Jaa Ngah

Jaa Ngah Assalamualaikum semua

"អស្ចារ្យណាស់៖ Mikel Oyarzabal គឺជាកីឡាករដំបូងគេចាប់តាំងពីឆ្នាំ ១៩៦៦ ដែលមិនបានប៉ះបាល់សូម្បីតែម្តងក្នុងរយៈពេល ៣០ នាទីដំបូ...
16/06/2026

"អស្ចារ្យណាស់៖ Mikel Oyarzabal គឺជាកីឡាករដំបូងគេចាប់តាំងពីឆ្នាំ ១៩៦៦ ដែលមិនបានប៉ះបាល់សូម្បីតែម្តងក្នុងរយៈពេល ៣០ នាទីដំបូងនៃការប្រកួត WORLD CUP។"

"ក្រុមជម្រើសជាតិកូរ៉េបានកាត់ទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ខ្លួន បន្ទាប់ពីមានការលេចធ្លាយឯកសារសំឡេងដែលបង...
16/06/2026

"ក្រុមជម្រើសជាតិកូរ៉េបានកាត់ទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ខ្លួន បន្ទាប់ពីមានការលេចធ្លាយឯកសារសំឡេងដែលបង្ហាញពីអ្នកកាសែតមួយចំនួនបានចំអកដល់ប្រធានក្រុម Son Heung-min។

ប្រតិកម្មរបស់ក្រុមគឺលឿនណាស់ ដោយក្រុមកូរ៉េបានរក្សាភាពស្ងៀមស្ងាត់ទាំងស្រុង។

បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុមឆេក លោក Son បានព្រងើយកន្តើយចំពោះសំណួរទាំងអស់។

ឯសហព័ន្ធបាល់ទាត់កូរ៉េវិញ បានលុបចោលវគ្គសម្ភាសន៍បុគ្គលដែលត្រូវបានកំណត់ពេលពីមុន។

ជម្លោះនេះកាន់តែធ្ងន់ធ្ងរឡើង រហូតដល់សហព័ន្ធបាល់ទាត់កូរ៉េត្រូវតែចេញមុខបន្ទោសជាសាធារណៈចំពោះអ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយដែលរាយការណ៍ពីពាន WORLD CUP។

លើសពីនេះទៀត ប្រធានមន្រ្តីទំនាក់ទំនងសារព័ត៌មាននៃគណៈប្រតិភូក្រុមក៏បានដាក់ពាក្យលាលែងពីតំណែង ដោយទទួលខុសត្រូវចំពោះការបរាជ័យក្នុងការគ្រប់គ្រងអាកប្បកិរិយារបស់អ្នកកាសែតដែលតាមដានក្រុមនេះ។

ភាពប្រេះឆានៃទំនាក់ទំនងរវាងក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ខ្លួន បច្ចុប្បន្នហាក់ស្ថិតក្នុងកម្រិតធ្ងន់ធ្ងរបំផុត។"**

"ប្រសិនបើអ្នកបានតាមដានការផ្សាយផ្ទាល់ការប្រកួតរបស់ក្រុមជប៉ុននៅព្រឹកនេះ តើអ្នកបានចាប់អារម្មណ៍ទេថា កាមេរ៉ាជាច្រើនលើកបានថតបា...
15/06/2026

"ប្រសិនបើអ្នកបានតាមដានការផ្សាយផ្ទាល់ការប្រកួតរបស់ក្រុមជប៉ុននៅព្រឹកនេះ តើអ្នកបានចាប់អារម្មណ៍ទេថា កាមេរ៉ាជាច្រើនលើកបានថតបាននូវឥរិយាបថរបស់គ្រូបង្វឹករបស់ពួកគេគឺ Hajime Moriyasu?

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ គាត់មិនមែនគ្រាន់តែស្រែកនៅម្ខាងទីលានដូចគ្រូបង្វឹកដទៃនោះទេ តែគាត់រវល់កាន់ក្តារសមួយដែលពេញទៅដោយលេខអាថ៌កំបាំង ដើម្បីបង្ហាញដល់កីឡាករ។

នេះពិតជា 'អាវុធសម្ងាត់' របស់ក្រុម Samurai Blue ។

ជប៉ុនប្រើយុទ្ធសាស្ត្រផ្ទាល់ខ្លួនដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដោយគ្រប់យុទ្ធសាស្ត្រ លំនាំនៃការបញ្ជូនបាល់ ឬការផ្លាស់ប្តូរទម្រង់លេង សុទ្ធតែត្រូវបានបំប្លែងជាកូដដោយប្រើលេខ។

នៅក្នុងបាល់ទាត់សម័យទំនើប កាមេរ៉ានៅក្នុងពហុកីឡដ្ឋានមាននៅគ្រប់ទីកន្លែង ហើយក្រុមគូប្រកួតក៏មានអ្នកវិភាគវីដេអូដែលអាចអានចលនាបបូរមាត់ ឬក្តារយុទ្ធសាស្ត្របាន។

នៅពេលប្រើកូដលេខ ក្រុមគូប្រកួតនឹងងឿងឆ្ងល់ភ្លាមៗ ដោយមិនយល់អ្វីទាំងអស់។

ដូច្នេះ កីឡាករជប៉ុនខ្លួនឯងត្រូវតែយកចិត្តទុកដាក់ មានវិន័យខ្ពស់ និងត្រូវទន្ទេញកូដលេខនីមួយៗឲ្យច្បាស់ មុនពេលចុះទៅលេង។

បើទន្ទេញកូដខុស នោះយុទ្ធសាស្ត្ររបស់ក្រុមនឹងត្រូវវិនាសទាំងស្រុង!

នេះហើយជាមូលហេតុដែលគេនិយាយថា ក្រុមជប៉ុននេះ នៅពេលដែលពួកគេមកចូលរួមការប្រកួតណាមួយ ពួកគេមិនមែនគ្រាន់តែនាំយកស្បែកជើងបាល់ទាត់ និងកាយសម្បទារឹងមាំនោះទេ។

ពួកគេនាំយកទាំងការត្រៀមខ្លួនខាងផ្លូវចិត្ត បច្ចេកវិទ្យាដ៏អស្ចារ្យផងដែរ។

វិធីសាស្ត្ររបស់លោក Moriyasu នេះ បានបង្ហាញថា បាល់ទាត់លែងគ្រាន់តែជាកីឡាខាងផ្នែករាងកាយទៀតហើយ តែវាគឺជា 'ល្បែងអុក' ដែលពោរពេញទៅដោយយុទ្ធសាស្ត្រដ៏ម៉ត់ចត់។"**

"អ្នកគាំទ្រជប៉ុនបន្តបង្ហាញអាកប្បកិរិយាល្អគួរឲ្យសរសើររបស់ពួកគេនៅក្នុងពានរង្វាន់ពិភពលោក ហើយបន្តទម្លាប់ប្រមូលសំរាមក្រោយបញ្ច...
15/06/2026

"អ្នកគាំទ្រជប៉ុនបន្តបង្ហាញអាកប្បកិរិយាល្អគួរឲ្យសរសើររបស់ពួកគេនៅក្នុងពានរង្វាន់ពិភពលោក ហើយបន្តទម្លាប់ប្រមូលសំរាមក្រោយបញ្ចប់ការប្រកួតជានិច្ច។"🥰

"ការតែតបាល់ដោយក្បាលរបស់គាត់នៅនាទីទី ៩៤ បានជួយសង្គ្រោះកិត្តិយសជាតិ ហើយក្នុងពេលតែមួយក៏ធ្វើឲ្យគាត់ក្លាយជាសេដ្ឋីមហាសាលផងដែរ។...
15/06/2026

"ការតែតបាល់ដោយក្បាលរបស់គាត់នៅនាទីទី ៩៤ បានជួយសង្គ្រោះកិត្តិយសជាតិ ហើយក្នុងពេលតែមួយក៏ធ្វើឲ្យគាត់ក្លាយជាសេដ្ឋីមហាសាលផងដែរ។

Astro arena"

🇲🇦⚽ តើអាចទេ បារាំងអាចកំពុងសោកស្តាយ ដែលបាត់បង់ទេពកោសល្យដូច Ayyoub BouaddiAyyoub Bouaddi បានធ្វើឲ្យពិភពបាល់ទាត់ចាប់អារម្មណ...
15/06/2026

🇲🇦⚽ តើអាចទេ បារាំងអាចកំពុងសោកស្តាយ ដែលបាត់បង់ទេពកោសល្យដូច Ayyoub Bouaddi

Ayyoub Bouaddi បានធ្វើឲ្យពិភពបាល់ទាត់ចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈការបង្ហាញសមត្ថភាពដ៏ល្អរបស់គេជាមួយក្រុមជម្រើសជាតិ Morocco ក្នុងការប្រកួតទល់នឹង Brazil។

ប៉ុន្តែមិនសូវមានអ្នកដឹងទេថា កីឡាករវ័យ 18 ឆ្នាំរូបនេះ កើត និងធំដឹងក្ដីនៅ France។

Bouaddi ធ្លាប់លេងឲ្យក្រុមយុវជនបារាំង តាំងពីកម្រិត U16 រហូតដល់ U21 ហើយថែមទាំងបានពាក់ស្លាកប្រធានក្រុម U21 របស់បារាំងទៀតផង។

យ៉ាងណាមិញ នៅខែឧសភាកន្លងទៅ គេបានសម្រេចចិត្តប្តូរសញ្ជាតិបាល់ទាត់មកតំណាងឲ្យប្រទេសកំណើតរបស់ឪពុកម្តាយ គឺ Morocco ហើយត្រូវបានកោះហៅចូលក្រុមជម្រើសជាតិភ្លាមៗ មុនការប្រកួត 2026 FIFA World Cup។

🌟 រហូតមកដល់ពេលនេះ ការសម្រេចចិត្តរបស់ Bouaddi ហាក់ដូចជាត្រឹមត្រូវ ព្រោះគេកំពុងទទួលបានឱកាសបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិ។

ចំណែកបារាំងវិញ ប្រហែលជាមានការសោកស្តាយខ្លះ ព្រោះពួកគេធ្លាប់ចាត់ទុក Bouaddi ជាកីឡាករអនាគតសម្រាប់តំបន់បម្រើ ប៉ុន្តែពេលនេះ ត្រូវស្វែងរកជម្រើសថ្មីជំនួសវិញ។

📌 សរុប៖ Ayyoub Bouaddi ជាកីឡាករដែលកើតនៅបារាំង ប៉ុន្តែជ្រើសរើសតំណាងឲ្យម៉ារ៉ុក ហើយកំពុងបង្ហាញថា ការសម្រេចចិត្តនោះអាចជាជំហានដ៏សំខាន់ក្នុងអាជីពរបស់គេ។ 🇲🇦✨

"ជំរុំបាល់ទាត់អង់គ្លេសប្រឈមហានិភ័យព្យុះក្រុមអង់គ្លេសត្រូវបានបញ្ជាឲ្យជ្រកកោនក្នុងអាគារនៅរសៀលថ្ងៃសៅរ៍ បន្ទាប់ពីការព្រមានអំ...
15/06/2026

"ជំរុំបាល់ទាត់អង់គ្លេសប្រឈមហានិភ័យព្យុះ

ក្រុមអង់គ្លេសត្រូវបានបញ្ជាឲ្យជ្រកកោនក្នុងអាគារនៅរសៀលថ្ងៃសៅរ៍ បន្ទាប់ពីការព្រមានអំពីព្យុះ (tornado) នៅទីក្រុង Kansas City។

កីឡាករ និងបុគ្គលិកទាំងអស់ក៏បានទទួលសារព្រមានដោយស្វ័យប្រវត្តិនៅលើទូរស័ព្ទរបស់ពួកគេ ដែលប្រាប់អំពី "ការព្រមានអំពីព្យុះ ផ្គររន្ទះធ្ងន់ធ្ងរ (Severe Thunderstorm Warning)"។

ជំរុំអង់គ្លេសនេះមានរឿងមិនចេះចប់មែន😅។"

"អូនឃើញទេភាពខុសគ្នាកម្ពស់គេហ្នឹង ១៩៨សង់ទីម៉ែត្រ ទល់នឹង ១៧៨សង់ទីម៉ែត្រ។អូស្ត្រាលីបានធ្វើអោយ Guler និង Calhanoglu ជាប់គាំង...
15/06/2026

"អូនឃើញទេភាពខុសគ្នាកម្ពស់គេហ្នឹង ១៩៨សង់ទីម៉ែត្រ ទល់នឹង ១៧៨សង់ទីម៉ែត្រ។
អូស្ត្រាលីបានធ្វើអោយ Guler និង Calhanoglu ជាប់គាំងស្ដូក។ ចង់បញ្ជូនបាល់ច្រាសចូលក្នុងប្រអប់ក៏មិនបាន ព្រោះអូស្ត្រាលីដាំដើមឬស្សីបីដើមទប់ស្កាត់រួចហើយ។

ចង់ស៊ុតក៏មិនបាន អូស្ត្រាលីបិទគ្រប់ចន្លោះ។ ចង់ចូលតាមខ្សែបម្រើស្លាបក៏មិនបាន ខ្សែបម្រើស្លាបតួកគីក៏មិនសូវមាន Skill ផ្ទាល់ខ្លួនទៀត ក្រៅពី Kenan Yildiz ម្នាក់គត់ដែលគ្រាន់បើបន្តិច។

បើអូស្ត្រាលីលេងបែបនេះទៅ អាចចូលទៅវគ្គជ្រៅបាន។"

អ្នកចាំទីសំខាន់របស់លីវឺពូល Alisson Becker កំពុងជួបប្រទះនឹងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ The Reds បន្ទាប់ពីគាត់បា...
15/06/2026

អ្នកចាំទីសំខាន់របស់លីវឺពូល Alisson Becker កំពុងជួបប្រទះនឹងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ The Reds បន្ទាប់ពីគាត់បានចេញមកទទួលស្គាល់ដ៏គួរឲ្យភ្ញាក់ផ្អើលមួយទាក់ទងនឹងកម្រិតសមត្ថភាពរបស់គាត់នៅរដូវកាលនេះ។

តាមរបាយការណ៍ កីឡាករអន្តរជាតិប្រេស៊ីលរូបនេះបានទទួលស្គាល់ថា គាត់បានចេតនាមិនចូលលេងក្នុងការប្រកួតមួយចំនួនជាមួយលី វឺផូល ដើម្បីធានាថាខ្លួនគាត់ស្ថិតក្នុងស្ថានភាពល្អបំផុតសម្រាប់ការប្រកួតពានរង្វាន់ពិភពលោក (WORLD CUP )។

Alisson បានអវត្តមានពី ៩ ប្រកួតក្នុងចំណោម ១០ ប្រកួតចុងក្រោយរបស់លីវឺពូលក្នុងរដូវកាល ២០២៥/២៦ រួមទាំងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ UCL ទាំងពីរប្រកួតជាមួយ Paris Saint-Germain។

ទោះបីជាត្រូវបានគេរំពឹងថានឹងត្រឡប់មកលេងវិញមុននេះក្តី តែគាត់បានត្រឡប់មកលេងវិញតែក្នុងការប្រកួតចុងក្រោយនៃរដូវកាលប្រឆាំងនឹង Brentford ប៉ុណ្ណោះ។

អ្នកគាំទ្រមានការខកចិត្ត ដោយសារតែគាត់អាចនឹងជ្រើសរើសមិនលេងនៅពេលដែលក្លឹបកំពុងតស៊ូដើម្បីឡើងទៅលេងក្នុងពាន UCL ។

ទីបំផុត លីវឺផូលបានបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់កំពូលតារាងទី ៥ ប៉ុណ្ណោះ បន្ទាប់ពីទទួលបានត្រឹមតែ ២ ពិន្ទុពី ៤ ប្រកួតចុងក្រោយនៃរដូវកាលប៉ុណ្ណោះ។

ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល Estedao, Alisson បានបញ្ជាក់ថា បច្ចុប្បន្នគាត់ស្ថិតក្នុងកម្រិត ១០០% ហើយបាននិយាយថា៖

"ពេលនេះខ្ញុំស្ថិតក្នុងកម្រិត ១០០% ហើយ។ ការអវត្តមានពីការប្រកួតជាមួយលីវឺពូល គឺជាផ្នែកមួយនៃផែនការ ដើម្បីធានាថាខ្ញុំត្រៀមខ្លួនយ៉ាងពេញលេញសម្រាប់ការប្រកួតពានរង្វាន់ពិភពលោក"។

សេចក្តីថ្លែងការណ៍នេះពិតជាមិនបានទទួលការចូលចិត្តពីអ្នកគាំទ្រទេ ដែលពួកគេចាត់ទុកថាសកម្មភាពនេះមិនសមរម្យចំពោះក្លឹបដែលបង់ប្រាក់ខែឲ្យគាត់នោះទេ។

ក្នុងចំណោមប្រតិកម្មរបស់អ្នកគាំទ្រ រួមមានការមិនសុខចិត្តចំពោះការសម្រេចចិត្តរបស់អ្នកចាំទីវ័យ ៣៣ ឆ្នាំរូបនេះ ដែល

ហាក់ដូចជាដាក់ភារកិច្ចជូនជាតិលើសពីផលប្រយោជន៍ក្លឹប។

"អកុសលណាស់សម្រាប់ Endrick!🥲កាលដែលគាត់នៅជាមួយ Real Madrid ក្រោមការដឹកនាំរបស់ Carlo Ancelotti កីឡាកររូបនេះច្រើនតែអង្គុយកម្...
15/06/2026

"អកុសលណាស់សម្រាប់ Endrick!🥲

កាលដែលគាត់នៅជាមួយ Real Madrid ក្រោមការដឹកនាំរបស់ Carlo Ancelotti កីឡាកររូបនេះច្រើនតែអង្គុយកម្តៅកៅអីបម្រុង ហើយបានទទួលការចាប់អារម្មណ៍តិចតួចពីអ្នកចាត់ការរូបនេះ។

មកដល់ពេលនេះជាមួយប្រេស៊ីល Endrick ក៏ជួបរឿងដូចគ្នាដែរ បន្ទាប់ពីគាត់នៅតែអង្គុយលើកៅអីបម្រុង ក្នុងពេលដែលក្រុមរបស់គាត់ប៉ះនឹងម៉ារ៉ុក។ ហើយក៏ស្ថិតក្រោមការដឹកនាំរបស់ Ancelotti ដដែល។"

Address

Zawiyah Tanjung Sabtu
Kuala
21200

Website

Alerts

Be the first to know and let us send you an email when Jaa Ngah posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share