Leu Boeun - ឡឺ បឿន

Leu Boeun - ឡឺ បឿន Hello guys welcome to my page 🙈❤️

ចង់ដឹងពីរបៀបធ្វើរូបភាពAIអត់បងប្អូនបើចង់ដឹងខ្ញុំប្រាប់…    #ចែករំលែកចំណេះដឹង
03/10/2025

ចង់ដឹងពីរបៀបធ្វើរូបភាពAIអត់បងប្អូនបើចង់ដឹងខ្ញុំប្រាប់… #ចែករំលែកចំណេះដឹង

សេចក្តីប្រកាសព័ត៌មាន🚨រាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និ...
27/09/2025

សេចក្តីប្រកាសព័ត៌មាន🚨

រាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥៖
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១១:៥២នាទី យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំាភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើន គ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ។ នៅពេលនេះកងទ័ពកម្ពុជាបាននឹងបន្តតាមដានលើការវិវត្តន៍នេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារបូរណភាពទឹកដី។

កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបាន ឆាប់រហ័ស និងអំពាវនាវឱ្យភាគីថៃអនុវត្តនិងគោរពឱ្យបានម៉ឹងម៉ាត់ដូចគ្នា។

Unofficial Translation
Press Release
Phnom Penh, September 27, 2025:
Her Excellency Lieutenant General Maly Socheata, Under Secretary of State and Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the general public and national and international media outlets that:

On September 27, 2025, at approximately 11:52 AM, Thai military forces initiated an attack on Cambodian military positions by firing many shots of motar and small arms at the Cambodian base in the An Seh area. As of now, the Cambodian armed forces continue to monitor this development with the utmost caution and attention, and are fully prepared to defend the territorial integrity.

Cambodian armed forces reaffirm their firm commitment to respecting and fully implementing the ceasefire agreement between Cambodia and Thailand, emphasizing the importance of close cooperation at all levels and seeking concrete collaboration aimed at promoting peace and stability between the two countries. Cambodia also calls for a swift return to normalcy and urges Thailand to adhere strictly to respect and implement the ceasefire, as well.

#ក្រសួងការពារជាតិ #កម្ពុជា #សន្តិភាពនៅកម្ពុជា
----------------------------------
- តេឡេក្រាម ក្រសួងការពារជាតិ https://t.me/modgovkhm
- គេហទំព័រ ក្រសួងការពារជាតិ https://mod.gov.kh/
- ទិកតុក ក្រសួងការពារជាតិ https://www.tiktok.com/
- អិច ក្រសួងការពារជាតិ https://x.com/modgovkh
- យូ ធូប ក្រសួងការពារជាតិ https://www.youtube.com/

រីករាយពិធីបុណ្យភ្ជុំបិណ្ឌ🥰🙏🏻❤️🇰🇭   #រីករាយពិធីបុណ្យភ្ជុំបិណ្ឌ
22/09/2025

រីករាយពិធីបុណ្យភ្ជុំបិណ្ឌ🥰🙏🏻❤️🇰🇭
#រីករាយពិធីបុណ្យភ្ជុំបិណ្ឌ

ខ្ញុំសូមគោរពនិង កាន់ទុក្ខដល់ វីរកងទ័ព 🇰🇭 ដែលបានពលីជីវិត កន្លងមកនេះ  សមរភូមិ ដ៏អង់អាច ក្លាហាន ជនរួមជាតិទូទាំងប្រទេស នឹងចង...
29/07/2025

ខ្ញុំសូមគោរពនិង កាន់ទុក្ខដល់ វីរកងទ័ព 🇰🇭 ដែលបានពលីជីវិត កន្លងមកនេះ សមរភូមិ ដ៏អង់អាច ក្លាហាន ជនរួមជាតិទូទាំងប្រទេស នឹងចង់ចាំទុកនូវ វីរៈភាពដ៏អង់អាចមួយនេះ ចំនួន ២២ រូប 🙏🙏🙏🫡🫡🫡 ប្រជាជននឹងសងគ្រប់យ៉ាង លើគ្រួសារ និង ឪពុកម្តាយ របស់ វីរៈបុរសទាំងអស់គ្នា 🇰🇭🙏🙏

28/07/2025

🔴Breaking :
មេទ័ពភូមិភាគ២ច្រានចោលបទឈប់បា.ញ់បាត់ហើយ
យប់នេះដឹងកាន់តែកក្រើកទៀតហើយ😟

សូមកុំទុកចិត្តចោរសៀម🇹🇭 កុំទាន់ជ័យយោបើនៅលឺស្នូគ្រាប់ផ្លោងសូមទេវត្តានិងព្រលឹងបុព្វបុរសខ្មែរ ជួយថែរក្សាទ័ព្ធខ្មែរបានសុខនិងឈ...
28/07/2025

សូមកុំទុកចិត្តចោរសៀម🇹🇭 កុំទាន់ជ័យយោបើនៅលឺស្នូគ្រាប់ផ្លោង
សូមទេវត្តានិងព្រលឹងបុព្វបុរសខ្មែរ ជួយថែរក្សាទ័ព្ធខ្មែរបានសុខនិងឈ្នះអស់មាសត្រូវ🙏🇰🇭🤍

#ไทยเป็นผู้เริ่มสงคราม


28/07/2025

ថៃ សម្រុកបាញ់ខ្លាំងណាស់ ដើម្បីបង្ហើយគ្រាប់ឬយ៉ាងណា សង្ឃឹមថា បងប្អូនកងទ័ពជួរមុខ ឆ្លងផុតគ្រោះថ្នាក់ផងចុះ 🙏🙏🙏

សប្បុរសជនដែលបានដឹកនាំថវិការ និងស្បៀងដែលបានរៀនចំជូនដល់វីរៈកងទ័ពជួរមុខ ក៏ដូចជាប្រជាពលរដ្ឋភៀសសឹក សូមកុំបង្ហោះរូបភាព និងវីដេ...
27/07/2025

សប្បុរសជនដែលបានដឹកនាំថវិការ និងស្បៀងដែលបានរៀនចំជូនដល់វីរៈកងទ័ពជួរមុខ ក៏ដូចជាប្រជាពលរដ្ឋភៀសសឹក សូមកុំបង្ហោះរូបភាព និងវីដេអូតាមបណ្តាញសង្គម ដែលបង្ហាញពីទីតាំងជំរុំភៀសសឹក ប្រើប្រាស់បច្ចេកទេស បិទ Location Service និងកំណត់ប្លង់ថតជៀសវាងការបង្ហាញពីមជ្ឈដ្ឋាននៃទីតាំងនោះ ដែលជាហេតុឲ្យសត្រូវអាចកំណត់ពីទីតាំងបាន។

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ៤ថ្ងៃ នៃការវាយប្រហារឈ្លានពានរបស់ថៃ ធ្វើឱ្យពលរដ្ឋកម្ពុជា ២,៥ម៉ឺនគ្រួសារ ស្មើ៨ម៉ឺននាក់ ត្រូវ...
27/07/2025

អ្នកនាំពាក្យក្រសួងការពារជាតិ៖
៤ថ្ងៃ នៃការវាយប្រហារឈ្លានពានរបស់ថៃ ធ្វើឱ្យពលរដ្ឋកម្ពុជា ២,៥ម៉ឺនគ្រួសារ ស្មើ៨ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន និងកុមារ១៣ម៉ឺននាក់ មិនអាចសិក្សារៀនសូត្របាន
……………………………….
Defense Ministry spokesman of Cambodia:
Four days of a Thai invasion and attack have displaced 25,000 Cambodian families, or 80,000 people, from their homes and prevented 130,000 children from attending school.

BREAKING: ប្រធានាធិបតីអាមេរិក ​ដូណាល់ ត្រាំ បានប្រាប់ឲ្យនាយករដ្ឋមន្រ្តីស្តីទី ថៃភូមិថាំ វីឆាយ៉ាឆៃ បញ្ឈប់សង្រ្គាមជាមួយកម្...
26/07/2025

BREAKING: ប្រធានាធិបតីអាមេរិក ​ដូណាល់ ត្រាំ បានប្រាប់ឲ្យនាយករដ្ឋមន្រ្តីស្តីទី ថៃភូមិថាំ វីឆាយ៉ាឆៃ បញ្ឈប់សង្រ្គាមជាមួយកម្ពុជាជាបន្ទាន់

(វ៉ាស៉ីនតោន)៖ ​តាមបណ្តាញសង្គម​ Truth Social នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ លោក​ ត្រាំ​ គូសបញ្ជាក់ថា​ «ខ្ញុំទើបនិយាយជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ទាក់ទងនឹងការបញ្ឈប់សង្គ្រាមជាមួយថៃ។ ខ្ញុំអំពាវនាវទៅនាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសថៃ នៅពេលនេះដើម្បីស្នើសុំឱ្យមានបទឈប់បាញ់ និងបញ្ចប់សង្គ្រាមដែលកំពុងផ្ទុះឡើងក្នុងពេលបច្ចុប្បន្ននេះផងដែរ»។

លោក ​ដូណាល់ ត្រាំ ​បានរៀបរាប់យ៉ាងដូច្នេះថា​៖ «វាកើតឡើងដោយចៃដន្យ ខណៈខ្ញុំដែលបច្ចុប្បន្នកំពុងទាក់ទងរឿងពាណិជ្ជកម្មជាមួយប្រទេសទាំងពីរ ប៉ុន្តែមិនចង់ធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសណាឡេីយ ប្រសិនបើពួកគេកំពុងប្រយុទ្ធ ហើយខ្ញុំបានប្រាប់ពួកគេ ដូច្នេះនៅក្នុងពេលទូរស័ព្ទជាមួយប្រទេសថៃ។

ចំណែកការអំពាវនាវជាមួយកម្ពុជាវិញ ការបញ្ឈប់សង្គ្រាមនិងបទឈប់បាញ់គឺផ្អែកលេីភាគីថៃ។ ខ្ញុំកំពុងព្យាយាមសម្រួលស្ថានការណ៍ស្មុគស្មាញ! មនុស្សជាច្រើនត្រូវបានគេសម្លាប់ក្នុងសង្គ្រាមនេះ ប៉ុន្តែវាបានរំឭកខ្ញុំយ៉ាងខ្លាំងអំពីជម្លោះរវាង​ប៉ាគីស្ថាន និង​ឥណ្ឌា ដែលត្រូវបាននាំមកនូវការបញ្ឈប់ដោយជោគជ័យ។

ខ្ញុំទើបនឹងបានជជែកជាមួយនាយករដ្ឋមន្រ្តីស្តីទីថៃ​ថៃក៏ដូចជាកម្ពុជាដែរ​គឺចង់ឱ្យមានបទឈប់បាញ់ភ្លាមៗ។ បន្ទាប់ពីការជជែកជាមួយភាគីទាំងពីរ​ បទឈប់បាញ់និងសន្តិភាពទំនងជាយេីងនឹងបានឃេីញ»៕

26/07/2025

ម៉ោង 1:57 នាទី មិញៗសៀមឆ្មក់ផ្លោងនៅជួរតាថៅច្រកបុស្បូវភ្នំខ្មោច

ហេតុអ្វីបានជាយើងមិនបានឃើញកងកម្លាំងពិសេសកម្ពុជា (Cambodian Special Forces) ចូលរួមក្នុងបញ្ហាប្រឈមព្រំដែនជាមួយថៃ (ដូចជា Pre...
26/07/2025

ហេតុអ្វីបានជាយើងមិនបានឃើញកងកម្លាំងពិសេសកម្ពុជា (Cambodian Special Forces) ចូលរួមក្នុងបញ្ហាប្រឈមព្រំដែនជាមួយថៃ (ដូចជា Preah Vihear) ជាផ្លូវការ?

1.​ ជាការប៉ះទង្គិចមធ្យម មិនមែនជាសង្គ្រាមពេញលេញទេ
ហេតុការណ៍ប្រឈមទល់រវាងកម្ពុជា និងថៃ (ឆ្នាំ ២០០៨–២០១១) ភាគច្រើនគឺៈ

ជា ការប៉ះទង្គិចតែមួយផ្នែកតូចៗ នៅតាមព្រំដែន មិនមែនជាការលុកលុយពេញលេញទេ។

មានការចូលរួមរបស់ កងទ័ពថ្មើរជើង ឬកងអាវុធធ្ងន់ និង កងពលតូចៗតាមស្រុក។

នេះជាប្រភេទ ការប៉ះទង្គិចយុទ្ធសាស្ត្រទប់ស្កាត់នៃប្រទេសទាំងពីរ​តែប៉ុណ្ណោះ​ ណាមួយកម្ពុជាជៀសវាងការឡើងកំដៅ ដោយចេតនា។ ប្រសិនបើប្រើកងពិសេស ឬកងធំៗ អាចនាំឱ្យស្ថានការណ៍ ក្លាយទៅជាបញ្ហាធំ​

2.​ ការបញ្ជូនកងទ័ពពិសេស តែងតែមិនបង្ហាញជាសាធារណៈនោះទេ​

កងកម្លាំងពិសេស មិនត្រូវបានបញ្ជូនលុះត្រាតែបើមានភាពចាំបាច់ជាក់ស្តែង​ ដោយអាចត្រូវបាន៖

ផ្លាស់ទីទៅតាំងកន្លែងយុទ្ធសាស្ត្រយ៉ាងស្ងៀមស្ងាត់ ខាងក្រោយបន្ទាត់កងជើងទឹក

ប្រើសម្រាប់ការស៊ើបអង្កេត (intel), ការចម្លងព័ត៌មាន (reconnaissance), ឬជាកងបម្រុងយុទ្ធសាស្ត្រ

ការពារទីតាំងយោធា/នយោបាយសំខាន់ៗ បើសិនមានការពង្រីកស្ថានការណ៍

ការដែលមិនបានបង្ហាញ​អោយដឹង មិនមែនមានន័យថា​ មិនបានរៀបចំនិងត្រៀមខ្លួននោះទេ។

3.​ ទស្សនៈយុទ្ធសាស្ត្ររបស់កម្ពុជា = ការពារខ្លួន
យុទ្ធសាស្ត្ររបស់កងយោធាកម្ពុជាភាគច្រើនមានលក្ខណៈ ការពារខ្លួន។

កងកម្លាំងពិសេស ត្រូវបានរក្សាទុកជាជម្រើសចុងក្រោយ សម្រាប់៖

ការពារបន្ទាន់ទីក្រុង ភ្នំពេញ ឬប្រព័ន្ធរចនាសម្ព័ន្ធសំខាន់ៗ

ធ្វើការប្រយុទ្ធតបវិញ ប្រសិនបើ កងទ័ពធម្មតាត្រូវការជំនួយបន្ទាន់​

ប្រសិនបើប្រទេសថៃបាន លុកលុយជ្រៅចូលមកក្នុងទឹកដីកម្ពុជា ពិតៗ សមរភូមិពិតប្រាកដ នោះអ្នកអាចនឹងបានឃើញកងពិសេសទាំងនេះ ចូលរួមយ៉ាងច្បាស់។

ที่อยู่

Phuket
83110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Leu Boeun - ឡឺ បឿនผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์