Snep Boy KH

Snep Boy KH សូមស្វាគមន៌បងប្អូនទាំងអស់គ្នា ដែលក្នុងមកកាន់ផេក Snep Boy KH របស់យើងខ្ញុំ

បងប្អូនកាន់សាសនាហិណ្ឌូនៅទូទាំងពិភពលោក កំពុងមានកំហឹងដែលថៃនិយាយថា ព្រះវិស្ណុជារូបតាំងលម្អ មិនមែនសម្រាប់គោរពបូជា តាមរយះរូបខ...
25/12/2025

បងប្អូនកាន់សាសនាហិណ្ឌូនៅទូទាំងពិភពលោក កំពុងមានកំហឹងដែលថៃនិយាយថា ព្រះវិស្ណុជារូបតាំងលម្អ មិនមែនសម្រាប់គោរពបូជា តាមរយះរូបខាងក្រោមនេះអាចសរបញ្ជាក់ថាខ្មែរ គោរពបូជាព្រះវិស្ណុ តាំងតែពីសម័យមហានគរ រហូតមកដល់បច្ចុប្បន្ន។

ព្រះវិស្ណុជាអទិទេពមួយអង្គតំណាងអោយសភាវៈល្អ។ នៅក្នុងវប្បធម៌ខ្មែរព្រះវិស្ណុមានព្រះនាមជាច្រើនទៀតដូចជា ព្រះនរាយណ៍ ព្រះហរិ ព្រះភគវន្ត ព្រះអនន្ត។ ក្នុងវប្បធម៌ខ្មែរ ជាទូទៅប្រជាជនយើងបានស្គាល់និងនិយមហៅព្រះវិស្ណុថា ព្រះនរាយណ៍ ច្រើនជាងព្រះនាមផ្សេងៗទៀត ដូចដែលបានរៀបរាប់ខាងដើម។ ព្រះវិស្ណុទ្រង់មានសត្វគ្រុឌជាជំនិះ ព្រះអង្គតែងគង់លើសត្វគ្រុឌជានិច្ច នៅពេលដែលព្រះអង្គទ្រង់យាងទៅណាមកណា ឬក៏ពេលចេញទៅធ្វើសឹកសង្គ្រាមជាមួយក្រុមអសុរៈយក្ស ដែលជាតំណាងឲ្យភាវៈអាក្រក់ផ្សេងៗ។ ព្រះវិស្ណុមានតួនាទីក្នុងការបង្កើតលោក និងថែរក្សាលោក នៅពេលមានភាវៈអាក្រក់មករុកគួនធ្វើឲ្យ បាត់ភាពសុខសាន្តនៅលើលោក ព្រះវិស្ណុទ្រង់តែងតែយាងចុះមកលើផែនដី ឬប្រើប្រាស់ចំណែកណាមួយ នៃរាងកាយរបស់ព្រះអង្គឲ្យមកចាប់កំណើតនៅលើលោក ជាសត្វជាមនុស្សឬពាក់កណ្ដាល ជាសត្វពាក់កណ្ដាល ជាមនុស្សមកកម្ចាត់អំពើអាក្រក់ទាំងនោះ។ សត្វ ឬមនុស្សដែលព្រះវិស្ណុបានចាប់កំណើតដោយមាន រូបរាងខុសពីសភាពដើមចុះមកជួយកម្ចាត់អំពើអាក្រក់នៅលើផែនដី មានឈ្មោះថា អវតា ដែលជាទូទៅប្រជាជនខ្មែរយើងនិយមហៅថា នរាយណ៍ បែងភាគ ឬ នរាយណ៍អវតារ។ នៅក្នុងគម្ពីបុរាណរបស់លិទ្ធិព្រហ្មសាសនា និកាយវិស្ណុ និយមបានរៀបរាប់នូវរឿងនិទានដ៏អស្ចារ្យ ដែលជាទូទៅ គឺលើកសសើរអំពីសង្គ្រាម និងជ័យជំនះនៃអវតាទាំងដប់របស់ព្រះវិស្ណុទៅលើភាវៈអាក្រក់ផ្សេងៗ ដែលជាគុណបំណាច់របស់ព្រះអង្គ ក្នុងព្រះរាជបេសកកម្មថែរក្សាលោក។

이재명 대통령님께 드리는 긴급 요청문대한민국의 T-50 공격기가 태국군에 의해 민간인 거주 지역과 학교를 공격하는 데 사용되어, 수많은 학생들이 사망하거나 부상을 당하는 참사가 발생했습니다.대한민국 정부가 자국산 무...
24/12/2025

이재명 대통령님께 드리는 긴급 요청문
대한민국의 T-50 공격기가 태국군에 의해 민간인 거주 지역과 학교를 공격하는 데 사용되어, 수많은 학생들이 사망하거나 부상을 당하는 참사가 발생했습니다.
대한민국 정부가 자국산 무기가 비인도적인 학살에 사용된 것에 대해 책임을 통감하고, 태국 정부에 대해 즉각적이고 강력한 외교적 조치 및 조사를 시행해 주실 것을 간곡히 요청드립니다. 무고한 생명을 보호하기 위한 대통령님의 결단과 행동을 촉구합니다.

សូមលោក ប្រធានាធិបតី이제명 កូរ៉េខាងត្បូង មានចំណាត់ការទៅលើភាគីថៃដែលបានប្រើប្រាស់យន្តហោះចម្បាំង T-50 របស់ប្រទេសកូរ៉េ វាយប្រហារមកលើទីប្រជុំជន សាលារៀនបណ្ដាលឲ្យសិស្សានុសិស្សស្លាប់និងរោងរបួសជាច្រើននាក់ សុំមានចំណាត់ការទៅលើប្រទេសថៃជាបន្ទាន់ ៕

24/12/2025
21/11/2025

ការងារ ដូរបាយ🥶

Address

Seoul, Korea
Seoul

Website

Alerts

Be the first to know and let us send you an email when Snep Boy KH posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share