សៀវភៅជីវិត

  • Home
  • សៀវភៅជីវិត

សៀវភៅជីវិត Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សៀវភៅជីវិត, Publisher, .
(537)

Seavphovjivet was formed with the primary aim of strengthening the quality of literary work in Cambodia prior to publishing while ensuring copyright protection for our young authors. Seavphovjivet is primary aim of strengthening the quality of literary work in Cambodia prior to publishing while ensuring copyright protection for our young authors. We encourage readers to spend more time reading and

to consider contributing to Cambodia’s sustainable and equitable development through authoring their own works. We listen to our readers and encourage their feedback while working directly with bookstores across the country to deal with the process of selling and promoting our titles so authors can focus on producing quality content.

30/08/2025

ដំណឹងល្អសម្រាប់មិត្តអ្នកអានដែលតែងតែរង់ចាំ 😊💚

28/08/2025

“ #ប៉ារបស់ខ្ញុំ”

មានរឿងខ្លះខ្ញុំពិតជាចង់និយាយប្រាប់គាត់ណាស់។ ខ្ញុំចង់ឱបគាត់ណាស់ ចង់ប្រាប់ថា នឹកគាត់ណាស់ ប្រាប់គាត់ថា ខ្ញុំពិតជាចង់ត្រលប់ទៅនៅពេលដែលខ្ញុំមានគាត់ណាស់ តែវាមិនដូចជាអ្វីដែលខ្ញុំគិត។ ហេតុអ្វីពុកចាកចេញ? ហេតុអ្វីក៏ទេវតាមិនអាចផ្ដល់ឱកាសសុំត្រឹមតែឃើញគាត់ម្ដងទៀតក៏បាន។ ហេតុអ្វី? ដប់ឆ្នាំជាងយូរណាស់មែនទេ សម្រាប់អ្នកតែវាថ្មីនៅឡើយសម្រាប់បេះដូងខ្ញុំ។ ខ្ញុំមានអារម្មណ៍ឯកាណាស់នៅពេលដែលខ្ញុំបានឃើញ បុរសម្នាក់កំពុងតែឌុបក្មេងចេញពីសាលា ខ្ញុំចេះតែគិតថា ចុះបើពុកខ្ញុំមានវត្តមាននៅទីនេះ តើខ្ញុំនឹងដូចក្មេងម្នាក់នោះទេ គឺវាប្រៀបបីជាព្រះនាងតូច ដែលមានមនុស្សជាទីស្រឡាញ់ និង ត្រូវការបំផុតនៅក្បែរនោះ។

អ្វីៗគ្រប់យ៉ាងវាគ្រាន់តែជាការស្រមៃ ព្រោះតែការពិត គាត់បានចាកចេញហើយ ចាកចេញឆ្ងាយ ឆ្ងាយរហូតដល់មិនអាចត្រលប់បាន ឆ្ងាយរាប់គីឡូរហូតដល់ខ្ញុំមិនអាចទៅរកគាត់បាន។
ខ្ញុំតូចចិត្តដែលគ្មានគាត់តែខ្ញុំត្រូវតែទទួលយកការពិតថា គាត់បានចាកចេញហើយ។ គាត់ទៅបានសុខហើយៗខ្ញុំត្រូវតែរស់នៅឱ្យល្អ កុំឱ្យគាត់បារម្ភនឹងក្មេងស្រីដូចជាខ្ញុំ ...។ ខ្ញុំជាព្រះនាងតូចរបស់គាត់ បើទោះជាគាត់លែងមានវត្តមាននៅលើលោកមួយនេះក៏ដោយ។
“មានឱកាសចូរនៅជាមួយមនុស្សជាទីស្រឡាញ់ឱ្យច្រើន ព្រោះថ្ងៃស្អែកអាចមានរឿងជាច្រើនកើតឡើង"

អត្ថបទ: ប្រិយមិត្តអ្នកអាន

22/08/2025
21/08/2025

“ #ជីវិតមួយនេះ”

បើយើងស្វែងយល់ពីជីវិតរបស់យើង យើងអាចនឹងរីករាយជាជាងអង្គុយកើតទុក្ខ មិនសុខចិត្តនឹងរឿងដែលជីវិតយើងមិនទាន់បានជួប...។ ជីវិតមួយនេះនៅមានបទពិសោធជីវិតជាច្រើនដែលយើងគួរតែស្វែងយល់ ហើយយើងក៏អាចនឹងរីករាយដែលខ្លួនឯងបានសាកហើយភ្លក់រសជាតិជីវិតមួយនេះ សមដូចជាពាក្យបុរាណមួយពោលថា " ឮគេនិយាយ១០០ដងក៏មិនស្មើបាន ឃើញម្ដងឡើយ" ប្រៀបដូចជាជីវិត បើមិនសាកខ្លួនឯងផង យើងមិននឹងដឹងទេថាជីវិត ជួបរឿងជូរចត់អ្វីខ្លះ សប្បាយអ្វីខ្លះ រំភើបចិត្តប៉ុនណា...។

ជីវិតមួយនេះមានបទពិសោធច្រើនណាស់ដើម្បីស្វែងយល់ កុំទៅអង្គុយកើតទុក្ខច្រើនពេកអី។ ព្រោះមិនបានអីហើយ ចេះតែបន្ទាសថាជីវិតមួយនេះតូចចង្អៀត តាមពិតទៅមិនមែនទេ ជីវិតមួយនេះពិតជារីករាយ បើយើងចេះរស់នៅជាមួយវា ...។

អត្ថបទ៖ សៀវភៅជីវិត

02/08/2025

ស្នាដៃប្រលោមលោក «កំណត់ហេតុពណ៌ស្វាយ» ក៏មានលក់នៅបណ្ណាគារចំណារដែរ ចំណារ/ Chamnār Bookstore 💜🤍

" #ដំណើរ"ការមានក្តីស្រមៃគឺយ៉ាងហោចណាស់ធ្វើឱ្យយើងដឹងពីគោលបំណង ហើយជីវិតយើងរស់ដោយមានក្តីសង្ឃឹម។ ក្តីសុបិន និងគោលដៅគឺជាអ្នកដា...
01/08/2025

" #ដំណើរ"

ការមានក្តីស្រមៃគឺយ៉ាងហោចណាស់ធ្វើឱ្យយើងដឹងពីគោលបំណង ហើយជីវិតយើងរស់ដោយមានក្តីសង្ឃឹម។ ក្តីសុបិន និងគោលដៅគឺជាអ្នកដាស់យើងឱ្យភ្ញាក់ពីដំណេករាល់ព្រឹកយ៉ាងមានថាមពល។ ទោះបីអ្នកខ្លះ ត្រូវតែក្រោកតាំងពីម៉ោង ៤ឬ៥ព្រឹកក៏ដោយ ក៏ពួកគេពេញចិត្ត ហើយធ្វើការណ៍នោះប្រកបដោយថាមពល។

" #ឥន្រ្ទរាជ" ឥន្រ្ទរាជ គឺរស់នៅជាមួយម្ដាយតែ ២ នាក់។ ឥន្រ្ទរាជ គឺជាក្មេងប្រុសម្នាក់ដែលស្រឡាញ់ទឹកភ្លៀង នឹងមានលក្ខណៈខុសគេតា...
31/07/2025

" #ឥន្រ្ទរាជ"

ឥន្រ្ទរាជ គឺរស់នៅជាមួយម្ដាយតែ ២ នាក់។ ឥន្រ្ទរាជ គឺជាក្មេងប្រុសម្នាក់ដែលស្រឡាញ់ទឹកភ្លៀង នឹងមានលក្ខណៈខុសគេតាំងពីតូចមកម្លេះ ដោយតែងតែរីករាយជាមួយនឹងទឹកភ្លៀងជានិច្ច ទោះបីការភ្លៀងធ្លាក់ខ្លះ លាយលំនឹងផ្គររន្ទះខ្លាំងប៉ុណ្ណា។ រាជមានមិត្តសម្លាញ់ ៣នាក់ ដែលមានឈ្មោះថា សក្តិ និង ទេវី ពួកគេតែងតែចែករំលែកចំណេះដឹងគ្នា និង ជួយគ្នាទៅវិញទៅមកនៅពេលនរណាម្នាក់មានទុក្ខ។ នៅថ្ងៃមួយឥន្រ្ទរាជ បានធ្វើឱ្យមិត្តភក្ដិនៅសាលារៀន និង លោកគ្រូអ្នកគ្រូទាំងអស់មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលផ្គររន្ទះមិនអាចធ្វើអ្វីឥន្រ្ទរាជបានឡើយ ខណៈពេលដែលអ្នកកំលោះនេះនៅកណ្ដាលភ្លៀងខ្លាំងមួយ។ រឿងនេះបានល្បីរន្ទរពេញសាលារៀន។

ក្រៅពីថាមពលពិសេសដែលរាជមាន បានធ្វើឱ្យផ្អើលដឹងដល់ឋាននរកដែលស្ដេចឋាននរកបានដឹងថា មានមនុស្សពាក់កណ្ដាព្រះម្នាក់ដែលរស់នៅលើភពផែនដី បានដឹងរឿងទាក់ទងពី “ព្រះខ័ឌ្គរាជ្យ” ដែលស្ដេចខ្មោចនោះប៉ងរកជាយូរមកហើយក្រោយពីបានបាត់ទៅក្នុងកំឡុងពេលសង្រ្គាមជាមួយស្ដេចឋានសួគ៌ ដែលស្ដេចឋានសួគ៌បានបង្កើតដែនសីមាការពារ កុំឱ្យពពួកក្រៅពីព្រះនៅឋានសួគ៌ចូលមកបាន។ ដូចនេះ ស្ដេចខ្មៅក៏សម្រេចចិត្តឱ្យបរិវារបានតាមមកឆាឆៅនឹងរាជ ដោយដឹងថារាជជាកូនពាក់កណ្ដាលព្រះនិងមនុស្ស។ ស្ដេចខ្មោចបានចាប់ម្ដាយរបស់រាជ ដោយស្តេចខ្មៅត្រូវឱ្យរាជយកព្រះខ័ឌ្គរាជ្យជាថ្នូរនឹងការដោះដូរម្តាយរបស់គេមកវិញ។

"រលកបោកខ្សាច់"សាច់រឿងដកស្រង់...[...]បុស្សិបារលីងរលោងទឹកភ្នែក ងាកមកលត់ជង្គង់សន្សឹមៗ ចំពោះមុខលោកណារ៉េត៖ - លោកប៉ាមួយខែដែលកូ...
30/07/2025

"រលកបោកខ្សាច់"

សាច់រឿងដកស្រង់...
[...]
បុស្សិបារលីងរលោងទឹកភ្នែក ងាកមកលត់ជង្គង់សន្សឹមៗ ចំពោះមុខលោកណារ៉េត៖
- លោកប៉ាមួយខែដែលកូនមករស់នៅជាមួយ ប៉ាកូនមានក្ដីសុខណាស់ព្រោះតែសេចក្ដី
ករុណារបស់លោកប៉ាចំពោះកូនដែលតាំងពីតូចដល់ធំកូនមិនដែលបានទទួលទេ! តែប៉ុណ្ណឹងកូនក៏ពេញចិត្តណាស់ទៅហើយ! តែកូនក៏សុំលាលោកប៉ាត្រលប់ទៅថ្ងៃនេះវិញដែរ! កុំឱ្យលោកប៉ាមានទំនាស់ក្នុងគ្រួសារដោយសារតែកូនធ្វើអ្វី!
[...]

"មនុស្សខ្មៅ" ពេល​ដែល​មនុស្សយើង បាត់បង់​នូវ​ទំនុកចិត្ត​លើ​ខ្លួនឯង​ហើយ យើង​នឹង​បណ្តែតបណ្តោយ ទៅតាម​ការ​អូសទាញ​របស់​អ្នកដទៃ ...
29/07/2025

"មនុស្សខ្មៅ"

ពេល​ដែល​មនុស្សយើង បាត់បង់​នូវ​ទំនុកចិត្ត​លើ​ខ្លួនឯង​ហើយ យើង​នឹង​បណ្តែតបណ្តោយ ទៅតាម​ការ​អូសទាញ​របស់​អ្នកដទៃ រួច​ធ្វើអ្វី​ដែល​មិនមែន​ជាគោល​ដៅ​ជីវិត។ បាត់​បង់​អ្វី​ៗ យើង​អាច​បាត់​បាន ប៉ុន្តែ​បើ​បាត់បង់​នូវ​ភាព​ជឿជាក់ មិន​ងាយ​មាន​អ្នកណា​អាច​ជួយស្រោចស្រង់​ក្រៅតែ​ពី​ខ្លួន​យើង​បាន​ឡើយ។ ពេលខ្លះ​យើង​ត្រូវ​ចំណាយពេល​វេលា​នៃ​ជីវិត​ដ៏​មានតម្លៃ ទៅ​ធ្វើ​តែ​រឿង​ដែល​គ្មាន​ប្រយោជន៍ ហើយ​បែរជា​ស្តី​បន្ទោស​កត្តា​ផ្សេង​ៗទៅវិញ។ គប្បី​រៀន​រស់នៅ​ប្រឈម​នឹង​បញ្ហា កុំ​ទាន់​បញ្ឈប់ និង​បោះបង់​ខ្លួនឯង ត្រឹមតែ​ការយល់ឃើញ ឬបានឮ​អ្នក​ផ្សេង​គេ​និយាយ​អ្វី​មិនល្អ។

ចូរ​កំណត់ និង​ស្វែងរក​គោលដៅ​នៃ​ជីវិត ដោយ​ផ្តើម​គិត​ឱ្យ​ធំ ហើយ​ធ្វើអ្វី​ដែល​អ្នកដទៃ​គិតថា​មិន​អាច ជាពិសេស​ត្រូវ​ជឿជាក់​លើ​ខ្លួនឯង។ សូម​ចាំ​ថា យើង​មិន​អាច​ឃាត់ និង​បិទមាត់​មិន​ឱ្យ​គេ​រិះគន់​បាន​នោះ​ទេ ប៉ុន្តែ​យើង​អាច​បិទ​ការ​គិត​របស់​ខ្លួន ដោយ​ផ្តោត​ទៅលើ​អ្វី​ដែល​កំពុង​ធ្វើ ហើយ​ត្រូវតែ​ធ្វើ​ឱ្យ​អស់ពី​លទ្ធភាព​៕

" #សម្បត្តិធម្មជាតិនៃប្រទេសកម្ពុជា"ថ្វីបើសត្វដំរីមានជើងធំៗមាន មាឌធំ ទម្ងន់ធ្ងន់លើសលប់ក៏ពិតមែន ប៉ុន្ដែការធ្វើដំណើរ របស់ វ...
28/07/2025

" #សម្បត្តិធម្មជាតិនៃប្រទេសកម្ពុជា"

ថ្វីបើសត្វដំរីមានជើងធំៗមាន មាឌធំ ទម្ងន់ធ្ងន់លើសលប់ក៏ពិតមែន ប៉ុន្ដែការធ្វើដំណើរ របស់ វាមាន​របៀបដូចជាថ្នមៗខ្លាំងណាស់ ដោយមានការបញ្ចេញស្នូរ ឬសម្រិបតិចតួចបំផុតនៅលើដី (ព្រះធរណី)ស្ទើរតែស្ដាប់ពុំឮសូរសោះតែម្ដង គឺទាំងការធ្វើដំណើរនៅតាមផ្លូវ ឬវាលធម្មតា និងទាំងការធ្វើដំណើរនៅក្នុងព្រៃ(គឺអាចឮសម្រិបប៉ះទង្គិចមែកឈើដូចខ្យល់បក់បះប៉ុណ្ណោះឯង) នេះគឺជាគុណសម្បត្តិដ៏ពិសេសរបស់វាវិញ។

នៅលើអវៈយវៈជើងដំរីនេះ បុព្វបុរសខ្មែរតាំងពីបុរាណមកតែងនិយាយប្រដូចថា «ដំរីជើងក្រោយ» ឃ្លានេះចង់និយាយថាប្រជាជន (ឬសមាជិកគ្រួសារ ឬក្រុម ឬបក្ខពួក) គ្រប់គ្នាចាំតែដើរតាម ឬធ្វើត្រាប់តាមញ្ជាពីអ្នកនាំផ្លូវ គឺអ្នកជាំធំនោះឯងដែលប្រជាជនខ្មែរទូទៅចាត់ទុកអ្នកដឹកនាំថាជា«ដំរីជើងមុខ»។

ជាធម្មតាការរស់នៅរបស់ដំរីទាំងក្នុងព្រៃធម្មជាតិ ឬនៅតាមវាល ទោះបីជាពួកវារស់នៅជាហ្វូង ឬក្រុមសមាជិករបស់វា ឬពួកវាមានគ្នីគ្នាច្រើនយ៉ាងណាក៏ដោយក៏ពួកវាតែងតែដើរតាមពីក្រោយដំរីជាមេហ្វូង ឬមេខ្យល់ ឬជាមេក្រុមរបស់វានោះជានិច្ច ត្រង់នេះក៏មានសុភាសិតខ្មែរបុរាណមួយឃ្លាពោលថា «ដំរីមួយហ្វូងគន្លងតែមួយ»។

" #នភាល័យ ភាគ៣" "បើថ្ងៃនេះក្លាយជាថ្ងៃម្សិលមិញហើយ គ្រប់យ៉ាងនឹងក្លាយជាអតីតកាល ហើយជីវិតអាចនៅសល់ត្រឹមតែការចងចាំប៉ុណ្ណោះ។”
27/07/2025

" #នភាល័យ ភាគ៣"

"បើថ្ងៃនេះក្លាយជាថ្ងៃម្សិលមិញហើយ គ្រប់យ៉ាងនឹងក្លាយជាអតីតកាល ហើយជីវិតអាចនៅសល់ត្រឹមតែការចងចាំប៉ុណ្ណោះ។”

" #សំឡេងខ្សឹប"ស្មារតីនៃការប្រកួតមិនមែនដើម្បីតែឈ្នះនោះទេ។បើយើងតាំងចិត្តប្រកួត  យើងត្រូវក្លាហានទទួលយកលទ្ធផលដែលអាចឈ្នះ ឬចាញ...
26/07/2025

" #សំឡេងខ្សឹប"

ស្មារតីនៃការប្រកួតមិនមែនដើម្បីតែឈ្នះនោះទេ។បើយើងតាំងចិត្តប្រកួត យើងត្រូវក្លាហានទទួលយកលទ្ធផលដែលអាចឈ្នះ ឬចាញ់។ អ្នកណាក៏ចង់ឈ្នះ តែមិនមែនគ្រប់គ្នាសុទ្ធតែអាចឈ្នះ ហើយក៏មិនចេះតែឈ្នះរហូតទេ។ ភាពជោគជ័យក៏មិនដែលកើតមានចំពោះមនុស្សដែលមិនធ្លាប់ជួបបរាជ័យសោះនោះដែរ។
បរាជ័យមានអ្វីគួរឱ្យខ្លាចទៅ បើយើងនៅមិនទាន់បានសម្រេចគោលដៅផងនោះ? បើគ្រាន់តែខ្លាចចាញ់ ហើយមិនហ៊ានចូលប្រកួត ធ្វើម៉េចយើងមានថ្ងៃឈ្នះទៅ? តាំងចិត្តជាអ្នកកីឡា ហ៊ានប្រាថ្នា ហ៊ានសាកល្បង ប្រឹងពុះពារមិនរាថយ។

Address


Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 05:00
Sunday 07:00 - 17:00

Telephone

+85586669424

Alerts

Be the first to know and let us send you an email when សៀវភៅជីវិត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to សៀវភៅជីវិត:

  • Want your business to be the top-listed Media Company?

Share

About Us

Seavphovjivet Publishing House was formed in October 2018 with the primary aim of strengthening the quality of literary work in Cambodia prior to publishing while ensuring copyright protection for our young authors.

We encourage readers to spend more time reading and to consider contributing to Cambodia’s sustainable and equitable development through authoring their own works.

We listen to our readers and encourage their feedback while working directly with bookstores across the country to deal with the process of selling and promoting our titles so authors can focus on producing quality content.