VD7NEWS

VD7NEWS សូមចុច like & follow /shere Page នេះដើម្បីទទួលបានព័ត៌មានថ្មីៗពិតក្នុងសង្គម… Khmer Social News
(1)

14/08/2025

អ្នកនាំពាក្យក្រសួងការពារជាតិ៖ នៅព្រឹកនេះក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន ៧ ប្រទេស បានចេញដំណើរទៅពិនិត្យមើលស្ថានភាពជាក់ស្តែងជុំវិញផលប៉ះពាល់ពីការវាយប្រហាររបស់យោធាថៃ នៅតាមបណ្តាព្រំដែនជួរមុខ ក្នុងទិសដៅចំនួន ៣ រួមមាន ទិសដៅទី១ នៅយោធភូមិភាគទី៥ ខេត្តបាត់ដំបង ទិសដៅទី២ នៅច្រកអន្តរជាតិប៉ោយប៉ែត ច្រកអូរបីជាន់ ភូមិអូរជោគជ័យ និងច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងទិសដៅទី៣ គឺនៅច្រកអានសេះ ខេត្តព្រះវិហារ។
អ្នកនាំពាក្យក្រសួងការពារជាតិ ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

14/08/2025

ថៅកែលក់ឡេដ៏ល្បី Love Riya ត្រូវសមត្ថកិច្ចឃាត់ខ្លួន
(កណ្តាល) ៖ កម្លាំងនគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ បានចុះទៅឡោមព័ទ្ធ និងឃាត់ខ្លូនថៅកែលក់ឡេដ៏ល្បី Love Riya។
ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា និងដឹកនាំបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្ត ស្ថិតនៅភូមិគ្រឹះរបស់ Love Riya ក្នុងបុរី ML ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្រោយការឃាត់ខ្លួនភ្លាមៗ កម្លាំងនគរបាលបានបញ្ជូន Love Riya ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងចាត់ការបន្តទៀត៕

កិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំមាសទី ១ និងលើកទិសដៅការងារឆមាសទី ២ ឆ្នាំ២០២៥ខេត្តព្រៃវែង ៖ លោកឧត្ត...
14/08/2025

កិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំមាសទី ១ និងលើកទិសដៅការងារឆមាសទី ២ ឆ្នាំ២០២៥
ខេត្តព្រៃវែង ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅទីស្តីការក្រសួងមហាផ្ទៃ នៅរ
សៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ)
យោងតាមការថ្លែងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានទាញការកត់សម្គាល់ថា នៅក្នុងអំឡុងពេលនៃការប្រឈមមុខសត្រូវឈ្លានពានថៃ ដែលឯកឧត្តម បានបញ្ជាឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្អាកការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជាបណ្ដោះអាសន្ន ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលនេះ បានហក់ឡើងខ្ពស់ជាងអំឡុងពេលធម្មតា ដែលមានន័យបញ្ជាក់ថា ការរឹតបន្តឹងច្បាប់នៅតែជាកិច្ចការចាំបាច់បំផុត បន្ទាប់ពីសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ធូរស្រាល។
ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យរដ្ឋបាលខេត្តមួយចំនួន រៀបចំសិក្សាលើការបង្កើតសួនសុវត្ថិភាពចរាចរណ៍សិប្បនិម្មិតនៅតាមទីតាំងមួយចំនួន ព្រោះសួននេះ មិនត្រឹមតែសម្រាប់សិស្សានុសិស្សនោះទេ ប៉ុន្តែក៏សម្រាប់បង្ហាញដល់សាធារណជន ឱ្យចូលសិក្សាស្វែងយល់បន្ថែមលើអ្វីដែលបានរៀននៅសាលាបើកបរ ដើម្បីពង្រឹងការយល់ដឹងអំពីច្បាប់ ការគោរពសិទ្ធិអាទិភាព បច្ចេកទេស និងក្រមសីលធម៌នៃការបើកបរ៕

ពិធីចុះហត្ថលេខា លេីអនុស្សរណៈ នៃការយោគយល់គ្នា ក្នុងការសម្របសម្រួល រវាងអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាមួយ...
14/08/2025

ពិធីចុះហត្ថលេខា លេីអនុស្សរណៈ នៃការយោគយល់គ្នា ក្នុងការសម្របសម្រួល រវាងអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាមួយ រដ្ឋបាលខេត្ត
ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាល និងជាមេបញ្ជាការ ឯកភាពខេត្ត និងឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជេីញចូលរួមជាអធិបតី ជាមួយ ឯកឧត្តម បណ្ឌិត ជិន ម៉ាលីន ជាអនុប្រធានប្រចាំការ នៃអជ្ញាធរជាតិ ក្នុងការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងយុត្តិធម៌ តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ និងជាប្រធាន អាជ្ញាធម៌ជាតិ ដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ នៃព្រះរាជាណាចក្រកម្ពុជា ។
ពិធីនេះ មានការចូលរួម ពីឯកឧត្តម លោក ជំទាវ នៃក្រសួងយុត្តិធម៌ ឯកឧត្តម ប្រធានសាលាដំបូងខេត្តក្រចេះ, ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ, ឯកឧត្តម លោក ជំទាវសមាជិកក្រុមប្រឹក្សាខេត្ត រួមនឹង លោក លោកស្រី មេ បញ្ជាការ មេបញ្ជារង នៃកងកម្លាំងទាំងបីប្រភេទ ព្រមទាំងលោក លោក ស្រី អភិបាល , អភិបាលរង ក្រុងស្រុកទាំង៧ មន្រ្តីរាជការ ព្រមទាំងលោក លោកស្រី ឃុំ សង្កាត់ផងដែរ បានចូលរួមសិក្សាស្វែងយល់ ពីកិច្ចសហប្រតិបត្តិការ សម្របសម្រួលផ្សះផ្សារវិវាទ រវាងអាជ្ញាធរជាតិក្នុងការដោះស្រាយ ក្រៅប្រព័ន្ធតុលាការ ជាមួយនិងរដ្ឋបាលខេត្តក្រចេះ ហេីយនិងមន្ទីរពាក់ព័ន្ធ ជាង ៣៥០នាក់ ។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍ សង្ខេប ណែនាំ និងពន្យល់ ពីការសម្របសម្រួល នៅក្រៅប្រព័ន្ធតុលាការ ថ្នាក់មូលដ្ឋាន គឺជាការងារដែលបានយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមបន្តទៀតថា ៖ ច្បាប់ស្តីពីការគ្រប់គ្រង ដែនដី នៃរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ បានចែង ពីការដោះស្រាយ វិវាទ នៅមូលដ្ឋាន និងមានការវិវាទ ជាលក្ខណៈឯកជន រវាងប្រជាពលរដ្ឋ រស់នៅជិតគ្នា និងរស់នៅឆ្ងាយពីគ្នា ដូចជាការជំលួសព្រំដី ជំលួសគ្រួសារ ជំលួស ជំពាក់ប្រាក់ និងការប្តឹងផ្តល់ ទៅអាជ្ញាធរ នៅក្នុងដែនដីរបស់ខ្លួន ។ ត្រូវមានការអធ្យាស្រ័យគ្នាទៅវិញ ទៅមក។ ជាមួយអាជ្ញាធរឃុំ សង្កាត់ ស្រុក និងក្រុង ដែលបាន សម្របសម្រួល ការវិវាទ គ្នា នៅក្រៅប្រព័ន្ធតុលាការ ជាការល្អ ហេីយក៏មិនបាន ចំណាយអ្វីដ៏ធ្ងន់ធ្ងរផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តម បណ្ឌិត ជិន ម៉ាលីន បានមានប្រសាសន៍ សំខាន់ៗ នៅក្នុងពិធីចុះហត្ថលេខា នៃការយោកយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការសម្រុះសម្រួលផ្សះផ្សារវិវាទ រវាងអាជ្ញាធរជាតិដោះស្រាយក្រៅប្រព័ន្ធតុលាការ ជាមួយរដ្ឋបាលខេត្តក្រចេះ។ បានធ្វេីឡេីងក្នុងគោលបំណង កិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូរ សំដៅលេីកកំពស់គុណភាព ប្រសិទ្ធិភាព បានឆាប់រហ័សក្នុងការដោះស្រាយវិវាទ ក្នុងប្រព័ន្ធតុលាការ ក្នុងអនុស្សរណៈនៃការយោគយល់គ្នា ជាមួយរដ្ឋបាលខេត្តក្រចេះ ក្នុងនោះមាន ៖
១- ក្នុងករណី ការដាក់ពាក្យស្នេីសុំ ពីរដ្ឋបាលខេត្ត អដក និងរៀបចំចេញជាកំណត់ហេតុព្រមព្រៀង បញ្ចប់វិវាទ ក្នុងក្របខណ្ឌ អបក ចំពោះសំណុំរឿងវិវាទទាំងឡាយណា ដែលបានសម្របសម្រួលប្រកបដោយជោគជ័យ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ឬ អង្គភាពពាក់ព័ន្ធផ្សេងទៀត ដែលស្ថិតក្នុងដែនសមត្ថកិច្ច នៃការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត ។
២- រដ្ឋបាលខេត្ត បញ្ជូនសំណុំរឿង វិវាទ ដែលទទួលបាន ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដាក់ជូន អដក ដេីម្បីពិនិត្យ និងដោះស្រាយបានល្អ ។
៣- រដ្ឋបាលខេត្ត និងផ្តល់កិច្ចសហការជូនដល់ អដក ក្នុងការចុះដោះស្រាយវិវាទដែលកេីតមានក្នុងមូលដ្ឋានរបស់ខ្លួន ។
៤- រដ្ឋបាលខេត្ត និងផ្តល់កិច្ចសហការ និងការផ្តល់ទិន្នន័យ ពាក់ព័ន្ធក្នុងការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ដេីម្បី អបក មានមូលដ្ឋានច្បាស់លាស់ និងត្រឹមត្រូវក្នុងការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត ដាក់ជូនរាជរដ្ឋាភិបាល។
៥- រួមសហការ ក្នុងការពង្រឹង និងលេីកកម្ពស់ ការផ្សព្វផ្សាយ ពីអត្ថប្រយោជន៍ ក្នុងការដោះស្រាយវិវាទ តាមរយៈការសម្របសម្រួល វិវាទក្រៅប្រព័ន្ធតុលាការ ឱ្យបានទូលំទូលាយ។
៦- រួមសហការគ្នា ក្នុងការរៀបចំ កិច្ចប្រជុំ សិក្ខាសាលា កម្មវិធីបណ្តុះបណ្តាល ឬ ព្រឹត្តការនានាទាក់ទង និងយន្តការសម្របសម្រួល ផ្សះផ្សារគ្នាបានល្អ ។
៧- អនុវត្ត សកម្មភាពផ្សេងទៀត ចាំបាច់ តាមការព្រមព្រៀង គ្រប់ភាគី ។
ជាចុងក្រោយ ឯកឧត្តម ក៏មានប្រសាសន៍ កោតសរសេីរ និងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំ ក្នុងការងារបច្ចេកទេស នៃអាជ្ញាធរជាតិ ដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តក្រចេះ ដែលបានខិតប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត សហការគ្នាយ៉ាងចិត្តស្និទ្ធ ក្នុងការចរចារ ពិភាគសារ ព្រមទាំងរៀបចំឡេីងដោយជោគជ័យ នូវអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហការ និងការសម្របសម្រួលគ្នា រហូត និងបានចុះហត្ថលេខា ជាមួយគ្នាដោយជោគជ័យ ។
ឯកឧត្តម មានប្រសាសន៍ បន្ថែមថា ៖ ការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ ត្រូវបានចាត់ទុកជាការងារអាទ្ធិភាពដ៏សំខាន់មួយក្នុងការកែទម្រង់ដល់វិស័យយុត្តិធម៌ ។និងយោងតាមប្រសាសន៍ សម្តេច តេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្រ្តី ហេីយនិតិកាលទី៧នេះ សម្តេចបវរធិបតី បានបន្តយកការវិវាទក្រៅប្រព័ន្ធតុលាការ ជាការអាទ្ធិភាព ៖
១- ក្នុងចំណោមការងារអាទ្ធិភាពទាំង៣ នៃវិធានការគន្លឹះ អាទ្ធិភាពទី៥ របស់សម្តេច មហាបវរធិបតី ដែលបានប្រកាសជាផ្លូវការ កិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្រ្តីលេីកទី១ កាលពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៣កន្លងទៅ ដេីម្បីអនុវត្តកិច្ចការអាទ្ធិភាពទី១ នេះ អាជ្ញាធរជាតិដោះស្រាយប្រព័ន្ធតុលាការ កអក ជាស្ថាបនថ្មីមួយ បង្កេីតឡេីង ដោយព្រះមហាក្សត្រ ចុះ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធផ្សព្វផ្សាយវិវាទ ដែលមានស្រាប់ក្នុងព្រះជាណាចក្រកម្ពុជា ។
កម្មវិធីនេះ បានធ្វើឡេីងនៅសាលមហោស្រព ខេត្ត នាព្រឹកថ្ងៃព្រហស្បតិ ៥រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៥ ៕
ដោយ ស៊ាន ច័ន្ទដា

ក្រសួងរៀបចំដែនដី ដំណើរការវាស់វែង ចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិដីរដ្ឋដែលជាដីសមូហភាព សរុបចំនួន ៣ ១៤៥​ សហគមន៍ រួមមាន៖-សហគមន...
14/08/2025

ក្រសួងរៀបចំដែនដី ដំណើរការវាស់វែង ចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិដីរដ្ឋដែលជាដីសមូហភាព សរុបចំនួន ៣ ១៤៥​ សហគមន៍ រួមមាន៖

-សហគមន៍ជនជាតិដើមភាគតិច
-សហគមន៍តំបន់ការពារធម្មជាតិ
-សហគមន៍នេសាទ
-សហគមន៍ព្រៃឈើ
-សហគមន៍កសិករប្រើប្រាស់ទឹក
-សហគមន៍កសិកម្ម
-សហគមន៍ ដំណាំស្វាយចន្ទី

សូមទាញយកបញ្ជីសហគមន៍ទូទាំងប្រទេសតាមរយៈ​ QR Code​ ជូនភ្ជាប់
www.vd7news.com

ទីតាំងទព័ថៃរាយបន្លាសួស ថ្ងៃនេះក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជ...
14/08/2025

ទីតាំងទព័ថៃរាយបន្លាសួស ថ្ងៃនេះក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា និងមានអនុព័ន្ធយោធា ប្រទេសផ្សេងៗទៀត ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា នៅថ្ងៃទី១៤ ខែសីហា បានអញ្ជើញចុះសង្កេតការណ៍នៅភូមិជោគជ័យ ឃុំអូរ៣ជាន់​ ស្រុកអូរជ្រៅ​ ខេត្តបន្ទាយមា​នជ័យ ដែលយោធាថៃ បានរាយលួសបន្លា និងបានជីកលានដ្ឋានដោយអ៉ិចស្កាវ៉េទ័រ ៕

ព្រឹកនេះក្រុមអ្នកសង្កេតការណ៍ អន្តរកាល(IOT) នឹងចុះសង្កេតការណ៍ស្ថានភាពនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃបន្ថែមទៀតភ្នំពេញ-ក្រសួង...
14/08/2025

ព្រឹកនេះក្រុមអ្នកសង្កេតការណ៍ អន្តរកាល(IOT) នឹងចុះសង្កេតការណ៍ស្ថានភាពនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃបន្ថែមទៀត

ភ្នំពេញ-ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេសចំនួន ៦ នៅថ្ងៃ14/8/2025នេះ ចូលរួម (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) ដែលមាននិវេសន្នដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា ដោយមានសមាជិកសរុបចំនួន ៧ប្រទេស បានចេញដំណើរទៅកាន់ទីតាំងជាក់ស្តែងផ្សេងៗ ដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ដូចខាងក្រោម៖

១- ខេត្តបាត់ដំបង (យោធភូមិភាគទី៥)
២-ខេត្តបន្ទាយមានជ័យ៖ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកអូបីជាន់(ភូមិជោគជ័យ) និងច្រកបឹងត្រកួន
៣- ខេត្តព្រះវិហារ (ច្រកព្រំដែនអានសេះ)

គួររំលឹកផងដែរថា បេសកកម្មនេះបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានបញ្ចប់កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបង្កើតឱ្យមានក្រុម IOT។

ក្រសួងការពារជាតិ សូមអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងរក្សាឱ្យបាននូវអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ៕
ប្រភពរូបថត៖ ខឹម សុវណ្ណារ៉ា

13/08/2025

អ្នកនាំពាក្យក្រសួងការពារជាតិ ៖ កងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃ ប្រដាប់ដោយអាវុធ បានធ្វើសកម្មភាពចូលមកត្រួតពិនិត្យនៅទល់មុខច្រកជោគជ័យ ដោយបានរាយលួសបន្លា ព្រមទាំងដាក់កង់ឡាន នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែសីហានេះ។ កម្ពុជាទាមទារឱ្យភាគថៃបញ្ឈប់ជាបន្ទាន់ និងគ្មានល័ក្ខខណ្ឌរាល់សកម្មភាពដែលរំលោភបំពានបទឈប់បាញ់ ព្រមទាំងស្មារតីនៃការឯកភាពនៅក្នុងកិច្ចប្រជុំវិសាញ្ញាមគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។................
ប្រសាសន៍របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅរសៀលថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

13/08/2025

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ៖ កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ គឺការដោះមីន និងបំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស មិនមែនការដាក់មីនថ្មីប្រឆាំងមនុស្សនោះទេ។
នេះជាប្រសាសន៍ របស់ឯកឧត្តម ប៉ែន បូណា រដ្ធមន្ត្រីប្រត្តិភូ អមនាយករដ្ធមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ធាភិបាល ធ្វើឡើងនៅក្នុងសេចក្ដីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្ដីពី លទ្ធផល នៃការអនុវត្តបទ ឈប់បាះ់គ្នា រវាងកម្ពុជា.ថៃ នៅព្រឹកថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានសេចក្តីថ្លែងកាណ៍ ឆ្លើយតបការចោទប្រកាន់គ្មានមូលដ្ឋានរ...
13/08/2025

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានសេចក្តីថ្លែងកាណ៍ ឆ្លើយតបការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃទាក់ទងនឹងការផ្ទុះគ្រាប់មីនថ្មីៗ និងការគំរាមកំហែងចំពោះអធិបតេយ្យរបស់កម្ពុជា

Statement of the Ministry of Foreign Affairs and International Cooperation Of Kingdom of Cambodia regarding Thailand's Baseless Allegations relating to Recent landmine explosions and Threats against Cambodian Sovereignty

ក្រសួងអប់រំ កំពុងស្វែងរកសាលារៀន អោយនិស្សិតខ្មែរប្រមាណ៨០០នាក់ ដែលវិលត្រឡប់មកពីប្រទេសថៃ បានចូលរៀន ដោយឥតបង់ថ្លៃភ្នំពេញ ៖ ឯក...
13/08/2025

ក្រសួងអប់រំ កំពុងស្វែងរកសាលារៀន អោយនិស្សិតខ្មែរប្រមាណ៨០០នាក់ ដែលវិលត្រឡប់មកពីប្រទេសថៃ បានចូលរៀន ដោយឥតបង់ថ្លៃ
ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១២សីហា ឆ្នាំ២០២៥ បានជួបសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍ ដែលត្រឡប់មកបន្តការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ក្នុងប្រទេសកម្ពុជា។
ក្រសួងអប់រំ បានអោយដឹងថា និស្សិតខ្មែរដែលកំពុងសិក្សាក្នុងប្រទេសថៃទាំងរូបភាពបង់ថ្លៃ និងអាហារូបករណ៍ មានសរុបចំនួន១៨៧១នាក់។ ក្នុងនោះ មកទល់ពេលនេះ មាននិស្សិតចំនួន៨០០នាក់ បានសម្រេចចិត្តត្រឡប់មកស្រុកកំណើតវិញ ខណៈនិស្សិតមួយចំនួនទៀត ក៏កំពុងមានគម្រោងធ្វើដំណើរត្រឡប់មកកម្ពុជាវិញដែរ។
គិតត្រឹមថ្ងៃទី១២ ខែសីហា មាននិស្សិតចំនួន៦៥៩នាក់ បានដាក់ពាក្យស្នើសុំអាហារូបករណ៍ពីក្រសួង ក្នុងនោះលើកទី១ មានចំនួន១៧៩នាក់ និងលើកទី២ មានចំនួន៤៨៧នាក់ (បណ្ឌិត២២នាក់, បរិញ្ញាបត្រជាន់ខ្ពស់៥៥នាក់, បរិញ្ញាបត្រ៥៧៩នាក់, បរិញ្ញាបត្ររង, និងផ្សេងៗ ២នាក់ទៀត)។ ក្រសួងអប់រំបញ្ជាក់ថា ក្រសួងកំពុងសម្របសម្រួលទទួលយកនិស្សិតឱ្យចូលរៀនដោយឥតគិតថ្លៃទៅតាមជំនាញ ដែលសាមីខ្លួនស្នើសុំនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។ ទន្ទឹមនោះ ក្រសួងក៏ជំរុញទៅនិស្សិត ដែលមិនទាន់បានទាក់ទងគ្រឹះស្ថានសិក្សា គួររួសរាន់ទៅសាកសួរ និងពិគ្រោះយោបល់។
ថ្លែងក្នុងកម្មវិធីសំណេះសំណាលខាងលើ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ បន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យពូកែ ដើម្បីប្រែក្លាយខ្លួនទៅជាទំពាំងស្នងឫស្សី ជាយុវជនឆ្នើម ជាអ្នកដឹកនាំជំនាន់ក្រោយ និងជាមូលធនមនុស្ស ដ៏មានសក្តានុពល សម្រាប់ជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិឱ្យរឹងមាំជានិរន្តរ៍។
រដ្ឋមន្រ្តីក្រសួងអប់រំ ក៏បានថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន ចំពោះការប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅក្នុងប្រទេសដែរ។
គូរជម្រាបថាកាលកន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវទៅពលរដ្ឋ និងនិស្សិត ឱ្យត្រឡប់មកកម្ពុជាវិញ ក្រោយស្ថានភាពកម្ពុជា-ថៃ កំពុងមានកម្តៅ។ កាលនោះ សម្តេចប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរ ដែលត្រឡប់មកពីថៃផងដែរ៕

ក្រោយពីបទឈប់បាញ់ ថៃបានចូលឈ្លានកម្ពុជា ដោយពង្រាយកង់ឡាននិងបន្លាលួសហំពទ្ធ័ផ្ទះ ចូលដីខ្មែរ ជាដើមរហូតដល់ពលរដ្ឋបានស្រែកថា ចោរស...
13/08/2025

ក្រោយពីបទឈប់បាញ់ ថៃបានចូលឈ្លានកម្ពុជា ដោយពង្រាយកង់ឡាននិងបន្លាលួសហំពទ្ធ័ផ្ទះ ចូលដីខ្មែរ ជាដើមរហូតដល់ពលរដ្ឋបានស្រែកថា ចោរសៀមប្លន់ដីខ្មែរហើយ!

https://youtube.com/shorts/846-uhCt5sc?feature=shared
#ព្រំដែន #ថៃជាអ្នកផ្តើមសង្គ្រាម

Address


Telephone

+85511304030

Alerts

Be the first to know and let us send you an email when VD7NEWS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to VD7NEWS:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share