ខ្លុយខ្មែរបណ្តាញសារព័ត៌មាន

  • Home
  • ខ្លុយខ្មែរបណ្តាញសារព័ត៌មាន

ខ្លុយខ្មែរបណ្តាញសារព័ត៌មាន ពត៌មានសំខាន់ៗ នៅមូលដ្ឋានក្នុងប្រទេសកម្ពុជា

07/10/2025

រដ្ឋបាល​រាជធានី​ បាន​បេីកកិច្ច​ប្រជុំ​គណៈបញ្ជាការ​ឯកភាព​រាជធានីភ្នំពេញ​ ដេីម្បី​ត្រួតពិនិត្យ​ ពង្រឹង​សន្តិសុខ​ សុវត្ថិភាព​សណ្ដាប់​ធ្នាប់​របៀប​រៀបរយ​ ភូមិ​ សង្កាត់​មាន​សុវត្ថិភាព​ ជូន​ថ្នាក់ដឹកនាំ​ និងបងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានីភ្នំពេញ​។

ព្រឹក​ថ្ងៃ​ អង្គារ​ ១៥កេីត​ ខែអស្សុជ​ ឆ្នាំ​ម្សាញ់​ សប្ដស័ក​ ព.ស.២៥៦៩
រាជធានីភ្នំពេញ​ ថ្ងៃទី០៧​ ខែតុលា​​ ឆ្នាំ​២០២៥៕

07/10/2025

ក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម និងសំណង់ សង្ឃឹម និងជឿជាក់ថា ប្លង់គោលប្រើប្រាស់ដីដែលបានអនុម័តរួចនេះ នឹងត្រូវបានចាត់ចែងអនុវត្ត និងប្រើប្រាស់សម្រាប់ការរៀបចំផែនការតាមវិស័យនៅក្នុងក្រុង ស្រុកទាំងអស់ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត និងតម្រង់ទិសដល់ការគិតគូររៀបចំគម្រោងអភិវឌ្ឍន៍នានា និងឆ្លើយតបបានត្រឹមត្រូវនូវតម្រូវការចាំបាច់ជាអាទិភាព និងបញ្ហាប្រឈមជាក់ស្តែងនៅតាមមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាសហប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានមានប្រសាសន៍ថា ការងារនេះជាការងារថ្មីមួយដែលរដ្ឋបាលថ្នាក់ក្រោមជាតិភាគច្រើនពុំធ្លាប់បានរៀបចំ និងចាត់ចែងអនុវត្ត ហេតុនេះ ឯកឧត្តមលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ចាប់ផ្តើមម្ចាស់ការរៀបចំ និងជំរុញការកសាង និងការអនុវត្តផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីរបស់ខ្លួន និងចូលរួមឱ្យបានសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យការងាររៀបចំផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ដី ផែនការប្រើប្រាស់ដី ការរៀបចំទីក្រុង និងទីប្រជុំជនសម្រេចបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីធានាឱ្យការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខដុមនីយកម្ម និងស៊ីវិល័យ។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមប្រែក្លាយទស្សនទាននៃការរៀបចំភូមិគំរូ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ឱ្យក្លាយទៅជាសកម្មភាពជាក់ស្តែងឱ្យបានឆាប់ ដោយឈរលើគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងផែនការអភិវឌ្ឍន៍ជាក់ស្តែង ដើម្បីឈានឆ្ពោះទៅកសាងសង្គមសុខដុមដែលប្រជាជនគ្រប់រូបអាចរស់នៅបានប្រកបដោយចំណេះដឹង សុខភាពល្អ និងមានភាតរភាពជាបងប្អូន។

ពិធីបិទកិច្ចប្រជុំលើកដំបូង របស់គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ នាទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

៦ តុលា ២០២៥

06/10/2025

សម្តេច ហ៊ុន សែន៖ តបការប្រមាថពីថៃ ដោយឈប់ទិញទំនិញថៃ និងឈប់ចាយលុយថៃនៅដីខ្មែរ

29/09/2025

ឯកឧត្តម មួន សារ៉ន អញ្ជើញជាអធិបតីភាពមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នៅទីស្តីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ។
ថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥

26/09/2025

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៦ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន
=======
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៦ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ នាល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥…។

26/09/2025

ពិធីបើកជាផ្លូវការកម្មវិធីពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក»!

កម្មវិធីពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក» បានចាប់ផ្ដើមជាផ្លូវការនារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក.។ កម្មវិធីបើកពិព័រណ៍ផលិតផលខ្មែរនាឱកាសនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាម្ចាស់រោងចក្រ សហគ្រាស ម្ចាស់អាជីវកម្ម អ្នកផលិតមាតិកា រួមទាំងបងប្អូនសាធារណជនជាច្រើនរូប។

កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងតាំងបង្ហាញផលិតផលក្នុងស្រុក ដើម្បីចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក ដែលជាកត្តាចាំបាច់ដើម្បីពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក បង្កើនឱកាសសម្រាប់ប្រជាពលរដ្ឋខ្មែរ និងជំរុញចរន្តសេដ្ឋកិច្ច ក៏ដូចជាផ្ដល់ឱកាសដល់អាជីវករ ពាណិជ្ជករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុកអាចតាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលរបស់ខ្លួន និងធ្វើអន្តរកម្មជាមួយដៃគូអាជីវកម្ម។ លើសពីនេះ កម្មវិធីពិព័រណ៍ផលិតផលខ្មែរ មានគោលបំណងផ្ដល់ជាវេទិកាចែករំលែកចំណេះដឹង បទពិសោធពីភាគីពាក់ព័ន្ធនានា ដើម្បីយល់ដឹងបន្ថែមពីផលប៉ះពាល់នៃស្ថានភាពបច្ចុប្បន្ន និងយល់កាន់តែស៊ីជម្រៅបន្ថែមនូវអ្វីដែលជាប្រយោជន៍ជាតិក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ព្រមទាំងផ្ដល់ជាវេទិកាក្នុងការប្រមូលផ្ដុំ និងសម្រួចស្មារតីស្នេហាជាតិ រួមគ្នាជាសំឡេងតែមួយ និងពួតដៃគ្នាសាមគ្គីគ្នា ជឿជាក់លើរាជរដ្ឋាភិបាល និងកម្លាំងប្រដាប់អាវុធក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។

កម្មវិធីនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ពោលគឺនៅថ្ងៃទី២៦ ២៧ និង២៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការតាំងផលិតផលចម្រុះដ៏សម្បូរបែបមកពីគ្របវិស័យរួមាន៖ ភោគផលកសិកម្ម ផលិតផលឧស្សាហកម្ម ឧបករណ៍បច្ចេកវិទ្យាថ្មីៗ រួមទាំងម្ហូបអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់(ទាំងបែបជាតិ និងអន្តរជាតិ) រួមទាំងផលិតផលក្នុងស្រុកជាច្រើនប្រភេទសរុបចំនួន ២៨៣ ស្តង់។ ក្រៅពីនេះ កម្មវិធីពិព័រណ៍ផលិតផលខ្មែរ នឹងមានកិច្ចពិភាក្សា ចែករំលែកចំណេះដឹងលើប្រធានបទជាច្រើន ដោយមានការចូលរួមពីវាគ្មិនជាច្រើនរូបក្នុងរយៈពេល ៣ ថ្ងៃនេះ។

សូមជម្រាបថា កម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» រៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដោយមានការសហការរៀបចំដោយក្រសួង និងស្ថាប័នពាក់ព័ន្ធ រួមជាមួយការឧបត្ថម្ភ គាំទ្រ ពីវិស័យរដ្ឋ និងឯកជន ដែលបង្ហាញពីស្មារតីរួបរួមរបស់ប្រជាជនមកពីគ្រប់កោសិកា ក្នុងនាមជាខ្មែរតែមួយ។

26/09/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃសុក្រ ទី២៦ កញ្ញា ២០២៥

24/09/2025

អបអរសាទរ ខួបលើកទី៣២ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៥

20/09/2025

ឯកឧត្តម មួន សារ៉ន ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជារដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ 🙏❤️

19/09/2025

សម្តេច​ ហ៊ុន​ ម៉ាណែត​ និងភរិយា បានជួបជាមួយក្រុមគ្រួសាររបស់វីរកងទ័ពកម្ពុជាទាំង ១៨រូប ដែលត្រូវបានចាប់ខ្លួន​ នៅថ្ងៃទី១៩កញ្ញនេះ។ ជំនួបនេះគឺដើម្បីសាកសួរសុខទុក្ខ និងបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាល​ ដែលបាន និងកំពុងធ្វើការយ៉ាងសកម្មលើគ្រប់យន្តការដើម្បីស្វែងរកដំណោះស្រាយ​ក្នុងការ​ការពារអាយុជីវិត​,​ សេចក្តីសុខសុវត្ថិភាព​ និងព្យាយាមឱ្យដោះលែងកងកម្លាំងទាំង ១៨នាក់នោះ វិលត្រឡប់មកវិញឱ្យបានឆាប់រហ័ស។ ទំព័រហ្វេសប៊ុកសម្តេចហ៊ុន​ ម៉ាណែត​ បញ្ជាក់ដូច្នេះ។

18/09/2025

ឯកឧត្តម ឯកអគ្គរដ្ឋទូតថ្មីរបស់បារាំង ក៏បានជម្រាបជូនសម្តេចតេជោដែរថា បារាំងបានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នេះ ដោយបារាំង នឹងបន្តតាមដានជាប្រចាំ។ ចំពោះទំនាក់ទំនងកម្ពុជា បារាំង ឯកឧត្តម ក៏បានរំលេចដោយសង្ឃឹមថា សម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងបារាំង នឹងកាន់តែរីកចម្រើន ជាពិសេស គឺការពង្រីកនូវពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នាពេលអនាគត ៕

17/09/2025

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ថ្លែងសុន្ទរកថាសម្ពោធបើកពិព័រណ៍ចិន-អាស៊ាន លើកទី២២ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន
========================
(ទីក្រុងណាននីង)៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសុន្ទរកថាសម្ពោធបើកពិព័រណ៍ចិន-អាស៊ាន លើកទី២២ ដែលប្រព្រឹត្តទៅចាប់ថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ សម្ពោធបើកពិព័រណ៍ចិន-អាស៊ានលើកទី២២នេះ ក៏មានការចូលថ្លែងសុន្ទរកថាគន្លឹះពីសំណាក់ឯកឧត្តម Han Zheng អនុប្រធានាធិបតីចិន និងសុន្ទរកថាបើកពីសំណាក់ឯកឧត្តម U Nyo Saw នាយករដ្ឋមន្រ្តីសហភាពមីយ៉ាន់ម៉ា និងឯកឧត្តម Bounthong Chitmany អនុប្រធានាធិបតីឡាវ ព្រមទាំងថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិកអាស៊ានមួយចំនួនទៀត អគ្គលេខាធិការអាស៊ាន និងថ្នាក់ដឹកនាំវិស័យឯកជន។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា ពិព័រណ៍ចិន-អាស៊ានបានក្លាយជាវេទិកាដ៏មានសារៈសំខាន់មួយ ក្នុងការលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគ ហើយការរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ ប្រកបដោយជោគជ័យអស់រយៈពេលជាងពីរទសវត្សរ៍មកនេះ បានចូលរួមចំណែកធ្វើឱ្យចំណងមិត្តភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការ រវាងចិននិងអាស៊ានកាន់តែមានភាពជិតស្និទ្ធ និងស៊ីជម្រៅថែមទៀត។ ស្ថិតក្នុងយុគសម័យនៃនវានុវត្តន៍ឌីជីថលដែលមានភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិមិត្ត (AI) ស្របជាមួយនឹងការកើនឡើងនៃភាពមិនប្រាកដប្រជានៃស្ថានភាពភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ព្រមទាំងហានិភ័យនៃការបែកបាក់ជាសកល, ប្រធានបទឆ្នាំនេះ «បញ្ញា និងនវានុវត្តន៍ឌីជីថលជួយជំរុញការអភិវឌ្ឍ-ការប្រើប្រាស់កាលានុវត្តភាពថ្មីៗនៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ដើម្បីកសាងសហគមន៍ចិន-អាស៊ាន ដែលកាន់តែជិតស្និទ្ធ និងមានអនាគតរួម» គឺពិតជាសមស្រប និងត្រូវចំកាលៈទេសៈ។ ព្រឹត្តិការណ៍នេះ គូសបញ្ជាក់យ៉ាងច្បាស់អំពីតម្រូវការបន្ទាន់នៃកិច្ចសហប្រតិបត្តិការក្នុងការកសាងតំបន់មួយប្រកបដោយវិបុលភាពនិងសន្តិភាពពេញលេញ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនិងនវានុវត្តន៍ ក៏ដូចជាការលើកកម្ពស់វិស័យពាណិជ្ជកម្មនិងវិនិយោគ ដើម្បីកសាងសហគមន៍អាស៊ាន-ចិនមួយ ដែលមានភាពជិតស្និទ្ធ និងអនាគតរួម - ដែលអាចចាក់គ្រឹះយ៉ាងរឹងមាំក្នុងសន្តិភាព វិបុលភាព និងជោគវាសនារួម។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តលើកឡើងថា ព្រឹត្តិការណ៍នេះ ក៏ជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការធ្វើសមាហរណកម្ម និងការតភ្ជាប់កាន់តែស៊ីជម្រៅ ដោយប្រែក្លាយទស្សនវិស័យទៅជាកាលានុវត្តភាពនិងភាពជោគជ័យរួមគ្នា តាមរយៈការប្រមូលផ្តុំវិស័យសាធារណៈ វិស័យឯកជន បុគ្គលនវានុវត្តន៍ និងសហគមន៍ ហើយតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ប្រទេសចិននឹងបន្តដើរតួជាដៃគូពាណិជ្ជកម្ម និង
វិនិយោគដ៏ធំបំផុតរបស់អាស៊ាន។ ពាណិជ្ជកម្មទ្វេភាគីនិងការវិនិយោគផ្ទាល់ពីបរទេសរវាងអាស៊ាននិងចិន បានកើនឡើងជាលំដាប់ ទោះបីជាមានភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសាកលក៏ដោយ។ ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះ សន្តិភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក តំបន់របស់យើងនឹងកាន់តែជិតស្និទ្ធថែមទៀត នាពេលអនាគតខាងមុខ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ (ACFTA 3.0) គឺជាការបើកទំព័រថ្មីក្នុងភាពជាដៃគូសេដ្ឋកិច្ចក្នុងតំបន់ ខណៈពេលដែលប្រព័ន្ធពាណិជ្ជកម្មពិភពលោកប្រឈមមុខនឹងការបែកខ្ញែក និងការកើនឡើងនូវនិន្នាការគាំពារនិយមកាន់តែខ្លាំង។ ក្របខ័ណ្ឌដែលបានដំឡើងកម្រិតនេះ ផ្តល់នូវកាលានុវត្តភាពយ៉ាងទូលំទូលាយដល់ធុរកិច្ច និងប្រជាជនទាំងអស់ តាមរយៈការពង្រីកទីផ្សារ និងការបង្កើតលំហថ្មីៗបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានសក្តានុពល ជាពិសេសលើកកម្ពស់ការផ្តល់តម្លៃបន្ថែមលើសេដ្ឋកិច្ចឌីជីថល, សេដ្ឋកិច្ចបៃតង, ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងការសម្របសម្រួលផ្នែកពាណិជ្ជកម្ម។ លើសពីនេះទៀត ក្របខ័ណ្ឌនេះក៏ឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីគោលដៅរួមគ្នារបស់យើង ក្នុងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយបើកចំហ យុត្តិធម៌ និងផ្អែកលើច្បាប់។ ក្នុងន័យនេះ កម្ពុជាប្តេជ្ញាចិត្តដោយឥតងាករេ ក្នុងការបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយបណ្តាដៃគូអាស៊ាននិងប្រទេសចិន ដើម្បីធានាការអនុវត្ត CAFTA 3.0 ប្រកបដោយប្រសិទ្ធភាព ក៏ដូចជាដើម្បីទាញយកសក្តានុពលពេញលេញនៃ CAFTA 3.0 សម្រាប់ជាប្រយោជន៍ដល់តំបន់របស់យើង។

Address


Telephone

+85592555578

Website

Alerts

Be the first to know and let us send you an email when ខ្លុយខ្មែរបណ្តាញសារព័ត៌មាន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share