Sophearum Chon

Sophearum Chon 환영합니당!📝
អ្នកអាចរៀន​ភាសាកូរ៉េ​ជាមួយខ្ញុំបាន​ ហេីយខ្ញុំក៏អាចរៀន​ពីអ្នកទាំងអស់គ្នាបានដែរ​!

តោះចាប់ផ្តេីមរៀន​ ពីថ្ងៃនេះទៅ!!

19/09/2026

មានទំរង់​វេយ្យាករណ៍​អ្វី​ ដែលមិនទាន់ច្បាស់?

19/09/2026

동/형-아/어서 그런지 "ប្រហែលដោយសារតែ...ទើប...
គេ​ប្រេីទំរង់​នេះ​ដេីម្បី​បញ្ជាក់ថា​ ស្ថានភាពឬ​ សកម្មភាព​នៃ​ប្រយោគ​ខាងក្រោយ​ គឺជាលទ្ធផងនៃសកម្មភាព​ឬ​ ស្ថានភាព​នៃ​ប្រយោគ​ខាងមុខ។

#វេយ្យាករណ៍កូរ៉េ

18/09/2026

ពាក្យខ្លីមួយគឺ​…ខំរៀន​មាន​អនាគត!
ទោះស្ថិតក្នុង​កាលៈទេសៈ​បែបណា

18/09/2026

V-고 나서 មានន័យថា 👉 “បន្ទាប់ពី… / ក្រោយពេល…រួច”
ប្រើនៅពេលចង់បង្ហាញថា សកម្មភាពទី១បានបញ្ចប់សិន ហើយបន្ទាប់មកទើបធ្វើសកម្មភាពទី២។

#វេយ្យករណ៍កូរ៉េ

17/09/2026

얼마나 + 동/형 + 는지 모르다
“មិនដឹងថា…ប៉ុណ្ណាទេ
…ណាស់ …ខ្លាំងណាស់”

16/09/2026

사동 (이 히 리 기 우 추)
គេប្រេី​ទំរង់នេះ​ដេីម្បី​បង្ហាញ​ពីសកម្មភាពរបស់កម្មបទដែលកេីតឡេីង​ដោយ​នរណា​ម្នាក់​ឬក៏​អ្វីមួយ។
ទំរង់នេះ​អាច​បង្កេីតបានដោយ​មន្ថែម​ -이 히 리 기 우 추
ប្រយោគ​ធម្មតា​
A → ធ្វើសកម្មភាព​ដោយខ្លួនឯង
아이가 밥을 먹어요.
កុមារ ញ៉ាំបាយ។
얼음이 녹았어요.
ទឹកកករលាយហើយ។
사동
B → បញ្ជាឲ្យ​ A → ធ្វេីសកម្មភាព
엄마가 아이에게 밥을 먹여요.
ម្តាយ ឱ្យកុមារញ៉ាំបាយ។
뜨거운 물이 얼음을 녹였어요.
ទឹកក្តៅធ្វើឱ្យទឹកកករលាយ។

#វេយ្យករណ៍កូរ៉េ

15/09/2026

명사 + 만큼 មានន័យថា៖
“ដូច… ស្មើនឹង… ក្នុងកម្រិតដូច…”

ប្រើនៅពេលយើងចង់ ប្រៀបធៀបអំពី មនុស្ស វត្ថុ សត្វពេលវេលា បរិមាណ ឬកម្រិតមួយ ជាមួយអ្វីផ្សេងទៀត។

-N + 만큼 + 동사/형용사
#វេយ្យករណ៍កូរ៉េ

13/09/2026

동/형-냐고 하다 មានន័យថា​ “សួរថា…?” / “បានសួរថា…?”

-냐고 하다 ប្រើនៅពេលដែលយើង ប្រាប់ ឬបញ្ជូនបន្តរនៅសំណួររបស់​បុរសទី១​ ដេីម្បីញ្ជាក់សំណួរនោះទៅកាន់បុរសទី២

#វេយ្យករណ៍កូរ៉េ

12/09/2026

-으라고 하다 — ប្រាប់/បង្គាប់ឱ្យធ្វើ
동사 + -(으)라고 하다
ប្រើនៅពេលយើង ប្រាប់ ឬបញ្ជូនបន្តរនៅពាក្យរបស់​ បុរសទី១​ ទៅកាន់បុរសទី២ “ឱ្យធ្វើអ្វីមួយ”

* 먹다 → 먹으라고 하다 = ប្រាប់ឱ្យញ៉ាំ
* 가다 → 가라고 하다 = ប្រាប់ឱ្យទៅ
* 공부하다 → 공부하라고 하다 = ប្រាប់ឱ្យរៀន
* 만들다 → 만들라고 하다 = ប្រាប់ឱ្យធ្វើ/ផលិត

#វេយ្យករណ៍កូរ៉េ

11/09/2026

-자고 하다 = “និយាយថា យើង… / ស្នើថា យើង… / បបួលឱ្យ… ”

먹자! → 먹자고 하다

គេប្រើទំរង់នេះនៅពេលដែលយើង រាយការណ៍ឡើងវិញ អំពីសំណើ ឬសំណូមពររបស់​នរណាម្នាក់​ ទៅកាន់​អ្នកផ្សេងទៀត។

#វេយ្យាករណ៍កូរ៉េ

Address

경기도 광주시 매자리길 27번길 154
Gwangju
12798

Website

Alerts

Be the first to know and let us send you an email when Sophearum Chon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share