RT News TV

RT News TV Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from RT News TV, TV Channel, 도동천로101/7, Jinju.
(1)

សូមស្វាគមន៍មកកាន់សារព័ត៌មាន RT News !
ដែលជាបណ្ដុំព័ត៌មានជាតិ អន្តរជាតិ ច្បាស់ការ ទាន់ហេតុការណ៍ លម្អិតស៊ីជម្រៅ មិនថា នយោបាយ ការទូត ពាណិជ្ជកម្ម សេដ្ឋកិច្ច ហិរញ្ញវត្ថុ ឬបច្ចេកវិទ្យា។
យើងផ្តល់ការផ្សាយព័ត៌មានពិសេសយ៉ាងសម្បូរបែប

21/09/2025

BREAKING: ពិភពលោកកាន់តែក្រឡាប់ចាក់ ខណៈផ្ទុះបាតុកម្មទ្រង់ទ្រាយធំនៅកាណាដា
===============
សកម្មជនរហូតដល់ទៅប្រមាណ ២.០០០ នាក់បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មនៅក្នុងទីក្រុងតូរ៉ុនតូ ដើម្បីប្រឆាំងតវ៉ាជំទាស់នឹងគោលនយោបាយដ៏ចម្រូងចម្រាសរបស់នាយករដ្ឋមន្ត្រី Mark Carney លើបញ្ហាអាកាសធាតុ បញ្ហាសង្គ្រាមនៅតំបន់ Gaza និងបញ្ហាសិទ្ធិរបស់ជនអន្តោប្រវេសន៍ និងសិទ្ធិរបស់ជនជាតិដើមភាគតិច៕

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានបង្ហាញថា ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងប្...
21/09/2025

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានបង្ហាញថា ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងទំនាក់ទំនងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ឈានដល់ ២៦.៣៥ ពាន់លានដុល្លារ កើនឡើង ១៥% ធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ស្មើនឹង ៦១.៥% នៃពាណិជ្ជកម្មសរុបរបស់កម្ពុជា ក្នុងនោះ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា។ ភាពជាក់ស្ដែងបានបង្ហាញថា ក្របខណ្ឌ RCEP ជាកាតាលីករសម្រាប់កំណើនការនាំចេញរយៈពេលវែង និងជាមេដែកសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស។

According to the Cambodian Ministry of Commerce, the country's trade with Regional Comprehensive Economic Partnership (RCEP) member countries has seen a 15% year-on-year increase to reach 26.35 billion dollars in the first eight months of 2025, accounting for 61.5% of Cambodia’s total trade volume, with China being the top trading partner. The RCEP framework proves to be a catalyst for long-term export growth and a magnet of foreign direct investment.

យន្តហោះចម្បាំងចក្រភពអង់គ្លេសចាប់ផ្តើមបេសកកម្មការពារដែនអាកាសណាតូ លើប្រទេសប៉ូឡូញ
21/09/2025

យន្តហោះចម្បាំងចក្រភពអង់គ្លេសចាប់ផ្តើមបេសកកម្មការពារដែនអាកាសណាតូ លើប្រទេសប៉ូឡូញ

ផ្លូវជាតិលេខ៣១ (បែកគុស-កំពង់ត្រាច) គឺជាផ្លូវសេដ្ឋកិច្ចដ៏មានសក្តានុពល តភ្ជាប់ពីផ្លូវជាតិលេខ៣ ទៅកាន់ផ្លូវជាតិលេខ៣៣ ត្រង់ចំ...
21/09/2025

ផ្លូវជាតិលេខ៣១ (បែកគុស-កំពង់ត្រាច) គឺជាផ្លូវសេដ្ឋកិច្ចដ៏មានសក្តានុពល តភ្ជាប់ពីផ្លូវជាតិលេខ៣ ទៅកាន់ផ្លូវជាតិលេខ៣៣ ត្រង់ចំណុចប្រសព្វនៃស្រុកកំពង់ត្រាច និងតភ្ជាប់ទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម (ព្រែកចាក) ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងបម្រើដល់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងកសិផលទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។

សូមជម្រាបជូនថា ផ្លូវជាតិលេខ៣១ មានប្រវែងសរុបចំនួន ៥៣,៥៣ គីឡូម៉ែត្រមានចំណុចចាប់ផ្ដើមពីបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) ត្រូវបានស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC មានកម្រាស់ ៧សង់ទីម៉ែត្រ និងទទឹង ១១ម៉ែត្រ និងបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥៕
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

បង្រ្កាបករណីចាប់ឃុំឃាំងបង្ខាំងមនុស្សធ្វើទារុណកម្មដោយខុសច្បាប់ ឃាត់ខ្លួនមនុស្សចំនួន ៧នាក់ ភេទប្រុស ជនជាតិចិន ============...
21/09/2025

បង្រ្កាបករណីចាប់ឃុំឃាំងបង្ខាំងមនុស្សធ្វើទារុណកម្មដោយខុសច្បាប់ ឃាត់ខ្លួនមនុស្សចំនួន ៧នាក់ ភេទប្រុស ជនជាតិចិន
=============
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០១និង០០នាទី មានប្រជាពលរដ្ឋរាយការណ៍មកថា នៅចំណុចមុខកាស៊ីណូ ដាយមិន ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណជាជនជាតិចិន ០១ក្រុម បានធ្វើសកម្មភាពចាប់ជនជាតិចិនដូចគ្នា ដាក់ចូលក្នុងរថយន្តរួចគេចខ្លួនបាត់ ។

ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពី លោក ឆាយ សុត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រហូតនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០៦និង០០នាទីព្រឹក ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន ០៧នាក់ ភេទប្រុស ជនជាតិចិន សង្ស័យពាក់ព័ន្ធករណីខាងលើ នៅចំណុចផ្លូវជាតិលេខ71A ស្ថិតក្នុងភូមិអន្លង់ស្នូក ឃុំអូរស្វាយ ស្រុកកំពុងសៀម ខេត្តកំពង់ចាម យកមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំជុំវិញករណីខាងលើ ។

បន្ទាប់ពីធ្វើការសួរនាំ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ បានឱ្យដឹងថា ក្នុងចំណោមមនុស្សចំនួន ០៧នាក់ មានជនសង្ស័យចំនួន ០៤នាក់ ពិតជាមានតម្រុយពាក់ព័ន្ធបទល្មើសខាងលើ ពិតប្រាកដមែន ដោយទ្បែកមនុស្សចំនួន ០៣នាក់ទៀត គឺជាជនរងគ្រោះក្នុងករណី លក់ដូរមនុស្សដោយមានគោលដៅ ពិតប្រាកដមែន ។

អត្តសញ្ញាណជនសង្ស័យចំនួន ០៤នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ZHANG WEN HAI ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ ។
២-ឈ្មោះ CUI LI ZHI ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ WANG JIAN WU ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ។
៤-ឈ្មោះ LU BO ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ ។

សម្ភារៈចាប់យកបានជាក់ស្តែងរួមមាន ទូរស័ព្ទចំនួន ០៤គ្រឿង រថយន្តចំនួន ០២គ្រឿង និងលិខិតឆ្លងដែន ចំនួន ០៤ក្បាល ។

ចំពោះករណីខាងលើនេះ ពិតជាករណី លក់ដូរមនុស្សដោយមានគោលដៅ និងចាប់ឃុំឃាំង បង្ខាំងមនុស្សធ្វើទារុណកម្មដោយខុសច្បាប់ ពិតប្រាកដមែន ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ និងបន្តតាមនីតិវិធីច្បាប់ ៕

21/09/2025

លោក គីម ជុងអ៊ុន ត្រួតពិនិត្យការសាកល្បងយន្តហោះដ្រូនវាយប្រហារ និងបញ្ជាឱ្យយពន្លឿនការអភិវឌ្ឍ AI ដើម្បីលើកកម្ពស់កងទ័ពកូរ៉េខាងជើង៕

#សមាគមអ្នកសារព័ត៌មានសេដ្ឋកិច្ចនិងអប់រំ​ ​​

21/09/2025

សេដ្ឋកិច្ចរបស់មហាយក្សចិន សំយ៉ុងក្បាលចុះខ្លាំងអំឡុងខែសីហា ខណៈដែលកំណើនក្នុង
វិស័យលក់រាយ និងទិន្នផលឧស្សាហកម្មដាំក្បាលចុះ៕

#សមាគមអ្នកសារព័ត៌មានសេដ្ឋកិច្ចនិងអប់រំ​ ​​

21/09/2025

ប្រវត្តិដ៏យូរលង់របស់នំអន្សមខ្មែរ ពីជំនឿព្រេងនាយរហូតដល់និមិត្តរូបនៃវប្បធម៌ជាតិ៕

#សមាគមអ្នកសារព័ត៌មានសេដ្ឋកិច្ចនិងអប់រំ​ ​​

សេចក្តីប្រកាសបដិសេធព័ត៌មានរបស់ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំពោះព័ត៌មានមិនពិត ដែលផ្សាយដោយគណនីហ្វេសប៊ុកឈ្មោះ Royal ...
20/09/2025

សេចក្តីប្រកាសបដិសេធព័ត៌មានរបស់ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំពោះព័ត៌មានមិនពិត ដែលផ្សាយដោយគណនីហ្វេសប៊ុកឈ្មោះ Royal Thai Army: Update

20/09/2025

ករណីហឹង្សារឈានទៅដល់ការផ្ទុះអាវុ.ធនៅឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាសជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុពីរនាក់ស្រី រងរបួសធ្ងន់ពីនាក់ប្រុស។

លោក គីម ជុងអ៊ុន ត្រួតពិនិត្យការសាកល្បងយន្តហោះដ្រូនវាយប្រហារ និងបង្គាប់ឲ្យពន្លឿនការអភិវឌ្ឍ AI ដើម្បីលើកកម្ពស់កងទ័ពកូរ៉េខា...
20/09/2025

លោក គីម ជុងអ៊ុន ត្រួតពិនិត្យការសាកល្បងយន្តហោះដ្រូនវាយប្រហារ និងបង្គាប់ឲ្យពន្លឿនការអភិវឌ្ឍ AI ដើម្បីលើកកម្ពស់កងទ័ពកូរ៉េខាងជើង
**************************
ព្យុងយ៉ាង - តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយរូបភាពរបស់មេដឹកនាំកំពូលលោក គីម ជុងអ៊ុន អំឡុងពេលលោកចូលរួមសង្កេតមើលការសាកល្បងយន្តហោះដ្រូន និងមីស៊ីល។ ក្នុងឱកាសនោះ លោក គីម បានបញ្ជាឲ្យបង្កើនការផលិតដ្រូន និងពន្លឿនការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីប្រើប្រាស់ជាមួយដ្រូនទាំងនោះ។
លទ្ធផលសាកល្បង និងទស្សនៈរបស់មេដឹកនាំ
នៅក្នុងរូបភាពដែលបានចេញផ្សាយ លោក គីម ឈរនៅមុខយន្តហោះដ្រូនដ៏ធំមួយដែលមានលក្ខណៈស្រដៀងនឹងដ្រូនម៉ូដែល “Reaper” របស់សហរដ្ឋអាមេរិក។ រូបភាពទាំងនោះក៏បានបង្ហាញពីការហោះហើររបស់ដ្រូននៅពាក់កណ្តាលអាកាស និងរូបភាពមីស៊ីលបាញ់ប្រហារគោលដៅយ៉ាងត្រឹមត្រូវ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានឲ្យដឹងថា មេដឹកនាំរូបនេះបានបង្ហាញនូវ "ការពេញចិត្តជាខ្លាំង" ចំពោះលទ្ធផលនៃការសាកល្បងនេះ។
ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងបានលើកឡើងថា ដ្រូនបានក្លាយជា "ទ្រព្យសម្បត្តិយោធាដ៏សំខាន់" ហើយការអភិវឌ្ឍន៍ដ្រូនគឺជា "បេសកកម្មអាទិភាពដំបូងក្នុងការធ្វើទំនើបកម្មកងទ័ព"។ អ្នកជំនាញពីវិទ្យាស្ថានបង្រួបបង្រួមកូរ៉េនៅកូរ៉េខាងត្បូងបានមើលឃើញថា លោក គីម ចាត់ទុកបច្ចេកវិទ្យាដ្រូនជាចំណុចស្នូលដើម្បីក្លាយជា "មហាអំណាច"។

ក្រៅពីនេះ លោក គីម ជុងអ៊ុន ក៏បានបញ្ជាឲ្យពន្លឿន "ការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលទើបនឹងដាក់ប្រើ" ព្រមទាំង "ពង្រីកនិងពង្រឹង" សមត្ថភាពផលិតដ្រូនផងដែរ។ អ្នកជំនាញបានចង្អុលបង្ហាញថា ការជំរុញផ្នែក AI នេះត្រូវបានគាំទ្រដោយការផ្ទេរបច្ចេកវិទ្យាពីប្រទេសរុស្ស៊ី និងមេរៀនដែលបានមកពីសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។ AI នឹងជួយឲ្យដ្រូនអាចប្រតិបត្តិការបាន ទោះបីជានៅក្នុងស្ថានភាពដែលមានការរំខានសញ្ញា GPS ឬការទំនាក់ទំនងក៏ដោយ។
ក្រុមអ្នកវិភាគក៏បានកត់សម្គាល់ផងដែរថា សមត្ថភាពដ្រូនថ្មីរបស់កូរ៉េខាងជើងនេះ អាចពាក់ព័ន្ធនឹងសម្ព័ន្ធភាពដែលកំពុងរីកចម្រើនជាមួយរុស្ស៊ី។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង និងលោកខាងលិចបានប៉ាន់ប្រមាណថា កូរ៉េខាងជើងបានបញ្ជូនទាហានជាង ១០,០០០ នាក់ និងអាវុធជាច្រើនទៅជួយរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែន។ ក្រៅពីទទួលបានបច្ចេកវិទ្យាជាថ្នូរមកវិញ ទាហានទាំងនោះក៏បានប្រមូលបទពិសោធន៍ពីសង្គ្រាមទំនើប រួមទាំងរបៀបប្រើប្រាស់ដ្រូននៅសមរភូមិផងដែរ។

តាសក់ផ្អែម មានតម្រូវការទីផ្សារខ្ពស់ តែការដាំដុះទាមទារភាពអត់ធ្មត់ សន្សំសំចៃ=====================លោក ហេង ពិសិដ្ឋ ប្រធានមន្...
20/09/2025

តាសក់ផ្អែម មានតម្រូវការទីផ្សារខ្ពស់ តែការដាំដុះទាមទារភាពអត់ធ្មត់ សន្សំសំចៃ
=====================

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យ សិក្សាពីការដាំដុះតាសក់ផ្អែម នៅភូមិកងកេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

លោក យឹម រិទ្ធី លេខទូរស័ព 069 645 455 ដែលជាម្ចាស់ចម្ការតាសក់ផ្អែម បានរៀបរាប់ថា គាត់ទទួលបានបទពិសោធន៍ការងារនិងដាំដុះពីក្រុមហ៊ុនជប៉ុនមួយ ដែលតែងបង្រៀនឲ្យយើងចេះសន្សំសំចៃ អត់ធ្មត់ការងារ ច្បាស់លាស់ ទទួលខុសត្រូវ។ ផ្តើមចេញពីបទពិសោធន៍នេះ គាត់បានចាប់ផ្តើមធ្វើការដាំតាសក់ផ្អែមក្នុងផ្ទះសំណាញ់រយៈពេល ៣ឆ្នាំមកហើយ ហើយតាសក់ដែលប្រមូលផលបាន មិនមានការកកស្ទះទីផ្សារ ហើយលក់បានតម្លៃសមរម្យ អាចទទួលបានផលចំណេញបាន។ ទិសដៅខាងមុខ គាត់ មានផែនការពង្រីកផ្ទះសំណាញ់បន្ថែម ហើយរៀបចំដាំដុះនិងវេចខ្ចប់ឲ្យបានត្រឹមត្រូវ ស្របតាមស្តង់ដារបច្ចេកទេស មានសុវត្ថិភាព វេចខ្ចប់ ដាក់សញ្ញាសម្គាល់ឲ្យបានកាន់តែត្រឹមត្រូវ។

បងប្អូនប្រជាពលរដ្ឋអាចទៅលេងនិងពិសារតាសក់របស់គាត់បាន អ្នកប្រកបរបរអាជីវកម្ម អាចបញ្ជាទិញបាន តាមលេខទូរស័ព្ទ 069 645 455

Address

도동천로101/7
Jinju
52791

Alerts

Be the first to know and let us send you an email when RT News TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share