
19/06/2025
ល្ខោនបាសាក់ ជាទម្រង់សិល្បៈទស្សនីយភាពខ្មែរ ដែលមានដើមកំណើតនៅ ស្រុកបាសាក់ ខេត្តឃ្លាំង កម្ពុជាក្រោម ដែលជាអតីតទឹកដីខ្មែរកាលសម័យដើម។ តាមព័ត៌មានដែលក្រុមអ្នកស្រាវជ្រាវទទួលបាន ល្ខោនបាសាក់ ដែលយើងស្គាល់សព្វថ្ងៃនេះ មានប្រភពពីល្ខោនទ្រើងឃ្លោក ហើយបានរីកចម្រើនឡើងដោយស្នាដៃបញ្ញវន្តមួយក្រុមដែលមានចំណេះដឹងជ្រៅជ្រះខាងអក្សរសិល្បិ៍ និងសាសនាក្រោមការដឹកនាំរបស់អតីតចៅអធិការវត្តខ្សាច់កណ្តាល «បាសាក់ព្រះត្រពាំង» កម្ពុជាក្រោម ឈ្មោះលោកគ្រូសួរ។
អ្នកខ្លះនិយមហៅល្ខោនទ្រើងឃ្លោកនេះថា ជា «យូរកេរ្តិ៍» វិញ ។ ពាក្យយូរកេរ្តិ៍នេះជាពាក្យដ៏មានតម្លៃសម្រាប់បញ្ជាក់ថា ទម្រង់សិល្បៈនេះគឺជាមរតកតាំងពីយូរលង់មកហើយរបស់ជនជាតិខ្មែរយើង។ ឈ្មោះនេះត្រូវបងប្អូនខ្មែរកម្ពុជាក្រោមប្រើប្រាស់រហូតមកដល់សព្វថ្ងៃសម្រាប់សម្គាល់ទម្រង់ល្ខោនមួយដែលខ្មែរនៅកម្ពុជាយើងសព្វថ្ងៃនិយមហៅថា ល្ខោនបាសាក់ នេះឯង។ - អត្ថបទដកស្រង់
Photo by Anonn Studio អនន្ត ស្ទូឌីយូ
នាំមកជូនដោយ៖
Main sponsors: POND'S, Vaseline, Dove, LUX
Platinum sponsor: KBT Central
Emerald sponsor: Bophakun Jewelry Co., Ltd - ហាងមាសពេជ្រ បុប្ផាគន្ធ
Gold sponosrs: APD Bank, Swisse Cambodia
Media partners: Lawoga, Anonn Studio អនន្ត ស្ទូឌីយូ, 11Studio, B Talent, 25 Creative Studio, Eventista
#ល្ខោនបាសាក់