឹង នៅ កម្ពុជា ដែល ស្រប តាម កិច្ច ខិតខំ ប្រឹងប្រែង ជាស កល ក្នុង ការ កាត់ បន្ថយ ការ ផ្សាយពាណិជ្ជកម្ម គ្រឿង ស្រវឹង ទៅ ដល់ អនីតិជន ។ យើង គាំទ្រ យ៉ាង ពេញទំហឹង ដល់ កិច្ច ខិតខំ ប្រឹងប្រែង របស់ សម្ព័ន្ធ ក្រុមហ៊ុន និង ស្ថាប័ន ទាំងអស់ ដើម្បី កាត់ បន្ថយ ការ ទទួលទាន គ្រឿង ស្រវឹង ដែល បង្ក គ្រោះថ្នាក់ ហើយ សង្ឃឹមថា នឹង មាន ក្រុមហ៊ុន ហត្ថលេខី កាន់តែ ច្រើន ចូលរួម បន្ថែម ទៀត ” ។
នៅ ថ្ងៃ ខាង មុខ សម្ព័ន្ធ ក្រុមហ៊ុន និង ស្ថាប័ន ទាំងអស់ មានការ ប្តេជ្ញា ចិត្ត ខ្ពស់ ក្នុង ការ ជំរុញ ការ អនុវត្ត តាម គោលការណ៍ ណែនាំ ទាំងនេះ តាម រយៈ ការពិគ្រោះ យោបល់ ជាមួយ អ្នក ពាក់ព័ន្ធ និង ចាប់ផ្ដើម បង្កើត យុទ្ធនាការ ផ្សព្វផ្សាយ ការ យល់ ដឹង ជា សាធារណៈ ។ ដោយ មើលឃើញ ថា ឧស្សាហកម្ម គ្រឿង ស្រវឹង កំពុង ផ្តោត លើ ទំនួល ខុស ត្រូវ សង្គម ច្រើន សម្ព័ន្ធ ក្រុមហ៊ុន និង ស្ថាប័ន សង្ឃឹមថា នឹង មាន សមាជិក ដែល ជា ក្រុមហ៊ុន ក្នុង ឧស្សាហកម្ម គ្រឿង ស្រវឹង កាន់តែ ច្រើន និង ដៃគូ ធ្វើ ទីផ្សារ របស់ ពួក គេ ចូលរួម អនុវត្តក្រមប្រតិបត្តិនេះទាំងអស់គ្នា។

អំពី សម្ព័ន្ធ សម្រាប់ ការ អនុវត្ត ការ ផ្សាយពាណិជ្ជកម្ម គ្រឿង ស្រវឹង ប្រកបដោយ ទំនួល ខុស ត្រូវ�សម្ព័ន្ធ សម្រាប់ ការ អនុវត្ត ការ ផ្សាយពាណិជ្ជកម្ម គ្រឿង ស្រវឹង ប្រកបដោយ ទំនួល ខុស ត្រូវ លើកកម្ពស់ ការ ផ្សាយពាណិជ្ជកម្ម និង ការ ធ្វើ ទីផ្សារ ផលិតផល គ្រឿង ស្រវឹង ប្រកបដោយ ទំនួល ខុស ត្រូវ នៅ កម្ពុជា ។ សមាជិក របស់ យើង រួម មាន ក្រុមហ៊ុន ហ៊ិ ន នី គែន ខេ ម បូ ឌា (HEINEKEN Cambodia) ក្រុមហ៊ុនស្រា បៀរ កម្ពុជា ខេ ម ប្រ៊ូ វ (Cambrew) សមាគម អ្នក នាំ ចូល និង ចែកចាយ ស្រា បៀរ និង ស្រា (WSBIDA) ដែល មាន សមាជិក ៩ ក្រុមហ៊ុន និង សហ សម្ព័ន្ធ ២ និង សម្ព័ន្ធ ស្រា ចម្រុះ អន្ដរជាតិ អាស៊ី ប៉ា ស៊ី ហ្វិ ក (APISWA) ដែល តំណាង ឱ្យ ផលិតផល ស្រា ចម្រុះ ទាំង ១១ ម៉ាក យីហោ នៅ ទូ ទាំង ពិភពលោក ។ ភាគី ទាំងអស់ ប្តេជ្ញា បង្កើត ឱ្យ មាន ទីផ្សារ ប្រកបដោយ ការ ទទួលខុសត្រូវ និង ការ ប្រកួតប្រជែង ដោយ យុត្តិធម៌ ។ យើង សហការ គ្នា ការពារ អ្នក ប្រើប្រាស់ ជា ពិសេស អ្នក ដែល មាន អាយុ ក្រោម ១៨ ឆ្នាំ ហើយ ធានា ថា រាល់ ការ ធ្វើ ទីផ្សារ ទាំងអស់ ត្រឹមត្រូវ តាម ស្តង់ដារ អន្តរជាតិ ។ យើង សូម ស្វាគមន៍ ក្រុមហ៊ុន នៅ ក្នុង វិស័យ ឧស្សាហកម្ម ផលិត ស្រា ផ្សេង ទៀត នៅ កម្ពុជា ដើម្បី ចូលរួម ជំរុញ កិច្ច ខិតខំ ប្រឹងប្រែង និង គាំទ្រ ដល់ ក្រមប្រតិបត្តិដ៏សំខាន់នេះ៕

Address


Alerts

Be the first to know and let us send you an email when Feed buzzz posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Feed buzzz:

  • Want your business to be the top-listed Media Company?

Share