ផ្លូវជីវិត-Lifepaths

ផ្លូវជីវិត-Lifepaths សន្តិភាពនឹងឥស្សរភាព

23/02/2025

អ្វីទៅជាការសុំទោសឬជាការសារភាពកំហុស?
គឺជាចិត្តដែលបង្ហាញពីការសោកស្តាយនូវទង្វើដែលខ្លួនបានធ្វើ ខ្លួនមានវិប្បដិសារីតិចឬច្រើនទៅតាមកំហុសដែលខ្លួនបានធ្វើនោះ។ ការសារភាពកំហុសមិនអាចចាត់ទុកថាជាការសារភាពកំហុសបានទេបើព្រោះតែហេតុផលផ្សេងក្រៅពីសាមីខ្លួនយល់ថាខ្លួនបានធ្វើខុសហើយចង់លាតត្រដាងកំហុសនោះចេញមកនិងសុំទោសចំពោះអ្នកដែលខ្លួនបានធ្វើខុសចំពោះឬសារភាពចំពោះអ្នកដែលបានប្រាប់អ្នកថាអ្នកបានធ្វើកំហុសនោះ។

ព្រោះហេតុផលផ្សេងដូចជាចង់រក្សាមិត្តភាព ចង់រក្សាចំណងទាក់ទងណាមួយហើយនិយាយថាខ្លួនព្រមទទួលកំហុស ទាំងសាមីខ្លួនមិនបានយល់ថាខ្លួនបានធ្វើខុសផង នោះមិនអាចចាត់ទុកជាការសារភាពកំហុសបានទេ។ សារភាពកំហុសយ៉ាងម៉េចបើយើងដឹងខ្លួនថាយើងមិនបានធ្វើខុសផង។

ចំពោះអ្នកដែលបានយល់ថាអ្នកបានធ្វើកំហុសវិញ គេនឹងមិនអស់ចិត្តហើយនឹងមិនអាចទទួលយកពាក្យសុំទោសឬការសារភាពកំហុសនោះបានទេបើេអ្នកនិយាយថាខ្ញុំសូមទទួលកំហុសព្រោះខ្ញុំចង់រាប់អានបងប្អូនស្រឡាញ់បងប្អូន ព្រោះការសុំទោសឬសារភាពកំហុស គឺអាចចាត់ទុកជាការសុំទោសឬការសារភាពកំហុសពិតប្រាកដ ក្នុងករណីតែម្យ៉ាងប៉ុណ្ណោះ គឺសាមីខ្លួនបានយល់ថាខ្លួនបានធ្វើកំហុសពិតប្រាកដពីក្នុងចិត្តមែនហើយមានបំណងចង់សុំទោសទៅអ្នកដែលខ្លួនបានធ្វើកំហុសលើឬសារភាពទៅកាន់មនុស្សដែលបានប្រាប់អ្នកថាអ្នកបានធ្វើកំហុស។

ការសុំទោសឬសារភាពកំហុសឬព្រមទទួលយកកំហុស វាមិនសំខាន់លើពាក្យសំដី កាយវិការទេ ប៉ុន្តែវាគឺជាចិត្តដែលឈឺចាប់ឬសោកស្តាយតិចឬច្រើនទៅតាមកំហុសដែលចិត្តខ្លួនបានយល់ថាខ្លួនបានធ្វើខុសនោះ ហើយស្តែងវាចេញមកក្រៅនូវការឈឺចាប់ឬការសោកស្តាយនោះក្នុងបំណងលាងជំរះស្នាមប្រឡាក់នៅលើចិត្តរបស់បុគ្គលដែលខ្លួនបានធ្វើអោយប្រឡាក់នោះ។ ការសារភាពកំហុសពិតប្រាកដកើតមានដោយកំរ គេត្រូវជំនះសត្រូវខ្មាស់អៀនក្នុងចិត្តឈ្នះទើបគេអាចធ្វើវាបាន។ កាលណាគេអាចឈ្នះសត្រូវខាងក្នុងនេះបាន ចាត់ទុកថាគេបានឈ្នះខ្លួនឯងក្នុងករណីនេះ។ ការឈ្នះខ្លួនឯងជាឈ្នះដ៏កំរនិងជាការឈ្នះដ៏ប្រសើរ។ មនុស្សឈ្នះខ្លួនឯងជាបុគ្គលគួរអោយគោរពណាស់៕

#ខឹមវាសនា #ការសុំទោស #វិប្បដិសារី #ឈ្នះខ្លួនឯង #ទទួលកំហុស

09/02/2025
08/11/2024

បើអ្នកចង់បណ្តុះមនុស្ស មុនដំបូងត្រូវបង្រៀនអំពីធម៌ ឬច្បាប់ធម្មជាតិ បន្ទាប់មកបង្រៀនពីមេរៀនជីវិត ឬទស្សនវិជ្ជា និងចុងក្រោយគឺបង្រៀនអំពីបច្ចេកទេស។

សមិទ្ធិផលមនុស្សដែលបណ្តុះបណ្តាលតាមទរង់នេះនឹងមកជាមនុស្សដែលអាចជួយខ្លួនឯងផង និងបានជាទីពឹងសំរាប់អ្នកដទៃផង៕

To nurture a person, teach him Dhamma (law of nature) first, then life lesson or philosophy and last technical skills.

The person who is trained this way will be able to help himself and can be help of others.

29/10/2024
29/10/2024

Address

Dongducheon

Alerts

Be the first to know and let us send you an email when ផ្លូវជីវិត-Lifepaths posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ផ្លូវជីវិត-Lifepaths:

Share

Category