វិទ្យុជាតិខេត្តបន្ទាយមានជ័យ

  • Home
  • វិទ្យុជាតិខេត្តបន្ទាយមានជ័យ

វិទ្យុជាតិខេត្តបន្ទាយមានជ័យ Our activities are Education, News, Entertainments , Culture for Cambodian people

28/10/2025

ផ្សាយផ្ទាល់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញមាតុភូមិនិវត្តន៍បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡេសុី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥

28/10/2025

ព័ត៌មានពេលល្ងាច 28/10/2025

អបអរសាទរ​ ព្រះរាជពិធីបុណ្យខួបលើកទី២១ នៃការគ្រងព្រះបរមរាជសម្បត្តិ​របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហ មុនី ...
28/10/2025

អបអរសាទរ​ ព្រះរាជពិធីបុណ្យខួបលើកទី២១ នៃការគ្រងព្រះបរមរាជសម្បត្តិ​របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហ មុនី ព្រះមហាក្សត្រនៃ ព្រះរាជណាចក្រកម្ពុជា​

បន្ទាយមានជ័យ​ ៖​ នៅព្រឹកថ្ងៃអង្គារ​ ទី២៨​ ខែតុលា​ឆ្នាំ​២០២៥​ រដ្ឋបាលខេត្តបន្ទាយមានជ័យ​ បានប្រារព្ធ​ ព្រះរាជពិធីបុណ្យខួបលើកទី២១ នៃការគ្រងព្រះបរមរាជសម្បត្តិ​របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហ មុនី ព្រះមហាក្សត្រនៃ​ ព្រះរាជាណាចក្រកម្ពុជា​ ក្រោមអធិបតីភាព​ ឯកឧត្ដម​ ប្លែក​ វ៉ារី​ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្ត​ ព្រមទាំង​មានការអញ្ជេីញចូលរួម​ ឯកឧត្ដម​ លោកជំទាវ​ អ្នកតំណាងរាស្រ្ត​ មណ្ឌលបន្ទាយមានជ័យ​ ថ្នាក់ដឹកនាំមន្ត្រីសង្ឃ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត​ អភិបាលរងនៃគណៈអភិបាលខេត្ត​ ស្ថាប័ន​ ពាក់ព័ន្ធជុំវិញខេត្ត​ មេបញ្ជាការកងកម្លាំងគ្រប់កងឯកភាព​ មន្ទីរ អង្គភាព មន្រ្តីរាជការ​ លោកតា​ លោកយាយ សីលវ័ន្ត សីលវតី​ យុវជន​ សិស្សានុសិស្ស​ ចូលរួមយ៉ាច្រេីនកុះករ​ ប្រារព្ធ​ឡើង​នៅសាលប្រជុំ​ ក​ សាលាខេត្តបន្ទាយមានជ័យ។

នៅព្រឹកថ្ងៃទី២៨​ ខែតុលា​ ឆ្នាំ​២០២៥​ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធបិតីភាព​ ក្នុងពិ...
28/10/2025

នៅព្រឹកថ្ងៃទី២៨​ ខែតុលា​ ឆ្នាំ​២០២៥​ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធបិតីភាព​ ក្នុងពិធីបុណ្យរុក្ខទិវា​ ដោយមានការចូលរួមឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម លោកជំទាវ អ្នកតំណាង​មណ្ឌលបន្ទាយមានជ័យ​ សមាជិកក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្តមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ​ ប្រធានមន្ទីរ/អង្គភាពនានាជុំវិញខេត្ត​ ប្រធានក្រុមប្រឹក្សាក្រុង-ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ​ ចូលរួមប្រារព្ធធ្វេីឡេីង លើដងផ្លូវជាតិ៦ ឆ្ពោះទៅខេត្តសៀមរាបចន្លោះស្ពានទី២ និងស្ពានទី៣ ក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

27/10/2025

ព័ត៌មានពេលល្ងាច27/10/2025

បន្ទាយមានជ័យ​ ៖​ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណ​ៈអភិបាលខេត្តបន្ទាយមានជ័យ​ អមដំណើរ​ឯកឧត...
27/10/2025

បន្ទាយមានជ័យ​ ៖​ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណ​ៈអភិបាលខេត្តបន្ទាយមានជ័យ​ អមដំណើរ​ឯកឧត្តម ស ចំរ៉ុង ប្រធានគណៈកម្មាធិការទី១ នៃរដ្ឋសភា​ អញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ចំនួន១២គ្រួសារ​ ដែលត្រូវបានយោធាថៃ​ រាយបន្លាលួស​យកដី​ និងផ្ទះ​ ក្រោយបទឈប់បាញ់ នៅភូមិជោគជ័យ​ និងភូមិភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណ​ៈអភិបាលខេត្តបន្ទាយមានជ័យ​ អញ្ជើញជាអធិបតីភាព​ ក្នុងកិច្ចប្រជុំស្តីពី​ ការពិនិត្យបញ្ជា...
27/10/2025

ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណ​ៈអភិបាលខេត្តបន្ទាយមានជ័យ​ អញ្ជើញជាអធិបតីភាព​ ក្នុងកិច្ចប្រជុំស្តីពី​ ការពិនិត្យបញ្ជាក់នីត្យានុកូលភាព​ និងអនុលោមភាពលេីគម្រោងថវិការបស់រដ្ឋបាលក្រុង-ស្រុក​ សម្រាប់​ឆ្នាំ​២០២៦។

កិច្ចប្រជុំ​នេះក៏មានចូលរួមពីលោក​ ហ៊ឹល​ រ៉ាយ៉ា​ អភិបាល​រងខេត្ត​ លោក​ បឹង​ គិមសិង​ ប្រធានមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្ត​ អភិបាលក្រុង-ស្រុក​ទាំង៩​ ប្រារព្ធ​ធ្វើឡើង​នៅសាលប្រជុំ​ ខ​ សាលាខេត្តបន​្ទាយមានជ័យ​ នៅព្រឹកថ្ងៃទី២៧​ ខែតុលា​ ឆ្នាំ​២០២៥

27/10/2025

ផ្សាយផ្ទាល់ ៖​ ការកែសម្រួលយុទ្ធោបរកណ៍ និងអាវុធធុនធ្ងន់មួយផ្នែកនៃជំហានទី១ ជានិមិត្តរូប របស់កងទ័ពកម្ពុជា និងថៃ ក្រោយការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT »
ថ្ងៃចន្ទ ៦កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥

26/10/2025

ផ្សាយផ្ទាល់ ៖​ ការកែសម្រួលយុទ្ធោបរកណ៍ និងអាវុធធុនធ្ងន់មួយផ្នែកនៃជំហានទី១ ជានិមិត្តរូប របស់កងទ័ពកម្ពុជា និងថៃ ក្រោយការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT »
ថ្ងៃអាទិត្យ ៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥

បន្ទាយមានជ័យ​ ៖​ នៅថ្ងៃទី២៦​ ខែតុលា​ ឆ្នាំ​២០២៥​ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណ​ៈអភិបាលខេត្ត​ រួមនឹងសមាគមសិល្បករខ្ម...
26/10/2025

បន្ទាយមានជ័យ​ ៖​ នៅថ្ងៃទី២៦​ ខែតុលា​ ឆ្នាំ​២០២៥​ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណ​ៈអភិបាលខេត្ត​ រួមនឹងសមាគមសិល្បករខ្មែរ​ ដឹកនាំដោយលោកជំទាវ​ នៅ​ សុនីតា​ តំណាងលោកជំទាវ​ ម៉ៅ​ ចំណាន​ គឹត​ម៉េង​ ប្រធានសមាគមសិល្បករខ្មែរ​ ព្រមទាំង​ក្រុមការងារសិល្បករជាច្រេីនរូប​ បាននាំ​អំណោយសប្បុរសជនតាមរយៈ​ មូលនិធិទ្រទ្រង់ជនភៀសសឹក​ ផ្តួចផ្តេីមដោយ​ អ្នកឧកញ៉ា​ គឹត​ ម៉េង​ និងលោកជំទាវ​ ម៉ៅ​ ចំណាន​ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ​ រស់នៅ​ក្នុងភូមិព្រៃចាន់២៥៥គ្រួសារ​។

26/10/2025

សេចក្តីប្រកាសព័ត៌មានលទ្ធផលនៃពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដោយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥

26/10/2025

ផ្សាយផ្ទាល់ពិសេស ៖ ពិធីចុះហត្ថលេខាលើឯកសារ កិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី
ថ្ងៃអាទិត្យ ៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥

Address


Alerts

Be the first to know and let us send you an email when វិទ្យុជាតិខេត្តបន្ទាយមានជ័យ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to វិទ្យុជាតិខេត្តបន្ទាយមានជ័យ:

  • Want your business to be the top-listed Media Company?

Share