KOSAL page

KOSAL page Personal Blog

តើអ្នកដឹងទេ អ្វីនឹងកើតឡើងបន្ទាប់ពីអ្នកបានស្លាប់?២ឬ៣ម៉ោងក្រោយ អ្នករាល់គ្នានឹងឈប់យំគ្រួសាររបស់អ្នកនឹងរវល់រៀបចំបុណ្យ ហៅលោកហ...
12/10/2023

តើអ្នកដឹងទេ អ្វីនឹងកើតឡើងបន្ទាប់ពីអ្នកបានស្លាប់?

២ឬ៣ម៉ោងក្រោយ អ្នករាល់គ្នានឹងឈប់យំ

គ្រួសាររបស់អ្នកនឹងរវល់រៀបចំបុណ្យ ហៅលោកហៅអាចារ្យ ហៅតុចិន

ចៅៗរបស់អ្នករត់លេង

ក្មេងប្រុសស្រី ប្រហែលកំពុងសុំអាខោនហ្វេសបុកគ្នាទាំងទឹកមុខញញឹម

អ្នកខ្លះប្រហែលនាំគ្នាផឹកស៊ី មុនចូលដេក

អ្នកជិតខាងអ្នក កំពុងតែខឹងព្រោះធ្វើរោងបុណ្យមុខផ្ទះ ឬមានសំលេងរំខាន

បងប្អូនសាច់ញាតិខ្លះនឹងខលមកកូនៗអ្នក ប្រាប់ពួកគេរវល់មិនបានមកចូលរួម

ថ្ងៃបន្ទាប់សាច់ញាតិខ្លះក៏មិនបាននៅ ហើយអ្នកខ្លះក៏រអ៊ូថាម្ហូបមិនឆ្ញាញ់

បងប្អូននៅឆ្ងាយៗ ប្រហែលជាមានគំរោងដើរលេងបន្ទាប់ពីមកចូលរួមបុណ្យរបស់អ្នក

សាច់ញាតិខ្លះក៏រអ៊ូថា មកបុណ្យខាតចេះខាតចុះ ព្រោះតែមកបុណ្យរបស់អ្នក

មនុស្សអ៊ូអរក៏កាន់តែស្ងាត់ទៅ

ថ្ងៃបន្ទាប់ប្រហែលមានគេខលមកអ្នក ដោយមិនដឹងថាអ្នកស្លាប់

កន្លែងការងាររបស់អ្នក ក៏មានអ្នកជំនួស

១អាទិត្យក្រោយមក មិត្តក្នុងហ្វេសបុកខ្លះក៏ឆែកមើលអាខោនអ្នក ព្រោះចង់ដឹងថាអ្នកមុនស្លាប់ មាននិយាយអីអត់ ឬស្លាប់ដោយសារអី

ប៉ុន្មានថ្ងៃមកទៀត កូនៗរបស់អ្នកនឹងរវល់ដើរទិញអីវ៉ាន់សំរាប់ទុក ព្រោះគេមិនបានធ្វើការដោយសារដាក់ច្បាប់ប្រញាប់មកធ្វើបុណ្យ

សាច់ញាតិ បងប្អូននឹងសួរថា តើអ្នកមានសល់ដីឬផ្ទះអិខ្លះអត់

មិនយូរទេ បងប្អូនកូនក្មួយអ្នក នឹងវិលទៅរកជីវិតដូចដើម ដោយគ្មានអ្នក គេមិនខ្វល៉ថាអ្នកបានធ្វើអីខ្លះកាលនៅរស់ទេ

វាកើតឡើងយ៉ាងងាយ ហើយលឿនទៀតផង

អ្នកនៅត្រូវគេបំភ្លេច ឈ្មោះរបស់អ្នកមានតែនៅលើចេតិយ៍

ហើយនៅថ្ងៃគំរប់ខួប១ឆ្នាំនៅការស្លាប់របស់អ្នក គេនឹងធ្វើបុណ្យយ៉ាងអាធ័កអាធោម

តែមួយពព្រិចភ្នែក១ឆ្នាំបានកន្លងផុតទៅ ប្រហែលជាអត់មានអ្នករំលឹកឈ្មោះអ្នកផងមិនដឹង

អ្នករាប់អាននឹងអ្នកមានច្រើន តែប្រហែលមានតែ២ឬ៣នាក់ទេ ដែលនៅរំលឹកពីអ្នក

អ្នកប្រហែលជារស់ឋានណាមួយ បើការចាប់ជាតិជាការពិត

មិនចឹងទេ អ្នកសល់តែផេះ១ចាន

មនុស្សគ្រប់គ្នាងាយភ្លេចអ្នកណាស់

ហើយចឹងរាល់ថ្ងៃនេះតើអ្នកខំដើម្បីអ្វី ប្រឹងដើម្បីអ្នកណា​?

ស្ទើតែមួយជីវិតរបស់អ្នក អ្នកគិតពីមនុស្សគ្រប់គ្នា ខ្វល់ខ្វាយពីសំដីមនុស្សគ្រប់គ្នា

ហើយចឹងកាលរស់នៅរបស់អ្នក សំរាប់តែបំពេញចិត្តអ្នកដទៃចឹងមែនទេ?

គ្មានប្រយោជន៏សោះហើយ

ជីវិតកើតមកមានតែ ១ រស់នៅអោយពេញលេញ

រៀបរៀង និង បកប្រែដោយ : Piseth Dee
Credit : Author Unknown
Photo Credit : Freepik

25/04/2022
11/04/2022
សារដាស់តឿន នៅពេលដែលអ្នកបានគេងនៅលើគ្រែនេះហើយ អ្វីក៏អ្នកមិនខ្លាចទៀតដែរ តែផ្ទុយទៅវិញ អ្នកណាៗក៏ខ្លាចអ្នកដែរ។- បងប្អូនសាច់ញាត...
04/03/2022

សារដាស់តឿន

នៅពេលដែលអ្នកបានគេងនៅលើគ្រែនេះហើយ អ្វីក៏អ្នកមិនខ្លាចទៀតដែរ តែផ្ទុយទៅវិញ អ្នកណាៗក៏ខ្លាចអ្នកដែរ។

- បងប្អូនសាច់ញាតិខ្លាចអ្នកទៅខ្ចីលុយ
- ឪពុកម្តាយខ្លាចអ្នកព្យាបាលមិនជា
- ប្តី/ប្រពន្ធ ខ្លាចអ្នកនាំទុក្ខដល់ខ្លួនគេ
- ថៅកែខ្លាចអ្នកគ្មានលទ្ធភាពធ្វើការឲ្យគេទៀត ក៏ប្រញាប់រកមនុស្សថ្មីជំនួស។
- ពេទ្យខ្លាចអ្នកគ្មានលទ្ធភាពបង់ថ្លៃព្យាបាលបន្ត តែងមើលទឹកលុយរបស់អ្នករួចហើយបានព្យាបាល។

នៅពេលនោះ ភាពអំនួត និងភាពឆេវឆាវរបស់អ្នកគឺបានបាត់អស់ហើយ!

ដូច្នេះ អ្នកត្រូវតែរៀនចេះមើលថែខ្លួនឯង ក្រៅពីសុខភាព អ្វីៗគឺមិនមែនជារបស់អ្នកទេ!

កាត់បន្ថយការខឹងច្រើន ធ្វើចិត្តឱ្យសប្បាយ បើអ្នកបាត់បង់សុខភាពហើយ តើអ្នកឈ្នះបានពិភពលោកទាំងមូលមានន័យអ្វី?

ជឿទៅបើអ្នកគេងលើគ្រែនេះ គ្មានអ្នកណាល្អជាងគ្រួសារយើងទេ។ ចូរបង្កើតក្តីស្រឡាញ់ក្នុងគ្រួសារឲ្យបានច្រើនប្រសើរជាងការស្វែងរកការសប្បាយនៅខាងក្រៅជាមួយកែវស្រា ....។

ប្រភពfacebook

ក្មេងដែលធំធាត់ដោយការវ៉ៃដំ _ គឺទន់ខ្សោយក្មេងដែលធំធាត់ដោយការទម្រើស _ គឺរឹងរូសក្មេងដែលធំធាត់ដោយការបង្ខំ _ គឺលេចធ្លោក្មេងដែល...
06/02/2022

ក្មេងដែលធំធាត់ដោយការវ៉ៃដំ _ គឺទន់ខ្សោយ
ក្មេងដែលធំធាត់ដោយការទម្រើស _ គឺរឹងរូស
ក្មេងដែលធំធាត់ដោយការបង្ខំ _ គឺលេចធ្លោ
ក្មេងដែលធំធាត់ដោយការជេរ _ គឺមិនស្តាប់បង្គាប់
ក្មេងដែលធំធាត់ដោយការថ្នមជ្រុល _ គឺខ្ជិល
ក្មេងដែលធំធាត់ដោយការលួងអង្វរ _ គឺលាក់ពុត
ក្មេងដែលធំធាត់ដោយការលំបាក _ គឺដឹងក្តី
ក្មេងដែលធំធាត់ដោយការលុតដំ _ គឺរឹងមាំ
ក្មេងដែលធំធាត់ដោយការអបរំ _ គឺប្រកាន់ខ្ជាប់ប្រពៃណី
ក្មេងដែលធំធាត់ដោយការខំប្រឹងប្រែង _ គឺជោគជ័យ
ក្មេងដែលធំធាត់ដោយការជម្នះឧបសគ្គ _ គឺក្លាហាន
ក្មេងដែលធំធាត់ដោយការសរសើរ _គឺជឿជាក់លើខ្លួនឯង!

បើចង់កែប្រែជំនាន់ក្រោយ គឺត្រូវផ្តើមចេញពីអ្នកខ្លួនឯង

17/04/2021
ការទៅជារៀងរហូត ... ❤️❤️បុរសវ័យក្មេងដែលស្លាប់ដោយសារងាប់ខួរក្បាលទាំងស្រុង គាត់បរិច្ចាគសរីរាង្គទាំងអស់របស់គាត់។វេជ្ជបណ្ឌិតជ...
18/03/2021

ការទៅជារៀងរហូត ... ❤️❤️

បុរសវ័យក្មេងដែលស្លាប់ដោយសារងាប់ខួរក្បាលទាំងស្រុង គាត់បរិច្ចាគសរីរាង្គទាំងអស់របស់គាត់។
វេជ្ជបណ្ឌិតជាង ១៥០ នាក់មន្ទីរពេទ្យ ១០៨ បានរៀបចំតុចំនួន ១២ សម្រាប់ប្រមូលសរីរាង្គនិងប្តូរសរីរាង្គសម្រាប់អ្នកជំងឺ ៦ នាក់។ វេជ្ជបណ្ឌិតបានផ្តល់សួតពីរដល់អ្នកជំងឺដែលមានជំងឺស្ទះសួត។ ការប្តូរថ្លើមសម្រាប់អ្នកជំងឺដែលមានជំងឺខ្សោយថ្លើមធ្ងន់ធ្ងរ។ តម្រងនោមពីរត្រូវបានប្តូរទៅអ្នកជំងឺពីរនាក់ដែលមានជំងឺខ្សោយតំរងនោមរ៉ាំរ៉ៃដំណាក់កាលចុងក្រោយ។ កំភួនដៃចំនួន ២ ត្រូវបានប្តូរទៅអ្នកជំងឺម្នាក់ដែលបានបាត់បង់កំភួនដៃទាំងពីរដោយសារគ្រោះថ្នាក់ផ្ទុះជាតិរំសេវ។

ការប្តូរសរីរាង្គទាំងនេះត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យកណ្តាលយោធា ១០៨។ បេះដូងត្រូវបានប្តូរទៅអ្នកជំងឺដែលមានជំងឺរលាកសាច់ដុំបេះដូងរ៉ាំរ៉សដំណាក់កាលចុងក្រោយដែលបានធ្វើនៅមន្ទីរពេទ្យមិត្តភាពវៀតឌុក…

មនុស្សម្នាក់បានស្លាប់ប៉ុន្តែបាននាំជីវិតថ្មីដល់មនុស្ស ៦ នាក់ផ្សេងទៀត។

អ្នកឃើញតែងតែមានវិធីជាច្រើនដើម្បីធ្វើឱ្យជីវិតមានអត្ថន័យ ... មិនថាពេលណាឬពេលវេលានៃជីវិតនោះទេ!

📲 អ្នកអាចតម្លើងអេប Owlebook តាមលីង៖ http://onelink.to/n55a4j

ប្រភព​: Vnexpress

 #តើការបន្តោងសេរ៉ូមមានវីតាមីន ជាការចាំបាច់ដែរឬទេ?Is intravenous vitamin infusion beneficial?នៅក្នុងប្រទេសជាច្រើន ការយកទឹ...
07/02/2021

#តើការបន្តោងសេរ៉ូមមានវីតាមីន ជាការចាំបាច់ដែរឬទេ?
Is intravenous vitamin infusion beneficial?
នៅក្នុងប្រទេសជាច្រើន ការយកទឹកសេរ៉ូមដែលគេលាយថ្នាំវីតាមីនឲ្យមានពណ៌លឿងៗ បន្តោងតាមសរសៃឈាមវ៉ែនរបស់អ្នកជំងឺ មានប្រជាប្រីយភាពយ៉ាងខ្លាំងក្នុងចំណោមអតិថិជនខ្លះដែលមិនសូវយល់ដឹងនិងក្នុងចំណោមគ្រូពេទ្យខ្លះដែលមិនសូវខ្វល់អំពីក្រមសីលធម៌វិជ្ជាជីវ:។
មិនទាន់មានភស្តុតាងណាបង្ហាញឲ្យឃើញ អំពីផលប្រយោជន៍នៃការបញ្ចូលវីតាមីន តាមការបន្តោងទឹកសេរ៉ូមនៅឡើយ។ ផ្ទុយទៅវិញ មានភ័ស្តុតាងជាច្រើនអំពីគ្រោះថ្នាក់ដែលវាបានបង្ក។
តើមានហានិភ័យអ្វីខ្លះដែលអាចកើតឡើង ជាមួយនឹងការបន្តោងទឹកសេរ៉ូមដែលមានលាយវីតាមីន ដោយគ្មានការចាំបាច់?
អ្នកស្រីវេជ្ជបណ្ឌិត Sophie Medlin ដែលធ្លាប់ធ្វើការជាអ្នកជំនាញផ្នែកអាហាររូបត្ថម្ភនិងជាសាស្ត្រាចារ្យផ្នែកអាហាររូបត្ថម្ភនិងរបបអាហារនៅសាកលវិទ្យាល័យ King's College London បាននិយាយថា “តាមក្បួនវេជ្ជសាស្ត្រ យើងមិនត្រូវបញ្ចូលអ្វីតាមសរសៃឈាមឡើយបើមិនមានការចាំបាច់បំផុត”។ វាមិនមានការចាំបាច់ក្នុងការផ្តល់សារជាតិបំប៉នតាមសរសៃឈាមក្នុងករណីណាក៏ដោយ ក្រៅពីករណីនៃការវះកាត់ពោះវៀន ព្រោះវាមានហានិភ័យខ្ពស់។
ជាទូទៅ តាមក្បួនវេជ្ជសាស្ត្រ មុននឹងចាក់ថ្នាំអ្វីមួយបញ្ចូលតាមសរសៃឈាម គេត្រូវស្វែងយល់ប្រវត្តិវេជ្ជសាស្រ្តរបស់អ្នកជំងឺយ៉ាងហ្មត់ចត់បំផុត។
ការបញ្ចូលវីតាមីនតាមទឹកសេរ៉ូម ធ្វើឱ្យថ្លើមនិងតម្រងនោមស្ថិតក្រោមភាពតានតឹង ហើយការធ្វើរបៀបនេះដោយមិនបានពិនិត្យដំណើរការនៃមុខងារថ្លើមនិងមុខងារតំរងនោមជាមុន ត្រូវបានហាមឃាត់ដោយវិទ្យាស្ថានជាតិសម្រាប់ការព្យាបាលល្អឥតខ្ចោះ (NICE) នៅចក្រភពអង់គ្លេស។
នៅពេលដែលអ្នកដាក់អ្វីមួយចូលទៅក្នុងខ្លួនរបស់គេតាមសរសៃឈាម អ្នកត្រូវដឹងថាអ្នកកំពុងតែធ្វើឲ្យគេ ប្រឈមនឹងហានិភ័យនៃការឆ្លងមេរោគពីកន្លែងដែលវាត្រូវបានបញ្ចូលទៅក្នុងចរន្តឈាម។ បើពោះវៀនរបស់គេនៅល្អសោះ ហេតុអ្វីបានជាអ្នកមិនឲ្យពោះវៀនរបស់គេដ៏ល្អឥតខ្ចោះធ្វើការស្រូបយកវីតាមីននិងសារធាតុរ៉ែដែលគេត្រូវការ ហើយបែរជាធ្វើឲ្យគេប្រឈមជាមួយនឹងហានិភ័យនៃការឆ្លងមេរោគទៅវិញ?
ម្យ៉ាងទៀត តាមរយ:ការបញ្ចូលទឹកសេរ៉ូមបន្តិចម្ដងៗ មនុស្សអាចមិនដឹងខ្លួនទេថាខ្លួនគេទទួលបានបរិមាណសារធាតុចិញ្ចឹមច្រើនហួសហើយ ដែលអាចមានផលប៉ះពាល់ដល់សុខភាព ជាពិសេសចំពោះអ្នកដែលបានបន្តោងសេរ៉ូមមានវីតាមីន ជាទៀងទាត់និងញឹកញាប់។
ការបញ្ចូលវីតាមីនក្នុងចរន្តឈាម តាមរបៀបបន្តោងសេរ៉ូម ធ្វើឲ្យវាត្រូវបានបញ្ចេញចោលវិញតាមតម្រងនោមអស់យ៉ាងហោចណាស់ 90%។ គឺថា ផលប្រយោជន៍ពិតប្រាករបស់វាមានតិចតួចណាស់ ឯហានិភ័យវិញគឺធំធេងជាងផលប្រយោជន៍យ៉ាងខ្លាំង។
ដូច្នេះវាហាក់ដូចជា អ្នកកំពុងផលិតទឹកនោមឲ្យអ្នកជំងឺ ដោយតម្លៃថ្លៃ និងប្រកបដោយហានិភ័យខ្ពស់។
មនុស្សត្រូវការវីតាមីនក្នុងបរិមាណតិចតួចប៉ុណ្ណោះ ហើយមានតែក្នុងករណីកង្វះវីតាមីនទេ ដែលគេពិចារណាទទួលទានវាបន្ថែម។
តើអ្នកណាខ្លះត្រូវការវីតាមីនបន្ថែម?
មនុស្សមួយចំនួនដែលមានហានិភ័យនៃកង្វះវីតាមីនគួរប្រើថ្នាំគ្រាប់វីតាមីនបន្ថែមគឺ:
* ស្ត្រីដែលមានផ្ទៃពោះ និងស្ត្រីដែលបំបៅកូនដោយទឹកដោះម្តាយ គួរតែប្រើថ្នាំគ្រាប់វីតាមីន D បន្ថែម។
* ស្ត្រីដែលកំពុងព្យាយាមមានផ្ទៃពោះ និងស្ត្រីក្នុងអំឡុងពេល 12 សប្តាហ៍ដំបូងនៃការមានផ្ទៃពោះ ត្រូវបានគេណែនាំឱ្យប្រើថ្នាំគ្រាប់អាស៊ីតហ្វូលិកដែលបន្ថយហានិភ័យនៃការខូចបំពង់សរសៃប្រសាទរបស់ទារកៗ ដូចជា Spina bifida។
* មនុស្សដែលមានអាយុលើសពី 65 ឆ្នាំ គួរលេបបន្ថែមវីតាមីន D។
* មនុស្សដែលមានស្បែកខ្មៅ និងមនុស្សដែលមិនសូវត្រូវពន្លឺព្រះអាទិត្យ គួរលេបថ្នាំវីតាមីន D បន្ថែម។
* គ្រប់កុមារទាំងអស់ដែលមានអាយុពី 6 ខែដល់ 5 ឆ្នាំ គួរតែទទួលបានវីតាមីនបន្ថែមដែលមានវីតាមីន A, C និង D។
* មនុស្សខ្លះទៀត ដែលមានស្ថានភាពវេជ្ជសាស្ដ្រមិនល្អ គួរលេបថ្នាំគ្រាប់វីតាមីនបន្ថែមតាមការចាំបាច់ តែគេត្រូវដឹងថាគេអាចទទួលបានវីតាមីនយ៉ាងល្អតាមរយៈរបបអាហារ៕
By:Dr.Long chhun

Address

Gyeongju

Website

Alerts

Be the first to know and let us send you an email when KOSAL page posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category