ពត៌មាន

  • Home
  • ពត៌មាន

ពត៌មាន ័ត៌មានផ្ដល់ជូនព័ត៌មានទូទៅទាំងក្នុងនិងក្រៅប្រទេស Telegram085 ផ្ដល់ជូនព័ត៌មានទូទៅ ទាំងក្នុងប្រទេសនិងក្រៅប្រទេស Doly News brings reliable

09/11/2025
08/11/2025
07/11/2025

ប្រតិបត្តិការ ២ទីតាំងនៅបាវិត ឃាត់ខ្លួនជនពាក់ព័ន្ធ Online Scams ជាង ៦០០នាក់! លោក ទូច សុឃៈ ចាត់ទុកលទ្ធផលនេះជាទឡ្ហីករណ៍ នៃភាពប្រាកដនិយមរបស់កម្ពុជា!

យ៉ាងហោចណាស់មានជនសង្ស័យ ចំនួន៦៥៨នាក់ ភាគច្រើនជាជនបរទេស ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរទីតាំងចំនួន២កន្លែង ពាក់ព័ន្ធករណីសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ថ្លែងឱ្យដឹង នាល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយក្រុមការងារនៃគណៈកម្មការចំពោះកិច្ចនៃក្រសួងមហាផ្ទៃ ដើម្បីបង្ក្រាប បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។

ក្នុងប្រតិបត្តិការនោះ លោក ទូច សុឃៈ បានលម្អិតថា គោលដៅទី១ គឺអគារស្ថិតនៅលើផ្លូវបេតុង ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយជាលទ្ធផលរកឃើញជនបរទេសសរុបចំនួន៥៧នាក់ ស្រី១៥នាក់ មាន៦សញ្ជាតិ ក្នុងនោះមានជនជាតិខ្មែរចំនួន១២នាក់ ធ្វើការផ្នែកអនាម័យ សន្តិសុខ និងបកប្រែ។ ចំណែកគោលដៅទី២ គឺអគារភ្លោះកម្ពស់៩ជាន់ ស្ថិតនៅលើផ្លូវកំពង់ស្ពាន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយជាលទ្ធផល រកឃើញជនបរទេសសរុបចំនួន៦០១នាក់ មាន៤សញ្ជាតិ។

អ្នកនាំពាក្យរង បានលម្អិតបន្ថែមក្នុងន័យដើមថា "តាមរយៈការត្រួតពិនិត្យវត្ថុតាង និងធ្វើកោសល្យវិច័យបឋម គណៈកម្មការចំពោះកិច្ច ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ដឹកនាំដោយ នាយឧត្ដមសេនីយ៍ កែវ វណ្ណថន រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការ បានសន្និដ្ឋានថា គោលដៅទី១ ជាទីតាំងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) តាមរូបភាពក្លែងបន្លំជាសមត្ថកិច្ចដើម្បីគំរាមជនរងគ្រោះ។ ចំណែកគោលដៅទី២ ជាទីតាំងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) ក្រោមរូបភាពវិនិយោគទទួលបានប្រាក់ចំណេញខ្ពស់ ការបង្កើតរូបភាពប្រតិបត្តិការធនាគារក្លែងក្លាយ ការបង្កើតទំនាក់ទំនងក្រោមរូបភាពស្នេហា ការចុះឈ្មោះរត់កីឡាម៉ារ៉ាតុងក្លែងក្លាយ និងការប្រើប្រាស់ បច្ចេកវិទ្យា Ai Deep Fake ក្លែងវីដេអូនិងរូបភាពសម្រាប់ក្លែងអត្តសញ្ញាណ"។

គួរកត់សម្គាល់ថា សមត្ថកិច្ចកម្ពុជា ក្រោមគោលនយោបាយ និងឆន្ទៈដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ច្បាស់លាស់របស់រាជរដ្ឋាភិបាល ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានកំពុងអនុវត្តច្បាប់លើករណីឆបោកតាមប្រព័ន្ធអនឡាញ ដោយឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធ បញ្ជូនទៅតុលាការផ្ដន្ទាទោស និងអនុវត្តនីតិវិធីបណ្ដេញចេញទៅប្រទេសកំណើតជាបន្តបន្ទាប់ ជាពិសេសបានសហការផ្ដល់ព័ត៌មាន អំពីខ្សែបណ្ដាញមេខ្លោងទៅកាន់ប្រទេសក្នុង និងក្រៅតំបន់ជាច្រើនករណី។

លោក ទូច សុឃៈ បានអះអាងថា ប្រតិបត្តិការខាងលើនេះ គឺជាទឡ្ហីករណ៍ថ្មីមួយទៀត បញ្ជាក់ពីឆន្ទៈពិតប្រាកដ និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពប្រាកដនិយមរបស់កម្ពុជាដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមជាសកលមួយនេះ ជាក់ស្ដែង ក្នុងអាណត្តិទី៦ កម្ពុជាបានបណ្ដេញចេញ ជនបរទេសពាក់ព័ន្ធ ចំនួន២១.០០០នាក់ និងបានបណ្ដេញចេញ ចំនួន១៥.០០០នាក់ ក្នុងរយៈពេលជាង២ឆ្នាំ នៃរាជរដ្ឋាភិបាលអាណត្តិទី៧នេះ។ បើគិត ក្នុងរយៈពេល៩ខែ នៃ ឆ្នាំ២០២៥ លោក ទូច សុឃៈ បន្ថែមទៀតថា នគរបាលជាតិកម្ពុជា បានស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន៤៨លើក និងបាន បណ្ដេញជនបរទេស ចេញពីកម្ពុជាសរុបចំនួន ២.៧២២នាក់៕

07/11/2025
07/11/2025

បណ្ឌិត ជា មុនីឫទ្ធិ ៖ សុខដុមនីយកម្មរួមគ្នាមាគ៌ាសកលនៃវឌ្ឍនភាពនិងទំនើបកម្មសង្គម

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងវេទិកាជំនួបក្រុមបញ្ញាញាណនិងព័ត៌មានរវាងប្រទេសយើងទាំងពីរ កម្ពុជា-ចិន ក្រោមកិច្ចសហការរៀបចំរវាងសមាគមការទូតសាធារណៈរបស់ប្រទេសចិន និង រាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងជាវាគ្មិនក្នុងវេទិកានេះបានថ្លែងសុន្ទរកថាគន្លឹះស្តីពី «សុខដុមនីយកម្មរួមគ្នា៖ តភ្ជាប់កាន់តែស៊ីជម្រៅទៅវិញទៅមក លើកកម្ពស់ស្ថិរភាពក្នុងតំបន់ និង ការអភិវឌ្ឍសកលប្រកបដោយចីរភាព»។

លោកបណ្ឌិត ជា មុនីឫទ្ធិ បានរំលេចថា ស្ថិតនៅក្នុងបរិបទបច្ចុប្បន្ន ការរួបរួម សាមគ្គីភាព ភាតរភាព កល្យាណភាពដូចទៅនឹងប្រាជ្ញាចិនស្តីពី«កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ »កំពុងត្រូវការជាចាំបាច់ក្នុងការរក្សាបានលំនឹងនៃសន្តិភាពសកល និងវិបុលភាពរបស់ពិភពលោក។ លោកបណ្ឌិតក៏បានផ្តល់ឧទាហរណ៍ពីខ្លឹមសារនៃវេទិកាអន្តរជាតិលើកទី៥ស្តីពី«វប្បធម៌សុខដុមនីយកម្ម (Hehe Culture)»ដែលលោកបណ្ឌិតបានទៅចូលរួមជាវាគ្មិនកាលពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្រុងថាយចូវ ខេត្តជឺជាំង ប្រទេសចិន។

ដោយបានផ្តល់ទឡ្ហីករណ៍ពីបែបផែនចិន លោកបណ្ឌិតបានបង្ហាញយ៉ាងប្រត្យក្សថា គ្មានគំរូភាពតែមួយនោះទេ តែជាការរៀនសូត្រពីគ្នាទៅវិញទៅមក ជាការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងរង្វង់នៃពហុភាគីនិយម វប្បធម៌សុខដុមនីយកម្ម ដើម្បីសម្រេចបានគោលបំណងរួមក្នុងការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ ដោយអនុវត្តតាមប្រាជ្ញាចិនស្តីពី«វិធីបដិសំយោគសម្ភារនិយមវិចារវិទ្យា»រួមបញ្ចូលនូវមាគ៌ានៃគោលគំនិតម៉ាក្សនិយម និងជាមួយទស្សនវិជ្ជានៃទស្សនវិទូចិនដូចជា ឡៅជឺ ខុងជឺ ស៊ុនជឺ ម៉ឹងជឺជាដើម បានបង្កើនល្បឿនទំនើបកម្មសង្គមនិយមតាមបែបផែនចិន និងការលើកកម្ពស់ស្ថិរភាពសង្គមចិនដោយមិនអាចរំលងពីសន្តិសុខស្បៀង សន្តិសុខថាមពល អរិយធម៌អេកូឡូស៊ី និងគុណតម្លៃនៃការកសាងសហគមន៍រួមជីវិតឡើយ។

ជារួម ដោយឈរលើខ្លឹមសារដែលបានជម្រាបជូនអង្គវេទិកានាថ្ងៃនេះ ក្នុងនាមជាបញ្ញាវន្តជាន់ខ្ពស់ និងជាអ្នកឯកទេសស្រាវជ្រាវពីទំនាក់ទំនងកម្ពុជា-ចិន លោកបណ្ឌិតបានគូសបញ្ជាក់ថា កម្ពុជានិងចិន ក្រោម«គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» បានតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបានគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិថែមទៀតផង។ បន្ថែមពីលើនេះ ប្រទេសយើងទាំងពីរបាននិងកំពុងប្រឹងប្រែងរួមគ្នាក្នុងការតភ្ជាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ហើយវេទិកាថ្ងៃនេះជាសក្ខីភាពបញ្ជាក់ស្រាប់ពីការតភ្ជាប់រវាងក្រុមបញ្ញាញាណជាន់ខ្ពស់ ស្របពេលដែលកិច្ចបង្កើនបរិមាណទេសចរណ៍ស្របតាមឆ្នាំទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៥កំពុងត្រូវបានបង្កើនជាលំដាប់៕

06/11/2025

សេចក្តីប្រកាសព័ត៌មានរ បស់ក្រសួងធនធានទឹក និងឧតុនិយម ជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី26 ឈ្មោះ ហ្វុងវង់ (Fung-wong)T2526 និងជាមួយព្យុះទី25ឈ្មោះ កាលម៉េហ្គី (Kalmaegi)T2525 ដូច្នេះព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះទាំង2នេះ កាលម៉េហ្គី និងហ្វុងវង់ ទទួលរងឥទ្ធិពលកម្រិត20% ចន្លោះចាប់ពីថ្ងៃទី6ដល់ថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2025នេះ ។

Address

ភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល Kandal, Cambodia 85523

Alerts

Be the first to know and let us send you an email when ពត៌មាន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ពត៌មាន:

  • Want your business to be the top-listed Media Company?

Share