Citizens Report - ប្រជាជន

Citizens Report - ប្រជាជន ចែករំលែកព័ត៌មាន​ និងវីដេអូកំសាន្តផ្សេងៗ ជួយ Follow ផង អរគុណ!

[BREAKING NEWS] កងទ័ពភូមិន្ទថៃបានទទួលស្គាល់ថាខ្លួនបានប្រើប្រាស់គ្រាប់បែកចង្កោមក្នុងជម្លោះប្រដាប់អាវុធជាមួយកម្ពុជា។កងទ័ពភ...
25/07/2025

[BREAKING NEWS] កងទ័ពភូមិន្ទថៃបានទទួលស្គាល់ថាខ្លួនបានប្រើប្រាស់គ្រាប់បែកចង្កោមក្នុងជម្លោះប្រដាប់អាវុធជាមួយកម្ពុជា។
កងទ័ពភូមិន្ទថា អះអាងថា អនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (CCM) ដែលហាមប្រាមភាគីហត្ថលេខីទាំងអស់មិនឱ្យប្រើប្រាស់ ផលិតឬស្តុកទុកអាវុធប្រភេទនេះ គ្មានចំណងផ្លូវច្បាប់ចំពោះប្រទេសថៃទេ ព្រោះថា ថៃពុំមែនជាប្រទេសហត្ថលេខីនៃអនុសញ្ញានេះទេ។

Royal Thai Army acknowledged that it uses cluster munitions in the armed conflict with Cambodia.

The Royal Thai Army asserts that the Convention on Cluster Munitions (CCM), which prohibits parties from using, producing or stockpiling this type of weapon, is not binding on Thailand---as Thailand is not a part of that convention.

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អរគុណអ្នកបរិច្ចាគឈាមជាងមួយម៉ឺននាក់នៅថ្ងៃនេះជាដំបូងនាងខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូន​ អ៊ំពូ...
25/07/2025

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អរគុណអ្នកបរិច្ចាគឈាមជាងមួយម៉ឺននាក់នៅថ្ងៃនេះ

ជាដំបូងនាងខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូន​ អ៊ំពូមីង​ តាយាយ​ មហាគ្រួសារខ្មែរ​ ដែលបានមកបរិច្ចាគឈាមយ៉ាងច្រេីន​ តបតាមការអំពាវនាវរបស់នាងខ្ញុំ កាលពីរាត្រីថ្ងៃទី២៤​ កក្កដា​ម្សិលមិញ​។
ជាលទ្ធផលនៃការបរិច្ចាគយេីងទទួលបានឈាមចំនួន​ ២,១១៧ប្លោក​។ ជាមួយគ្នានេះ​ ក៏មានបងប្អូន​ អ៊ំពូមីង​ តាយាយក៏បានអញ្ជេីញទៅដល់ទីតាំង​ ហេីយមិនទាន់បានបរិច្ចាគ​ និងបានចុះឈ្មោះតាម​ QR Code សម្រាប់អាចនឹងបរិច្ចាគតាមក្រោយបានចំនួន​ ៩,៣៣៦នាក់។
ជាមួយគ្នានឹងលទ្ធផលយ៉ាងច្រេីននេះ​ គឺបានបង្ហាញយ៉ាងច្បាស់អំពីទឹកចិត្តមនុស្សធម៌​ និងគាំទ្រដល់តម្រូវការដែលអាចនឹងមានសម្រាប់វីរកងទ័ព​ ក៏ដូចជាប្រជាជនដែលជាជនភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ​ និងខេត្តព្រះវិហារ។
នាងខ្ញុំជឿជាក់ថាបេីខ្មែរយេីងរួមសាមគ្គីគ្នា យេីងនឹងឆ្លងកាត់ពេលវេលាមួយនេះបានដោយជោគជ័យ🙏 🇰🇭
Firstly, I would like thanks to our Cambodian compatriots for coming together in large numbers for the blood donation, responding to my message on the evening of July 24th.
As a result of the blood donation drive, we received 2.117 units of blood. In addition, 9.336 individuals registered via QR code to be able to donate later.
These results demonstrate the humanitarian spirit and solidarity of the Cambodian people, showing strong support for the potential needs of our heroes on the front lines and displaced people in Oddar Meanchey and Preah Vihear provinces.
I have believed that together we can get through this crisis. 🙏 🇰🇭

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ចាប់ពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះតទៅតែម្ដង ខ្ញុំសម្រេចបញ្ជាឱ្យអគ្គស្នងការនគរបាលជាតិ ដ...
25/07/2025

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ចាប់ពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះតទៅតែម្ដង ខ្ញុំសម្រេចបញ្ជាឱ្យអគ្គស្នងការនគរបាលជាតិ ដែលមានស្នងការនគរបាលរាជធានី-ខេត្តជាសេនាធិការ ផ្អាកជាបណ្ដោះអាសន្ន ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រហូតដល់មានការបញ្ជាក់ជាថ្មីនាពេលក្រោយ។
ក្នុងចន្លោះពេលនេះ មន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេស និងបន្តអនុវត្តតួនាទីភារកិច្ច សម្របសម្រួលការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ ជាពិសេសតាមដងផ្លូវជាតិសំខាន់ៗ ដែលមានការធ្វើចរាចរណ៍របស់កងកម្លាំង អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋ ក្នុងបេសកកម្មការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិ។
ក្នុងពេលជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវដោយទទូច សូមបងប្អូនជនរួមជាតិ ដែលធ្វើដំណើរតាមដងផ្លូវមេត្តាគោរពច្បាប់ បើកបរប្រកបដោយការទទួលខុសត្រូវ ដើម្បីធានាសុវត្ថិភាព និងអាយុជីវិតរបស់បងប្អូនផ្ទាល់ រួមទាំងអ្នកដំណើរផ្សេងទៀតលើដងផ្លូវ!

សម្តេចធិបតី ៖គន្លឹះសម្រាប់ការស្វែងរកការបញ្ចប់ជម្លោះប្រដាប់អាវុធរវាងថៃនិងកម្ពុជានៅពេលនេះ គឺសុឆន្ទៈពិតប្រាកដរបស់ភាគីថៃលើបណ...
25/07/2025

សម្តេចធិបតី ៖គន្លឹះសម្រាប់ការស្វែងរកការបញ្ចប់ជម្លោះប្រដាប់អាវុធរវាងថៃនិងកម្ពុជានៅពេលនេះ គឺសុឆន្ទៈពិតប្រាកដរបស់ភាគីថៃ

លើបណ្ដាញសង្គមនាល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា
បាន​បញ្ជាក់អំពីកិច្ចសន្ទនាតាមទូរសព្ទជាមួយឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម(Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរ​វេនអាស៊ានកាលពីថ្ងៃទី២៤ ខែកក្កដា ម្សិលមិញ។

សំណេរមានខ្លឹមសារថា ដោយឃើញមានការចុះផ្សាយនូវព័ត៌មានមិនច្បាស់លាស់ នៅតាមបណ្ដា​សារព័ត៌មាន​អន្តរជាតិមួយចំនួនពាក់ព័ន្ធទៅនឹងជំហររបស់កម្ពុជា សម្រាប់ការឈប់បាញ់ ដែលស្នើឡើងដោយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ខ្ញុំមានការចាំបាច់ត្រូវធ្វើការបញ្ជាក់ដូចខាងក្រោម:

កាលពីល្ងាចថ្ងៃទី ២៤ កក្កដា ២០២៥ ម្សិលមិញនេះ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន បានស្នើសុំជួបពិភាក្សាជាមួយខ្ញុំតាមទូរស័ព្ទ ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាងកងទ័ព​កម្ពុជានិងកងទ័ពថៃនៅតាមបណ្ដោយព្រំដែន។

ឯកឧត្តមបានបង្ហាញនូវកង្វល់ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នានេះ ក៏ដូចជាឆន្ទៈចង់ឱ្យមានការឈប់បាញ់គ្នាភ្លាម ដើម្បីបើកច្រកសម្រាប់ការស្វែងរកដំណោះស្រាយ រវាងភាគីទាំងពីរ។

ខ្ញុំបានបញ្ជាក់ច្បាស់ជាមួយឯកឧត្តម Anwar Ibrahim ថាកម្ពុជាឯកភាពជាមួយសំណើរបស់ឯកឧត្តម​ឱ្យមានការឈប់បាញ់ ព្រោះកម្ពុជាមិនបានចាប់ផ្តើមការវាយប្រយុទ្ធនេះទេ។

ជាចម្លើយបឋមដែលខ្ញុំបានទទួលពី ឯកឧត្តម Anwar Ibrahim ក្រោយពីឯកឧត្តមបានពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ គឺភាគីថៃបានឯកភាពជាមួយសំណើរបស់ឯកឧត្តម Anwar Ibrahim ស្តីពីការឈប់បាញ់ ដោយកំណត់យកម៉ោង ១២យប់ ថ្ងៃទី ២៤ កក្កដា ២០២៥ ជាពេលដែលកងទ័ព​ទាំងសងខាងឈប់បាញ់គ្នា។

ប៉ុន្តែជាការសោកស្តាយ ដោយជាងមួយម៉ោងក្រោយនោះ ភាគីថៃបានជូនដំណឹងវិញថា ភាគីថៃបានប្តូរជំហរពី​ឯកភាពឈប់បាញ់ម៉ោង ១២យប់ ថ្ងៃទី ២៤ កក្កដា ២០២៥ ទៅជាមិនឯកភាព ហើយរង់ចាំសិន។ ឯកឧត្តម Anwar Ibrahim បានដឹងករណីនេះច្បាស់។

ហេតុដូច្នេះ អ្វីដែលជាគន្លឹះសម្រាប់ការស្វែងរកការបញ្ចប់ជម្លោះប្រដាប់អាវុធរវាងថៃនិងកម្ពុជានៅពេលនេះ គឺសុឆន្ទៈពិតប្រាកដរបស់ភាគីថៃក្នុងការទទួលយកនូវការឈប់បាញ់ ដែលជាជំហានដំបូងនៃការស្វែងរកដំណោះ​ស្រាយ​បន្តទៅមុខទៀតរវាងភាគីទាំងពីរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជូនឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធាន​ប្ដូរវេនអាស៊ានថា" អ្វីដែលជាគន្លឹះសម្រាប់ការស្វែងរកការបញ្ចប់ជម្លោះប្រដាប់អាវុធរវាង​ថៃនិងកម្ពុជានៅពេលនេះ គឺសុឆន្ទៈពិតប្រាកដរបស់ភាគីថៃក្នុងការទទួលយកនូវការឈប់បាញ់ ដែលជាជំហានដំបូងនៃការស្វែងរក​ដំណោះ​ស្រាយ​បន្តទៅមុខទៀតរវាងភាគីទាំងពីរ"។

Given some unclear reporting in various international news outlets regarding Cambodia’s position on the ceasefire proposed by His Excellency Anwar Ibrahim, Prime Minister of Malaysia and the rotating ASEAN Chair, I am obliged to clarify as follows:

Yesterday evening, on 24 July 2025, His Excellency Anwar Ibrahim, Prime Minister of Malaysia and the rotating ASEAN Chair, requested a phone conversation with me to discuss the fighting between the Cambodian and Thai militaries along the border.

He expressed his concern over the conflict and his desire for an immediate ceasefire to pave way for a resolution between the two sides.

I made it clear to His Excellency Anwar Ibrahim that Cambodia agreed with his proposal for a ceasefire because Cambodia did not initiate this fighting.

An initial response I received from His Excellency Anwar Ibrahim after he spoke with His Excellency Phumtham Wechayachai, acting Prime Minister of Thailand, was that the Thai side had agreed to his proposal for a ceasefire, setting 12:00 AM on 24 July 2025 as the time for both sides to cease the fighting.

However, it is regrettable that just over an hour later, the Thai side informed that they had reversed their position from agreeing to the ceasefire at 12:00 AM on 24 July 2025, to not agreeing and waiting for a later date. His Excellency Anwar Ibrahim is well aware of this situation.

Therefore, the key to resolving the current armed conflict between Thailand and Cambodia is the genuine willingness of the Thai side to accept a ceasefire, which is the first step towards funding further solutions between the two countries.

25/07/2025

ប្រសាសន៍ដើមទាំងស្រុងរបស់លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងសន្និសីទសារព័ត៌មាន « បច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា » នៅថ្ងៃទី២៥ កក្កដា ២០២៥

BREAKING: សហរដ្ឋអាមេរិក ទទូចឱ្យបញ្ឈប់ជម្លោះប្រដាប់អាវុធជាបន្ទាន់រវាងកម្ពុជានិងថៃ(វ៉ាស៉ីនតោន)៖ នាថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក...
25/07/2025

BREAKING: សហរដ្ឋអាមេរិក ទទូចឱ្យបញ្ឈប់ជម្លោះប្រដាប់អាវុធជាបន្ទាន់រវាងកម្ពុជានិងថៃ

(វ៉ាស៉ីនតោន)៖ នាថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា (ពេលវេលានៅអាមេរិក) សហរដ្ឋអាមេរិក បានទទូចឱ្យបិទបញ្ចប់ទៅវិញជាបន្ទាន់ នូវការផ្ទុះជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជានិងថៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ស្តីពីការប្រយុទ្ធគ្នារវាងកម្ពុជានិងថៃ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បាននិយាយយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកសូមទទូចឱ្យបញ្ឈប់អរិភាពទាំងអស់ជាបន្ទាន់ ហើយការពារអាយុជីវិតជនស៉ីវិល និងស្វែងរកដំណោះស្រាយ​ដោយសន្តិវិធីសម្រាប់ជម្លោះ»។

គួរបញ្ជាក់ថា ជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជានិងថៃ បានផ្ទុះឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅពេលដែល​កងទ័ពរបស់ថៃ បានបើកការវាយប្រហារឈ្លានពានមកលើកងទ័ពកម្ពុជា នៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ ជាហេតុបង្ខំឱ្យ​ភាគីកម្ពុជាអនុវត្តសិទ្ធិការពារខ្លួនវាយបកត្រឡប់ទៅវិញ ដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា៕
ប្រភព Fresh News
👉 Join Citizen Report - ប្រជាជន
🌐 Facebook
🌐 Telegram

BREAKING: ទាហានថៃ បុកវ៉ៃនៅប្រាសាទតាមាន់ធំយ៉ាងខ្លាំង ព្រោះចង់ចូលឈរជើង តែទ័ពយើងទប់ទល់ និងបាញ់តបវិញយ៉ាងចាស់ដៃ(ឧត្តរមានជ័យ)៖...
25/07/2025

BREAKING: ទាហានថៃ បុកវ៉ៃនៅប្រាសាទតាមាន់ធំយ៉ាងខ្លាំង ព្រោះចង់ចូលឈរជើង តែទ័ពយើងទប់ទល់ និងបាញ់តបវិញយ៉ាងចាស់ដៃ

(ឧត្តរមានជ័យ)៖ គិតរហូតមកដល់ម៉ោងជាង១១ព្រឹកថ្ងៃទី២៥ ខែកក្កដា ​ឆ្នាំ២០២៥នេះ ទាហានថៃ បានបុកវ៉ៃនៅប្រាសាទតាមាន់ធំយ៉ាងខ្លាំងទាំងកាំភ្លើងធន់ធ្ងន់ និងថ្មើរជើង ព្រោះចង់ចូលឈរជើង តែកងទ័ពកម្ពុជាយើង បានទប់ទល់ និងបាញ់តបវិញយ៉ាងចាស់ដៃ។

សេចក្តីរាយការណ៍ពីកងទ័ពជើងនៅជួរមុខប្រាសាទតាមាន់ធំ បានបញ្ជាក់ថា ទាហានថៃបានសម្រុកវាយចូលយ៉ាងខ្លាំងទាំងគ្រាប់ធន់ធ្ងន់ និងថ្មើរជើង តែកម្លាំងកងទ័ពយើងដែលនៅសមរភូមិ បានប្រយុទ្ធយ៉ាងអង់អាចក្លាហាន ហើយបានវាយបកទៅកងទ័ពសត្រូវវិញយ៉ាងខ្លាំងផងដែរ។

សូមជនរួមជាតិទាំងអស់ ជឿជាក់លើកងទ័ពដ៏អង់អាចក្លាហានរបស់យើង ដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងនៅគ្រប់សមរភូមិទាំងអស់៕
ប្រភព : Fresh News
👉 Join Citizen Report - ប្រជាជន
🌐 Facebook
🌐 Telegram

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក António Guterres បានជំរុញឱ្យកម្ពុជា និងថៃមានការអត់ធ្មត់ជាអតិបរមា។ នេះបើតាមអ្នកន...
25/07/2025

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក António Guterres បានជំរុញឱ្យកម្ពុជា និងថៃមានការអត់ធ្មត់ជាអតិបរមា។ នេះបើតាមអ្នកនាំពាក្យរបស់ UN ដែលដកស្រង់ចេញផ្សាយដោយសារព័ត៌មានចិន Global Times។

អ្នកនាំពាក្យ UN បានគូសបញ្ជាក់ក្នុងសនិ្នសីទសារព័ត៌មានខ្លីប្រចាំថ្ងៃ បានថា «លោកអគ្គលេខាធិការ កំពុងតាមដានស្ថានការណ៍ពាក់ព័ន្ធនឹងរបាយការណ៍ នៃជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ។ លោកអគ្គលេខាធិការបានជំរុញភាគីទាំងសងរក្សាការអត់ធ្មត់ជាអតិបរមា និងដោះស្រាយរាល់បញ្ហាតាមរយៈកិច្ចសន្ទនា និងក្នុងស្មារតីក្នុងនាមជាអ្នកជិតខាងល្អ»៕
ប្រភព CNC News
👉 Join Citizen Report - ប្រជាជន
🌐 Facebook
🌐 Telegram

25/07/2025

សូមជម្រាបជូនដំណឹងដល់បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាប៖ បញ្ជាការព័ត៌មានសមរភូមិនឹងរៀបចំសន្និសីទសារព័ត៌មានមួយនៅពេលបន្តិចទៀតនេះ។ សន្និសីទសារព័ត៌មាននេះ នឹងមានការផ្សាយផ្ទាល់នាពេលបន្តិចទៀតនេះ។👉 Join Citizen Report - ប្រជាជន🌐 Facebook🌐 Telegram

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយ​ដើម្បីពិភាក្សារកដំណោះស្រាយលើជម្លោះនៅតាមព្រំដែនរវាងក...
25/07/2025

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយ​ដើម្បីពិភាក្សារកដំណោះស្រាយលើជម្លោះនៅតាមព្រំដែនរវាងកម្ពុជា និងថៃ។

កិច្ចប្រជុំបិទទ្វារនេះ ដែលត្រូវបានស្នើសុំដោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបានកំណត់ពេលនៅម៉ោង ៣ រសៀលនៅទីក្រុងញូវយ៉ក (ម៉ោង ២ ទៀបភ្លឺនៅកម្ពុជា ថ្ងៃទី២៦ ខែកក្កដា)។

(ប្រភព ទំព័រហ្វេសប៊ុក ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន)
👉 Join Citizen Report - ប្រជាជន
🌐 Facebook
🌐 Telegram

ដើម្បីទទួលបានព័ត៌មានថ្មីៗ និងផ្លូវការរបស់ Citizens Report - ប្រជាជន តាមរយៈ Telegram។បងប្អូនជនរួមជាតិ អាចចុច តំណ(Link)  ឬ...
25/07/2025

ដើម្បីទទួលបានព័ត៌មានថ្មីៗ និងផ្លូវការរបស់ Citizens Report - ប្រជាជន តាមរយៈ Telegram។

បងប្អូនជនរួមជាតិ អាចចុច តំណ(Link) ឬ​ អាច scan QR Code ដែលដាក់ជូន ដើម្បីចូលទៅ Channel Telegram ផ្លូវការរបស់ Citizens Report - ប្រជាជន បន្ទាប់មកចុច join ។

👉 Join Citizen Report - ប្រជាជន
🌐 Facebook (https://www.facebook.com/share/1UzV7HAFaY/?mibextid=wwXIfr)
🌐 Telegram (https://t.me/citizens_report)

សម្តេចតេជោ៖ មុននេះ ថាក់ សុីន បង្ហាះសារដែលមានចរិតប្រើប្រាស់សង្រ្គាម ដើម្បីប្រដៅ ហ៊ុន សែន។ សំដីរបស់ ថាក់ សុីន កាន់តែបង្ហាញ...
24/07/2025

សម្តេចតេជោ៖ មុននេះ ថាក់ សុីន បង្ហាះសារដែលមានចរិតប្រើប្រាស់សង្រ្គាម ដើម្បីប្រដៅ ហ៊ុន សែន។ សំដីរបស់ ថាក់ សុីន កាន់តែបង្ហាញច្បាស់នូវការឈ្លានពានកម្ពុជា ពីសំណាក់កងទ័ពថៃមកលើកម្ពុជា។

ខ្ញុំមិនចម្លែកទេសម្រាប់ចរិតរបស់ ថាក់ សុីន មកលើខ្ញុំព្រោះ សូម្បីតែព្រះមហាក្សត្រថៃ ក៏គាត់ក្បត់ មនុស្សក្នុងបក្សគាត់ក៏គាត់ក្បត់ និងរឿងកាន់តែអាក្រក់ គឺគាត់ធ្លាប់សម្លាប់ប្រជាជនថៃកាន់សាសនាឥស្លាម នៅខេត្តភាគខាងត្បូងរាប់រយនាក់កាលពីឆ្នាំ២០០៤។ ពេលនេះក្រោមហេតុផលសងសឹក ហ៊ុន សែន គាត់ប្រើសង្រ្គាមដែលលទ្ធផលចុងក្រោយ គឺប្រជាជនជាអ្នករងគ្រោះ។

Earlier, Thaksin Shinawatra delivered a statement with a warlike tone aimed at teaching a lesson to Hun Sen. Thaksin’s remarks further underscore Thailand’s military aggression toward Cambodia.

I am not surprised by Thaksin’s attitude toward me, because he has even betrayed the Thai King, as well as members of his own party. What is worse is that he was involved in the killing of hundreds of Thai Muslims in the southern provinces in 2004. Now, under the pretext of taking revenge on Hun Sen, he is resorting to war, the ultimate consequence of which will be the suffering of the people.

Address

Singapore

Telephone

+85578913603

Website

Alerts

Be the first to know and let us send you an email when Citizens Report - ប្រជាជន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share