វិទ្យុជាតិចំការចេកខេត្តបាត់ដំបង

  • Home
  • វិទ្យុជាតិចំការចេកខេត្តបាត់ដំបង

វិទ្យុជាតិចំការចេកខេត្តបាត់ដំបង Local news, provincial discussions and public education. Call us on 012 33 77 50 / 069 69 69 39 70s News

03/04/2025

វិធីសាស្ត្រចំនួន ៦ ដើម្បីកំណត់ព័ត៌មានក្លែងក្លាយ

ព័ត៌មានក្លែងក្លាយ សំដៅលើព័ត៌មានមិនពិត ប្រឌិតឡើងដើម្បីគោលបំណងទុច្ចរិតផ្សេងៗ។ វិធីសាស្ត្រចំនួន ៦ ដើម្បីកំណត់ព័ត៌មានក្លែងក្លាយរួមមាន៖

១. ពិនិត្យប្រភព ៖ រឿងដំបូងដែលអាចជួយឱ្យយើងកំណត់ថា ព័ត៌មាននោះពិត ឬក្លែងក្លាយគឺត្រូវមើលទៅលើប្រភព។ តើគេហទំព័រ ដែលផ្សព្វផ្សាយព័ត៌មាននោះមកពីស្ថាប័នណា? អ្នកណាអ្នកសរសេរ? តើអត្ថបទនេះសរសេរបានល្អដែរឬទេ? តើវាទំនងជាការពិតដែរ ឬទេ? តើស្ថាប័នព័ត៌មានផ្សេងៗផ្សព្វផ្សាយអំពីរឿងនេះដែរឬទេ?

២. ស្រាវជ្រាវរឿងនោះនៅគេហទំព័រផ្សេងៗ ៖ អ្នកអាចរកមើលថា តើរឿងដែលអ្នកកំពុងអាននេះ មាននៅលើគេហទំព័រព័ត៌មានផ្សេងៗ ដែលអ្នកអាចជឿទុកចិត្តបានដែរឬទេ។ ប្រសិនបើអ្នកអាចរកឃើញវានៅលើគេហទំព័រជាច្រើនទៀត នោះប្រហែលជាមិនមែនព័ត៌មានក្លែងក្លាយឡើយ (ចំណុចនេះ ក៏មានករណីលើកលែងខ្លះដែរ) ព្រោះមុននឹងស្ថានប័នធំៗចុះផ្សាយ គេតែត្រួតពិនិត្យទៅលើប្រភពយ៉ាងល្អិតល្អន់។

៣. ត្រិះរិះពិចារណាពេលអាន ៖ មូលហេតុចម្បងមួយ ដែលនាំឱ្យព័ត៌មានក្លែងក្លាយ ត្រូវបានគេចាត់ទុកថាជាបញ្ហាធំ ព្រោះវាជារឿងដែលមនុស្សងាយជឿ និងចែកចាយ ដែលអាចបង្កជាបញ្ហាចលាចលក្នុងសង្គម។ ព័ត៌មានបែបនេះ ត្រូវបានសរសេរដោយប្រើពាក្យរស៊ើបខ្លាំង ដែលជំរុញឱ្យមានការចាប់អារម្មណ៍ ភ័យខ្លាច ឬកើតមានកំហឹងជាដើម។ ចំណុចនេះ មានន័យថា អ្នកអានត្រូវប្រើការគិតឱ្យបានល្អិតល្អន់មុននឹងជឿទៅលើរឿងរ៉ាវនោះ។

៤. ពិនិត្យភស្ដុតាង ៖ ព័ត៌មានដែលគួរឱ្យទុកចិត្តបាន ជាទូទៅរួមបញ្ចូលនូវព្រឹត្តិការណ៍ពិតជាច្រើន ដូចជា សម្រង់ពាក្យសម្ដីអ្នកជំនាញ ទិន្នន័យស្ទង់មតិ ស្ថិតិផ្លូវការ សាក្សីច្បាស់លាស់ និងមានការបញ្ជាក់ពីមនុស្សនៅកន្លែងកើតហេតុ។ ប្រសិនបើព័ត៌មានមួយមិនមានចំណុចទាំងនេះ អ្នកត្រូវសួរខ្លួនឯងថា ព័ត៌មានដែលអ្នកកំពុងអានគួរឱ្យទុកចិត្តដែរឬទេ។

៥. សង្កេតរូបភាពក្លែងក្លាយ ៖ ព័ត៌មានក្លែងក្លាយភាគច្រើន ប្រើរូបភាពកាត់ត ឬយកចេញពីគេហទំព័រផ្សេងៗ។ ដូច្នេះ អ្នកត្រូវពិនិត្យមើលឱ្យបានល្អិតល្អន់ទៅលើរូបភាព ដើម្បីដឹងថារូបនោះជារូបភាពពិត ឬក្លែងក្លាយ។ ប្រសិនបើអ្នកមិនច្បាស់ថា រូបនោះពិតឬអត់ អ្នកអាចប្រើកម្មវិធី Google Reverse Image Search ដើម្បីជាជំនួយក្នុងការកំណត់។ វានឹងបង្ហាញប្រាប់អ្នកថា រូបភាពដូចគ្នានេះ ត្រូវបានគេប្រើក្នុងបរិបទផ្សេងដែរឬទេ។

៦. តើស្ដាប់ទៅសមហេតុផលឬអត់? ៖ ចំណុចចុងក្រោយ អ្នកត្រូវប្រើសុភវិនិច្ឆ័យរបស់ខ្លួនកំណត់ថា តើព័ត៌មាននេះ ស្ដាប់ទៅសមហេតុសមផល ជាការពិតដែរទេ? សូមចងចាំថា ព័ត៌មានក្លែងក្លាយ ត្រូវបានបង្កើតឡើង ដើម្បីបង្កើតការភ័យខ្លាច ភាពលំអៀង និងក្ដីសង្ឃឹមណាមួយ៕

03/04/2025
ក្រសួងមុខងារសាធារណៈ ចេញសេចក្ដីជូនដំណឹងស្ដីពីការបើកផ្ដល់ប្រាក់បៀវត្សជូនមន្ត្រីរាជការសម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០២៥ រួម...
19/03/2025

ក្រសួងមុខងារសាធារណៈ ចេញសេចក្ដីជូនដំណឹងស្ដីពីការបើកផ្ដល់ប្រាក់បៀវត្សជូនមន្ត្រីរាជការសម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០២៥ រួមជាមួយថវិកា ៥ម៉ឺនរៀល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

05/03/2025

គម្រោងរោងចក្រផលិតទឹកស្អាតធំទីបីមួយកន្លែងទៀតនៅខេត្តបាត់ដំបងនិងបញ្ចប់ការសាងសង់នាពេលខាងមុខ ធ្វើឱ្យរដ្ឋាករទឹកខេត្តបាត់ដំបងមានលទ្ធភាពផលិតទឹកស្អាតបានជាង៨ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ

អត្ថបទ លោក ភី សុខ, អាន កាត់ត លោក រី មុន្នីបញ្ញា, រូបភាព នឿត សុភ័ក្រ្ត

Address

O'Char Commune

10500

Alerts

Be the first to know and let us send you an email when វិទ្យុជាតិចំការចេកខេត្តបាត់ដំបង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to វិទ្យុជាតិចំការចេកខេត្តបាត់ដំបង:

  • Want your business to be the top-listed Media Company?

Share