11/08/2026
រដ្ឋបាលខេត្តព្រៃវែង មានកិត្តិយស ជម្រាបជូនម្ចាស់នៃក្បាលដី ស្ថិតនៅក្នុងតំបន់វិនិច្ឆ័យ ភូមិអណ្តូង ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង អោយបានជ្រាបថា៖ យោងតាមអនុក្រឹត្យលេខ ៤៦ អនក្រ/បក ចុះថ្ងៃទី ៣១ ខែ ខុសភា ឆ្នាំ ២០០២៦ ស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី ក្រោមដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង នឹងធ្វើការចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់ អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនដល់ម្ចាស់ក្បាលដីដែលស្ថិតនៅ ភូមិអណ្តូង ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ។ ចំពោះប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (ប័ណ្ណស្លាបមាន់) ប្ញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលចេញដោយរដ្ឋ បាលសុរិយោដីកន្លងមកក្នុងតំបន់នេះនឹងត្រូវអស់ សុពលភាពតាមផ្លូវច្បាប់” ចាប់ពីថ្ងៃចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនី វត្ថុខាងលើនេះតទៅ ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមម្ចាស់ក្បាលដីស្ថិតនៅទីតាំងខាងលើ ដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើ ប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ កន្លងមកមេត្តាយកប័ណ្ណទាំងនោះមកប្រគល់អោយ មន្ត្រីរដ្ឋបាលសុរិយោដី ដើម្បីទទួលយកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីជំនួសវិញ ភូមិអណ្តូង ចាប់ពីថ្ងៃទី ១៣. ដល់ថ្ងៃទី ១៥. ខែសីហាឆ្នាំ២០២៦. ជាកំហិត ។