ទស្សនៈសង្គម និងនយោបាយ

  • Home
  • ទស្សនៈសង្គម និងនយោបាយ

ទស្សនៈសង្គម និងនយោបាយ សូមស្វាគមន៍មកកាន់ page ទស្យនៈសង្គម និងនយោបាយ

20/09/2025

ដំណឹងថ្មី ÷ អភិបាលខេត្តស្រះកែវ បានកំណត់ពេលវេលាឲ្យពលរដ្ឋខ្មែរ ដកខ្លួនចេញពីតំបន់ទាំងអស់ តាមព្រំដែនខេត្តស្រះកែវ ត្រឹមថ្ងៃទី១០ ខែតុលា។

មុននេះបន្តិច the nation ថៃ បានផ្សាយថា កងកម្លាំងថៃបាន​ដាក់​ពង្រាយ​រថយន្ត​កាណុង​បាញ់​ទឹក ដើម្បី​ត្រៀម​ទប់ទល់​នឹង​ការ​តវ៉ា​...
20/09/2025

មុននេះបន្តិច the nation ថៃ បានផ្សាយថា កងកម្លាំងថៃបាន​ដាក់​ពង្រាយ​រថយន្ត​កាណុង​បាញ់​ទឹក ដើម្បី​ត្រៀម​ទប់ទល់​នឹង​ការ​តវ៉ា​ដ៏​មាន​សក្តានុពល​នៅ​កម្ពុជា។

The Nation ថៃ បញ្ជាក់ងថា នៅវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ អាជ្ញាធរបានចល័តរថយន្តកាណុងបាញ់ទឹកសម្ពាធខ្ពស់ទៅកាន់ Ban Nong Ya Kaew ក្នុងស្រុក Khok Sung ខេត្តស្រះកែវ។ យានជំនិះដែលប្រើសម្រាប់ការគ្រប់គ្រង និងបំបែកហ្វូងមនុស្សត្រូវបានឈរជើង ដើម្បីរក្សាសណ្តាប់ធ្នាប់ និងការត្រៀមលក្ខណៈ ប្រសិនបើភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ កើនឡើង។

ការដាក់ពង្រាយនេះ គឺជាវិធានការបង្ការ បន្ទាប់ពីមានការប្រមូលផ្តុំក្រុមខ្មែរនៅជិតព្រំដែន ដែលបង្កឱ្យមានការព្រួយបារម្ភអំពីការប៉ះទង្គិចដែលអាចកើតមាន។ ដើម្បី​ពង្រឹង​ការគ្រប់គ្រង មន្ត្រី​បាន​ពង្រឹង​តំបន់​ដោយ​បន្ថែម​បុគ្គលិក ឧបករណ៍ និង​យានជំនិះ ដើម្បី​ឆ្លើយតប​គ្រប់​ស្ថានភាព។
.

នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែកញ្ញា ឆ្នាំ២០២៥  ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន...
20/09/2025

នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅប្រាសាទព្រះវិហារ ខេត្តព្រះវិហារ ក្រោយបទឈប់បាញ់បានចូលជាធរមាន។

On Saturday Morning, 20 September 2025, the Ministry of National Defence of the Kingdom of Cambodia facilitated the visit of the Interim Observer Team (IOT), led by Malaysia, along with its members, in order to observe, verify, and report on the situation at Preah Vihear Temple, Preah Vihear Province, after the Ceasefire Agreement came into effect.

ខណៈពេលនេះ អន្តរជាតិមួយចំនួនដែលទទួលព័ត៌មានមិនពិតពីប្រទេសថៃ កំពុងបានសូមទោសកម្ពុជា និងផ្សាយព័ត៌មានពិតដើម្បីស្វែងរកយុត្តិធម៌...
16/09/2025

ខណៈពេលនេះ អន្តរជាតិមួយចំនួនដែលទទួលព័ត៌មានមិនពិតពីប្រទេសថៃ កំពុងបានសូមទោសកម្ពុជា និងផ្សាយព័ត៌មានពិតដើម្បីស្វែងរកយុត្តិធម៌ជូនកម្ពុជា បែរជាទណ្ឌិត សម រង្ស៊ី លាបពណ៌រដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើតរដ្ឋាភិបាលក្រៅប្រទេស។

នេះជាមហិច្ឆតារបស់ទណ្ឌិត សម រង្ស៊ី ដើម្បីអំណាចផ្ទាល់ខ្លួន មិនខ្វល់អំពីផលប្រយោជន៍័ជាតិ ដែលធ្វើអោយប្រជាពលរដ្ឋជាច្រើនទាំងក្នុងស្រុក និងក្រៅស្រុក បានចាកចេញពីគណបក្សប្រឆាំងមកគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារដែនអធិបតេយ្យភាពជាតិខ្មែរ។

មហិច្ចតារបស់ទណ្ឌិត សម រង្ស៊ី ដើម្បីកាន់តំណែងជារដ្ឋាភិបាល បើទោះបីជាការបោះឆ្នោតមិនបានជោគជ័យនៅកម្ពុជា និងបានក្លាយទៅជាជនក្បត់ជាតិ ព្រមទាំងបានភៀសខ្លួនទៅរស់ក្រៅប្រទេសដើម្បីគេចចេញពីសម្នាញ់ច្បាប់កម្ពុជា ទណ្ឌិត សម រង្ស៊ី នៅតែមិនភ្លេចបំណងចង់ក្លាយទៅជាអ្នកដឹកនាំរដ្ឋាភិបាល ទណ្ឌិត សម រង្ស៊ី បានឈ្លៀតឳកាសយកស្ថានភាពព្រំដែនកម្ពុជា ថៃ និងព័ត៌មានមិនច្បាស់ការណ៍ផ្សព្វផ្សាយបំភ្លៃការពិត ដើម្បីបានឳកាសបង្កើតរដ្ឋាភិបាលក្រៅប្រទេស អោយខ្លួនបានកាន់តំណែងជារដ្ឋាភិបាលក្រៅប្រទេសតាមបំណង។

មហិច្ឆតារបស់ទណ្ឌិត សម រង្ស៊ី ដែលមិនគិតអំពីផលប្រយោជន៍ជាតិ និងប្រជាជន បានបង្ហាញអោយប្រជាជនទាំងក្នុង និងក្រៅប្រទេស បានឃើញអំពីល្បិចកល់របស់ខ្លួន និងបានចាកចេញពីក្រុមប្រឆាំងដែលមិនបានខ្វល់ពីប្រយោជន៍ប្រជាជន និងប្រយោជន៍ជាតិ មកឈរលើមូលដ្ឋានឧត្តមប្រយោជន៍ជាតិទាំងអស់គ្នា។

តើទណ្ឌិត សម រង្ស៊ី អាចបង្កើតរដ្ឋាភិបាលក្រៅប្រទេសទៅរួចដែរឬទេ? ហើយតើប្រទេសណាដែលទទួលស្គាល់រដ្ឋាភិបាលក្រៅប្រទេសរបស់ទណ្ឌិត សម រង្ស៊ី? សូមសម្លឹងមើលប្រទេសបារាំង សហរដ្ឋអាមេរិក ចិន រុស្ស៊ី អាស៊ាន អឺរ៉ុប និងអង្គការសហប្រជាជាតិ កំពុងយកចិត្តទុកដាក់ និងសហការយ៉ាងខ្លាំងជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងជម្លោះកម្ពុជា ថៃ លើបញ្ហាព្រំដែន។

ប្រទេសបារាំង ចិន អាមេរិក កូរ៉េ ជប៉ុន រុស្ស៊ី និងអាស៊ាន។ល។ កំពុងមានការកើតសរសើដល់ប្រទេសកម្ពុជា ចំពោះការអនុវត្តបទឈប់បាញ់ ព្រមទាំងយកវិធានការផ្លូវច្បាប់អន្តរជាតិមកធ្វើការដោះស្រាយ បើទាំងបីកងទ័ពថៃបានបង្កើតសកម្មភាពរុលចូលមកលើដែនអធិតេយ្យភាពកម្ពុជាគ្រប់វិធីសាស្ត្រក៏ដោយ ក៏កម្ពុជាអាចរក្សាគោលជំហរនេះបាន។

ចំណែកទណ្ឌិត សម រង្ស៊ី បានចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជាថា កាត់ដីដើម្បីដូរសន្តិភាព ធ្វើអោយបាត់បង់ទឹកដី លាបពណ៌គ្រប់ទម្រង់ ហើយសកម្មភាពរបស់ទណ្ឌិត សម រង្ស៊ី នេះបានធ្វើអោយប៉ះពាល់ទៅដល់ការសហចូលរួមខិតខំប្រឹងប្រែងពីប្រទេសអាមេរិក ចិន បារាំង អង្គការសហប្រជាជាតិ និងស៊ានទាំងមូល។ល។ ដែលការខិតខំប្រែងប្រទេសទាំងអស់នោះជាមួយកម្ពុជា ដើម្បីបញ្ជាក់ថា កម្ពុជាមិនបានបាត់បង់ទឹកដីមួយមីលីម៉ែត្រណាឡើងយ។

ទន្ទឹមជាមួយគ្នានេះ ខ្ញុំក៏សូមសំណូមពរដល់បងប្អូនជនរួមជាតិ មេត្តាគិតគូរអោយបានច្បាស់មុននឹងជឿលើមនោគមឃោសនារបស់ក្រុមជ្រុលនិយមទណ្ឌិត សម រង្ស៊ី ដែលមិនខ្វល់អំពីប្រយោជន៍ជាតិ និងប្រជាជន ដោយគតិពិចារណារបស់បងប្អូន និងគ្មានអ្នកណាម្នាក់អាចអូសទាញអោយបងប្អូនលង់ជឿតាមគេដោយគ្មានហេតុផលបានឡើយ៕

បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃថ្មីឡើងកាន់តំណែង តើនាយកមន្ត្រីថៃត្រូវធ្វើខ្លះ?១.ការដោះស្រាយបញ្ហាវិបត្តិសេដ្ឋកិច្ចដែលកំពុងរងគ្រ...
07/09/2025

បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃថ្មីឡើងកាន់តំណែង តើនាយកមន្ត្រីថៃត្រូវធ្វើខ្លះ?

១.ការដោះស្រាយបញ្ហាវិបត្តិសេដ្ឋកិច្ចដែលកំពុងរងគ្រោះធ្ងន់ធ្ងរ ការដោះស្រាយបញ្ហាធំនេះបានត្រូវផ្អែកលើយុទ្ធសាស្ត្រការទូតពាណិជ្ជកម្ម ហើយដោះស្រាយស្ថានការណ៍បន្ទាន់គីទំនាក់ទំនងការទូត និងបង្កើតច្រកទ្វារពាណិជ្ជកម្មជាមួយប្រទេសជិតខាង ជាពិសេសគឺកម្ពុជាដែលជាទីផ្សារធំបំផុតរវាងភូមិផងរបងជាមួយ។

២.ការដោះស្រាយគ្រោះមហន្តរាយធម្មជាតិធំៗបន្ទាន់ ចំបាច់គឺការឯកភាពផ្ទៃក្នុងរដ្ឋាភិបាល និងការទូតអន្តរជាតិ និងការអនុវត្តច្បាប់អន្តរជាតិ ដើម្បីទទួលបានការអនុគ្រោះពាណិជ្ជកម្ម និងជំនួយមនុស្សធម៌គ្រោះមហន្តរាយរបស់អន្តរជាតិ។

៣.ថៃប្តេជ្ញាការពារដែនអធិបតេយ្យរវាងព្រំដែនកម្ពុជា ថៃ ប៉ុន្តែរដ្ឋាភិបាលថៃត្រូវគិតគូរពីផលប្រយោជន៍ប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន និងផលិតកម្ម និងពាណិជ្ជកម្មរបស់អ្នកវិយោគថៃ និងតាមយន្តច្បាប់អន្តរជាតិ ដែលធានាលើដែនអធិតេយ្យភាព។

៤.ប៊ុនស៊ិន ប៉ាក្លាង មានបំណងវាទីយកដីកម្ពុជារំលោភច្បាប់អន្តរជាតិ ប៉ុន្តែដើម្បីផលប្រយោជន៍ប្រទេសជាតិ និងពលរដ្ឋ ថៃ ដូច្នេះ ប៊ុនស៊ិន ប៉ាក្លាង ត្រូវគោរពតាមការសម្រេចចិត្តរបស់រដ្ឋាភិបាលថៃ ស្របតាមសម្ពាធអន្តរជាតិលើប្រទេសថៃ ដែលថៃបានឈ្លានពានមកលើកកម្ពុជា។

៥.ប្រទេសថៃដើម្បីស្ដារសេដ្ឋកិច្ចបន្ទាន់ ថៃត្រូវគិតគូរពីកាតព្វកិច្ចអាស៊ាន និងសិទ្ធមនុស្សអន្តរជាតិ ដូច្នេះថៃត្រូវតែរបង្កើតទំនាក់ទំនងជាមួយកម្ពុជាឡើងវិញជាជម្រើសចាំបាច់បំផុតរបស់ប្រទេសថៃ។

សូមបងប្អូន និងកងទ័ពខ្មែរយើង ដែលកំពុងការពារទឹកដី នៅតាមព្រំដែលមានសុវត្ថភាព និងសុខភាពល្អគ្រប់ៗគ្នា។
04/09/2025

សូមបងប្អូន និងកងទ័ពខ្មែរយើង ដែលកំពុងការពារទឹកដី នៅតាមព្រំដែលមានសុវត្ថភាព និងសុខភាពល្អគ្រប់ៗគ្នា។

04/09/2025

តើថៃប្រុងធ្វើអ្វីនៅព្រំដែនមុនពេលសភាថៃបោះឆ្នោតថ្ងៃទី៥ ស្អែកនេះ?

លិខិតពី ឯកឧត្តមប្រធានាធិបតី សហរដ្ឋអាមេរិក Donald J. Trump ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរ...
27/08/2025

លិខិតពី ឯកឧត្តមប្រធានាធិបតី សហរដ្ឋអាមេរិក Donald J. Trump ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

19/08/2025

១៩.០៨.២០២៥ នៅច្រកអានសេះ ទ័ពកម្ពុជា ជាមួយទ័ពថៃ តឹងមាត់ដាក់គ្នា..

ជិតដល់ពេលអាចោរសៀមវាវិនាសហើយ ចោរសៀមកំពុងដើរលាងជើងខ្លួនឯងមិនជ្រះឡើយ វាយកមីនមិនទាន់ដោះគីបទៅបង្ហាញអន្តរជាតិថា ជាមីនរបស់កម្ពុ...
18/08/2025

ជិតដល់ពេលអាចោរសៀមវាវិនាសហើយ ចោរសៀមកំពុងដើរលាងជើងខ្លួនឯងមិនជ្រះឡើយ វាយកមីនមិនទាន់ដោះគីបទៅបង្ហាញអន្តរជាតិថា ជាមីនរបស់កម្ពុជាទើបដាក់ នៅ ពេលទូតអន្តរជាតិសួរថា បើមីនកម្ពុជាជាដាក់ពិតមែន ហេតុអីបានកម្ពុជាដាក់មិនព្រមដោះគីបមីនចេញ។

វាយករបងបន្លាលួសមកព័ទ្ធយកដីផ្ទះប្រជាពលរដ្ឋកម្ពុជា ពេលអន្តរជាតិសួរនាំ វាថា AI ហើយបន្លាលួសទាំងអស់នោះគឺកម្ពុជាជាអ្នកដាក់។

អាចោរសៀមវាចោទលោក Michel Alfaro ថាអ្នកយក ព័ត៌មានក្លែងក្លាយពីកម្ពុជា និងមិនមែនជាអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំនៅសេតវិមានសហរដ្ឋអាមេរិកទេ។

រដ្ឋាភិបាលថៃវាអញ្ចើញលោក Michel Alfaro ទៅយកព័ត៌មានពិតនៅប្រទេសថៃ និងសន្យាថា អោយទៅយកព័ត៌មាននៅព្រំដែនជាក់ស្តែង នៅពេលលោក Michel Alfaro យល់ព្រមទៅ ថៃថាមិនអនុញ្ញាតឲ្យលោក Michel Alfaro ជាន់ដីថៃទេ ព្រោះខ្លាចបែកព័ត៌មានដែលថៃបានបំភ្លៃ។

ថៃដាក់គ្រប់បែកនៅតាមព្រំដែន ហើយឲ្យទាហានខ្លួនជាន់មីននោះផ្ទុះ ដាក់កំហុសមកកម្ពុជា ដើម្បីសង្គ្រាមសារជាថ្មី ថៃសុខចិត្តចំណាយអាយុជីវិតកងទ័ពខ្លួន (ពួកភ្លេចដើម កំណើតខ្មែរសារិន)។

ថៃរំលោភបទឈប់បាញ់ ប៉ុន្តែថៃចោរកម្ពុជា មិនគោរពសន្ធិសញ្ញាអូតាវ៉ា ដែលផ្ទុយពីបទឈប់បាញ់ដែលមានការខិតខំប្រឹងប្រែងដោយចិន អាមេរិក និងម៉ាឡេស៊ី។

ខ្ញុំពិតជាហួសចិត្តរកអ្វីផ្ទឹមពុំបាន ប្រសិនជាអាចសូមឲ្យប្រទេសថៃ និងសណ្តានពូជអាចោរសៀមនេះវិនាស អន្តរាយរលាយផុតពូជផងចុះ ព្រោះសណ្តានពូជពួកនេះនិយាយមាត់លុបនិងជើង និយាយយកសាចក់ការអ្វីមិនកើតទេ។

17/08/2025

នៅល្ងាចនេះខ្ញុំនឹងលើកយកយុទ្ធសាស្ត្រថៃខ្លះៗមកជម្រាបជូនបងប្អូនដើម្បីជូនជ្រាប

Address

1648 W Ontario Street

60628

Alerts

Be the first to know and let us send you an email when ទស្សនៈសង្គម និងនយោបាយ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ទស្សនៈសង្គម និងនយោបាយ:

  • Want your business to be the top-listed Media Company?

Share