ទស្សនាវដ្តីប្រជាជន The Pracheachun Magazine

  • Home
  • ទស្សនាវដ្តីប្រជាជន The Pracheachun Magazine

ទស្សនាវដ្តីប្រជាជន The Pracheachun Magazine បម្រើប្រយោជន៍ជាតិ និងប្រជាជន
គោរពក្រមសីលធម៌

សម្ដេចតេជោ ហ៊ុន សែន បង្ហាញឫសគល់ និងស្ថានភាពពិតនៃជម្លោះព្រំដែន ការព្យាយាមអត់ធ្មត់ និងការប្រកាន់គោលជំហររបស់កម្ពុជាក្នុងការ...
16/10/2025

សម្ដេចតេជោ ហ៊ុន សែន បង្ហាញឫសគល់ និងស្ថានភាពពិតនៃជម្លោះព្រំដែន ការព្យាយាមអត់ធ្មត់ និងការប្រកាន់គោលជំហររបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី................................
ក្នុងសម័យប្រជុំលើកទី៤ នៃព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ ព្រឹទ្ធសភា បានបង្ហាញរបាយការណ៍សង្ខេបស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ខ្លួន នៅចន្លោះសម័យ ប្រជុំលើកទី៣ និងលើកទី៤ នីតិកាលទី៥ ដែលមានរយៈពេល៣ខែ ចាប់ពីខែកក្កដា ដល់ខែតុលា ឆ្នាំ២០២៥។

ទាក់ទងនឹងការងារសម្តេចតេជោ ហ៊ុន សែន ព្រឹទ្ធសភា បានអះអាងថា ក្នុងរយៈពេល៣ខែ នៃចន្លោះសម័យប្រជុំនេះ សម្តេចក្នុងនាមជាប្រមុខរដ្ឋស្តីទី និងក្នុងនាមជាប្រធានព្រឹទ្ធសភា បានទទួលជួបសវនាការ និងពិភាក្សា ការងារជាមួយភ្ញៀវអន្តរជាតិ ឯកអគ្គរាជ/រដ្ឋទូត និងស្ថាប័ននានា ចំនួន២៤លើក ព្រមទាំងអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

សេចក្ដីប្រកាសព័ត៌មានអំពីលទ្ធផលកិច្ចប្រជុំខាងលើ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា «នៅចំពោះមុខភាពគឃ្លើននៃការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ បានបង្ហាញឫសគល់ និងស្ថានភាពពិតនៃជម្លោះព្រំដែន ការព្យាយាមអត់ធ្មត់ និងការប្រកាន់គោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ និងបានស្នើឱ្យភាគីមិត្ត ជួយអន្តរាគមន៍ទប់ស្កាត់ការពង្រីកជម្លោះ និងគោរពនិងអនុវត្តនូវបទឈប់បាញ់ដែលបានឯកភាពព្រមព្រៀងគ្នា ដើម្បីអាចវិលទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញ»។

ព្រមជាមួយគ្នានេះ ក្នុងរយៈពេល៣ខែនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា បានជួបពិភាក្សាការងារ ជាមួយភ្ញៀវជាតិ និងអន្តរជាតិ ក្នុងគោលបំណងពង្រឹងវិស័យការទូតសភា ពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងចូលរួមពិធី ផ្លូវការផ្សេងៗ សរុបចំនួន៤៥លើក និងបានអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធនិម្មិតក្នុង កិច្ចប្រជុំ និងវេទិកានានា ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ចំនួន២៨លើក។

ក្នុងឱកាសនោះ ព្រឹទ្ធសភា បានសម្តែងនូវការដឹងគុណជូនវីរកងទ័ពជួរមុខដ៏អង់អាច ក្លាហានទាំងអស់ ដែលបានខិតខំតស៊ូការពារបូរណភាពទឹកដីជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ និងសូមថ្លែងនូវការគោរព និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះវីរភាពដឹកនាំប្រកបដោយភាព វៀងវៃ និងមនសិការស្នេហាជាតិដ៏ស្មោះសរខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ គ្រប់គ្រងសភាពការណ៍ របស់ប្រទេសជាតិ និងតែងតែស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់៕

អង្គប្រជុំចតុភាគី បានបង្ហាញពីបំណងប្រាថ្នារួមដើម្បីសន្តិភាព និងស្ថិរភាពរវាងកម្ពុជា និងថៃ ក៏ដូចជានៅក្នុងតំបន់ទាំងមូល------...
13/10/2025

អង្គប្រជុំចតុភាគី បានបង្ហាញពីបំណងប្រាថ្នារួមដើម្បីសន្តិភាព និងស្ថិរភាពរវាងកម្ពុជា និងថៃ ក៏ដូចជានៅក្នុងតំបន់ទាំងមូល
---------------

នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំចតុភាគី រវាងប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក តាមការអញ្ជើញរបស់ឯកឧត្តម Dato’ Seri Anwar Bin Ibrahim នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី។

អង្គប្រជុំបានបង្ហាញពីបំណងប្រាថ្នារួម ដើម្បីសន្តិភាព និងស្ថិរភាពរវាងកម្ពុជានិងថៃ ក៏ដូចជានៅក្នុងតំបន់ទាំងមូល។ ការណ៍នេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ការមិនប្រើកម្លាំង និងការគោរពច្បាប់អន្តរជាតិ។

នៅក្នុងសុន្ទរកថាបើក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្តែងការកោតសរសើរដ៏ស្មោះស្ម័គ្រ ចំពោះប្រទេសម៉ាឡេស៊ី និងសហរដ្ឋអាមេរិក លើកិច្ចខិតខំប្រឹងប្រែងប្រកបដោយន័យស្ថាបនា ក្នុងការសម្របសម្រួលកិច្ចប្រជុំចតុភាគីនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធានាការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាព លើលក្ខខណ្ឌបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងអស់ ដែលសម្រេចបានក្រោមក្របខ័ណ្ឌនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) និងគណៈកម្មាការចម្រុះព្រំដែន (JBC) ដោយបានសង្កត់ធ្ងន់ថា ភាពសុទ្ធចិត្ត ត្រូវតែបង្ហាញតាមរយៈសកម្មភាពពិតប្រាកដនៅទីកន្លែង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសដែលមានស្លាកស្នាមបង្កដោយជម្លោះជាច្រើនទសវត្សរ៍ ឬអាចថារាប់សតវត្ស ប្រទេសកម្ពុជាដឹងយ៉ាងច្បាស់អំពីផលវិបាកដ៏អាក្រក់នៃសង្គ្រាម។ «ការណ៍នេះបង្ហាញយ៉ាងច្បាស់ថាហេតុអ្វីបានជាយើងតែងតែចាត់ទុកសន្តិភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់យើង» ...។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្តថា «កម្ពុជាបានប្រកាន់ជំហរយ៉ាងខ្ជាប់ខ្ជួនក្នុងការដោះស្រាយវិវាទដោយសន្តិវិធី អនុលោមយ៉ាងពេញលេញតាមច្បាប់អន្តរជាតិ។ យើងគ្មានបំណងចង់យកអ្វីដែលមិនមែនជារបស់យើងទេ ប៉ុន្តែទន្ទឹមនឹងនោះ យើងនឹងមិនទទួលយកការបាត់បង់នូវអ្វីដែលជាកម្មសិទ្ធិរបស់យើងដោយត្រឹមត្រូវនោះទេ។ អ្វីដែលយើងស្វែងរកគឺដំណោះស្រាយប្រកបដោយយុត្តិធម៌ មិនលំអៀង និងផ្អែកលើច្បាប់ ដែលអាចធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាជនយើង។»

ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីការងារអាទិភាពសំខាន់ៗមួយចំនួន ដែលភាគីទាំងពីរបានឯកភាពនាពេលថ្មីៗនេះ ដើម្បីរួមគ្នាកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្តឡើងវិញ ពង្រឹងកិច្ចសហប្រតិបត្តិការ រួមមានការដកទៅវិញនូវអាវុធធុនធ្ងន់ ការដោះមីនមនុស្សធម៌ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការគ្រប់គ្រងការតាំងទីលំនៅរបស់ជនស៊ីវិលនៅតាមព្រំដែន និងការប្រឆាំងព័ត៌មានមិនពិត ជាដើម។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការជាមួយប្រទេសថៃក្នុងនាមជាអ្នកជិតខាងអចិន្ត្រៃយ៍ ក្នុងការបំពេញនូវការទទួលខុសត្រូវរួមដើម្បីស្តារប្រក្រតីភាព សន្តិភាព ស្ថិរភាព និងវិបុលភាពរវាងប្រទេស និងប្រជាជនទាំងពីរ៕

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល (WRAP-UP Meeting) នៃបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អា...
10/10/2025

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល (WRAP-UP Meeting) នៃបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពិនិត្យលើវឌ្ឍនភាពអនុវត្តន៍គម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះជំហាន២ (SIWRM)

==========

នៅទីស្តីការក្រសួង នាព្រឹកថ្ងៃសុក្រ ៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ពស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដើម្បីបូកសរុបនៃបេសកកម្មពិនិត្យវឌ្ឍនភាពអនុវត្តន៍គម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះជំហាន២ (SIWRM) ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។

សូមជម្រាបថា កិច្ចប្រជុំមានវត្ដមានចូលរួមដោយលោក James Restock តំណាងប្រធានក្រុមបេសកកម្មធនាគាអភិវឌ្ឍន៍អាស៊ី (ADB) ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកិច្ចការនារី បណ្ដាខេត្តគោលដៅ អគ្គនាយក អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល ប្រធាននាយកដ្ឋាន និងមន្ទីរក្រោមឱវាទក្រសួង ព្រមទាំងអាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

ឯកឧត្ដមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា លទ្ធផលនៃបេសកកម្មនេះគឺទទួលបាននូវភាពជោគជ័យ និងដំណើរការដោយរលូនលើគ្រប់វិស័យទៅតាមផែនការ ស្របតាមលក្ខខណ្ឌរបស់ធនាគារ ADB។ ឯកឧត្ដមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមទៀតថា តំណាងធនាគារ ADB ក៏បានធ្វើការកោតសសើរ និងថ្លែងអំណរគុណចំពោះអង្គភាពគ្រប់គ្រងអនុវត្តន៍គម្រោង PMU-MoWRAM ទីប្រឹក្សាជាតិ និងអន្តរជាតិ ជាពិសេសក្រសួងធនធានទឹក និងឧតុនិយមដែលបានខិតខំប្រឹងប្រែងអនុវត្តលើកិច្ចការទាំងអស់ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ នូវប្រព័ន្ធធារាសាស្ត្រដែលមានលក្ខណៈទំនើបកម្ម និងគ្រប់ជ្រុងជ្រោយ ដែលបម្រើប្រយោជន៍ដល់ប្រជាជនដើម្បីបញ្ចៀសនូវទឹកជំនន់ កាត់បន្ថយហានិភ័យគ្រោះរាំងស្ងួត និងបង្កើនសមត្ថភាពស្ដុកទឹកសម្រាប់រដូវប្រាំង និងជួយបង្កើនរដូវកាលដាំដុះ ក្នុងការបង្កើនសេដ្ឋកិច្ចគ្រួសារ និងលើកស្ទួយសេដ្ឋកិច្ចជាតិ៕

សម្តេចតេជោ៖ ជារឿងល្អដែលប្រជាជនយើងនៅព្រំដែន ជាពិសេសនៅប៉ោយប៉ែត មានប្រាក់បាតថៃ នាំគ្នាដូរយកប្រាក់រៀលតាំងពីខ្ញុំបង្ហោះសារ---...
08/10/2025

សម្តេចតេជោ៖ ជារឿងល្អដែលប្រជាជនយើងនៅព្រំដែន ជាពិសេសនៅប៉ោយប៉ែត មានប្រាក់បាតថៃ នាំគ្នាដូរយកប្រាក់រៀលតាំងពីខ្ញុំបង្ហោះសារ
---------------

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ «ខ្ញុំបានទទួលដំណឹងថា ប្រជាជនយើងនៅតាមព្រំដែនពិសេសនៅប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ដែលមានប្រាក់បាតថៃ នាំគ្នាដូរយកប្រាក់រៀលតាំងពីខ្ញុំបង្ហោះសារបានប្រមាណ២ម៉ោងកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥

វាជារឿងល្អដែលប្រជាជនកម្ពុជាប្រើប្រាស់ប្រាក់រៀលលើទឹកដីរបស់ខ្លួន ដើម្បីជៀសវាងការខាតបង់ និងក្លាយជាចំណុចខ្សោយសម្រាប់ជាតិ នៅពេលដែលគេប្រើជាអាវុធនយោបាយ។ ខ្ញុំក្តាប់បានថា បងប្អូនខ្មែរយើងមួយចំនួនដែលធ្វើការ និងរកស៊ីនៅថៃមិនអាចដកប្រាក់ពីធនាគារនៅថៃបានទេ។

នេះបានបង្ហាញថា ប្រាក់បាតថៃកំពុងសម្លាប់ប្រជាជនខ្មែរដែលធ្វើការ និងរកស៉ីនៅក្នុងប្រទេសថៃ និងនាពេលខាងមុខប្រាក់បាតថៃ និងសម្លាប់ប្រជាជនខ្មែរលើទឹកដីកម្ពុជាចំពោះតែប្រជាជនខ្មែរណាដែលបន្តចាយ និងទុកប្រាក់បាតថៃ។

ប៉ុន្តែអ្វីដែលខ្ញុំចង់អំពាវនាវគឺសូមបងប្អូនដែលរកស៉ីប្តូរប្រាក់ សូមមេត្តាប្តូរប្រាក់តាមតម្លៃទីផ្សារកុំស្វែងរកប្រាក់ចំណេញហួសហេតុតាមរយៈបញ្ចុះតម្លៃប្រាក់បាត ដំឡើងថ្លៃប្រាក់រៀល ដែលធ្វើឲ្យអ្នកត្រូវការប្តូរប្រាក់ត្រូវខាតបង់។

ខ្ញុំក៏ចង់និយាយទៅកាន់បងប្អូនជនរួមជាតិថា ពីពេលនេះតទៅឈប់កំណត់ប្រាក់ឈ្នួលធ្វើការ ឬតម្លៃទំនិញ ឬតម្លៃសេវាជាប្រាក់បាតថៃ ហើយមកកំណត់ជាប្រាក់រៀល ឬប្រាក់ដុល្លារវិញ និងកាន់តែល្អគឺកំណត់ជាប្រាក់រៀលដើម្បីពង្រឹងរូបិយវត្ថុជាតិ។

ប្រសិនស្រឡាញ់ជាតិត្រូវទុកក្រដាសប្រាក់ដែលមានព្រះឆាយាល័ក្ខ ព្រះបិតាជាតិ ព្រះមាតាជាតិ និងព្រះមហាក្សត្រយើងក្នុងទូ ក្នុងកាបូប ឬក្នុងហោប៉ៅយើង ជាជាងទុកព្រះឆាយាល័ក្ខ ព្រះមហាក្សត្រប្រទេសមួយ ដែលចាត់ទុកយើងជាសត្រូវ និងប្រមាថមើលងាយយើងនោះទេ។

ខ្ញុំសូមស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃ ចូលក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យអ្នកជិតខាងយើងមើលងាយយើងថា អត់ទំនិញគេមិនបាន។ ប្រសិនបើខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុនខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា (ឆ្មាមិននៅកណ្តុរឡើងរាជ្យឲ្យសោះ)»៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កំណត់ហេតុព្រមព្រៀងកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ នាថ្ងៃទី១០ ខែកញ្...
08/10/2025

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កំណត់ហេតុព្រមព្រៀងកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខាដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា និង ឯកឧត្តម នាយឧត្តមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិថៃ បានបញ្ជាក់យ៉ាងច្បាស់ថា បញ្ហាទាក់ទងនឹងការគ្រប់គ្រងព្រំដែន ជាពិសេសពាក់ព័ន្ធនឹងឧបទ្វវហេតុនៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខភូមិណងចាន់ ស្រុកខូកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ភាគីទាំងពីរបានទទួលស្គាល់ថា គណៈកម្មការចំរុះព្រំដែន (JBC) ជាយន្តការដោះស្រាយបញ្ហាដែលទាក់ទងនឹងការវាស់វែងរួម និងខ័ណ្ឌសីមាព្រំដែន ព្រមទាំងបានឯកភាពដាក់បញ្ហានេះជារបៀបវារៈអាទិភាព នៅកិច្ចប្រជុំបន្ទាប់របស់គណៈកម្មការចំរុះព្រំដែន (JBC) ហើយភាគីទាំងពីរបានប្រគល់ភារកិច្ចដល់គណៈកម្មការធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ដើម្បីពិភាក្សាអំពីការគ្រប់គ្រងបញ្ហានេះឱ្យបានឆាប់បំផុត ស្របតាមលទ្ធផលនៃកិច្ចពិភាក្សារបស់គណៈកម្មការចំរុះព្រំដែន (JBC)។

ការខកខានប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) ចាប់តាំងពីខែ កញ្ញាឆ្នាំ ២០២៥ កន្លងទៅនេះ ដោយមូលហេតុរង់ចាំការរៀបចំសមាសភាពថ្មីរបស់ JBC ខាងភាគីថៃ។ កម្ពុជាសង្ឃឹមថានឹងមានកិច្ចប្រជុំ JBC ក្នុងពេលឆាប់ៗខាងមុខដើម្បីដោះស្រាយបញ្ហានេះ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញអញ្ជើញថ្លែងបទអន្តរាគមន៍គន្លឹះ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅស...
08/10/2025

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញអញ្ជើញថ្លែងបទអន្តរាគមន៍គន្លឹះ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅសាធារណរដ្ឋប្រជាមានិតចិននាចុងសប្តាហ៍នេះ..............................
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៥។

កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី គឺជាការជួបជុំថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិនិងដៃគូអភិវឌ្ឍន៍នានា ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីពិនិត្យវឌ្ឍនភាពនៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកំាង ឆ្នាំ១៩៩៥ ដែលជាមូលដ្ឋានគ្រឹះ និងជាប្រព័ន្ធស្តង់ដារជាសកលសម្រាប់ជំរុញសមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្រ្តី និងការពារសិទ្ធិរបស់ស្រ្តី និងក្មេងស្រ្តីទូទំាងពិភពលោក។

កិច្ចប្រជុំដ៏សំខាន់នៅឆ្នាំនេះប្រារព្ធធ្វើឡើងក្រោមមូលបទស្តីពី “អនាគតរួមគ្នាតែមួយ៖ ដំណើរការថ្មី និងលឿនសម្រាប់ ការអភិវឌ្ឍស្ត្រីលើគ្រប់វិស័យ” ក៏ជាការពង្រឹងការគំាទ្រ និងបន្តការប្តេជ្ញាចិត្តជាថ្មី ផ្នែកនយោបាយនៅកម្រិតខ្ពស់បំផុតសម្រាប់ការអនុវត្តពេញលេញប្រកបដោយប្រសិទ្ធភាព និងពន្លឿនការអនុវត្ត សម្រេចឱ្យបានសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី និងក្មេងស្រីទំាងអស់ និងគោលដៅជាក់លាក់ស្តីពី យេនឌ័ររបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព វិបុលភាព និងបរិយាបន្ន។

នៅក្នុងកិច្ចប្រជុំនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នឹងអញ្ជើញថ្លែងបទអន្តរាគមន៍គន្លឹះដល់អង្គពិធីផងដែរ ។ ក្នុងនាមជាប្រទេសហត្ថលេខីមួយនៃ សេចក្តីប្រកាសទីក្រុងប៉េកំាង សម្តេចប្រធានរដ្ឋសភានឹងលើកឡើងពីវឌ្ឍនភាពនៃការចូលរួមដោយឆន្ទៈមោះមុត និងមានទស្សនៈវែងឆ្ងាយ របស់សភាក៏ដូចជារាជរដ្ឋាភិបាលនៃព្រះជាណាចក្រកម្ពុជា ចាប់តំាងពីការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងការលើកម្ពស់សមភាពយេនឌ័រ និងភាពអង់អាចរបស់ក្មេងស្រ្តីនៅកម្ពុជា ក្រោមពាក្សស្លោកថា ”ស្ត្រី គឺជាឆ្នឹងខ្នងដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច”។

អំឡុងពេលចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តីនេះ សម្តេចប្រធានរដ្ឋសភាមានគម្រោងជួបពិភាក្សារងារជាលក្ខណៈទ្វេភាគី ជាមួយថ្នាក់ដឹកនាំសភាបណ្តាប្រទេសនានា ប្រធានស្ថាប័នអន្តរជាតិផ្សេងៗ នៅក្នុងនោះមាន ឯកឧត្តម ចាវ ឡឹជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ផងដែរក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជន ឱ្យកាន់តែសកម្ម ស៊ីជម្រៅ ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ លើគ្រប់វិស័យមានពាណិជ្ជកម្ម សេដ្ឋកិច្ច អប់រំ កសិកម្ម ទេសចរណ៍ជាដើម៕ ដោយ៖ កន ចំណាន

កម្ពុជា និងរដ្ឋសារ៉ាវ៉ាក់ ម៉ាឡេស៊ី ឯកភាពពង្រឹងភាពជាដៃគូកសិកម្ម និងសន្តិសុខស្បៀង-------------------------------នាព្រឹកថ្ង...
06/10/2025

កម្ពុជា និងរដ្ឋសារ៉ាវ៉ាក់ ម៉ាឡេស៊ី ឯកភាពពង្រឹងភាពជាដៃគូកសិកម្ម និងសន្តិសុខស្បៀង
-------------------------------

នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យកសិកម្មជាមួយ ឯកឧត្តម Datuk Dr. Abdul Rahman Junaidi អនុរដ្ឋមន្រ្តីក្នុងខុទ្ទកាល័យនាយករដ្ឋមន្ត្រីនៃរដ្ឋសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់រដ្ឋសារ៉ាវ៉ាក់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មកម្ពុជា ជាពិសេសការដោះដូរបច្ចេកទេសដាំដុះនិងលទ្ធភាពបើកទីផ្សារនាំចូលស្រូវអង្ករ ផលិតផលសាច់ និងកសិផលមានសក្ដានុពលដទៃទៀតពីកម្ពុជា ដើម្បធានាសន្តិសុខស្បៀងរដ្ឋសារ៉ាវ៉ាក់។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលេចអំពីឱកាសវិនិយោគលើវិស័យកែច្នៃ វេចខ្ចប់ និងនាំចេញកសិផលរបស់កម្ពុជា ដែលផ្ដល់ផលចំណេញ និងផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃភាគីទាំងពីរ។

កិច្ចប្រជុំបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កា ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអនុរដ្ឋមន្ត្រី បន្តពង្រឹងកិច្ចសហប្រតិបតិ្តការលើវិស័យកសិកម្ម ធានានូវសន្តិសុខស្បៀង ជំរុញទំហំកសិ-ពាណិជ្ជកម្ម ជាពិសេសលើស្រូវអង្ករ និងភាពជាដៃគូដ៏រឹងមាំយូរអង្វែងក្នុងការតភ្ជាប់ខ្សែច្រវាក់តម្លៃ និងផលិតកម្ម ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់កសិផលដល់រដ្ឋសារ៉ាវ៉ាក់ នៃប្រទេសម៉ាឡេស៊ី និងគាំទ្រវិនិយោគិនម៉ាឡេសុីក្នុងវិស័យកសិកម្មកម្ពុជាផងដែរ៕

នេះឬជាជនជាតិស៊ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់? សូមជនរួមជាតិកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្ស និង...
06/10/2025

នេះឬជាជនជាតិស៊ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់?
សូមជនរួមជាតិកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ។ មិនថាវីដេអូនេះធ្វើដោយមនុស្សផ្ទាល់ ឬដោយ AI គឺសុទ្ធតែបង្ហាញនូវអំពើអាក្រក់ទាំងអស់មិនថាជនជាតិណា ឬក្រុមណានោះទេ។
កន្លងមកនេះបងប្អូនយើងមួយចំនួនបាន សុំមកខ្ញុំដើម្បីធ្វើការតបតតាមរយៈយករូបថត ឬព្រះឆាយាល័ក្ខព្រះមហាក្សត្រថៃ យកមកដាក់ ហើយបាញ់យករង្វាន់ដូចជនជាតិថៃមួយចំនួនបាននិងកំពុងធ្វើ។

ខ្ញុំបានប្រាប់ទៅវិញថា បើយល់ថាគេធ្វើបែបនេះជាការខុស សូមកុំប្រឡងយកខុសជាមួយគេធ្វើអី ព្រោះអំពើបែបនេះជាអំពើអមនុស្ស និងអន់ជាងសត្វទៅទៀត។

ខ្ញុំបានពន្យល់បន្ថែមថា ពួកគេធ្វើបែបនេះក្នុងគោលដៅធ្វើឱ្យខ្ញុំបាត់បង់ការអត់ធ្មត់ក្នុងពេលបទឈប់បាញ់ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាងហោចណាស់ញុះញង់ឱ្យកងទ័ពនិង ប្រជាជនយើងមួយចំនួនតបតតាមរបៀបបង្កអរិយភាព។

ខ្ញុំសូមអំពាវនាវជនរួមជាតិយើង សូមកុំយកព្រះឆាយាល័ក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឱ្យសោះ។

ទោះជាប្រទេសយើងតូច ប្រជាជនយើងមានចំនួនតិច សេដ្ឋកិច្ចយើងទន់ខ្សោយ តែយើងកុំខ្សោយខាងសីលធម៌។ យើងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់។

ប្រសិនបើបងប្អូនឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀតដើម្បីពង្រឹង ឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិយើង។

សូមកុំធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ក្រុមហ៊ុនថៃ និងប្រជាជនថៃ ដែលកំពុងរស់នៅធ្វើការរកស៊ីនៅកម្ពុជា។ ខ្ញុំនៅតែជឿថា ប្រជាជនថៃភាគច្រើនមិនចង់ធ្វើសត្រូវជាមួយប្រជាជនកម្ពុជានោះទេ។ មនុស្សមួយចំនួននៅថៃ រាប់ទាំងអ្នកដឹកនាំថៃខ្លះផង កំពុងវាយតម្លៃខុសពីសេដ្ឋកិច្ចកម្ពុជាថា កំពុងជួបការលំបាកក្រោយពីថៃបិទព្រំដែនដោយខ្វះទំនិញប្រើប្រាស់។

ខ្ញុំគួរតែអរគុណអ្នកដឹកនាំថៃម្ដងទៀត ដែលវាយក្បាលគេត្រូវក្បាលខ្លួនឯង ព្រោះកម្ពុជាធ្លាប់យកប្រាក់ក្នុងមួយឆ្នាំៗមិនតិចជាង៥ពាន់លានដុល្លារទៅទិញទំនិញថៃ ហើយបង្វិលលុយនេះមកទិញទំនិញក្នុងស្រុក ដែលធ្វើឱ្យទំនិញផលិតក្នុងស្រុកមានទីផ្សារដែលជាឱកាសពង្រឹងសេដ្ឋកិច្ចកម្ពុជា។

យើងមិនដែលបានទៅសុំទំនិញថៃមកលក់ក្នុងទីផ្សារយើងទេ គឺយកលុយទៅទិញ សូមអ្នកដឹកនាំថៃ កុំយល់ច្រឡំ និងប្រមាថកម្ពុជាបន្តទៀត។ យើងដឹងថា ពួកអ្នកជាអ្នកមានជាងកម្ពុជា តែអ្នកក៏ត្រូវយល់ថា យើងក៏បានយកលុយទៅទិញទំនិញថៃ ទើបធ្វើឱ្យប្រជាជនថៃមានទីផ្សាររកប្រាក់ចំណូល។
សូមប្រជាជនថៃដែលធ្លាប់លក់ទំនិញមកកម្ពុជា កុំខឹងកម្ពុជាដែលជាអតិថិជនដ៏ធំត្រូវបាត់បង់ដែលនេះមិនមែនជាកំហុសរបស់កម្ពុជានោះទេ។
ចុងក្រោយខ្ញុំចង់ជម្រាបទៅបងប្អូនពិសេសបងប្អូននៅជិតព្រំដែនថៃ សូមប្រញាប់ប្ដូរប្រាក់បាតថៃ ជាមួយប្រាក់រៀល ឬដុល្លារ ព្រោះពេលខាងមុខបងប្អូន នឹងរងការខាតបង់ធ្ងន់ធ្ងរ និងអាចក្លាយជាចំណុចដែលគេយកធ្វើជាចំណុចខ្សោយដែលគេគំរាមដូចករណីអគ្គិសនី អ៊ីនធឺណិត និងប្រេងឥន្ធនៈកាលពីពេលមុន។ ឈប់ប្រើប្រាក់បាតមកប្រើប្រាក់រៀល គឺជួយពង្រឹងនូវរូបិយវត្ថុរបស់ជាតិយើង។

ខ្ញុំសូមភ្ជាប់វីដេអូដែលជនជាតិថៃ ដាក់តាំងរូបខ្ញុំដើម្បីយករង្វាន់៕

អ្នកម្ដាយមនុស្សធម៌ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាល និងចែកអំណោយសម្រាលការលំបាកដល់ប្រជាជនរងគ្...
06/10/2025

អ្នកម្ដាយមនុស្សធម៌ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាល និងចែកអំណោយសម្រាលការលំបាកដល់ប្រជាជនរងគ្រោះដោយទឹកជំនន់ ១,៨០០គ្រួសារ នៅខេត្ដត្បូងឃ្មុំ........

(ត្បូងឃ្មុំ)៖ ទឹកចិត្ដអ្នកម្ដាយមនុស្សធម៌ ដែលមានទំហំទឹកចិត្ដសណ្ដោសប្រណី មេត្ដា ករុណា អាណិត ស្រលាញ់ដ៏បរិសុទ្ធគ្មានពីរ និងមិនអាចគណនាបានចំពោះប្រជាជនប្រុសស្រីគ្រប់វ័យ ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ គឺសូមត្រឹមតែឃើញប្រជាជនងាយរងគ្រោះ និងរងគ្រោះបំផុតគ្រប់រូបភាព ទទួលបានការជួយយកអាសារ សម្រាលការលំបាក ផុតគ្រោះផុត បានសេចក្ដីសុខសប្បាយ ដោយមិនរងគ្រោះដោយគ្រោះមហន្ដរាយ ឬឧបទ្ទេហេតុនានា នោះគឺជាការរីករាយបំផុតសម្រាប់អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ជាក់ស្ដែងក្រោយទទួលបានដំណឹងថាប្រជាពលរដ្ឋជាច្រើនគ្រួសារនៅខេត្ដត្បូងឃ្មុំ រងគ្រោះដោយទឹកជំនន់ភ្លាមៗនោះ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥នេះ អ្នកម្ដាយមនុស្សធម៌ បានអញ្ជើញចុះដោយផ្ទាល់ស្វែងយល់ពីទុក្ខលំបាកនានាដែលប្រជាពលរដ្ឋជួបប្រទះ ដោយភ្ជាប់មកជាមួយនូវអំណោយសម្រាលការលំបាកជាច្រើន ក្នុងអំឡុងរងគ្រោះមហន្ដរាយធម្មជាតិ ដោយទឹកជំនន់នេះ ដែលបណ្ដាលឱ្យបានជន់លិចលំនៅឋាន ចំនួន ១,៨០០គ្រួសារ ដោយក្នុងនោះបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ចំនួន ១៣ កន្លែងក្នុងស្រុកត្បូងឃ្មុំ ដែលក្នុងនោះមានឃុំបឹងព្រួល ០៦ភូមិ ចំនួន ២០០គ្រួសារ, ឃុំជីរោទ៍ទី១ មាន ០៣ភូមិ ចំនួន ៨២៨គ្រួសារ និងឃុំទន្លេបិទ មាន ០៥ភូមិ ចំនួន ៧៧២គ្រួសារ។ ពិធីសំណេះសំណាលដ៏កក់ក្តៅខាងលើនេះ បានប្រព្រឹត្តទៅនៅទីទួលសុវត្ថិភាព លោកឧកញ៉ា វ៍ន ប៊ុនថៃ ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ចំពោះស្ថានភាពទឹកជំនន់ទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ បានកើតឡើងចំនួន ៣លើក ក្នុងនោះ លើកទី១ កើតឡើងអំឡុងពេលខែសីហា ឆ្នាំ២០២៥ លើកទី២ កើតឡើងអំឡុងពេលខែកញ្ញា ឆ្នាំ២០២៥ និងលើកទី៣ បន្តកើតឡើងអំឡុងពេលខែតុលានេះ ដែលបណ្តាលឱ្យប៉ះពាល់ស្រុក ចំនួន ០២ស្រុក (ស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ) និងចំនួន ០៩ឃុំ ស្មើនឹង ៣៩ភូមិ និងគ្រួសារប៉ះពាល់ ចំនួន ៤,៥៤១គ្រួសារ។ ដោយឡែក ក្នុងស្រុកត្បូងឃ្មុំ បានរងគ្រោះប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គ ចំនួន ០៣ឃុំ ស្មើនឹង ១៤ភូមិ គ្រួសារប៉ះពាល់ ចំនួន ៣.១៤០គ្រួសារ និងគ្រួសារជម្លៀស ចំនួន ១.៨០០គ្រួសារ។

បច្ចុប្បន្ននេះ ទឹកជំនន់ទន្លេមេគង្គបានហក់ឡើងចាប់ពីសប្តាហ៍ទី២ ខែកញ្ញា រហូតមកដល់ថ្ងៃទី៣ ខែតុលានេះ ទឹកមានកម្ពស់ ១៤,៤៨ម៉ែត្រ បើប្រៀបធៀបឆ្នាំមុន ក្នុងរយៈពេលដូចគ្នា ឆ្នាំនេះទឹកឡើងខ្ពស់ជាង ១,៦៨ម៉ែត្រ។ ប៉ុន្តែហក់ឡើងខ្ពស់នេះទឹកជំនន់នេះ គឺមិនអាចកំណត់ថាបានបញ្ចប់នោះទេ បើផ្អែកតាមស្ថានភាពអាកាសធាតុ ដែលក្រសួងធនធានទឹក និងឧតុនិយម ធ្វើការចេញផ្សព្វផ្សាយជាបន្តបន្ទាប់មកនេះ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន កុសល្យ អភិបាលខេត្ត និងប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ក្នុងពិធីចែកអំណោយកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

លោក ប៉ែន កុសល្យ បានឱ្យដឹងទៀតថា ស្ថិតក្នុងស្ថានភាពដែលទឹកជំនន់បានហក់ជន់ឡើងខ្លាំងជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១៦ ខែកញ្ញា មកនោះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីអំពីវិធានការបង្ការ និងឆ្លើយតបសង្គ្រោះបន្ទាន់ទឹកជំនន់ នៅក្នុងមូលដ្ឋានខេត្ត និងក៏បានចុះសួរសុខទុក្ខបងប្អូនដែលបានរងគ្រោះដោយរងគ្រោះពីទឹកជំនន់ផងដែរ រីឯបងប្អូនប្រជាពលរដ្ឋវិញ រស់នៅក្នុងឃុំជាច្រើនតាមដងទន្លេគង្គ ក៏បានប្រុងប្រៀបរៀបចំទុកដាក់ សម្ភារៈ ស្បៀងអាហារ បម្រុងបង្ការគ្រោះទឹកឡើងនេះផងដែរ។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានចុះទៅសួរសុខទុក្ខបងប្អូនដល់ទីកន្លែង និងបានមើលឃើញពីទុក្ខលំបាក និងក្តីកង្វល់បងប្អូនផ្សេងៗទៀត ដែលកំពុងជួបគ្រោះទឹកជំនន់ ដែលបានជនលិចផ្ទះសម្បែង ភោគផលដំណាំ ព្រមទាំងសត្វពាហនៈរបស់បងប្អូនប្រជាពលរដ្ឋ ហើយដែលជាក់ស្ថែង បងប្អូនដែលបានជនលិចដល់ផ្ទះសម្បែងរបស់ពួកគាត់ហើយនោះ បានជម្លៀសខ្លួនមកកាន់ទីទួលសុវត្តិភាព ចំនួន ១៣ទីតាំងនៅក្នុងស្រុកត្បូងឃ្មុំនេះ មានចំនួនសរុប ១,៨០០គ្រួសារ មនុស្សសរុប ៥,៩៦៥នាក់ ស្រី ២,៩៦០នាក់ អ្នកមកស្នាក់នៅ ៤,៧៧១នាក់ ស្រី ២,៣៩៣នាក់ ក្នុងនោះរួមមាននៅឃុំទន្លេបិទ ដែលមានភូមិទួលគរ ភូមិព្រែកតូច ភូមិទន្លេបិទលើ ភូមិទន្លេបិទ និងភូមិយាស សរុបចំនួន ៧៧២គ្រួសារ, ឃុំជីរោទ៍ទី១ មានភូមិព្រែកតូច ភូមិរកាធំ និងភូមិទួលកែវ សរុបចំនួន ៨២៨គ្រួសារ និងឃុំបឹងព្រួល មានភូមិទួលកំពតទី៣ ភូមិម៉ាស៊ីស្រូវ ភូមិវិហារក្រោម ភូមិបាតដីក្រោម ភូមិទួឡដំបង និងភូមិបឹងព្រះ សរុបចំនួន ២០០គ្រួសារ។

ក្នុងនោះផងដែរក្នុងស្រុកត្បូងឃ្មុំ មានទួលសុវត្ថិភាពធំៗជាងគេ មាន ០២កន្លែង គឺទួលសុវត្ថិភាពលោកឧកញ៉ា វ៍ន ប៊ុនថៃ និងទីទួលសុវត្តិភាពឧកញ៉ា អាន ម៉ាឌី។ ដោយឡែក ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានចុះធ្វើសកម្មភាពឆ្លើយតបចំពោះប្រជាពលរដ្ឋនៅលើទួលសុវត្ថិភាពធំៗទាំង ០២កន្លែង ដោយបានរៀបចំតម្លើងរោងប៉ុសិ៍សុខភាព ចំនួន ០២កន្លែង សម្រាប់ក្រុមគ្រូពេទ្យប្រចាំការពិនិត្យព្យាបាលជំងឺជូនបងប្អូន ក៏បានរៀបចំដាក់ស៊ីទែនទឹក នៅលើទួលធំទាំង ០២កន្លែង ដាក់បង្គន់អនាម័យ និងភ្លើងបំភ្លឺសម្រាប់បងប្អូនផងដែរ។

ជាមួយគ្នានេះ ដើម្បីអន្តរាគមន៍ឆ្លើយតប និងការត្រៀមបង្ការ ក្រោយពីមានគ្រោះមហន្តរាយនេះកើតឡើង គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខាកាកបាទក្រហមក្រុង-ស្រុក និងអាជ្ញាធរមូលដ្ឋានបានចុះសាកសួរសុខទុក្ខ និងចែកអំណោយជាសម្ភារ ថវិកា ផ្ដល់ជូនគ្រួសាររងគ្រោះផងដែរ។ ម្យ៉ាងវិញទៀត គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក៏មានទិសដៅការងារអនុវត្តបន្តបន្ទាប់ លើការឆ្លើយតបគ្រោះមហន្តរាយខាងលើតាមសកម្មនានា។

ឆ្លៀតក្នុងឱកាសលោក ប៉ែន កុសល្យ បានសម្តែងនូវសេចក្តីដឹងគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរ និងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីក្នុងការបំពេញបេសកកម្មដឹកនាំជួយដល់បងប្អូនប្រជាពលរដ្ឋដល់មូលដ្ឋានក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដែលរងគ្រោះទឹកទឹកជំនន់ នាពេលនេះ។

ទន្ទឹមនឹងនោះម្តងលោក ប៉ែន កុសល្យ និងប្រជាពលរដ្ឋទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមមេត្តាជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការជូន សម្តេចកតិ្តព្រឹទ្ធបណ្ឌិត សូមមានជន្មានុយឺនយូរ និងសុខុមាលភាពល្អបរិបូរណ៌៕

សម្តេច ម៉ែន សំអន ថ្លែងកោតសសើរដល់លោកស្រី ប៊ុន ឡីវីសិដា ស្ថាបនិកមូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលី ដែលបានជួយដល់ការអប់រ...
06/10/2025

សម្តេច ម៉ែន សំអន ថ្លែងកោតសសើរដល់លោកស្រី ប៊ុន ឡីវីសិដា ស្ថាបនិកមូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលី ដែលបានជួយដល់ការអប់រំកុមារកម្ពុជា
---------------

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្ស អញ្ជើញជាអធិបតីក្នុងពិធីរាត្រីសមោសររបស់មូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលី ដែលបានរៀបចំឡើងសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ នារាត្រីថ្ងៃអាទិត្យ ១៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥។

ថ្លែងក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានកត់សម្គាល់អំពីសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លារបស់មូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលី ដែលជាផ្នែកមួយក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលការកាត់បន្ថយនូវអត្រានៃភាពក្រីក្រ និងដោះស្រាយបាននូវទុក្ខលំបាកមួយចំនួនរបស់ប្រជាជននិងកុមារ។

សម្តចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ លោកស្រី ប៊ុន ឡីវីសិដា ស្ថាបនិករបស់មូលនិធិ និងបុគ្គលិករបស់មូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលីទាំងអស់ ដែលសម្រេចបាននូវលទ្ធការងាររបស់ខ្លួនគួរជាទីមោទនៈ។ សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា កាយវិការដ៏សប្បុរសទាំងអស់នេះ គឺជាចរិតស្តែងចេញឱ្យឃើញ នូវការអនុវត្តតាមស្មារតីនៃ «វប្បធម៌ចែករំលែក» ក្នុងការជួយគ្នាទៅវិញទៅមក ដែលត្រូវធ្វើនៅគ្រប់ទីកន្លែង និងនៅគ្រប់ពេលវេលាដោយមិនរើសអើង។

ជាងនេះទៅទៀតកិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ គឺជាការរួមចំណែកដ៏ធំធេង នូវកម្លាំងមនុស្សធម៌ និងសាមគ្គីធម៌ ដែលជាយន្តការជួយជំរុញឱ្យ មូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលី កាន់តែមានកម្លាំងចិត្ត និងស្មារតីទ្វេឡើងថែមទៀត ក្នុងការបន្តបំពេញតួនាទី និងភារកិច្ច របស់ខ្លួនឱ្យកាន់តែសកម្មខ្លាំងក្លា និងមានប្រសិទ្ធិភាពខ្ពស់ និងបានបញ្ជាក់ឲ្យឃើញថាក្នុងនាមជាខ្មែរបើទោះបីជាបានទៅរស់នៅក្រៅប្រទេសក៏ដោយ ក៏នៅតែមានបេះដូងជាខ្មែរ ត្រលប់មកអភិវឌ្ឍន៍ និងជួយខ្មែរនៅប្រទេសកំណើតរបស់ខ្លួនដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសូមសំណូមពរដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី នាងកញ្ញា សប្បុរសជន អង្គការមិនមែន ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ និងដៃគូសហប្រតិបត្តិការ ក៏ដូចជា សិល្បៈករ សិល្បៈការិនីទាំងអស់បន្តរួមចំណែកក្នុងការគាំទ្រ និងចែករំលែកនូវក្តីស្រឡាញ់ ដើម្បីជួយដល់មូលនិធិមូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលីសម្រេចនូវផែនការដែលបានគ្រោងទុក ៕

ពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ២ ជំនាន់ទី ២១------------------------------------------ថ្ងៃសៅរ៍ ១២កើត ខែអស្សុជ ឆ...
04/10/2025

ពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ២ ជំនាន់ទី ២១
------------------------------------------
ថ្ងៃសៅរ៍ ១២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ២ ជំនាន់ទី ២១ ដោយមានវត្តមានអញ្ជើញជាភ្ញៀវកិត្តិយសពីសំណាក់ឯកឧត្តមប្រធាន អនុប្រធានបណ្តាស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល នៅវិមាន ៧ មករា , រាជធានីភ្នំពេញ។ ក្នុងនាមគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល សម្តេចភក្តី សាយ ឈុំ បានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង ដែលមានកិត្តិយសបានចូលរួមជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី២១ នាឱកាសនេះ ក្រោយពេលវគ្គសិក្សាបានដំណើរការចប់តាមកម្មវិធីរៀនសូត្រប្រកបដោយជោគជ័យ, ព្រមទាំងបាននាំមកជាមួយនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសព្ទសារធុការពរដ៏បវរមហាប្រសើរពី សម្តេចប្រធានគណបក្ស សម្តេចប្រធានកិត្តិយសគណបក្ស និងសម្តេច អនុប្រធានគណបក្ស ជូនដល់អង្គពិធីទាំងមូលប្រកបដោយមនោសញ្ចេតនានឹករឭក និងស្រឡាញ់ដ៏ជ្រាលជ្រៅ។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់គណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល អំពីដំណើរការវគ្គសិក្សា និងលទ្ធផលនៃការរៀនសូត្ររបស់សិក្ខាកាមក្នុងរយៈពេល ៦ថ្ងៃកន្លងមកនេះ ព្រមទាំងចំណាប់អារម្មណ៍របស់តំណាងសិក្ខាកាម ដែលបានបង្ហាញនូវការយល់ដឹងថ្មីៗដ៏មានសារៈសំខាន់ដែលខ្លួនបានទទួល និងការប្តេជ្ញាចិត្តក្នុងការអនុវត្តឲ្យបានល្អនូវទិសដៅភារកិច្ចនានាដែលគណបក្សប្រគល់ជូនរួចមក សម្តេចភក្តី សាយ ឈុំ បានវាយតម្លៃខ្ពស់ចំពោះគណៈឃោសនាអប់រំ បណ្តាស្ថាប័នពាក់ព័ន្ធ គណៈគ្រប់គ្រងវគ្គ គ្រូឧទ្ទេស សិក្ខាកាម មន្ត្រីបុគ្គលិកបម្រើការងារបស់វគ្គ ដែលបានអនុវត្តបានយ៉ាងល្អនូវភារកិច្ចរបស់ខ្លួន ធ្វើឲ្យវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី២១ នៅពេលនេះ ទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត ដែលជាសមិទ្ធផលមួយថ្មីទៀតក្នុងការងារបណ្ដុះបណ្ដាលធនធានមនុស្សរបស់គណបក្សយើង។

សម្តេចភក្តី សាយ ឈុំ បានគូសបញ្ជាក់ថា ចំណេះដឹងដែលសិក្ខាកាមទាំងអស់ទទួលបានពីវគ្គអប់រំនយោបាយ គឺជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យយើងមើលឃើញ នូវរាល់ការងារដែលយើងបានអនុវត្តកន្លងមក តើមានចំណុចណាជាចំណុចល្អ ចំណុចខ្លាំងដែលយើងគប្បីបន្តពង្រឹង ពង្រីកឲ្យកាន់តែល្អ កាន់តែខ្លាំងជាងនេះទៅទៀត ហើយមានចំណុចណាមិនល្អ ជាចំណុចខ្សោយ ដែលយើងត្រូវតែកែតម្រូវ ឬក៏តស៊ូកម្ចាត់ចោលឲ្យបាន។ លើមូលដ្ឋាននេះ យើងនឹងពង្រឹងបាននូវគោលជំហរនយោបាយ គោលជំហរសតិអារម្មណ៍ និងគោលជំហរចាត់តាំងរបស់យើងម្នាក់ៗ ដែលជាសំណូមពរចាំបាច់នៃការងារកសាង និងពង្រឹងគណបក្សរបស់យើង។

ក្នុងឱកាសនោះ សម្តេចភក្តី សាយ ឈុំ បានបញ្ជាក់ថា កត្តាដែលនាំឲ្យវគ្គអប់រំនយោបាយទទួលបានលទ្ធផលល្អ គឺដោយសារ ៖ ១.ការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សក្នុងការកសាងធនធានមនុស្ស និងមូលធនមនុស្សរបស់គណបក្សទាំងក្នុងរយៈពេលកន្លងមកក៏ដូចបច្ចុប្បន្ន និងទៅអនាគត ២.ការយកចិត្តទុកដាក់របស់គណៈកម្មាធិការគណបក្សរាជធានី ខេត្ត និងក្រសួង ស្ថាប័នទាំងអស់ចំពោះការងារអប់រំនយោបាយ ពិសេសលើការរៀបចំ និងបង្កលក្ខណៈឲ្យមន្រ្តីរបស់ខ្លួនបានមកចូលរៀននៅក្នុងបណ្តាវគ្គ ទាំងក្នុងពេលកន្លងមក ក៏ដូចបច្ចុប្បន្ន ស្របតាមការកំណត់របស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល ៣.ដោយមានការយកចិត្តទុកដាក់អស់ពីកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតីរបស់គ្រូឧទ្ទេស គ្រប់រូប ក្នុងការចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍ល្អៗដល់វគ្គសិក្សា ៤.ការយកចិត្តទុកដាក់របស់សិក្ខាកាមគ្រប់រូបក្នុងការរៀនសូត្រ, ការគោរពវិន័យរបស់វគ្គ, ការរឹតចំណងមិត្តភាពរវាងគ្នា និងគ្នា ក្នុងស្មារតីនៃគ្រួសារបក្ស និងការខិតខំកសាងខ្លួនជាមន្ត្រីបន្តវេនដ៏ល្អរបស់គណបក្ស ៥.ការខិតខំរបស់គណៈឃោសនាអប់រំ ដែលបានរួមសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាស្ថាប័នផ្សេងៗទៀតជុំវិញគណៈកម្មាធិការកណ្តាល ព្រមទាំងមន្ត្រីបុគ្គលិកបម្រើការទាំងអស់ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ៦.ដោយបរិយាកាសសង្គម បានបង្កលក្ខណៈឲ្យសិក្ខាកាមយើង បានមករៀនដោយស្ងប់ចិត្តពិសេសសិក្ខាកាមដែលអញ្ជើញមកពីបណ្ដាខេត្ត។

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះពិនិត្យការអនុវត្តគម្រោងគ...
03/10/2025

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះពិនិត្យការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកដោយវិធានការចម្រុះជំហាន២ (IWRM2) ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ

==========

នៅថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំមន្ត្រីអង្គភាពគ្រប់គ្រង និងអនុវត្តគម្រោង ទីប្រឹក្សាជាតិ អន្តរជាតិ និងក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អញ្ជើញចុះពិនិត្យការអនុវត្តគម្រោងការគ្រប់គ្រងធនធានទឹកដោយវិធានការចម្រុះជំហាន២ (IWRM2) ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានចុះពិនិត្យទីតាំងជាក់ស្តែងនៅសំណង់ស្ទាក់ទឹកកំពង់គោ អូរទូចឡាត និងប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិត ដោយមានការចូលរួមពីប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយលោក James Redstock ដើម្បីពិនិត្យជ្រើសរើសទីតាំងសក្តានុពលសម្រាប់ការអនុវត្តអនុគម្រោងនៅតាមដងស្ទឹងសែន ក្នុងក្របខ័ណ្ឌគម្រោងគ្រប់គ្រងធនធានទឹកដោយវិធានការចម្រុះជំហាន២ (IWRM 2) ដែលធ្វើការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងធ្វើទំនើបកម្មជាប្រព័ន្ធស្រោចស្រពគ្រប់ជ្រុងជ្រោយ ជួយកាត់បន្ថយការលិចលង់ និងរក្សាទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់នៅរដូវប្រាំង។

ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់តាមដានស្ថានភាពទឹកក្នុងរដូវវស្សា ដែលអាចប្រឈមនឹងហានិភ័យទឹកជំនន់ ក៏ដូចជាការគ្រប់គ្រងរក្សាទឹកសម្រាប់ការប្រើប្រាស់នៅរដូវប្រាំងខាងមុខ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ក្រុមការងារឱ្យយកចិត្តទុកដាក់ចូលរួមសហការផ្តល់ទិន្នន័យ និងព័ត៌មានសំខាន់ៗដល់អ្នកជំនាញនៃបេសកកម្មនេះឱ្យបានលម្អិត ដើម្បីបានជាធាតុចូលសំខាន់លើការគ្រប់គ្រងធនធានទឹកក្នុងតំបន់ សម្រាប់ប្រតិភូដៃគូអភិវឌ្ឍន៍ធ្វើជាមូលដ្ឋានក្នុងការគិតគូររៀបចំផែនការកែលម្អ និងធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយបម្រើឱ្យវិស័យកសិកម្ម កសិឧស្សាហកម្ម ផលិតកម្មទឹកស្អាត បរិស្ថាន ការចិញ្ចឹមសត្វ ដែលចូលរួមចំណែកយ៉ាងសំខាន់ដល់ការលូតលាស់រីកចម្រើននៃសេដ្ឋកិច្ចជាតិកម្ពុជា៕

Address

Cambodia People Party (CPP), GWRG+3VM, Preah Norodom Boulevard (41)

12301

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when ទស្សនាវដ្តីប្រជាជន The Pracheachun Magazine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share